ពាក្យលំនាំ

របារក្សត្រ  ទី  ២
ក័ណ្ឌគម្ពីរ  របាក្សត្រ  ទី២  ជាភាគបន្តនៃរបាក្សត្រ  ទី១ ​ហើយមានចែកចេញជាពីរផ្នែក។ ផ្នែកទីមួយ​មានកត់ត្រាអំពី​រាជ្យរបស់ព្រះបាទសាឡូម៉ូន  ​ជាបុត្ររបស់ព្រះបាទដាវីឌ  (ចំពូក  ១  -  ៩)​​ ។     ​ផ្នែកទីពីរ​រៀបរាប់អំពីសន្តតិវង្សរបស់ព្រះបាទ​សាឡូម៉ូន​  គ្រងរាជ្យជាបន្តបន្ទាប់គ្នាលើរាជាណាចក្រយូដា​រហូត​ដល់គ្រាដែលព្រះចៅនេប៊ូកានេសារ   ជាស្តេចរបស់ចក្រភព​បាប៊ីឡូន  វាយយកបាន ក្រុងយេរូសាឡឹម​ហើយ​កៀរស្តេច  និង  ប្រជាជនស្រុកយូដា  យកទៅជាឈ្លើយសឹក  នៅស្រុកបាប៊‌ីឡូន  (ចំពូក  ១០​  -  ​៣៦)។

ពីរខចុងក្រោយនៃក័ណ្ឌគម្ពីរនេះ  ​មានកត់ត្រាអំពីរាជក្រឹត្យរបស់ព្រះចៅអធិរាជស៉ីរូស​ដែលអនុញ្ញាត​អោយជនជាតិយូដា​ធ្វើមាតុ​ភូមិនិវត្តន៍ ដើម្បី សង់ព្រះវិហារនៅក្រុងយេរូសាឡឹមឡើងវិញ។​នៅដើម​ក័ណ្ឌគម្ពីរអែសរ៉ាក៏មានចែងអំពីរាជក្រឹត្​យនេះដែរ ។​ ដូច្នេះ​ ផ្នែក​ខាងចុងនៃក័ណ្ឌគម្ពីរ របាក្សត្រ  ទី  ២​មានទំនាក់ទំនងទៅនឹងក័ណ្ឌគម្ពីរអែសរ៉ា  និង  នេហេមី  ។​ ក័ណ្ឌគម្ពីរទាំងពីរនោះ​គឺ ​អែសរ៉ា ​ និង​  នេហេមី  ​មានរៀបរាប់ប្រវត្តិនៃជនជាតិ អ៉ីស្រាអែល  ​ក្រោយពេល​បែកស្រុក។