ព័ត៌មានភូមិភាគភ្នំពេញ

ពិធីបុណ្យរោយផេះព្រសហគមន៍ព្រះកុមារយេស៊ូបឹងទំពុន

ភ្នំពេញៈ ព្រះ​វិហារ​ព្រះ​កុមារ​យេស៊ូ​បឹង​ទំពុន​នៃ​ភូមិ​ភាគ​ភ្នំពេញ​ប្រារព្វ​ពិធី​បុណ្យ​រោយ​ផេះ​កាល​ពី​រាត្រី​ថ្ងៃពុធ ទី៦ មីនា ក្រោម​វត្តមាន​ដ៏ខ្ពង់ខ្ពស់​របស់​លោក​អភិបាល​អូលីវីយេជ្មីតអីស្លែ លោក​បូជាចារ្យ បង​ស្រី និង​គ្រិស្ត​បរិស័ទ​ជាង​២០០​នាក់។

ក្នុង​ធម្មទេសនា​លោក​អភិបាល​អូលីវីយេ បាន​រំលឹក​ដល់​គ្រីស្ត​បរិស័ទទាំង​អស់​ថា៖ នេះ​ជា​ថ្ងៃ​ទី​មួយ​នៃ​ (រដូវអប់រំពិសេស រឺរដូវ៤០ ថ្ងៃ) គឺ​ជា​ពេល​វេលា​ដែល​ឲ្យ​យើង​ប្រែ​ចិត្ត​គំនិត និង​ការ​តម​អាហារ»។

លោក​អភិបាល​បាន​សង្កត់​ធ្ងន់​នូវ​ចំណុច​មួយ​ចំនួន​ថា៖ យើង​ទាំង​អស់​គ្នា​គឺ​ជា​ទូត​របស់​ព្រះ​ជា​ម្ចាស់​សូម​រស់​នៅ​តាម​របៀប​ ព្រះ​ជាម្ចាស់​ហើយ​មាន​មុខ​ងារ​ប្រកាស​ដំណឹង​ល្អ​តើ​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​អោយ​អ្នក​ដទៃ​ស្គាល់​ព្រះ​ជាម្ចាស់​? តាម​រយៈ​ព្រះ​សហគមន៍ ផ្តល់​សក្ខីភាព តាម​រយៈ​ការ​រស់​នៅ​របស់​ក្រុម​គ្រូសារ​និមួយៗ និង​តាមរយៈ​អំណោយ​ទាន​យ៉ាង​ពិសេស​ក្នុងជីវិតរស់នៅសព្វថ្ងៃរបស់យើងម្នាក់ៗដែលយើងទទួលបានពីព្រះជាម្ចាស់ ហើយមូលហេតុដែលយើងត្រូវធ្វើកិច្ចការទាំងអស់នេះព្រោះយើងគឺជាទូតរបស់ព្រះគ្រីស្ត។

លោកអភិបាលបន្ថែមថា៖នៅក្នុងព្រះគម្ពីដំណឹងល្អគឺមានឃ្លាថា(ចូលកែប្រែចិត្តគំនិត)ពាក្យនេះគឺមិនមែនសំដៅទៅលើការកែប្រែរូបកាយខាងក្រៅដូចជាសម្លៀកបំពាក់ និងរបស់ ប្រើប្រាស់ផ្សេងៗដើម្បីអោយគេមើលឃើញតែក្នុងពេលវេលានេះគឺលោកសូមអញ្ជើញអោយ​បងប្អូនទាំងអស់រិះគឹតយ៉ាងជ្រៅក្នុងដួងចិត្ត​និងក្នុងជីវិតរបស់យើងផ្ទាល់ខ្លួនថាតើខ្ញុំធ្វើអ្វីខ្លះនៅពេលកន្លងមក?ត្បិតព្រះជាម្ចាស់មានព្រះបន្ទួលថាកុំធ្វើបុណ្យទាននៅចំណោមមនុស្សម្នាជាច្រើននាំអោយគេសសើរ តែសូមធ្វើសេចក្តីល្អចំពោះគ្នាទៅវិញទៅមកនិងផ្តល់សក្ខីភាពនៃជំនឿដូចជារបៀបនៃការតមអាហារ របៀបនៃការអធិដ្ឋាន និងរបៀបដែលយើងត្រូវការជួយបងប្អូនឯទៀតៗ។

ក្នុងពេលជាមួយគ្នានោះលោកអភិបាលបានរំលឹកអំពីសារបស់សម្តេចប៉ាបហ្រ្វង់ស៊ីស្កូនៅក្នុងរដូវអប់រំពិសេសនេះថា៖ព្រះជាម្ចាស់ជាអ្នកបង្កើតពិភពលោកតែកំពូលនៃពិភពលោកគឺមនុស្សលោកព្រោះមនុស្សគឺជាតំណាងនៃព្រះជាម្ចាស់ មនុស្សមានលក្ខណៈដូចព្រះជាម្ចាស់ មនុស្សជារូបតំណាងរបស់ព្រះជាម្ចាស់ពោពេញដោយសេចក្តីស្រលាញ់ដែលយើងបានទទួលក្នុងថ្ងៃទទួលពិធីជ្រមុជទឹក។ហេតុនេះក្នុងនាមយើងជាស្នាព្រះហស្តរបស់ព្រះជាម្ចាស់តើត្រូវធ្វើដូចម្តេចដើម្បីកាពារថែរក្សាស្នាព្រះហស្តរបស់ព្រះជាម្ចាស់ក្នុងជីវិតរបស់យើង?

ក្នុងនោះសម្តេចប៉ាបបានរំលឹកបន្ថែមថា៖ក្នុងរដូវ៤០ថ្ងៃនេះគឺពិតណាស់យើងត្រូវការតមអា​ហារតែយើងមិនគួរតមតែអាហារតែមួយមុខគឺត្រូវដូរនៃរបៀបរស់នៅក្នុងការទំនាក់ទំនងជា​មួយអ្នកដទៃអោយកាន់តែមានភាពល្អប្រសើឡើង ព្យាយាមបង្កើតទំនាក់ទំនងជាមួយធម្មជាតិនិងអ្វីៗទាំងអស់ដែលព្រះជាម្ចាស់បានបង្កើតដោយមិនគឹតតែពីប្រយោជន៍ផ្ទាល់ខ្លួនតែផ្ទុយទៅវិញសូមអោយយើងពោពេញដោយសេចក្តីស្រលាញ់នៅក្នុងខ្លួននិងចំពោះអ្នកដទៃហើយចេះលះបង់ចោលនូវភាពអាត្មានិយមនៅក្នុងដួងចិត្តរបស់យើងដើម្បីមានកន្លែងដើម្បីដាក់អ្នកដទៃ ធម្មជាតិ និងព្រះជាម្ចាស់។

ចំណុចនៃការអធិដ្ឋានគឺលោកចង់អោយគ្រីស្តបរិស័ទទាំងកំភ្លេចខ្លួនថាជីវិតយើងមិនអាច​ខ្វះព្រះជាម្ចាស់បានទេ។ហេតុនេះដើម្បីរស់នៅសមតាមឋានៈរបស់យើងជាបុត្រធីតារបស់ព្រះជាម្ចាស់យើងត្រូវពឹងលើព្រះអង្គដើម្បីទទួលព្រះទ័យប្រណីសណ្តោសរបស់ព្រះអង្គ​ដើម្បីកែប្រែចិត្តគំនិតហើយទទួលការលើកទែងទោសពីព្រះជាម្ចាស់ផ្ទាល់និងទទួលស្គាល់​អំពើបាបរបស់ខ្លួន ព្យាយាមអធិដ្ឋាន និង ស្តាប់ព្រះបន្ទួល។

ចុងក្រោយគឺសូមយកចិត្តទុកដាក់ចែកលំលែកជាមួយបងប្អូនផ្សេងៗទៀតគឺត្រូវចេះចែករលែកទៅអ្នកក្រីក្រ អ្នកខ្វះខាត គឺចែកសេចក្តីស្រលាញ់ ម្ហូបអាហារ ពេលវេលា និង ទ្រព្យសម្បិតផ្ទាល់ខ្លួនខ្លះៗ។

លោកអភិបាលអូលីវីយេបន្ថែមថា៖នេះគឺជាថ្ងៃចាប់ផ្តើមនៃរដូវ៤០ថ្ងៃហេតុនេះសូមកំភ្លេចយកចិត្តទុកដាក់អធិដ្ឋាន ស្តាប់ព្រះបន្ទួល តមអាហារ និង ការចែកលំលែក ។

គួរលំលឹកផងដែរថា ពិធីបុណ្យរោយផេះរបស់ព្រះសហគមន៏កាតូលិកគឺដើម្បីរំលឹកថាកាលពីជំនាន់ដើមជនជាតិអ៊ីស្រាអែលតែងតែរោយផេះលើក្បាល​ធ្វើជាសញ្ញាសំគាល់ថា គេកាន់ទុក្ខ ឬ សូមអោយព្រះជាម្ចាស់លើកលែងទោសអោយគេផង។នៅដើមរដូវត្រណមនេះ គ្រីស្តបរិស័ទក៏សូមការលើកលែងទោសព្រះជាម្ចាស់ដើម្បីអោយព្រះអង្គកែប្រែចិត្តគំនិត។ដោយហេតុក្នុងពេលលាប់ផេះលើក្បាលលោកអភិបាលរឺលោកបូជាចារ្យតែងពោលពាក្យថា«ចូរកែប្រែចិត្តគំនិត ហើយជឿដំណឹងល្អចុះ»! ឬ «ចូរអ្នកនឹកថា អ្នកកើតពីធូលីដីមក ហើយអ្នកក៏និងត្រឡប់ទៅជាធូលីដីដែរ»។

​ដោយ៖​ រឿន ស្រីម៉ាច