របារក្សត្រ  ទី  ១ (០៧)

កុលសម្ព័ន្ធ​អ៊ីសាកា
 លោក​អ៊ីសាកា​មាន​កូន​បួន​នាក់​ គឺ​តូឡា ពូវ៉ា យ៉ាស៊ូប និង​ស៊ីមរ៉ូន។ ២ កូន​របស់​លោក​តូឡា មាន អ៊ូស៊ី រេផាយ៉ា យេរីអែល យ៉ាម៉ាយ យីបសាម និង​សាម៉ូអែល។ អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​មេ​ដឹក​នាំ​លើ​អំបូរ​តូឡា និង​ជា​មនុស្ស​ពូកែ​អង់អាច​ក្នុង​ក្រុម​គ្រួសារ​របស់​ខ្លួន។ នៅ​ជំនាន់​ព្រះបាទ​ដាវីឌ ពួក​គេ​មាន​ចំនួន​ទាំង​អស់ ២២ ៦០០​នាក់។  កូន​របស់​លោក​អ៊ូស៊ី​គឺ យីសរ៉ាយ៉ា កូន​របស់​លោក​យីសរ៉ាយ៉ា​មាន មីកាអែល អូបាឌី យ៉ូអែល និង​យីស៊ីយ៉ា គឺ​មាន​មេ​ដឹក​នាំ​ទាំង​អស់​ប្រាំ​នាក់។ ៤ នៅ​ជា​មួយ​ពួក​គេ មាន​ពួក​ទាហាន​ប្រដាប់​អាវុធ ដែល​អាច​ធ្វើ​សឹក​បាន​ចំនួន​៣៦ ០០០​នាក់ ដោយ​គិត​តាម​វង្ស​ត្រកូល និង​តាម​ក្រុម​គ្រួសារ​របស់​ពួក​គេ ព្រោះ​ពួក​គេ​មាន​ប្រពន្ធ​ច្រើន ហើយ​កូន​ក៏​ច្រើន​ដែរ។ ៥ នៅ​ក្នុង​អំបូរ​ទាំង​ ប៉ុន្មាន​នៃ​កុលសម្ព័ន្ធ​អ៊ីសាកា ចំនួន​បង​ប្អូន​របស់​ពួក​គេ​ជំរឿន​បាន​ទាំង​អស់​៨៧ ០០០ នាក់ ដែល​សុទ្ធ​តែ​ជា​មនុស្ស​ពូកែ​អង់អាច។

កុលសម្ព័ន្ធ​បេនយ៉ាមីន
 លោក​បេនយ៉ាមីន មាន​កូន​បី​នាក់​ គឺ​បេឡា បេគែរ និង​យេឌីយ៉ាអែល។ ៧ កូន​របស់​លោក​បេឡា មាន​អេសបូន អ៊ូស៊ី អ៊ូស៊ីអែល យេរីម៉ូត និង​អៀរី គឺ​ទាំង​អស់​ប្រាំ​នាក់ ដែល​សុទ្ធ​តែ​ជា​មេ​ដឹក​នាំ​លើ​ក្រុម​គ្រួសារ​របស់​ខ្លួន និង​ជា​មនុស្ស​ពូកែ​អង់អាច។ ចំនួន​ក្រុម​គ្រួសារ​របស់​ពួក​គេ ជំរឿន​បាន​ទាំង​អស់ ២២ ០៣៤​នាក់។ កូន​របស់​លោក​បេគែរ មាន​សេមីរ៉ា យ៉ូអាស់ អេលីយេស៊ែរ អេលីយ៉ូណៃ អុមរី យេរេម៉ូត អប៊ីយ៉ា អណាតូត និង​អឡាមេត។ អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​របស់​លោក​បេគែរ ៩ ដែល​ជា​មេ​លើ​ក្រុម​ គ្រួសារ​របស់​ខ្លួន និង​ជា​មនុស្ស​ពូកែ​អង់អាច។ ចំនួន​ក្រុម​គ្រួសារ​របស់​ពួក​គេ ដែល​ជំរឿន​តាម​វង្ស​ត្រកូល​មាន​ទាំង​អស់ ២០ ២០០​នាក់។ ១០ កូន​របស់​លោក​យេឌីយ៉ាអែល គឺ​ប៊ីលហន កូន​របស់​លោក​ប៊ីលហន​មាន​យេអ៊ូស បេនយ៉ាមីន អេហ៊ូដ កេណាណា សេតន តារស៊ីស និង​អហ៊ីសាហារ ១១ អ្នក​ទាំង​នេះ​សុទ្ធ​តែ ​ជា​កូន​របស់​លោក​យេឌីយ៉ាអែល ដែល​ជា​មេ​លើ​ក្រុម​គ្រួសារ​របស់​ខ្លួន និង​ជា​មនុស្ស​ពូកែ​អង់អាច។ ចំនួន​ក្រុម​គ្រួសារ​របស់​ពួក​គេ មាន​ទាំង​អស់​១៧ ២០០ នាក់ ហើយ​ជា​មនុស្ស​ដែល​អាច​ចេញ​ទៅ​ច្បាំង​បាន។ ១២ ​រីឯ​កូន​របស់​លោក​អៀរ​គឺ ស៊ូពីម និង​ហ៊ូភីម ហើយ​កូន​របស់​លោក​អហ៊ែរ គឺ​ហ៊ូស៊ីម។

កុលសម្ព័ន្ធ​ណែបថាលី
១៣ កូន​របស់​លោក​ណែបថាលី​ ដែល​ជា​កូន​របស់​នាង​ប៊ីលហា មាន​យ៉ាស៊ីអែល គូនី យេស៊ែរ និង​ស៊ីលូម។

កុលសម្ព័ន្ធ​ម៉ាណាសេ
១៤ កូន​របស់​លោក​ម៉ាណាសេ​ គឺ អាសរីអែល និង​ម៉ាកៀរ ជា​កូន​ដែល​ប្រពន្ធ​ចុង ជា​ស្ត្រី​សាសន៍​ស៊ីដូន បាន​បង្កើត​ជូន​លោក លោក​ម៉ាកៀរ​ជា​ឪពុក​របស់​លោក​កាឡាដ។ ១៥ លោក​ម៉ាកៀរ​បាន​រក​ ប្រពន្ធ​អោយ​ហ៊ូភីម និង​ស៊ូពីម។ ប្អូន​ស្រី​របស់​គាត់​ឈ្មោះ​នាង​ម៉ាកា។ កូន​ទី​ពីរ​របស់​គាត់​ឈ្មោះ​សេឡូផាត លោក​សេឡូផាត មាន​សុទ្ធ​តែ​កូន​ស្រី។ ១៦ នាង​ម៉ាកា​ជា​ភរិយា​ របស់​លោក​ម៉ាកៀរ បង្កើត​បាន​កូន​ប្រុស​មួយ ហើយ​ដាក់​ឈ្មោះ​ថា​ពេរេស។ ប្អូន​របស់​គាត់​ឈ្មោះ សេរេស ដែល​ត្រូវ​ជា​ឪពុក​របស់​អ៊ូឡាម និង​រ៉េកេម។ ១៧ កូន​របស់​លោក​អ៊ូឡាម គឺ​បេដន។ អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លោក​កាឡាដ ដែល​ជា​កូន​របស់​លោក​ម៉ាកៀរ និង​ជា​ចៅ​របស់​លោក​ម៉ាណាសេ។ ១៨ រីឯ​នាង​ហាម៉ូលេកេត ជា​ប្អូន​ស្រី​របស់​គាត់ បង្កើត​បាន អ៊ីសហូដ អប៊ីយេស៊ែរ និង​ម៉ាឡា។ ១៩ កូន​របស់​លោក​សេមីដា​គឺ អហ៊ីយ៉ន ស៊ីគែម លីកហ៊ី និង​អនីយ៉ាម។

កុលសម្ព័ន្ធ​អេប្រាអ៊ីម
២០ កូន​របស់​លោក​ អេប្រាអ៊ីម​ គឺ​ស៊ូតេឡា។ លោក​ស៊ូតេឡា ជា​ឪពុក​របស់​លោក​បេរេដ លោក​បេរេដ​ជា​ឪពុក​របស់​លោក​តាហាត់ លោក​តាហាត់​ជា​ឪពុក​របស់​លោក​អេឡេដា លោក​អេឡេដា​ជា​ឪពុក​របស់​លោក​តាហាត់ លោក​តាហាត់​ជា​ឪពុក​របស់​លោក​សាបាដ ២១ លោក​សាបាដ​ជា​ឪពុក​របស់ ​លោក​ស៊ូតេឡា។ លោក​អេប្រាអ៊ីម​មាន​កូន​ពីរ​ទៀត គឺ​អេស៊ែរ និង​អេលាដ។ ប៉ុន្តែ អ្នក​ស្រុក​កាថ​បាន​សម្លាប់​អ្នក​ទាំង​ពីរ នៅ​ពេល​ដែល​អ្នក​ទាំង​ពីរ​ទៅ​ដណ្ដើម​យក​ហ្វូង​សត្វ​របស់​ពួក​គេ។ ២២ ​លោក​អេប្រាអ៊ីម​ជា​ឪពុក បាន​កាន់​ទុក្ខ​ជា​យូរ​ថ្ងៃ ហើយ​ញាតិសន្ដាន​ក៏​នាំ​គ្នា​មក​ជួយ​សំរាល​ទុក្ខ​លោក។ ២៣ បន្ទាប់​មក លោក​បាន​រួម​រស់​ជា​មួយ​ភរិយា ហើយ​នាង​ក៏​មាន​ផ្ទៃ​ពោះ​បង្កើត​បាន​កូន​ប្រុស​មួយ ដែល​លោក​ដាក់​ឈ្មោះ​ថា «បេរីយ៉ា» ដ្បិត​មាន​ទុក្ខ​លំបាក​កើត​ឡើង​នៅ​ក្នុង​គ្រួសារ​របស់​លោក។ ២៤ កូន​ស្រី​របស់​លោក​ឈ្មោះ​នាង​សេរ៉ា ជា​អ្នក​សង់​ក្រុង​បេតហូរ៉ូន​ខាង​ក្រោម និង​បេតហូរ៉ូន​ខាង​លើ ព្រម​ទាំង​ក្រុង​អ៊ូសេន-សេរ៉ា។ ២៥ លោក​បេរីយ៉ា​ជា​ឪពុក​របស់​ លោក​រេផាយ៉ា លោក​រេផាយ៉ា​ជា​ឪពុក​របស់​លោក​រេសែប លោក​រេសែប​ជា​ឪពុក​របស់​លោក​តេឡា លោក​តេឡា​ជា​ឪពុក​របស់​លោក​តាហន លោក​តាហន​ជា​ឪពុក​របស់​លោក​ឡាដន ២៦ លោក​ឡាដន​ជា​ឪពុក​របស់​លោក​អាំមីហ៊ូដ លោក​អាំមីហ៊ូដ​ជា​ឪពុក​របស់​លោក​អេលីសាម៉ា ២៧ ​លោក​អេលីសាម៉ា​ជា​ឪពុក​របស់​លោក​នូន លោក​នូន​ជា​ឪពុក​របស់​លោក​យ៉ូស៊ូអា។ ២៨ រីឯ​ទឹក​ដី​ដែល​ពួក​គេ​ បាន​ទទួល​ជា​កម្មសិទ្ធិ សំរាប់​តាំង​ទី​លំនៅ នោះ​មាន​ក្រុង​បេតអែល និង​ស្រុក​ភូមិ​នៅ​ជុំវិញ។ នៅ​ប៉ែក​ខាង​កើត​មាន​ក្រុង​ណារ៉ន និង​ស្រុក​ភូមិ​នៅ​ជុំវិញ ខាង​លិច​មាន​ក្រុង​កេស៊ែរ និង​ស្រុក​ភូមិ​នៅ​ជុំវិញ ក្រុង​ស៊ីគែម និង​ស្រុក​ភូមិ​នៅ​ជុំវិញ ហើយ​ទៅ​រហូត​ដល់​ក្រុង​កាសា និង​ស្រុក​ភូមិ​នៅ​ជុំវិញ។

២៩ កូន​ចៅ​ ម៉ាណាសេ​កាន់​កាប់​ក្រុង​បេតសន និង​ស្រុក​ភូមិ​នៅ​ជុំវិញ ក្រុង​តាណាក់ និង​ស្រុក​ភូមិ​នៅ​ជុំវិញ ក្រុង​មេគីដូ និង​ស្រុក​ភូមិ​នៅ​ជុំវិញ ក្រុង​ឌ័រ និង​ស្រុក​ភូមិ​នៅ​ជុំវិញ។

នេះ​ហើយ​ជា​ក្រុង​ដែល​ពូជពង្ស​លោក​យ៉ូសែប ជា​កូន​របស់​លោក​អ៊ីស្រាអែល​តាំង​ទី​លំនៅ។

កុលសម្ព័ន្ធ​អេស៊ែរ
៣០ កូន​ប្រុស​របស់​លោក​អេស៊ែរ​ មាន យីមណា យីសវ៉ា យីសវី បេរីយ៉ា ហើយ​កូន​ស្រី​របស់​លោក​ឈ្មោះ នាង​សេរ៉ា។ ៣១ កូន​របស់​លោក​បេរីយ៉ា​មាន ហេប៊ែរ និង​ម៉ាលគីអែល។ លោក​ម៉ាលគីអែល​ជា​ឪពុក​របស់​លោក​បៀរសាវីត។ ៣២ កូន​ប្រុស​របស់​លោក​ហេប៊ែរ​មាន យ៉ាផ្លេត សូមែរ ហូតាំ ហើយ​កូន​ស្រី​របស់​លោក​ឈ្មោះ​នាង​ស៊ូអា។ ៣៣ កូន​របស់​លោក​យ៉ាផ្លេត​មាន ប៉ាសាក់ ប៊ីមហាល និង​អាសវ៉ាត។ អ្នក​ទាំង​នេះ​ជា​កូន​របស់​លោក​យ៉ាផ្លេត។ ៣៤ កូន​របស់​លោក​សូមែរ​មាន អហ៊ី រ៉ូហេកា ហ៊ូបបា និង​អរ៉ាម។ ៣៥ កូន​របស់​លោក​ហាតាំ ជា​ប្អូន​គេ​មាន សូផា យីមណា សេលេស និង​អាំម៉ាល។ ៣៦ កូន​របស់​លោក​សូផា​មាន ស៊ូអា ហានេភែរ ស៊ូអាល បេរី យីមរ៉ា ៣៧ បេស៊ែរ ហូដ សាម៉ា ស៊ីលសា យេទែរ និង​បេរីយ៉ា។ ៣៨ កូន​របស់​លោក​យេទែរ​មាន យេភូនេ ពីសប៉ា និង​អេរ៉ា។

៣៩ កូន​របស់​លោក​អ៊ូឡា​មាន អរ៉ាស ហានីអែល និង​រីស៊ីយ៉ា។

៤០ អ្នក​ ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លោក​អេស៊ែរ ហើយ​ជា​មេ​ដឹក​នាំ​លើ​ក្រុម​គ្រួសារ​របស់​គេ គឺ​ជា​មេ​ដឹក​នាំ​ដ៏​ចំណាន និង​មាន​ចិត្ត​អង់អាច។ ចំនួន​ក្រុម​គ្រួសារ​របស់​គេ​ជំរឿន​បាន​ទាំង​អស់ ២៦ ០០០ នាក់។