ពាក្យលំនាំ

ម៉ាកាបាយ
មរណសាក្សីនៃប្រជាជនអ៊ីស្រាអែល
ភាគទី១

ចាប់ពីឆ្នាំ ៣៣៣ មុន គ.ស. ព្រះបាទអឡិចសង់ជាស្ដេចស្រុកម៉ាសេដូន នាំទ័ពទៅវាយដណ្ដើមយកដែនដីនៃមជ្ឈិមបូព៌ា​ទាំងមូល គឺចាប់តាំងពីប្រទេសក្រិករហូតដល់ប្រឥណ្ឌា។ អារ្យធម៌ និង សាសនា របស់ជនជាតិក្រិក បានសាយភាយគ្រប់​តំបន់ទាំងនោះ។ ក្រោយពីព្រះបាទអឡិចសង់ចូលទិវង្គត (៣៣៣) ស្រុកយូដាទៅជាអាណាខេត្ដមួយ នៃរាជាណាចក្រស្រុក​អេស៊ីប។ ស្ដេចស្រុកអេ​ស៊ីបក៏អនុញ្ញាតឲ្យប្រជាជនយូដាកាន់តាមប្រពៃណីរបស់បុព្វបុរស និង តាមគម្ពីរវិន័យរបសលោកម៉ូសេ ដែលព្រះរាជាយកមកធ្វើ​ជាច្បាប់រដ្ឋសំរាប់ពួកគេ។

នៅឆ្នាំ ១៩៨ មុន គ.ស. ស្រុកយូដាធ្លាក់ទៅជាអាណាខេត្ដមួយនៃរាជាណាចក្រស៊ីរីវិញ។ នៅឆ្នាំ ១៧៥ មុន គ.ស. ព្រះបាទ​អន់​ចូគូស-អេពីផាន ឡើងគ្រងរាជ្យនៅស្រុកស៊ីរី។ ស្ដេចចង់បង្ខំឲ្យប្រជាជនយូដាកាន់តាមអរិយធម៌ និង តាមសាសនាក្រិក។ នៅឆ្នាំ ១៦៧ មុន គ.ស. ស្ដេចបញ្ជាឲ្យប្រហារជីវិតអស់អ្នកដែល នៅតែគោរពតាមវិន័យរបស់លោកម៉ូសេ។ ពេលនោះ មានជន​ជាតិយូដាជាច្រើន សុខចិត្ដធ្វើតាមពញ្ជារបស់ស្ដេច តែមានអ្នកខ្លះស៊ូប្ដូរជីវិត ដើម្បីកាន់តាមធម្មវិន័យនោះតទៅទៀត។ អ្នក​ខ្លះនាំគ្នាបះបោរប្រឆាំងនឹងស្ដេច ហើយប្រយុទ្ធទាមទារយកឯករាជ្យមកជូនប្រជាជនរបស់ខ្លួនវិញ។

ព្រឹត្ដិការណ៍ទាំអនេះមានរៀបរាប់ក្នុងកណ្ឌ «មរណសាក្សីនៃជនជាតិអ៊ីស្រាអែល» ដែលហៅថា «កណ្ឌម៉ាកាបាយ» តាមឈ្មោះលោកយូដា ជាយុទ្ធជនម្នាក់ដ៏អង់អាចក្លាហាន។

ក្នុងកណ្ឌទីមួយដែលចែងជាភាសាហេប្រឺ ប្រែជាភាសាក្រិក មានរៀបរាប់អំពីព្រះបាទ អន់ទីយ៉ូគូស-អេពីផាន និង ស្ដេចឯទៀត​ៗធ្វើទុក្ខបុកម្នេញប្រជាជនយូដាចាប់តាំងពីឆ្នាំ ១៧៥ មុន គ.ស. រហូតដល់ជនជាតិយូដាដណ្ដើមយកឯករាជ្យ​បាននៅឆ្នាំ ១៣៥ មុន គ.ស.។

  • លោកយូដាម៉ាកាបាយប្រយុទ្ធនឹងនាយទាហាននៃកងទ័ពនៃជនជាតិស៊ីរីៈ លោកលីស្សា លោកបាឃីដែល និង លោកនិកាន័រ ពីឆ្នាំ ១៦៦ ដល់ឆ្នាំ ១៦០។
  • កាលលោកយូដាបាត់បង់ជីវិតក្នុងសមរភូមិ លោកយ៉ូណាថានជាបង វាយខ្មាំងសត្រូវតទៅទៀត (ឆ្នាំ ១៦០-១៤០)។ ប៉ុន្ដែ​លោកធ្វើនយោបាយ ជាងការពារសាសនា។ ព្រះបាទអឡិចសង់បាឡាស តែងតាំងលោកឲ្យធ្វើជាមហាបូជាចារ្យ តែលោកទ្រីផូនជាមេទ័ពស៊ីរីលួចសម្លាប់លោក នៅឆ្នាំ ១៤២។
  • ​​លោកស៊ីម៉ូនជាបង បន្ដការប្រយុទ្ធ (១៤២-១៣៥)។ ព្រះបាទដេមេទ្រីយ៉ូតែងតាំងលោកឲ្យធ្វើជាមហាបូជាចារ្យ។ លោក​វាយប្រយុទ្ធទានទារឯករាជ្យជាតិ។ លោកយ៉ូហានអ៊ីរកនជាបុត្រ និង ស្នងរាជ្យ។ ពូជពង្សរបស់លោកស៊ីម៉ូនមានព្រះនាមថា​​ ស្ដេច «អាសមូនេអាំង»។

កណ្ឌ «មរណសាក្សីនៃជនជាតិអ៊ីស្រាអែល» មានសារៈសំខាន់ធ្វើឲ្យស្គាល់ប្រវត្ដិប្រជាជនយូដា នៅសតវត្សទី ២ មុន គ.ស. នោះ។ មានគម្ពីរជាច្រើនដែលជួយពន្យល់ពីគម្ពីរដានីអែល (ដន ៧-១២)។