ព័ត៌មាន

អ្នករស់នៅជាមួយមេរោគអេដស៍ និងអ្នកជំងែអេដ៍ចំនួន២០០គ្រួសារ ទទួលអំណោយ ពីព្រសហគមន៍កាតូលិក

[:kh]តាកែវ៖ អ្នករស់នៅជាមួយមេរោគ និងជំងឺអេដស៍ចំនួន ២០០ គ្រួសារមកពីសហគមន៍ផ្សេងគ្នា បានទទួលអំណោយ ពីព្រះសហគមន៍កាតូលិក នៅមន្ទីធម្មការ និងសាសនា ខេត្តតាកែវនាព្រឹក ថ្ងៃទី ២២ ខែមីនាឆ្នាំ២០១៨ នេះ។

ពិធីនេះបានប្រារព្ធទៅក្រោមអធិបតីភាពរបស់លោក អូលីវីយេ ជ្មិតហស្លែរ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ន៩ងមានការចូលរួមតំណាងសាសនាធំៗទាំងបី គឺ ឥស្លាមសាសនា ព្រះពុទ្ធសាសនា និងគ្រីស្តសាសនា ទាំងពីនិកាយ គឺក្រុមជុំនំប្រូតេស្តង់ និងព្រះសហគមន៍កាតូលិកមណ្ឌលសកម្មភាព តាកែវ ព្រមទាំងប្រធានមន្ទីធម្មការ និងសាសនាខេត្តតាកែវ។

បងប្អូនអ្នករស់នៅជាមួយមេរោគអេដស៍ និងជំងឺអេដស៍ ចំនួន ២០០គ្រួសារ មកពីសហគមន៍ នៃស្រុកត្រាំកក់ ក្រុងដូនកែវ ស្រុកត្រាំង ស្រុកសំរោង និងស្រុកបាទី ខេត្តតែកែវ។ លោក ជួង វ៉ាន ប្រធានមន្ទី ធម្មការ និងសាសនា ខេត្តតាកែវបានមានបតិស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានគណអធិមតីតំណាងសាសនាធំទាំងបី ជាពិសេសវត្តមានរបស់លោកអភិបាលព្រះសហគមន៍កាតូលិក អូលីវីយា ជ្មីហស្លេរ។ លោកបានថ្ងែងអំណរគុណ លោកអភិបាលព្រះសហគមន៍កាតូលិក ដែល បានអំណោយយ៉ាងសន្ធិកសន្ធាប់ មកជូនដល់បងប្អូនដែលរស់នៅជាមួយមេរោគអេដស៍ និងជំងឺអេដស៍។

អំណោយទាំងនេះគឺចេញពីសេចក្តីអាណិតស្រលាញ់ ចំពោះបងប្អូន។ លោកក៏បានលើកទឹកចិត្តបងប្អូនឲ្យខិតខំតស៊ូ រស់នៅ កុំអស់សង្ឃឹម ក្នុងជីវិតឡើយ ព្រោះប្រទេសយើងមានសន្តិភាព និងរីកចម្រើនហើយ។ លោកប្រធានមន្ទីក៏បាន សុំឲ្យមេដឹកនាំសាសនាទាំងអស់ ចូលរួមផ្សព្វផ្សាយ ដល់សាសនានិកទាំងអំពីក្រោះថ្នាក់នៃគ្រឿងញៀន និងជៀសឲ្យឆ្ងាយពីគ្រឿងញៀន។ ក្នុងឱកាសនោះដែរ អ្នកស្រីចាន់ ធី តំណាងបងប្អូនរស់នៅជាមួយមេរោគ និងជំងឺអេដស៍ បានថ្លែងអំណរគុណចំពោះលោកអភិបាល ក៏ដូចជាព្រះសហគមន៍កាតូលិក ដែលនាំអំណោយចែនជូនបងប្អូននៅថ្ងៃនេះ។

អ្នកស្រីក៏បាន សំណូបពរចំពោះគណៈអធិបតី សូមបន្តជួយដល់បងប្អូន ក៏ដូចជាអ្នកស្នគ្រចិត្តបណ្តាយអ្នកផ្ទុកមេរោគអេដស៍ ព្រោះពេលនេះ ជំនួយជាច្រើនត្រូវបានកាត់ផ្តាច់ មានជំនួយពីអង្គការ USAID ជាដើម។ មានបប្រសាសន៍ក្នុងឱកាសនេះ លោកអូលីវីយេ ជ្មីតហស្ល៊ែរ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានមានប្រសាសន៍លើកទឹកចិត្តបងប្អូន ឲ្យខិតខំស្វែងរកសេចក្តីសុខ ដោយចិញ្ចឹមវិញ្ញាណរបស់ខ្លួន ដោយ អប់រំចិត្ត ជំរះចិត្តគំនិត តាមសីលធម៌ តាមវិន័យសាសនាដែលខ្លួនកាន់ និងគោរព។ ដោយដឹងថា ម្នាក់មិនឯការនោះទេ ព្រោះមានព្រះជាទីពឹង។ លោកបន្តថា យើងមានសេចក្តីសុខ ដោយសារជំនឿ លើព្រះដែលជួយបំភ្លឺផ្លូវជីវិត។

លោកអភិបាលបន្តទៀតថា ម្យ៉ាងទៀត សូមកុំអស់សង្ឃឹម ព្រោះមានមនុស្សជាច្រើន បានយកចិត្តទុកដាក់ជាមួយបងប្អូន ជាមហាគ្រួសារ លើកទឹកចិត្តគ្នាតៅវិញទៅមក។

ចំពោះអំណោយនៅថ្ងៃនេះលោកអភិបាលបានបញ្ជាក់ថា ជាសញ្ញាលើកទឹកចិត្តដល់បងប្អូន ឲ្យមានកម្លាំងតស៊ូ ដើម្បីរស់នៅដាយខ្លួនឯង។ រស់នៅដោយថែរក្សាសុខភាព។ ខិតខំអប់រំកូនចៅឲ្យគេបានរៀនសូត្រ។

លោកក៏បានប្រកាសផ្តល់អាហាររូបករណ៍ ដល់កូនៗរបស់ពួកគេ ឲ្យចូលរៀននៅវិទ្យាល័យឯកទេសសន្តហ្វ្រង់ស្វ័រ និងសន្តប៉ូល។ ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ តែងមកជួបសំណេះសំណាលជាមួយបងប្អួនស្ទើរាល់ឆ្នាំ ហើយឆ្នាំ២០១៨នេះ ជាឆ្នាំទី៣ ។

តាមរបាយការណ៍បណ្តាញអ្នករស់នៅជាមួយមេរោគអេដស៍ និងជំងឺអេដស៍ ក្នុងខេត្តតាកែវ មានចំនួនប្រមាណជា២០០០នាក់។ បន្ទាប់ពីកិច្ចសំណេះសំណាលរបស់គណៈអធិបតី ក៏មានពិធីប្រោះព្រំទឹក លើបងប្អូន និងអធិដ្ឋានតាមរបៀបសាសនា នីមួយៗ។[:]

Leave a Reply

Your email address will not be published.