ព័ត៌មានភូមិភាគបាត់ដំបង

ពិធីសច្ចាប្រណិធានរបស់គ្រូអប់រំជំនឿនៅបាត់ដំបងក្រុង

ព្រះវិហារព្រះជាម្ចាស់លើកព្រះនាងម៉ារីឡើងស្ថានបរមសុខដែលស្ថិតនៅបាត់ដំបងក្រុងបានរៀបចំកម្មវិធីប្រកាស់ពាក្យសច្ចាសម្រាប់គ្រូរអប់រំនឿចំនួន១៧នាក់ កាលពីថ្ងៃទី២៥ ខែវិច្ឆកា ឆ្នាំ២០១៨ ក្រោមអធិបតេយ្យ លោកបូជាចារ្យឯកាម៉ានុច កុមារ ជាបូជាចារ្យទទូលខុសត្រូវព្រះសហគមន៍នេះ។ តាមការឲ្យដឹងពីអ្នកស្រី ស្រី សុជុំ ជាសមាជិក គណៈកម្មការ អប់រំជំនឿ នៅបាត់ដំបង ក្រុងបានឲ្យដឹងថា៖ ពិធីសច្ចាប្រណិធានគ្រូវអប់រំជំនឿគឺត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំនៅតាមព្រះសហគមន៍កាតូលិកផ្សេងៗក្នុងភូមិភាគបាត់ដំបង។ អ្នកស្រីថា វាជាពិធីមួយសម្រាប់ជួយលើកទឹកចិត្តនិងការរំលឹកស្មារតីដល់គ្រូរអប់រំជំនឿទាំងអស់អោយគេមានកម្លាំងកាយចិត្ត នឹងបន្តការប្រកាស់ជំនឿក៏ដូចជា ការបញ្ជួនបន្តជំនឿរបស់ខ្លួនបងប្អូនអ្នកឈ្វេងយល់ថ្មី។ អ្នកស្រី សុជុំបានបន្តថា

«ពេលដែលនិយាយថាសច្ចាប្រណិធាន គ្រូវអប់រំជនឿបែបនេះ គឺហាក់ដូចជាផ្លែកបន្តិចព្រោះថានៅតាមព្រះសហគមន៍ផ្សេងៗគេមិនដែលធ្វើដូចនេះទេបើមានគឺមានតែការសច្ចាប្រណិធាន បងស្រី ឬលោកបូជារ្យជាដើម»។

នៅបាត់ដំបងគឺ ព្រះយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើកការបញ្ជួនបន្តជំនឿនេះគឺការអប់រំជំនឿហេតុនេះគ្រូទាំងអស់ត្រូវការចំណាយពេលវេលាច្រើនទៅលើកិច្ចមួយនេះគឺត្រូវចំណាយពេលរៀបចំមេរៀន កម្លាំងកាយចិត្ត ពេលវេលាផ្ទាល់ខ្លួន និងត្រូវចូលរួមរាល់ការប្រជុំ ក៏ដូចជាសិក្ខាសាលាផ្សេងៗហេតុនេះ គ្រូអប់រំជំនឿត្រូវការទទួលកម្លាំងចិត្តយ៉ាងខ្លាំងពីសំណាក់ព្រះសហគមន៍។ គ្រូអប់រំជំនឿរូបនេះបន្ថែមទៀតថា ពេលវេលាថ្វាយពាក្យសច្ចានេះគឺគ្រូទាំងអស់ប្រកាសសន្យានៅចំពោះមុខព្រះជាម្ចាស់ ដោយមានព្រះគម្ពីរ មុខលោក បូជារ្យនិងគ្រិស្តបរិស័ទទាំងអស់។ ពួកគេប្រកាស ថាខ្លួននឹងស្ម័គ្រចិត្តបម្រើរព្រះសហគមន៍តាមរយៈសកម្មភាពបង្រៀនអប់រំជំនឿចាប់ពីពេលថ្វាយពាក្យសច្ចារហូតដល់បញ្ចប់ឆ្នាំសិក្សា គឺរយៈពេលមួយឆ្នាំ។ ហើយលោកបូជាចារ្យនឹងធ្វើការប្រគល់ជួននូវសៀវភៅដែលត្រូវបង្រៀនតាមកម្រឹតនីមួយៗ ឈ្មោះសិក្ស និងសម្ភារៈបង្រៀនផ្សេងៗទៀតដល់គ្រូទាំងអស់ ព្រមទាំងប្រគល់សិទ្ធជួនគ្រូឲ្យធ្វើសកម្មភាពតាមត្រូវការដូចជា ការចុះទៅសួរសុខទុក្ខសិក្ស ការរួមគ្នាអធិដ្ឋានតាមផ្ទះរបស់សិស្ស ការផ្តល់យោបល់ល្អៗ និងការលើកទឹកចិត្តសិស្ស ជាពិសេសតាមដានការរស់នៅរបស់កូនសិស្សជាដើម។ ទោះបីជាយ៉ាងណាព្រះសគមន៍នេះនៅតែរក្សាអ្វីដែលជាកេដំណែល ដែលមានព្រះសហគមន៍មានតាំពីសង្គមដើមមកគឺ ពិធីបុណ្យ(រុងរឿង)គឺមានន័យថាសិស្សដែលបានទទួលអគ្គសញ្ញាទទូលព្រះកាយព្រះគ្រីស្ត និង លាបថ្ងាសជាគ្រិស្តបរិស័ទពេញលក្ខណៈ ។ ពិធីរុងរឿងនេះគឺជាពេលវេលាប្រកាសជាផ្លូវការថាគេមានសមត្ថភាពគ្រប់គ្រាន់ក្នុងការ បំពេញបេសកម្មដែលព្រះសហគមន៍ប្រគល់ឲ្យដូចជា ធ្វើជាគ្រូអប់រំជំនឿជាដើម។ សព្វថ្ងៃច័ន្ទព្រះវិហារព្រះជាម្ចាស់លើកព្រោះនាងម៉ារីឡើងស្ថានបរមសុខគឺមានអ្នកដែលកំពុងរៀនអប់រំជំនឿទាំងអស់ចំនួនប្រមាណ២៥០ គឹតចាប់ពីកុមាររហូតដល់មនុស្សពេញវ័យ និងមានគ្រូចំនួន២១នាក់៕ ដោយ៖ រឿន ស្រីម៉ាច

រូបភាពដោយលោក អាន រិទ្ធិរដ្ឋ