ពង្សាវតារក្សត្រ  ទី  ១ (០៧)

ការ​សង់​ព្រះវិហារ
(២របាក្សត្រ ៣:១-១៤)

ការ​សង់​ព្រះរាជវាំង
 រីឯ​វាំង​របស់​ស្ដេច​វិញ ព្រះបាទ​សាឡូម៉ូន​ចំណាយ​ពេល​អស់​ដប់​បី​ឆ្នាំ ទើប​សង់​ដំណាក់​ទាំង​អស់​រួច​ជា​ស្រេច។ ​​ ដំបូង​បង្អស់ ព្រះរាជា​សង់ «ដំណាក់​ព្រៃ​ស្រុក​លីបង់» មាន​បណ្ដោយ​ប្រវែង​មួយ​រយ​ហត្ថ ទទឹង​ហាសិប​ហត្ថ និង​កំពស់​សាមសិប​ហត្ថ មាន​សសរ​បួន​ជួរ​ធ្វើ​ពី​ឈើ​តាត្រៅ ហើយ​នៅ​លើ​សសរ​មាន​ធ្នឹម​ធ្វើ​ពី​ឈើ​តាត្រៅ​ដែរ។ ៣ រីឯ​ពិដាន​វិញ​ក៏​ធ្វើ​ពី ​ឈើ​តាត្រៅ​ដែរ ទ្រ​ដោយ​ធ្នឹម​ធ្វើ​ពី​ឈើ​តាត្រៅ​សែសិប​ប្រាំ​ដើម តំរៀប​ជា​បី​ជួរ គឺ​ក្នុង​មួយ​ជួរ មាន​ដប់​ប្រាំ​ដើម ដែល​ទ្រ​ដោយ​សសរ​ទាំង​នោះ។ ៤ នៅ​តាម​ជញ្ជាំង​សង​ខាង​ដំណាក់ មាន​បង្អួច​ម្ខាង​បីៗ នៅ​មុខ​ទល់​គ្នា។  មេ និង​ក្រប​របស់​វា មាន​រាង​បួន​ជ្រុង ម្ខាង​បីៗ​នៅ​មុខ​ទល់​គ្នា។  ស្ដេច​សង់​បន្ទប់​ល្វែង​មួយ មាន​បណ្ដោយ​ហាសិប​ហត្ថ ទទឹង​សាមសិប​ហត្ថ ដែល​មាន​តែ​សសរ។ នៅ​ពី​មុខ​បន្ទប់​ល្វែង​នោះ មាន​សសរ និង​ថែវ។ ព្រះរាជា​សង់​បន្ទប់​ ល្វែង​មួយ ជា​កន្លែង​គ្រង​រាជ្យ និង​កាត់​ក្ដី មាន​ឈ្មោះ​ថា «ទីនាំង​វិនិច្ឆ័យ» ដែល​ពាស​ឈើ​តាត្រៅ ពី​ក្រោម​រហូត​ដល់​លើ។ រីឯ​ដំណាក់​សំរាប់​ស្ដេច​ គង់ ក៏​សង់​ដូច​ដំណាក់​មុន​ដែរ តែ​នៅ​ក្នុង​ទីធ្លា​មួយ​ទៀត នៅ​ខាង​ក្រោយ​ដំណាក់​គ្រង​រាជ្យ។ ព្រះបាទ​សាឡូម៉ូន​សង់​ដំណាក់​មួយ​សំរាប់​ព្រះមហេសី ​ដែល​ត្រូវ​ជា​បុត្រី​ របស់​ព្រះចៅ​ផារ៉ោន ដំណាក់​នោះ​ក៏​សង់​ដូច​ដំណាក់​មុន​ដែរ។

 ដំណាក់​ ទាំង​អស់ សុទ្ធ​តែ​ធ្វើ​អំពី​ថ្ម​សំរាំង​ដ៏​ល្អៗ​ដែល​បាន​ដា​ប់​តំរូវ​តាម​ទំហំ និង​អារ​តំរឹម តាម​មុខ​ជ្រុង​ទាំង​ខាង​ក្នុង​ទាំង​ខាង​ក្រៅ។ គេ​សង់​ដំណាក់​ទាំង​នោះ​ពី​ថ្ម​ទាំង​អស់ តាំង​ពី​គ្រឹះ​រហូត​ដល់​ដំបូល ហើយ​ផ្នែក​ខាង​ក្រៅ​រហូត​ដល់​ទីធ្លា​ធំ​ផង។ ១០ គេ​រើស​សុទ្ធ​តែ​ថ្ម​ដ៏​ល្អ​ប្រណីត និង​ផ្ទាំង​ធំៗ យក​មក​ធ្វើ​ជា​គ្រឹះ ថ្ម​ខ្លះ​មាន​ប្រវែង​ដល់​ទៅ​ប្រាំ​បី ឬ​ដប់​ហត្ថ។ ១១ គេ​យក​ថ្ម​សំរាំង​ដ៏​ល្អៗ ដែល​បាន​ដាប់​តំរូវ​តាម​ទំហំ និង​ឈើ​តាត្រៅ​មក​សង់​ពី​លើ​គ្រឹះ​នោះ។ ១២ នៅ​ជុំវិញ​ទីធ្លា​ធំ គេ​សង់​ជញ្ជាំង​ពី​ថ្ម​សំរាំង​ដ៏​ល្អៗ​ត្រួត​គ្នា​បី​ជាន់ ហើយ​មួយ​ជាន់​ទៀត​សង់​ពី​ឈើ​តាត្រៅ ដូច​ទីលាន​ខាង​ក្នុង​ព្រះដំណាក់​របស់​ព្រះអម្ចាស់ និង​បន្ទប់​ល្វែង​របស់​ព្រះដំណាក់​ដែរ។

កិច្ចការ​របស់​លោក​ហ៊ីរ៉ាម
(២របាក្សត្រ ២:១២-១៣, ៣:១៥-១៧, ៤:២-៥)
១៣ ព្រះបាទ​សាឡូម៉ូន ​ចាត់​គេ​អោយ​ទៅ​អញ្ជើញ​លោក​ហ៊ីរ៉ាម​នៅ​ក្រុង​ទីរ៉ុស។ ១៤ គាត់​ជា​កូន​របស់​ ស្ត្រី​មេម៉ាយ​ម្នាក់ ក្នុង​កុលសម្ព័ន្ធ​ណែបថាលី ហើយ​ឪពុក​ជា​អ្នក​ក្រុង​ទីរ៉ុស។ លោក​ហ៊ីរ៉ាម ជា​ជាង​លង្ហិន​មួយ​រូប​ដ៏​ចំណាន​ដែល​មាន​ប្រាជ្ញា​ឈ្លាសវៃ ហើយ​មាន​ថ្វី​ដៃ​ខាង​ផលិត​វត្ថុ​គ្រប់​យ៉ាង​ពី​លង្ហិន។ គាត់​ចូល​ទៅ​គាល់​ព្រះបាទ​សាឡូម៉ូន ហើយ​ទទួល​ធ្វើ​កិច្ចការ​ទាំង​អស់​ថ្វាយ​ស្ដេច។

​១៥ លោក​ហ៊ីរ៉ាម​ធ្វើ​សសរ​លង្ហិន​ពីរ កំពស់​ដប់​ប្រាំ​បី​ហត្ថ ហើយ​គេ​យក​ខ្សែ​មក​វាស់​ជុំវិញ​សសរ​នោះ ឃើញ​មាន​ប្រវែង​ដប់ពីរ​ហត្ថ។ ១៦ គាត់​ធ្វើ​ក្បាល​សសរ​លង្ហិន​ពីរ ជា​ក្បាច់​ដាក់​នៅ​លើ​សសរ​ទាំង​ពីរ ក្បាល​សសរ​នីមួយៗ​មាន​កំពស់​ប្រាំ​ហត្ថ។ ១៧ គាត់​សិត​លង្ហិន​ធ្វើ​ជា​ក្បាច់​ក្រឡាអួន និង​ច្រវាក់ តុបតែង​លំអ​ក្បាល​សសរ។ ក្បាល​សសរ​នីមួយៗ​មាន​កំរង​ច្រវាក់​ប្រាំពីរ​ខ្សែ។ ​​ គាត់​សិត​ក្បាច់​ផ្លែ​ទទឹម​ពីរ​ជួរ លំអ​ជុំវិញ​ក្បាច់​ក្រឡាអួន​ដែល​ស្ថិត​នៅ​លើ​ក្បាល​សសរ​នីមួយៗ។ ១៩ នៅ​លើ​សសរ​នីមួយៗ​នៃ​ បន្ទប់​ល្វែង គាត់​ធ្វើ​ក្បាល​សសរ​មួយ​ជាន់​ទៀត​បន្តុប​ពី​លើ មាន​កំពស់​បួន​ហត្ថ ហើយ​មាន​ឆ្លាក់​ជា​ក្បាច់​ផ្កា​ម្លិះ។ ២០ នៅ​ផ្នែក​ខាង​លើ​ក្បាល​ សសរ​ទី​មួយ មាន​ក្បាច់​ផ្លែ​ទទឹម​ចំនួន​ពីរ​រយ​ត្រង់​គែម​ក្បាច់​ក្រឡាអួន ហើយ​នៅ​លើ​ក្បាល​សសរ​ទី​ពីរ មាន​ក្បាច់​ផ្លែ​ទទឹម​ពីរ​រយ​ទៀត​តំរៀប​គ្នា​ជា​ជួរ​ដែរ។ ២១ គាត់​លើក​សសរ​ទាំង​ពីរ​ នោះ​បញ្ឈរ នៅ​ខាង​មុខ​បន្ទប់​ល្វែង​របស់​ព្រះវិហារ។ សសរ​នៅ​ខាង​ស្ដាំ​មាន​ឈ្មោះ​ថា យ៉ាគីន រីឯ​សសរ​នៅ​ខាង​ឆ្វេង មាន​ឈ្មោះ​ថា បូអាស។ ២២ ក្បាល​សសរ​ទាំង​ពីរ​នេះ​មាន​រាង​ដូច​ផ្កា​ម្លិះ។ លោក​ហ៊ីរ៉ាម​បាន​ធ្វើ​សសរ​ទាំង​ពីរ​ចប់​រួច​រាល់។

២៣ លោក​ហ៊ីរ៉ាម​ធ្វើ​អាង​មួយ​យ៉ាង​ធំ​ ពី​លង្ហិន​ដែល​មាន​រាង​មូល មាន​អង្កត់​ផ្ចិត​ដប់​ហត្ថ មាន​កំពស់​ប្រាំ​ហត្ថ និង​ជុំវិញ​រង្វង់​សាមសិប​ហត្ថ។ ២៤ នៅ​ក្រោម​គែម​មាត់​អាង មាន​ឆ្លាក់​ក្បាច់​ផ្កា​ក្រពុំ​ពីរ​ជួរ ហើយ​ក្នុង​ប្រវែង​មួយ​ហត្ថ មាន​ក្បាច់​ផ្កា​ក្រពុំ​ដប់ ព័ទ្ធ​ជុំវិញ​អាង។ ក្បាច់​ទាំង​នោះ​សិត​ជាប់​ជា​មួយ​អាង​ដែរ។ ២៥ អាង​នេះ​ទ្រ​ដោយ​គោ​លង្ហិន​ចំនួន​ដប់ពីរ គោ​បី​បែរ​ទៅ​ខាង​ជើង គោ​បី​បែរ​ទៅ​ខាង​លិច គោ​បី​បែរ​ទៅ​ខាង​ត្បូង និង​គោ​បី​ទៀត​បែរ​ទៅ​ខាង​កើត។ ខ្លួន​របស់​វា​បែរ​ចូល​ក្នុង ដើម្បី​ទ្រ​អាង។ ២៦ អាង​នេះ​មាន​កំរាស់​មួយ​ទះ​ មាត់​របស់​វា​រីក​ចេញ​ដូច​មាត់​ពែង និង​មាន​រាង​ដូច​ផ្កា​ម្លិះ ហើយ​មាន​ចំណុះ​ប្រមាណ​ពីរ​ពាន់​អំរែក។

២៧ លោក​ហ៊ីរ៉ាម​បាន​ធ្វើ​រទេះ​លង្ហិន​ចំនួន​ដប់។ រទេះ​នីមួយៗ មាន​បណ្ដោយ​បួន​ហត្ថ ទទឹង​បួន​ហត្ថ និង​កំពស់​បី​ហត្ថ។ ២៨ គាត់​ធ្វើ​រទេះ​ដូច​ត​ទៅ: គាត់​សិត​បន្ទះ​លង្ហិន​ជា​ច្រើន រួច​តំរៀប​គ្នា​នៅ​លើ​គ្រោង។ ២៩ នៅ​លើ​បន្ទះ​លង្ហិន​ ទាំង​នោះ មាន​ឆ្លាក់​រូប​សឹង្ហ គោ ខេរូប៊ីម។ នៅ​ផ្នែក​ខាង​លើ និង​ផ្នែក​ខាង​ក្រោម​នៃ​គ្រោង ក៏​មាន​ឆ្លាក់​រូប​សឹង្ហ គោ និង​មាន​ឆ្លាក់​ក្បាច់​រំយោល​លំអ​ដែរ។ ៣០ រទេះ​នីមួយៗ​មាន​កង់​ បួន​ធ្វើ​ពី​លង្ហិន ហើយ​ភ្ជាប់​ទៅ​នឹង​តួ​ដោយ​ភ្លៅ​ធ្វើ​ពី​លង្ហិន។ នៅ​ត្រង់​មុម​ទាំង​បួន មាន​ជើង​សំរាប់​ទ្រ​មុម ធ្វើ​ពី​លង្ហិន ភ្ជាប់​ទៅ​នឹង​តួ​រទេះ នៅ​ខាង​ក្រោម​ក្បាច់​រំយោល។ ៣១ ផ្នែក​ខាង​លើ​តួ​រទេះ​ មាន​កំណល់​មួយ​រាង​មូល សំរាប់​ទ្រ​អាង។ កំណល់​នេះ​ខ្ពស់​ផុត​ពី​តួ រទេះ​មួយ​ហត្ថ មាន​អង្កត់​ផ្ចិត​មួយ​ហត្ថ​កន្លះ។ នៅ​លើ​កំណល់​នេះ ក៏​មាន​ឆ្លាក់​ជា​ក្បាច់​ដែរ។ រីឯ​តួ​រទេះ​វិញ មាន​រាង​បួន​ជ្រុង គឺ​មិន​មែន​មូល​ទេ។ ៣២ រីឯ​កង់​ទាំង​បួន​វិញ ស្ថិត​នៅ​ក្រោម​តួ​រទេះ ហើយ​ភ្ជាប់​ទៅ​នឹង​តួ​ដោយសារ​ភ្លៅ។ កង់​នីមួយៗ​មាន​អង្កត់​ផ្ចិត​មួយ​ហត្ថ​កន្លះ។ ៣៣ កង់​ទាំង​នោះ​មាន​រាង​ដូច​កង់​រទេះ​ដែរ គឺ​មាន​ភ្លៅ ខ្នង កាំ និង​ដុំ ធ្វើ​អំពី​លង្ហិន​ទាំង​អស់។ ៣៤ ជើង​សំរាប់​ទ្រ​មុម​ទាំង​បួន​របស់​រទេះ​សិតភ្ជាប់​ទៅ​នឹង​តួ។ ៣៥ ផ្នែក​ខាង​លើ​រទេះ​មាន​រង្វង់​មូល​មួយ ដែល​មាន​កន្លះ​ហត្ថ។ នៅ​ផ្នែក​ខាង​លើ​នេះ ក៏​មាន​ជើង​កំណល់ សិតភ្ជាប់​ទៅ​នឹង​តួ​រទេះ​ដែរ។ ៣៦ គាត់​ឆ្លាក់​ក្បាច់​ខេរូប៊ីម សឹង្ហ និង​ដើម​ចាក​នៅ​លើ​ផ្ទៃ​រាប​ស្មើ លើ​ជើង​កំណល់​ព្រម​ទាំង​ឆ្លាក់​ក្បាច់​រំយោល​ព័ទ្ធ​ជុំវិញ​ផង។ ៣៧ គាត់​ធ្វើ​រទេះ​ទាំង​ដប់​នេះ​មាន​ទំហំ និង​ទ្រង់ទ្រាយ​ដូច​គ្នា​រទេះ​នីមួយៗ​សិត​ធ្វើ​អំពី​លោហ​ធាតុ​តែ​មួយ​ដុំ។

៣៨ លោក​ ហ៊ីរ៉ាម​សិត​ធ្វើ​អាង​លង្ហិន​ចំនួន​ដប់​សំរាប់​ដាក់​លើ​រទេះ​ទាំង​ដប់​នេះ។ អាង​នីមួយៗ​មាន​កំពស់​បួន​ហត្ថ និង​មាន​ចំណុះ​សែសិប​អំរែក។ ៣៩ គាត់​ដាក់​រទេះ​ប្រាំ​ នៅ​ខាង​ស្ដាំ​ព្រះដំណាក់ និង​ប្រាំ​ទៀត​នៅ​ខាង​ឆ្វេង។ រីឯ​អាង​ធំ​វិញ គាត់​ដាក់​នៅ​ខាង​ស្ដាំ​ព្រះដំណាក់ ត្រង់​ទិស​អគ្នេយ៍។

បញ្ជី​របស់​របរ​ដែល​លោក​ហ៊ីរ៉ាម​បាន​ធ្វើ
(២របាក្សត្រ ៤:៧-៥:១)
៤០ កាល​លោក​ហ៊ីរ៉ាម​ធ្វើ​អាង ប្រដាប់​ចូក​ផេះ និង​ផើង​ដាក់​ឈាម​រួច​រាល់​ហើយ លោក​ក៏​បញ្ចប់​កិច្ចការ​ទាំង​អស់​ក្នុង​ព្រះដំ​ណាក់​របស់​ព្រះអម្ចាស់​ថ្វាយ​ព្រះបាទ​សាឡូម៉ូន ៤១ គឺ​មាន: សសរ​ពីរ ក្បាល​សសរ​រាង​មូល​ពីរ សំរាប់​ដាក់​លើ​សសរ និង​ក្បាច់​ក្រឡាអួន ស្ថិត​លើ​ក្បាល​សសរ​រាង​មូល​ទាំង​ពីរ​ផង។ ៤២ ផ្លែ​ទទឹម​ចំនួន​បួន​រយ​ចង​ភ្ជាប់​នឹង​ក្រឡាអួន​ទាំង​ពីរ គឺ​ផ្លែ​ទទឹម​ពីរ​ជួរ​សំរាប់​ក្រឡាអួន​នីមួយៗ ដែល​ស្ថិត​នៅ​លើ​ក្បាល​សសរ។ ៤៣ ​រទេះ​ចំនួន​ដប់ និង​អាង​ដប់​ដាក់​នៅ​លើ​រទេះ​ទាំង​នោះ។ ៤៤ អាង​ធំ​មួយ និង​គោ​ចំនួន​ដប់ពីរ​សំរាប់​ទ្រ​អាង។ ៤៥ ធុង​សំរាប់​ដាក់​ផេះ ប្រដាប់​ចូក​ផេះ និង​ផើង​សំរាប់​ដាក់​ឈាម។ គ្រឿង​ប្រដាប់​ទាំង​អស់ ដែល​លោក​ហ៊ីរ៉ាម​ធ្វើ​ថ្វាយ​ព្រះបាទ​សាឡូម៉ូន សំរាប់​ដាក់​នៅ​ក្នុង​ព្រះដំណាក់​របស់​ព្រះអម្ចាស់ សុទ្ធ​តែ​ធ្វើ​ពី​លង្ហិន ខាត់​យ៉ាង​រលោង។ ៤៦ ព្រះរាជា​អោយ​គេ​សិត​គ្រឿង​ប្រដាប់​ទាំង​នោះ​ក្នុង​ពុម្ព​ដី​ឥដ្ឋ នៅ​វាល​ទំនាប​ទន្លេ​យ័រដាន់​ត្រង់​ចន្លោះ​ស៊ូកូត និង​សាតាន។ ៤៧ ព្រះបាទ​សាឡូម៉ូន​អោយ​គេ​ធ្វើ​គ្រឿង​ប្រដាប់​ទាំង​នោះ ដោយ​ពុំ​គិត​ពី​ទម្ងន់​លង្ហិន​ទេ ព្រោះ​មាន​ចំនួន​ច្រើន​ពេក។

៤៨ ព្រះបាទ​សាឡូម៉ូន​បាន​អោយ​គេ​ធ្វើ​គ្រឿង​ប្រដាប់​ឯ​ទៀតៗ​អំ​ពី​​មាស សំរាប់​ព្រះដំណាក់​របស់​ព្រះអម្ចាស់ គឺ​មាន​អាសនៈ​មាស តុ​មាស សំរាប់​ដាក់​នំបុ័ង​ថ្វាយ​ព្រះអម្ចាស់ ៤៩ ជើង​ចង្កៀង​ធ្វើ​អំពី​ មាស​សុទ្ធ ដាក់​នៅ​មុខ​ទីសក្ការៈ ជើង​ចង្កៀង​ប្រាំ​នៅ​ខាង​ស្ដាំ ប្រាំ​នៅ​ខាង​ឆ្វេង។ ផ្នែក​ដាក់​ប្រេង តួ​ចង្កៀង និង​ឃ្នាប​ប្រឆេះ ក៏​ធ្វើ​អំពី​មាស​ដែរ។ ៥០ ចានក្លាំ កាំបិត ផើង​ដាក់​ឈាម ពែង និង​ភាជន៍ ក៏​ធ្វើ​ពី​មាស​សុទ្ធ​ទាំង​អស់ រីឯ​ត្រចៀក​ទ្វារ​នៅ​បន្ទប់​ខាង​ក្នុង​ហៅ​ថា​ទីសក្ការៈ​បំផុត និង​ត្រចៀក​ទ្វារ​នៅ​ច្រក​ចូល​ព្រះ​ដំ​ណាក់ ក៏​សុទ្ធ​តែ​ធ្វើ​ពី​មាស​ដែរ។ ៥១ ព្រះបាទ​សាឡូម៉ូន​បាន​ធ្វើ​គ្រឿង​ប្រដាប់​សំរាប់​ព្រះដំណាក់​របស់​ព្រះអម្ចាស់ ចប់​សព្វ​គ្រប់។ បន្ទាប់​មក ស្ដេច​នាំ​យក​វត្ថុ​ជា​មាស ប្រាក់ និង​គ្រឿង​ប្រដាប់​ឯ​ទៀតៗ ដែល​ព្រះបាទ​ដាវីឌ​ជា​បិតា​បាន​ថ្វាយ​ដល់​ព្រះអម្ចាស់ មក​ទុក​នៅ​ក្នុង​ឃ្លាំង​នៃ​ព្រះដំណាក់​របស់​ព្រះអម្ចាស់។