ព្រះបន្ទូលប្រចាំថ្ងៃ

ព្រះបន្ទូលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨

[:kh]លូកា ១៥,១-១០
ប្រស្នាអំពីចៀមដែលបាត់ ហើយរកឃើញវិញ

1 មានអ្នកទារពន្ធ* និងមនុស្សបាបទាំងអស់ នាំគ្នាចូលមកជិតព្រះ‌យេស៊ូ ស្ដាប់ព្រះ‌បន្ទូលរបស់ព្រះ‌អង្គ។2 ពួកខាងគណៈ‌ផារីស៊ី* និងពួកអាចារ្យ*រអ៊ូ‌រទាំថា៖ «មើល៍! អ្នកនេះរាក់‌ទាក់នឹងមនុស្សបាប ព្រមទាំងបរិភោគជាមួយគេផង!»។3 ព្រះ‌យេស៊ូមានព្រះ‌បន្ទូលទៅគេ ជាប្រស្នានេះថា៖4 «ក្នុងចំណោមអ្នករាល់គ្នា ឧបមាថា មានម្នាក់មានចៀមមួយរយក្បាល បើគាត់បាត់ចៀមមួយ គាត់មុខជាទុកចៀមកៅ‌សិបប្រាំបួនចោលនៅទីវាល ហើយទៅតាមរកចៀមដែលបាត់នោះ រហូតទាល់តែបានឃើញវិញ។5 កាលរកឃើញហើយ គាត់ត្រេកអរណាស់ គាត់ក៏លើកចៀមដាក់លើ-ក6 ត្រឡប់មកផ្ទះវិញ ហៅមិត្ត‌ភក្ដិ និងអ្នកជិតខាងប្រាប់ថា “សូមជួយអរសប្បាយជាមួយខ្ញុំផង ដ្បិតចៀមរបស់ខ្ញុំដែលបាត់ទៅនោះ ឥឡូវនេះ ខ្ញុំរកឃើញវិញហើយ”។7 ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ព្រះ‌ជាម្ចាស់នៅស្ថានបរម‌សុខមានអំណរសប្បាយ ដោយមានមនុស្សបាបតែម្នាក់កែប្រែចិត្តគំនិត ខ្លាំងជាងព្រះ‌អង្គសប្បាយនឹងមនុស្សសុចរិតកៅ‌សិបប្រាំបួននាក់ ដែលមិនត្រូវការកែប្រែចិត្តគំនិត»។

ប្រស្នាអំពីប្រាក់ដួងដែលបាត់ ហើយរកឃើញវិញ

8 «ម្យ៉ាងទៀត ឧបមាថា ស្ត្រីម្នាក់មានប្រាក់ដប់ដួង* ហើយបាត់មួយដួង គាត់មុខជាអុជចង្កៀងបោសផ្ទះរកប្រាក់នោះ គ្រប់កៀនកោះរហូតទាល់តែបានឃើញវិញ។9 លុះរកឃើញហើយ គាត់ក៏ហៅមិត្ត‌ភក្ដិ និងអ្នកជិតខាងប្រាប់ថា “សូមជួយអរសប្បាយជាមួយខ្ញុំផង ដ្បិតប្រាក់ដួង*ដែលខ្ញុំបាត់នោះ ឥឡូវនេះ ខ្ញុំរកឃើញវិញហើយ”។ 10 ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ទេវតា*របស់ព្រះ‌ជាម្ចាស់នឹងមានអំណរសប្បាយជាខ្លាំង ដោយមានមនុស្សបាបតែម្នាក់កែប្រែចិត្តគំនិត»។[:en]ព្រះបន្ទូលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨
លូកា ១៥,១-១០
ប្រស្នាអំពីចៀមដែលបាត់ ហើយរកឃើញវិញ

1 មានអ្នកទារពន្ធ* និងមនុស្សបាបទាំងអស់ នាំគ្នាចូលមកជិតព្រះ‌យេស៊ូ ស្ដាប់ព្រះ‌បន្ទូលរបស់ព្រះ‌អង្គ។2 ពួកខាងគណៈ‌ផារីស៊ី* និងពួកអាចារ្យ*រអ៊ូ‌រទាំថា៖ «មើល៍! អ្នកនេះរាក់‌ទាក់នឹងមនុស្សបាប ព្រមទាំងបរិភោគជាមួយគេផង!»។3 ព្រះ‌យេស៊ូមានព្រះ‌បន្ទូលទៅគេ ជាប្រស្នានេះថា៖4 «ក្នុងចំណោមអ្នករាល់គ្នា ឧបមាថា មានម្នាក់មានចៀមមួយរយក្បាល បើគាត់បាត់ចៀមមួយ គាត់មុខជាទុកចៀមកៅ‌សិបប្រាំបួនចោលនៅទីវាល ហើយទៅតាមរកចៀមដែលបាត់នោះ រហូតទាល់តែបានឃើញវិញ។5 កាលរកឃើញហើយ គាត់ត្រេកអរណាស់ គាត់ក៏លើកចៀមដាក់លើ-ក6 ត្រឡប់មកផ្ទះវិញ ហៅមិត្ត‌ភក្ដិ និងអ្នកជិតខាងប្រាប់ថា “សូមជួយអរសប្បាយជាមួយខ្ញុំផង ដ្បិតចៀមរបស់ខ្ញុំដែលបាត់ទៅនោះ ឥឡូវនេះ ខ្ញុំរកឃើញវិញហើយ”។7 ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ព្រះ‌ជាម្ចាស់នៅស្ថានបរម‌សុខមានអំណរសប្បាយ ដោយមានមនុស្សបាបតែម្នាក់កែប្រែចិត្តគំនិត ខ្លាំងជាងព្រះ‌អង្គសប្បាយនឹងមនុស្សសុចរិតកៅ‌សិបប្រាំបួននាក់ ដែលមិនត្រូវការកែប្រែចិត្តគំនិត»។

ប្រស្នាអំពីប្រាក់ដួងដែលបាត់ ហើយរកឃើញវិញ

8 «ម្យ៉ាងទៀត ឧបមាថា ស្ត្រីម្នាក់មានប្រាក់ដប់ដួង* ហើយបាត់មួយដួង គាត់មុខជាអុជចង្កៀងបោសផ្ទះរកប្រាក់នោះ គ្រប់កៀនកោះរហូតទាល់តែបានឃើញវិញ។9 លុះរកឃើញហើយ គាត់ក៏ហៅមិត្ត‌ភក្ដិ និងអ្នកជិតខាងប្រាប់ថា “សូមជួយអរសប្បាយជាមួយខ្ញុំផង ដ្បិតប្រាក់ដួង*ដែលខ្ញុំបាត់នោះ ឥឡូវនេះ ខ្ញុំរកឃើញវិញហើយ”។ 10 ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ទេវតា*របស់ព្រះ‌ជាម្ចាស់នឹងមានអំណរសប្បាយជាខ្លាំង ដោយមានមនុស្សបាបតែម្នាក់កែប្រែចិត្តគំនិត»។[:]

Leave a Reply

Your email address will not be published.