ព័ត៌មានភូមិភាគភ្នំពេញ

អបអរសាទរបងប្រុស​ ប៉ូល​ វិន កាន់ ទទួល​មុខងារ​អ្នកប្រកាស​ព្រះបន្ទូល

សូម​អបអរ​សាទរ​បងប្រុស​ ប៉ូល​ វិន កាន់ ទទួល​​មុខងារ​​ប្រកាស​​ព្រះបន្ទូល ក្នុងឱ​កាស​បិទ​ឆ្នាំ​សិក្សា​នៅ​ទេវ​វិទ្យាល័យ​ភ្នំពេញ នាល្ងាច​​ថ្ងៃទី​២៧​ ខែមិថុនា​ ឆ្នាំ​២០១៩។ មុខ​ងារ​ជា​អ្នក​ប្រកាស​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ ជា​ជំហាន មួយ​ក្នុង​ជំហាន​នានា ដែល​លោក​អភិបាល​ប្រគល់​ជូន​ដល់​និស្សិតទេវវិទ្យាល័យ មុន​ទទួល​ពិធី​តែង​តាំង​ជា​ឧបដ្ឋាក និង​មុនទទួល អគ្គសញ្ញា​តែងតាំង​ជាបូជាចារ្យ​នៃព្រះសហគមន៍​កាតូលិក។

សព្វ​ថ្ងៃ​និស្សិត​ទេវ​វិទ្យា​ល័យ​កម្ពុជា​មានចំនួន​ ៨នាក់ គឺ៥នាក់ រៀន​នៅ​ទេវវិទ្យា​ល័យ​ក្នុង​ប្រទេសកម្ពុជា និង៣នាក់​លោក​អភិបាល​បញ្ជូន​​ឲ្យ​ទៅរៀន​នៅ​ទេវវិទ្យាល័យ នៅក្រុងបាង​កក​​ប្រទេស​ថៃ។