របារក្សត្រ  ទី  ១ (០៤)

កុលសម្ព័ន្ធ​យូដា
 កូន​ចៅ​របស់​លោក​យូដា​មាន ពេរេស ហេស្រូន ការមី ហួរ និង​សូបាល​។ លោក​រីអាយ៉ា​ជា​កូន​របស់​លោក​សូបាល បង្កើត​យ៉ាហាត់ យ៉ាហាត់​បង្កើត​អហ៊ូម៉ាយ និង​ឡាហាដ អ្នក​ទាំង​នេះ​ជា​អំបូរ​សូរ៉ាត។ ៣ អស់​អ្នក​ដែល​កើត​មក​ពី​ឪពុក​របស់​លោក​អតាំ​មាន យីសរេអែល យីសម៉ា និង​យីដបា ហើយ​ប្អូន​ស្រី​របស់​គេ​ឈ្មោះ ហាសលែលប៉ូនី។ លោក​ពេនូអែល​ជា​អ្នក​សង់​ ភូមិ​កេឌ័រ លោក​អេស៊ែរ ជា​អ្នក​សង់​ភូមិ​ហ៊ូសា។ អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លោក​ហួរ ជា​កូន​ច្បង​របស់​នាង​អឺប្រាតា ហើយ​ជា​អ្នក​សង់​ភូមិ​បេថ្លេហិម។

 លោក​អាសសួរ ជា​អ្នក​សង់​ក្រុង​តេកា មាន​ប្រពន្ធ​ពីរ គឺ​នាង​ហេឡា និង​នាង​ណារ៉ា។ នាង​ណារ៉ា​បង្កើត​បាន​ កូន​ប្រុស​ជូន​គាត់ ដែល​មាន​ឈ្មោះ​ថា អហូសាំ ហេភែរ តេមេនី និង​អហាសតារី។ អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​របស់​នាង​ណារ៉ា។  រីឯ​កូន​របស់​នាង​ហេឡា​មាន សេរ៉េត សូហារ និង​អេតណន។

 លោក​កូស​បង្កើត​អនូប និង​សូបេបា ព្រម​ទាំង​អំបូរ​អហារេហែល ជា​កូន​របស់​ហារូម។

 លោក​ យ៉ាបេស ជា​មនុស្ស​ដែល​គេ​រាប់​អាន​ជាង​បង​ប្អូន​របស់​គាត់។ ម្ដាយ​របស់​គាត់​បាន​ដាក់​ឈ្មោះ​គាត់​ថា យ៉ាបេស ដោយ​ពោល​ថា «ខ្ញុំ​បាន​បង្កើត​កូន​នេះ​មក​ដោយ​ឈឺ​ចាប់»។ ១០ លោក​យ៉ាបេស​បាន​អង្វរ​ រក​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល​ថា «សូម​ប្រទាន​ពរ​ទូលបង្គំ សូម​ពង្រីក​ទឹក​ដី​របស់​ទូលបង្គំ ហើយ​ដាក់​ព្រះហស្ដ​លើ​ទូលបង្គំ​កុំ​អោយ​ទូលបង្គំ ជួប​ប្រទះ​ទុក្ខ​វេទនា និង​ការ​ឈឺ​ចាប់​ឡើយ!»។ ព្រះជាម្ចាស់​ក៏​ប្រោស​ប្រទាន​តាម​សំណូម​ពរ​របស់​គាត់។

​១១ លោក​កេលូប​ដែល​ត្រូវ​ជា​ប្អូន​របស់​លោក​ស៊ូហា បង្កើត​បាន​មេហៀរ ជា​ឪពុក​របស់​អេសតន ១២ លោក​អេសតន​បង្កើត​ បេតរ៉ាផា ប៉ាសេអា និង​តេហ៊ីណា។ លោកតេហ៊ីណា ជា​អ្នក​សង់​ភូមិ​ណាហាស។ ពូជពង្ស​របស់​អ្នក​ទាំង​នេះ​រស់​នៅ​ក្នុង​តំបន់​រេកា។

១៣ កូន​របស់​លោក​កេណាស គឺ​អូតនីអែល និង​សេរ៉ាយ៉ា កូន​របស់​លោក​អូតនីអែល គឺ​ហាថាត ១៤ និង​មេអូណូតាយ ដែល​ជា​ឪពុក​របស់​អូប្រា។ លោក​សេរ៉ាយ៉ា​ជា​ឪពុក​របស់​យ៉ូអាប់ ជា​បុព្វបុរស​របស់​ពួក​សិប្បករ ដែល​រស់​នៅ​តាម​ជ្រលង​ភ្នំ​របស់​ពួក​សិប្បករ។

​១៥ លោក​កាលែប​ជា​កូន​របស់​លោក​យេភូនេ មាន​កូន​ប្រុស​បី​នាក់​គឺ អ៊ីរូ អេឡា និង​ណាអាម។ កូន​របស់​អេឡា គឺ​កេណាស។

១៦ កូន​របស់​លោក​យេហាលេលេអែល គឺ​ស៊ីភស៊ីផា ទៀរីយ៉ា និង​អសារេអែល។

១៧-១៨ កូន​ របស់​អែសរ៉ា គឺ​យេទែរ ម៉េរេដ អេភែរ និង​យ៉ាឡូន។ លោក​ម៉េរេដ​បាន​រៀបការ​ជា​មួយ​ព្រះនាង​ប៊ីទីយ៉ា ជា​បុត្រី​របស់​ព្រះចៅ​ផារ៉ោន ហើយ​បង្កើត​បាន​មៀរីយ៉ា ស៊ីម៉ាយ និង​យីសបា ដែល​ជា​អ្នក​សង់​ក្រុង​អេសតូម៉ូអា។ ១៨ រីឯ​ប្រពន្ធ​មួយ​ទៀត​ របស់​គាត់ ដែល​ជា​ជន​ជាតិ​យូដា បង្កើត​បាន​យេរេដ ជា​អ្នក​សង់​ក្រុង​កេឌ័រ ហេប៊ែរ ជា​អ្នក​សង់​ក្រុង​សូកូ និង​យេគូតេអែល ជា​អ្នក​សង់​ក្រុង​សាណូអា។

១៩ លោក​ ហូឌីយ៉ា​រៀបការ​ជា​មួយ​ប្អូន​ស្រី​របស់​លោក​ណាហាំ ហើយ​ពូជពង្ស​របស់​គេ គឺ​ពួក​កាមីត ជា​អ្នក​សង់​ក្រុង​កៃឡា និង​ម៉ាកាធី ជា​អ្នក​សង់​ក្រុង​អេសតូម៉ូអា។

២០ កូន​របស់​លោក​ស៊ីម៉ុន គឺ​អាំណូន រីនណា បេន-ហាណន និង​ទីឡូន។ កូន​របស់​លោក​យីស៊ី​គឺ​សូហេត និង​បេន-សូហេត។

២១ កូន​ចៅ​ របស់​លោក​សេឡា ដែល​ត្រូវ​ជា​កូន​របស់​លោក​យូដា​គឺ អ៊ែរ​ជា​អ្នក​សង់​ក្រុង​លេកា ឡេដា ជា​អ្នក​សង់​ក្រុង​ម៉ារេសា ពូជ​អំបូរ​របស់​អស់​អ្នក​ដែល​ត្បាញ​ក្រណាត់​ទេសឯក​សុទ្ធ និង​ក្រុម​គ្រួសារ​អាសបេអា ២២ យ៉ូគីម​អ្នក​ស្រុក​ កូសាបា យ៉ូអាស់ និង​សារ៉ាប់ ដែល​គ្រប់គ្រង​លើ​ស្រុក​ម៉ូអាប់ ព្រម​ទាំង​យ៉ាស៊ូប៊ី-លេហិម (នេះ​ជា​បញ្ជី​ពី​ចាស់​បុរាណ)​។ ២៣ អ្នក​ទាំង​នេះ​ជា​ជាង​ស្មូន​រស់​នៅ​ភូមិ​នេតាអ៊ីម និង​ភូមិ​កេដេរ៉ា។ ពួក​គេ​រស់​នៅ​ទី​នោះ ហើយ​ធ្វើ​ការ​ថ្វាយ​ស្ដេច។

កុលសម្ព័ន្ធ​ស៊ីម៉ូន
២៤ រីឯ​កូន​របស់​លោក​ស៊ីម៉ូន​ មាន នេមូអែល យ៉ាមីន យ៉ារីប សេរ៉ា និង​សាអ៊ូល។ ២៥ កូន​ចៅ​របស់​លោក​សាអ៊ូល​មាន​រាយ​នាម​តាម​តំណ​វង្ស​ត្រកូល ជា​បន្ត​បន្ទាប់​គ្នា​ដូច​ត​ទៅ: សាលូម មីបសាម មីសម៉ា ២៦ ហាមូអែល សាគួរ និង​ស៊ីម៉ាយ។ ២៧ លោក​ស៊ីម៉ាយ​មាន​កូន​ ប្រុស​ដប់​ប្រាំ​មួយ​នាក់ និង​កូន​ស្រី​ប្រាំ​មួយ​នាក់ រីឯ​បង​ប្អូន​របស់​គាត់​មិន​សូវ​មាន​កូន​ច្រើន​ទេ។ ពូជពង្ស​របស់​លោក​ស៊ីម៉ូន​មិន​កើន​ចំនួន​ច្រើន ដូច​ពូជពង្ស​របស់​លោក​យូដា​ឡើយ។ ២៨ អ្នក​ទាំង​នោះ​រស់​នៅ​តាម​ក្រុង​បៀរសាបា ម៉ូឡាដា ហាសា-ស៊ូអាល ២៩ ប៊ីលហា អេសេម តូឡាដ ៣០ បេទូអែល ហ៊រម៉ា ស៊ីគឡាក់ ៣១ បេតម៉ារកាបូត ហាសារ-ស៊ូស៊ីម បេត-ប៊ីរៃ ហើយ​នៅ​សារ៉ាអ៊ីម។ ពួក​គេ​រស់​នៅ​តាម​ក្រុង​ទាំង​នោះ រហូត​ដល់​រជ្ជកាល​ព្រះបាទ​ដាវីឌ។ ៣២ ពួក​គេ​ក៏​រស់​នៅ​តាម​ក្រុង​ប្រាំ​ទៀត​គឺ អតាំ អៃយីន រីមម៉ូន តូកែន និង​អេសន ៣៣ ព្រម​ទាំង​ស្រុក​ភូមិ​ ដែល​នៅ​ជុំវិញ​ក្រុង​ទាំង​នោះ​រហូត​ដល់​ក្រុង​បាល។ នេះ​ជា​ឈ្មោះ​ក្រុង​ដែល​ពួក​គេ​រស់​នៅ និង​បញ្ជី​រាយ​នាម​ពូជពង្ស​របស់​ពួក​គេ។

៣៤-៣៨ មេ​ដឹក​នាំ​អំបូរ​របស់​ពួក​គេ មាន​រាយ​នាម​ដូច​ត​ទៅ: លោក​មេសូបាប់ លោក​យ៉ាមលេក លោក​យ៉ូសា ជា​កូន​របស់​លោក​អម៉ាស៊ីយ៉ា ៣៥ លោក​យ៉ូអែល លោក​យេហ៊ូ ជា​កូន​របស់​លោក​យ៉ូស៊ីប៊ីយ៉ា ជា​ចៅ​របស់​លោក​សេរ៉ាយ៉ា និង​ជា​ចៅទួត​របស់​លោក​អស៊ីអែល ៣៦ លោក​អេលីយ៉ូណៃ លោក​យាកូបា លោក​យេសូហាយ៉ា លោក​អសាយ៉ា លោក​អឌីអែល លោក​យេស៊ីមី​អែល លោក​បេណាយ៉ា ៣៧ លោក​ស៊ីសា ជា​កូន​របស់​លោក​ស៊ីផៃ ជា​ចៅ​របស់​លោក​អឡូន ជា​ចៅទួត​របស់​លោក​យេយ៉ាដា ជា​ចៅលួត​របស់​លោក​ស៊ីមរី និង​ជា​ចៅ​លា​របស់​លោក​សេម៉ាយ៉ា។ ៣៨ ក្រុម​គ្រួសារ​របស់​ពួក​គេ​បាន​កើន​ចំនួន​ឡើង​ជា​ច្រើន។ ៣៩ ​ដូច្នេះ ពួក​គេ​តាំង​ទី​លំនៅ​រហូត​ដល់​ច្រក​ចូល​ក្រុង​កេឌ័រ ដែល​នៅ​ខាង​កើត​ជ្រលង​ភ្នំ ដើម្បី​ស្វែង​រក​វាល​ស្មៅ​សំរាប់​ចិញ្ចឹម​ហ្វូង​សត្វ។ ៤០ ពួក​គេ​រក​បាន​វាល​ស្មៅ ​ដ៏​ល្អ​បរិបូណ៌ រីឯ​ស្រុក​នោះ​ក៏​ទូលាយ ហើយ​សុខ​ស្រួល​ផង។ ពី​ដើម ពូជពង្ស​របស់​លោក​ហាំ​រស់​នៅ​ក្នុង​ស្រុក​នោះ។ ៤១ នៅ​រជ្ជកាល​ព្រះបាទ​ អេសេខ្យាស ជា​ស្ដេច​ស្រុក​យូដា អស់​អ្នក​ដែល​មាន​ឈ្មោះ​ខាង​លើ បាន​មក​ដល់​ស្រុក​នោះ ពួក​គេ​បំផ្លាញ​តង់ត៍ និង​ជំរក​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ស្រុក ហើយ​បំផ្លាញ​ប្រជាជន​អោយ​វិនាស​ទាំង​ស្រុង រហូត​មក​ទល់​សព្វ​ថ្ងៃ។ បន្ទាប់​មក ពួក​គេ​តាំង​ទី​លំនៅ​ជំនួស​អ្នក​ស្រុក​ពី​មុន ព្រោះ​ទី​នោះ​មាន​វាល​ស្មៅ​សំរាប់​ហ្វូង​ចៀម​របស់​ពួក​គេ។ ៤២ មាន​កូន​ចៅ​របស់​លោក​ ស៊ីម៉ូន ប្រមាណ​ប្រាំ​រយ​នាក់​ទៀត នាំ​គ្នា​ទៅ​តំបន់​ភ្នំ​សៀរ ដោយ​មាន​លោក​ពេឡាទីយ៉ា លោក​នេរីយ៉ា លោក​រេផាយ៉ា និង​លោក​អ៊ូស៊ីអែល ជា​កូន​របស់​លោក​យីសៃ ធ្វើ​ជា​មេ​ដឹក​នាំ។ ៤៣ ពួក​គេ​ប្រហារ​ជន​ជាតិ​អាម៉ាឡេក​ដែល​នៅ​សេសសល់ រួច​ក៏​តាំង​ទី​លំនៅ​ក្នុង​ស្រុក​នោះ រហូត​ដល់​សព្វ​ថ្ងៃ។