របារក្សត្រ  ទី  ១ (០៨)

កុលសម្ព័ន្ធ​បេនយ៉ាមីន
 លោក​បេនយ៉ាមីន​ បង្កើត​បាន​បេឡា​ជា​កូន​ច្បង បន្ទាប់​មក អាសបែល​ជា​កូន​ទី​ពីរ អហារ៉ា​ជា​កូន​ទី​បី ២ ណូហា​ជា​កូន​ទី​បួន និង​រ៉ាផា​ជា​កូន​ទី​ប្រាំ។  កូន​របស់​លោក​បេឡា មាន​អាដដារ កេរ៉ា អប៊ីហ៊ូដ  អប៊ីសួ ណាម៉ាន អហ៊ូអា  កេរ៉ា សេភូផាន និង​ហ៊ូរ៉ាម។

 រីឯ​កូន​ ចៅ​របស់​អេហូដ ជា​មេ​ដឹក​នាំ​លើ​ក្រុម​គ្រួសារ​របស់​ពួក​គេ ក្នុង​ចំណោម​អ្នក​ស្រុក​កេបា ដែល​ប្ដូរ​ទី​លំនៅ​ទៅ​ក្រុង​ម៉ាណាហាត់ មាន​ណាម៉ាន អហ៊ីយ៉ា និង​កេរ៉ា។ គឺ​លោក​កេរ៉ា​នេះ​ហើយ​ដែល​នាំ​ពួក​គេ​អោយ​ប្ដូរ​ទី​លំនៅ។ គាត់​ជា​ឪពុក​របស់​លោក​អ៊ូសា និង​លោក​អប៊ីហ៊ូដ។

 លោក​សាហារ៉ាអ៊ីម​បាន​លែងលះ​ភរិយា​របស់​គាត់ គឺ​នាង​ហ៊ូស៊ីម និង​នាង​បារ៉ា។ ក្រោយ​មក​គាត់​បង្កើត​បាន​កូន​ចៅ នៅ​ស្រុក​ម៉ូអាប់ ជា​មួយ​នាង​ហូដេស ជា​ភរិយា​មួយ​ទៀត។ កូន​របស់​គាត់​ឈ្មោះ​យ៉ូបាប់ ស៊ីប៊ីយ៉ា ម៉ាសា ម៉ាលកាំ ១០ យេអ៊ូស សាគីយ៉ា និង​មៀរម៉ា។ អ្នក​ទាំង​នោះ​ជា​កូន​របស់​គាត់ ហើយ​ជា​មេ​ដឹក​នាំ​លើ​ក្រុម​គ្រួសារ។ ១១ លោក​សាហារ៉ាអ៊ីម​បង្កើត​បាន​កូន​ប្រុស​ពីរ​នាក់ ជា​មួយ​នាង​ហ៊ូស៊ីម​ដែរ គឺ​អប៊ីធូប និង​អែលប៉ាអាល។ ១២ កូន​របស់​លោក​អែលប៉ាអាល​មាន អេប៊ែរ មីសាម និង​សេមែរ ជា​អ្នក​ដែល​សង់​ក្រុង​អូណូ និង​ក្រុង​ឡូដ ព្រម​ទាំង​ស្រុក​ភូមិ​នៅ​ជុំវិញ។

១៣ លោក​បេរីយ៉ា និង​សេម៉ា ជា​មេ​ដឹក​នាំ​លើ​ក្រុម​គ្រួសារ​របស់​គេ ក្នុង​ចំណោម​អ្នក​ស្រុក​អាយ៉ាឡូន បាន​វាយ​អ្នក​ក្រុង​កាថ​អោយ​បាក់​ទ័ព។

១៤-១៦ កូន​របស់​លោក​បេរីយ៉ា​មាន អហ៊ីយ៉ូ សាសាក់ យេរេម៉ូត សេបាឌីយ៉ា អរ៉ាដ អេឌែរ  មីកាអែល យីសផា និង​យ៉ូហា។

១៧-១៨ កូន​របស់​លោក​អែលប៉ាអាល មាន​សេបាឌីយ៉ា មេស៊ូ​ឡាម ហ៊ីសគី ហេប៊ែរ  យីសមេរ៉ាយ យីសលីយ៉ានិង​យ៉ូបាប់។

១៩-២១ កូន​របស់​លោក​ស៊ីម៉ៃ មាន​យ៉ាគីម ស៊ីករី សាប់ឌី អេលីយេណាយ ស៊ីលតាយ អេលីអែល ២១ អដាយ៉ា បេរីយ៉ា និង​ស៊ីមរ៉ាត។

២២-២៥ កូន​របស់​លោក​សាសាក់​មាន យីសផន អេប៊ែរ អេលីអែល  អាបដូន ស៊ីករី ហាណន  ហាណានីយ៉ា អេឡាំ អាន់តូទីយ៉ា យីបដេយ៉ា និង​ពេនូអែល។

២៦ កូន​របស់​លោក​យេរ៉ូហាំ​មាន សាំសេរ៉ាយ សេហារីយ៉ា អតាលីយ៉ា ២៧ យ៉ារេស៊ីយ៉ា អេលីយ៉ា និង​ស៊ីករី។

២៨ អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​មេ​ដឹក​នាំ​លើ​ក្រុម​គ្រួសារ តាម​តំណ​វង្ស​ត្រកូល​របស់​គេ​រៀងៗ​ខ្លួន។ ពួក​គេ​រស់​នៅ​ក្រុង​យេរូសាឡឹម​។

២៩ អ្នក​សង់​ក្រុង​កាបូន​រស់​នៅ​ក្នុង​ក្រុង​នោះ។ ប្រពន្ធ​របស់​គាត់​ឈ្មោះ​ម៉ាកា ៣០ កូន​របស់​គាត់​មាន​អាប់ដូន ជា​កូន​ច្បង បន្ទាប់​មក សួរ គីស បាល ណាដាប ៣១ កេឌ័រ អហ៊ីយ៉ូ សេគែរ ៣២ និង​មីកឡូត ដែល​ជា​ឪពុក​របស់​សាម៉ា។ អ្នក​ទាំង​នោះ​ក៏​រស់​នៅ​ក្រុង​យេរូសាឡឹម ជា​មួយ​បង​ប្អូន​របស់​គេ​ដែរ។

ព្រះរាជវង្ស​ព្រះបាទ​សាអ៊ូល
៣៣ លោក​នែរ​ជា​ឪពុក​របស់​ លោក​គីស លោក​គីស ជា​ឪពុក​របស់​ព្រះបាទ​សាអ៊ូល ព្រះបាទ​សាអ៊ូល​ជា​បិតា​របស់​សម្ដេច​យ៉ូណាថាន ម៉ាលគី-ស៊ូអា អប៊ីណាដាប់ និង​អេសបាល។ ៣៤ កូន​របស់​សម្ដេច​យ៉ូណាថាន គឺ​មេរីប-បាល ហើយ​លោក​មេរីប-បាល​ជា​ឪពុក​របស់​លោក​មីកា។ ៣៥ កូន​របស់​លោក​មីកា​មាន ពីតូន មេឡេក តារេអា និង​អខាស។ ៣៦ លោក​អខាស​ជា​ឪពុក​របស់​ លោក​យេហូអាដា លោក​យេហូអាដា​ជា​ឪពុក​របស់​លោក​អលេមេត លោក​អលេមេត​ជា​ឪពុក​របស់​លោក​អាសម៉ាវេត និង​លោក​ស៊ីមរី។ លោក​ស៊ីមរី​ជា​ឪពុក​របស់​លោក​ម៉ូសា ៣៧ លោក​ម៉ូសា​ជា​ឪពុក​របស់ ​លោក​ប៊ីនេអា លោក​ប៊ីនេអា​ជា​ឪពុក​របស់​លោក​រេផាយ៉ា លោក​រេផាយ៉ា​ជា​ឪពុក​របស់​លោក​អេលេសា លោក​អេលេសា​ជា​ឪពុក​របស់​លោក​អសេល។ ៣៨ ​លោក​អសេល​មាន​កូន​ប្រុស ​ប្រាំ​មួយ​នាក់ ឈ្មោះ អាសរីកាំ បូករូ អ៊ីស្មាអែល សារីយ៉ា អូបាឌី និង​ហាណន។ អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​របស់​លោក​អសេល។ ៣៩ កូន​របស់​លោក​អេសេក​ជា​ប្អូន​មាន​អ៊ូឡាម ជា​កូន​ច្បង យេអ៊ូស​ជា​កូន​ទី​ពីរ អេលីផេលេត​ជា​កូន​ទី​បី។ ៤០ កូន​របស់​លោក​អ៊ូឡាម សុទ្ធ​តែ​ជា​មនុស្ស​មាន​ចិត្ត​អង់អាច ជំនាញ​ខាង​បាញ់​ធ្នូ ហើយ​ពួក​គេ​មាន​កូន​ចៅ​ជា​ច្រើន គឺ​រួម​ទាំង​អស់​មួយ​រយ​ហាសិប​នាក់។ អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លោក​បេនយ៉ាមីន។