ព័ត៌មានភូមិភាគភ្នំពេញ

ព្រះវិហារសន្តយ៉ូសែប ចែកអំណោយជូនអ្នកក្រីក្រក្នុងឳកាសបុណ្យភ្ជំ

[:kh]ភ្នំពេញ៖ ព្រះវិហារសន្ត យ៉ូសែបភ្នំពេញ បានចែកសម្ភារៈ ជាគ្រឿងបរិភោគ មួយចំនួនដល់បងប្អូនទីទាល់ក្រ ចំនួន ជាង១២០ គ្រួសារ ដែលមកពីកន្លែងផ្សេងៗក្នុងក្រុងភ្នំពេញ។

ការប្រគល់សម្ភារៈទាំងនេះបានធ្វើនៅ ព្រះវិហារសន្តយ៉ូសែប នៃព្រះសហគមន៍កាតូលិកផ្សារតូច ក្នុងសង្កាត់ទូលសង្កែរ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយ លោកបូជាចារ្យ ប៉ូល រឿង ឆ័ត្រសិរី ជាអធិបតី នាព្រឹកថ្ងៃទី ៣ ខែតុលា ឆ្នាំ២០១៨នេះ។

លោក ប៉ូល រឿង ឆ័ត្រសិរី ជាបូជាចារ្យ ទទួលខុសត្រូវព្រះសហគមន៍ផ្សារតូចបានមានប្រសាសន៍ទៅកាន់បងប្អូនថា សម្ភារៈ ដែលចែកជូនលោកអ្នក នៅពេលនេះជាការ សន្សំចូលគ្នា របស់គណៈកម្មាព្រះសហគមន៍ គ្រូអប់រំជំនឿ និងគ្រីស្តបរិស័ទទាំង ដែលបានសុំអភិបូជាសម្រាប់វិញ្ញាក្ខន្ធញាតិ មិត្ត និងប្រាក់ដង្វាយនានា។ លោកថាការចែកជូនបងប្អូននៅពេលនេះ ដើម្បីអប់អរបុណ្យភ្ជំបិណ្ឌ ប្រពៃណីជាតិខ្មែរ។ គ្រាន់ជាការសម្រាលបន្ទុកបងប្អូនខ្លះ ដើម្បីបងប្អូនមានសម្ភារៈសម្រាប់ចូលរួមក្នុងពិធីបុណ្យភ្ជំបិណ្ឌផងដែរ។ លោកបូជាចារ្យក៏បានលើកអំពីគំរូនានាក្នុងជំនឿកាតូលិក ទាក់ទងនិងកម្លាំងសាមគ្គីចែករំលែកចំពោះគ្នា នឹងគ្នា ទោះបីយើងមិនមែនជាអ្នកមានទ្រព្យ តែយើងអាចចែករំលែកគ្នាបានដោយចិត្តស្រឡាញ់។

ព្រះវិហារសន្តយ៉ូសែ សែប នៃព្រះសហគមន៍កាតូលិកផ្សារតូច តែងមានកម្មវិធីជាររឿយក្នុងការចែករំលែកដល់បងប្អូនក្រីក្រ ជាពិសេសក្នុងឳកាសបុណ្យធំ មានបុណ្យចូលឆ្នាំខ្មែរ ចូលឆ្នាំសាកល បុណ្យណូអែល បុណ្យចម្លង និងភ្ជំបិណ្ឌជាដើម ព្រមទាំងបានជួយប្រជាជនក្នុងគ្រាមានអាសន្នបន្ទាន់ ដូចជាភ្លើងឆេះផ្ទះ ឬគ្រោះធម្មជាតិផងដែរ។ ក្រៅពីនេះក៏មានសកម្មភាពចូលរួមក្នុងសង្គមជាច្រើនទៀតមាន ជួយអ្នកជំងឺក្រីក្រ សាលាមត្តេយ្យ ជួយសង់ផ្ទះ ឬជួសជុលផ្ទះអ្នកក្រីក្រ ចាសជរា ជូយសិស្សក្រីក្ររៀននៅវិទ្យាល័យ និងសួរសុខបងប្អូនជាប្រចាំនៅក្នុងភូមិ។

[:]

Leave a Reply

Your email address will not be published.