របារក្សត្រ  ទី  ១ (០៥)

កុលសម្ព័ន្ធ​រូបេន
 នេះ​ជា​កូន​ចៅ​របស់​លោក​ រូបេន ជា​កូន​ច្បង​របស់​លោក​អ៊ីស្រាអែល -លោក​រូបេន​នេះ​ជា​កូន​ច្បង​មែន តែ​ដោយ​គាត់​បាន​លួច​រួម​ដំណេក​ជា​មួយ​ប្រពន្ធ​ចុង​របស់​ឪពុក សិទ្ធិ​ជា​កូន​ច្បង ត្រូវ​បាន​ផ្ទេរ​ទៅ​អោយ​កូនៗ​របស់​លោក​យ៉ូសែប ជា​កូន​របស់​លោក​អ៊ីស្រាអែល។ ដូច្នេះ គេ​មិន​អាច​រាប់​លោក​រូបេន ជា​កូន​ច្បង​បាន​ទេ។ ២ រីឯ​លោក​យូដា​វិញ គាត់​មាន​អំណាច​ជាង​បង​ប្អូន​ទាំង​ប៉ុន្មាន​របស់​គាត់​មែន ដ្បិត​ស្ដេច​ដែល​គ្រប់គ្រង​លើ​ជន​ជាតិ​អ៊ីស្រាអែល កើត​ចេញ​ពី​គាត់ តែ​សិទ្ធិ​ជា​កូន​ច្បង នៅ​តែ​បាន​ទៅ​លើ​លោក​យ៉ូសែប​ដដែល​។

 កូន​របស់​លោក​រូបេន​ ដែល​ត្រូវ​ជា​កូន​ច្បង​របស់​លោក​អ៊ីស្រាអែល មាន ហេណុក ប៉ាល់លូ ហេស្រូន និង​ការមី។

 រីឯ​កូន​ចៅ​របស់​លោក​យ៉ូអែល មាន​រាយ​នាម​តាម​តំណ​វង្ស​ត្រកូល ជា​បន្ត​បន្ទាប់​គ្នា​ដូច​ត​ទៅ: គឺ​សេម៉ាយ៉ា កុក ស៊ីម៉ាយ ៥ មីកា រីអាយ៉ា បាល  និង​បេរីយ៉ា​ដែល​ត្រូវ​ព្រះចៅ​ទីកឡាត-ពីលេស៊ែរ ជា​ស្ដេច​ស្រុក​អាស្ស៊ីរី នាំ​ទៅ​ជា​ឈ្លើយ​។ លោក​បេរីយ៉ា​ជា​មេ​ដឹក​នាំ​កុលសម្ព័ន្ធ​រូបេន។ បង​ប្អូន​របស់​គាត់ មាន​ឈ្មោះ​ក្នុង​បញ្ជីរាយ​នាម តាម​អំបូរ តាម​វង្ស​ត្រកូល​ដូច​ត​ទៅ: អ្នក​ទី​មួយ គឺ​លោក​យីអែល បន្ទាប់​មក លោក​សាការី  លោក​បេឡា​ជា​កូន​របស់​លោក​អសាស ជា​ចៅ​របស់​លោក​សេម៉ា និង​ជា​ចៅទួត​របស់​លោក​យ៉ូអែល។

កុលសម្ព័ន្ធ​រូបេន​រស់​នៅ​ក្នុង​តំបន់ ដែល​គិត​ចាប់​ពី​ក្រុង​អារ៉ូអ៊ែរ រហូត​ដល់​ក្រុង​នេបូ និង​បាល-មេអូន។ នៅ​ទិស​ខាង​កើត ពួក​គេ​លាត​សន្ធឹង​ចាប់​តាំង​ពី​ទន្លេ​អឺប្រាត រហូត​ដល់​វាល​រហោស្ថាន ដ្បិត​គេ​មាន​ហ្វូង​សត្វ​ជា​ច្រើន​នៅ​ស្រុក​កាឡាដ។ ១០ នៅ​រជ្ជកាល​របស់​ ព្រះបាទ​សាអ៊ូល កូន​ចៅ​រូបេន​បាន​ច្បាំង​នឹង​ជន​ជាតិ​ហាការេន ហើយ​គ្រប់គ្រង​លើ​ជន​ជាតិ​នោះ ព្រម​ទាំង​រស់​នៅ​ក្នុង​ជំរំ​របស់​ពួក​គេ ក្នុង​តំបន់​ប៉ែក​ខាង​កើត​ស្រុក​កាឡាដ​ទាំង​មូល។

កុលសម្ព័ន្ធ​កាដ
១១ ពូជពង្ស​របស់​លោក​កាដ​ រស់​នៅ​ក្បែរ​ពូជពង្ស​របស់​រូបេន​ក្នុង​ស្រុក​បាសាន និង​រហូត​ដល់​សាលកា។ ១២ លោក​យ៉ូអែល​ជា​មេ​ដឹក​នាំ​របស់​ពួក​គេ អ្នក​បន្ទាប់​គឺ​លោក​សាផាម រួច​ហើយ​មាន​លោក​យ៉ាណាយ និង​លោក​សាផាត់​នៅ​ស្រុក​បាសាន។ ១៣ បង​ប្អូន​ពួក​គេ​ប្រាំពីរ​នាក់​ទៀត មាន​ឈ្មោះ​តាម​ក្រុម​គ្រួសារ​ដូច​ត​ទៅ: គឺ មីកាអែល មេស៊ូឡាម សាបា យ៉ូរ៉ាយ យ៉ាកាន ស៊ីអា និង​អេប៊ែរ។ ១៤ អ្នក​ទាំង​នោះ​សុទ្ធ​តែ ​ជា​កូន​ចៅ​របស់​លោក​អប៊ីហែល។ លោក​អប៊ីហែល​ជា​កូន​របស់​លោក​ហ៊ូរី លោក​ហ៊ូរី ជា​កូន​របស់​លោក​យ៉ារ៉ូអា លោក​យ៉ារ៉ូអា ជា​កូន​របស់​លោក​កាឡាដ លោក​កាឡាដ​ជា​កូន​របស់​លោក​មីកាអែល លោក​មីកាអែល ជា​កូន​របស់​លោក​យេស៊ីសាយ លោក​យេស៊ីសាយ ជា​កូន​របស់​លោក​យ៉ាដូ លោក​យ៉ាដូ ជា​កូន​របស់​លោក​ប៊ូស។ ១៥ លោក​អហ៊ី​ជា​កូន​របស់​លោក​អាប់ឌីអែល និង​ជា​ចៅ​របស់​លោក​គូនី ជា​មេ​ដឹក​នាំ​លើ​ក្រុម​គ្រួសារ​របស់​គេ។ ១៦ អ្នក​ទាំង​នោះ​រស់​នៅ​ ក្នុង​ស្រុក​កាឡាដ ស្រុក​បាសាន ព្រម​ទាំង​ស្រុក​ភូមិ​ទាំង​ប៉ុន្មាន ដែល​នៅ​ជុំវិញ​តំបន់​នោះ និង​វាល​ស្មៅ​ដែល​នៅ​ជុំវិញ​ក្រុង​សារ៉ូន រហូត​ដល់​ព្រំប្រទល់​ស្រុក​របស់​គេ។ ១៧ អ្នក​ទាំង​នោះ​មាន​ ឈ្មោះ​ក្នុង​បញ្ជី​ជំរឿន​ប្រជាជន​នៅ​រជ្ជកាល​ព្រះបាទ​យ៉ូថាម ជា​ស្ដេច​ស្រុក​យូដា និង​រជ្ជកាល​ព្រះបាទ​យេរ៉ូបោម ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល។

កងទ័ព​របស់​កុលសម្ព័ន្ធ​ខាង​កើត
១៨ កុលសម្ព័ន្ធ​រូបេន កុលសម្ព័ន្ធ​កាដ និង​កុលសម្ព័ន្ធ​ម៉ាណាសេ​ចំនួន​ពាក់​កណ្ដាល មាន​ទាហាន​ចំនួន ៤៤ ៧៦០​នាក់ ដែល​អាច​ចេញ​ទៅ​ធ្វើ​សឹក​សង្គ្រាម​បាន ហើយ​សុទ្ធ​តែ​ជា​មនុស្ស​អង់អាច​ក្លាហាន ពូកែ​ប្រើ​ខែល ប្រើ​ដាវ បាញ់​ធ្នូ និង​ថ្នឹក​ខាង​ចំបាំង។ ១៩ ពួក​គេ​លើក​គ្នា​ទៅ​ច្បាំង​នឹង​ជន​ជាតិ​ហាការេន យេទួរ ណា​ភីស និង​ណូដាប់។ ២០ នៅ​ពេល​ច្បាំង ពួក​គេ​បាន​ទូលអង្វរ​សូម​ព្រះជាម្ចាស់​ជួយ ហើយ​ដោយ​ពួក​គេ​ទុក​ចិត្ត​លើ​ព្រះអង្គ​នោះ ព្រះអង្គ​ក៏​ជួយ​ពួក​គេ​អោយ​មាន​ជ័យជំនះ​លើ​កងទ័ព​ហាការេន និង​បក្ស​ពួក។ ២១ ពួក​គេ​រឹប​អូស​យក​បាន​ ហ្វូង​សត្វ​របស់​ខ្មាំង គឺ​មាន អូដ្ឋ​៥០ ០០០ ក្បាល ចៀម ២៥០ ០០០ ក្បាល និង​លា​២ ០០០ ក្បាល ព្រម​ទាំង​ចាប់​បាន​មនុស្ស​មួយ​សែន​នាក់។ ២២ ខ្មាំង​សត្រូវ​ក៏​ខាត​ បង់​ជីវិត​មនុស្ស​ជា​ច្រើន​នាក់​ដែរ ដ្បិត​ចំបាំង​នោះ​កើត​ពី​ព្រះជាម្ចាស់។ ពួក​គេ​តាំង​ទី​លំនៅ​លើ​ទឹក​ដី​របស់​ខ្មាំង រហូត​ដល់​គ្រា​ដែល​ពួក​គេ​ជាប់​ជា​ឈ្លើយ​សឹក។

កុលសម្ព័ន្ធ​ម៉ាណាសេ​ចំនួន​ពាក់​កណ្ដាល ដែល​នៅ​ត្រើយ​ខាង​កើត​ទន្លេ​យ័រដាន់
២៣ កុលសម្ព័ន្ធ​ម៉ាណាសេ​ ចំនួន​ពាក់​កណ្ដាល​តាំង​ទី​លំនៅ​លើ​ទឹក​ដី​នោះ ចាប់​តាំង​ពី​ស្រុក​បាសាន​រហូត​ដល់​ស្រុក​បាល-ហ៊ែរម៉ូន ភ្នំ​ស៊ីនៀរ និង​ភ្នំ​ហ៊ែរម៉ូន ហើយ​ពួក​គេ​កើន​ចំនួន​ឡើង​ជា​ច្រើន។ ២៤ រីឯ​មេ​ដឹក​នាំ​លើ​ ក្រុម​គ្រួសារ​របស់​ពួក​គេ មាន​លោក​អេភែរ លោក​យីសៃ លោក​អេលីអែល លោក​អាសរីអែល លោក​យេរេមី លោក​ហូដាវីយ៉ា និង​លោក​យ៉ាឌីអែល។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​មនុស្ស​ខ្លាំង​ពូកែ និង​មាន​​ឈ្មោះល្បី ហើយ​ជា​មេ​ដឹក​នាំ​លើ​ក្រុម​គ្រួសារ​របស់​គេ។

២៥ ក៏​ប៉ុន្តែ ពួក​គេ​ពុំ​បាន​ស្មោះ​ត្រង់​នឹង​ព្រះ​នៃ​ដូនតា​របស់​ពួក​គេ​ទេ ពួក​គេ​បែរ​ទៅ​គោរព​បំរើ​ព្រះ​របស់​ជាតិ​សាសន៍​ទាំងឡាយ នៅ​ក្នុង​ស្រុក​នោះ គឺ​ជាតិ​សាសន៍​ដែល​ព្រះជាម្ចាស់​បាន​បំផ្លាញ​ចេញ​ពី​មុខ​ពួក​គេ។ ២៦ ហេតុ​នេះ​ព្រះ​របស់​ជន​ ជាតិ​អ៊ីស្រាអែល បាន​បណ្ដាល​ចិត្ត​ព្រះបាទ​ពូល និង​ព្រះបាទ​ទីកឡាត-ពីលេស៊ែរ ជា​ស្ដេច​ស្រុក​អាស្ស៊ីរី អោយ​វាយ​លុក​ទឹក​ដី​របស់​ពួក​គេ។ ព្រះបាទ​ទីកឡាត-ពីលេស៊ែរ ក៏​បាន​កៀរ​កុលសម្ព័ន្ធ​រូបេន កុលសម្ព័ន្ធ​កាដ និង​កុលសម្ព័ន្ធ​ម៉ាណាសេ ចំនួន​ពាក់​កណ្ដាល​ទៅ​ជា​ឈ្លើយ​សឹក នៅ​តំបន់​ហាឡា ហាប៊រ និង​ហារ៉ា ដែល​នៅ​ក្បែរ​ទន្លេ​នៃ​ស្រុក​កូសាន ហើយ​ពួក​គេ​រស់​នៅ​ទី​នោះ​រហូត​ដល់​សព្វ​ថ្ងៃ។

កុលសម្ព័ន្ធ​លេវី
២៧ កូន​របស់​លោក​លេវី​​មាន គែរសូន គើហាត់ និង​មេរ៉ារី។ ២៨កូន​របស់​លោក​គើហាត់ មាន អាំរ៉ាម យីសារ ហេប្រូន និង​អ៊ូស៊ីអែល។ ២៩ កូន​របស់​លោក​អាំរ៉ាម​មាន អរ៉ុន ម៉ូសេ និង​មៀរីយ៉ា។ កូន​របស់​លោក​អរ៉ុន​មាន ណាដាប អប៊ីហ៊ូ អេឡាសារ និង​អ៊ីតាម៉ារ។ ៣០ លោក​អេឡាសារ​ជា​ឪពុក​របស់​លោក​ភីនេអាស លោក​ភីនេអាស​ជា​ឪពុក​របស់​លោក​អប៊ីសួរ ៣១ លោក​អប៊ីសួរ​ជា​ឪពុក​របស់​លោក​ប៊ូកគី លោក​ប៊ូកគី​ជា​ឪពុក​របស់​លោក​អ៊ូស៊ី ៣២ លោក​អ៊ូស៊ី​ជា​ឪពុក​របស់​លោក​សេរ៉ាយ៉ា លោក​សេរ៉ាយ៉ា​ជា​ឪពុក​របស់​លោក​មេរ៉ាយ៉ូត ៣៣ លោក​មេរ៉ាយ៉ូត​ជា​ឪពុក​របស់​លោក​អម៉ារីយ៉ា លោក​អម៉ារីយ៉ា​ជា​ឪពុក​របស់​លោក​អហ៊ីទូប ៣៤ លោក​អហ៊ីទូប​ជា​ឪពុក​របស់​លោក​សាដុក លោក​សាដុក​ជា​ឪពុក​របស់​លោក​អហ៊ីម៉ាស ៣៥ លោក​អហ៊ីម៉ាស​ជា​ឪពុក​របស់​លោក​អសារីយ៉ា លោក​អសារីយ៉ា​ជា​ឪពុក​របស់​លោក​យ៉ូហាណន ៣៦ លោក​យ៉ូហាណន​ជា​ឪពុក​របស់​លោក​អសារីយ៉ា ជា​បូជាចារ្យ​បំពេញ​មុខងារ ក្នុង​ព្រះវិហារ​ដែល​ព្រះបាទ​សាឡូម៉ូន​បាន​សង់ នៅ​ក្រុង​យេរូសាឡឹម។ ៣៧ លោក​អសារីយ៉ា​ជា​ឪពុក​របស់​លោក​អម៉ារីយ៉ា លោក​អម៉ារីយ៉ា​ជា​ឪពុក​របស់​លោក​អហ៊ីទូប ៣៨ លោក​អហ៊ីទូប​ជា​ឪពុក​របស់​លោក​សាដុក លោក​សាដុក​ជា​ឪពុក​របស់​លោក​សាលូម ៣៩ លោក​សាលូម​ជា​ឪពុក​របស់​លោក​ហ៊ីលគីយ៉ា លោក​ហ៊ីលគីយ៉ា​ជា​ឪពុក​របស់​លោក​អសារីយ៉ា ៤០ លោក​អសារីយ៉ា​ជា​ឪពុក​របស់​លោក​សេរ៉ាយ៉ា លោក​សេរ៉ាយ៉ា​ជា​ឪពុក​របស់​លោក​យេហូសាដាក។ ៤១ នៅ​គ្រា​ដែល​ព្រះអម្ចាស់​អោយ​ព្រះបាទ​នេបូកានេសា កៀរ​អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូសាឡឹម​ទៅ​ជា​ឈ្លើយ នោះ​លោក​យេហូសាដាក ក៏​ត្រូវ​គេ​នាំ​យក​ទៅ​ដែរ។