មាតិកា

ពង្សាវតារក្សត្រ  ទី  ១

ពាក្យលំនាំ

ក័ណ្ឌគម្ពីរពង្សាវតារក្សត្រទី  ១  មានកត់ត្រាប្រវត្តិសាស្ត្ររបស់ជនជាតិអ៊ីស្រាអែល​បន្តពីគម្ពីរសាមូអែល​ទី  ១​និង​ទី  ២ ។   ​នៅដើម​ដំ​បូង​​គម្ពីរ​នេះ  មាន រៀបរាប់អំពីរាជ្យរបស់ព្រះបាទសាឡូម៉ូន  និង  ស្តេចមួយចំនួន​ដែលស្នង​រាជ្យព្រះបាទសាឡូម៉ូន។​

នៅពេលដែល​ព្រះបាទដាវីឌមានវ័យចាស់ជរា​ពុំអាចគ្រប់គ្រងលើជនជាតិអ៊ីស្រាអែលបានទៀត​ បុត្រ​ពីរអង្គរបស់ស្តេច​ប្រជែងគ្នា​  ចង់ឡើងស្នង រាជ្យបិតា  (១.១​-​២.១២)   ។ នៅទីបំផុត  ​រាជសម្បត្តិបានទៅ​លើព្រះបាទសាឡូម៉ូន។  ​ព្រឹត្តិការណ៍ដ៏សំខាន់ក្នុងរជ្ជ​កាល​របស់ព្រះបាទសាឡូម៉ូន  ​គឺការ សង់ព្រះវិហារ​និង  ព្រះបរមរាជវាំង  នៅក្រុងយេរូសាឡឹម ។ ​ប៉ុន្តែ  នៅចុងបញ្ចប់  ​ព្រះបាទសាឡូម៉ូនបាន​បែកចិត្តចេញពី​ព្រះអម្ចាស់  ទៅថ្វាយបង្គំព្រះ ក្លែងក្លាយ  ​(២.​១៣​-​១១.​៤៣)។ ​ពេលនោះ  ព្រះអម្ចាស់បណ្តោយអោយ​អ៊ីស្រាអែល​បែក​ស្រុកជាពីរ  :  ​កុលសម្ព័ន្ធនានានៅប៉ែកខាងជើង  ពុំព្រមចុះចូល នឹងអំណាចបុត្ររបស់ព្រះ​បាទសាឡូម៉ូនទេ   ​ដូច្នេះ  ពួកគេតែងតាំងស្តេច​មួយអង្គអោយគ្រងរាជ្យលើពួកគេ  ​ហើយដាក់ឈ្មោះនគរ​របស់ខ្លួនថា ​«រាជា ណាចក្រអ៊ីស្រាអែល»   ​ដែលក្រោយមក​មានរាជធានីនៅ​ក្រុងសាម៉ារី។   ​រីឯកុលសម្ព័ន្ធ​ពីរទៀតដែលនៅខាងត្បូង​  គឺយូដា  និង  បេនយ៉ាមីន​នៅស្មោះ ត្រង់នឹងរាជវង្សរបស់ព្រះបាទដាវីឌ    ដាក់​ឈ្មោះនគររបស់ខ្លួនថា​«រាជាណាចក្រយូដា»  ​ដែលមានរាជធានីនៅក្រុងយេរូសាឡឹម​(១២.​១​-​១៤.​២០)។​ នគរទាំងពីរនេះស្ថិតនៅ​ជានគរជិតខាងគ្នាអស់រយៈពេលប្រមាណពីរសតវត្ស​ជួនកាលចងសម្ពន្ធ​មិត្តជាមួយគ្នា  ​ជួនកាលច្បាំង​គ្នា​    ​(១៤.​២១​  -  ២២.​៥៣)។

ក័ណ្ឌគម្ពីរនេះសង្កត់ធ្ងន់លើសារៈសំខាន់នៃភក្តីភាពរបស់ព្រះមហាក្សត្រចំពោះព្រះជាម្ចាស់។  ​ ប្រសិន​បើស្តេចស្មោះត្រង់នឹង​ព្រះ​ជាម្ចាស់  ​ស្រុក ទេសក៏បានសុខសាន្តត្រាណ  ចំរុងចំរើនដែរ។   ​ផ្ទុយទៅវិញ  ​បើស្តេចបែកចិត្តចេញពីព្រះជាម្ចាស់  ទៅគោរពថ្វាយ​បង្គំព្រះ​ក្លែងក្លាយ  ​នោះស្រុកទេសត្រូវ ជួបនឹងមហន្ត​រាយ។ ​ក្នុងអំឡុងពេលនោះ  ​ព្រះជាម្ចាស់បានចាត់ព្យាការីមួយចំនួន  អោយទៅ​រំលឹកស្តេច​អំពីមាគ៌ា​និង​វិន័យរបស់ព្រះអង្គ។ ​ក្នុង ចំណោមព្យាការីទាំងនោះ  ​លោកអេលី  មានឈ្មោះល្បីជាងគេ  ​(១៧​-​១៩,​២១)។