ព័ត៌មាន

អធិដ្ឋាន២៤ម៉ោងថ្វាយ ព្រះអម្ចាស់នៅក្នុង ភូមិភាគភ្នំពេញ

[:kh]ភ្នំពេញ៖ ព្រះសហគមន៍កាតូលិក​​ភូមិភាគ​ភ្នំពេញ ​បាន​រៀបចំឲ្យមាន​កម្មវិធី​អធិដ្ឋាន​២៤​ម៉ោង​ថ្វាយ​ព្រះអម្ចាស់​ នាថ្ងៃទី១០និង១១មីនា២០១៨នៅ​ព្រះសហគមន៍នីមួយៗ ​តាម​មណ្ឌល​សកម្មភាពទាំង៩ ។

​ពិធីអធិដ្ឋាននេះប្រព្រឹត្តទៅ​​​ស្របតាម​សេចក្តីអញ្ជើញ​របស់​សម្តេប​ប៉ាបហ្វ្រង់​ស៊ីស្កូដើម្បី​អធិដ្ឋាន​រួមគ្នាដោយ​នមស្ការ​នៅមុខ​​ព្រះកាយព្រះគ្រីស្ត​និងទទួលអគ្គសញ្ញា​លើកលែង​ទោស នៅតាមព្រះសហគមន៍នានា​ក្នុងពិភពលោក​ទាំងមូល។

នៅក្នុង​សារលិខិតសម្រាប់រដូវ៤០ថ្ងៃ សម្តេចប៉ាបក៏បានអញ្ជើញព្រះសហគមន៍ទាំងអស់ប្រារព្ធពិធីអធិដ្ឋានគឺ “២៤ម៉ោងថ្វាយព្រះអម្ចាស់”ដើម្បី​ដាស់តឿនម្នាក់ៗឲ្យវិលមករកព្រះជាម្ចាស់វិញ ដោយទទួលអគ្គសញ្ញាលើកលែងទោស និង នមស្ការព្រះកាយ។

ក្នុងឆ្នាំ២០១៨ “ពិធី២៤ម៉ោងថ្វាយព្រះអម្ចាស់” បានប្រព្រឹត្តទៅពីថ្ងៃសុក្រ៩មីនា ដល់ថ្ងៃសៅរ៍១០មីនា២០១៨ដោយនឹកដល់ព្រះបន្ទូលតាមទំនុកតម្កើង១៣០: ៤ “ព្រះអង្គតែងតែអត់ទោសឲ្យយើងខ្ញុំជានិច្ច”។

ក្នុងពេលនេះដែរលោក​អភិបាល​អូលីវីយេក៏បាន​អធិដ្ឋាននិងជូនពរបងប្អូនទាំងអស់​នាល្ងាចថ្ងៃសៅរ៍ ទី១០ មីនានេះថា “ខ្ញុំបានប្រារព្ធពិធីបុណ្យអភិបូជា បើកកម្មវិធីនៅភ្នំពេញថ្មីហើយបានទូលសុំអង្វរព្រះជាម្ចាស់ ដើម្បីប្រទានពរដល់បង ប្អូន ទាំងអស់ក្នុងឱកាសដ៏ពិសេសនៃការអធិដ្ឋាននមស្ការព្រះកាយព្រះគ្រីស្ត ក្នុងពេលតែមួយរួមគ្នានៅក្នុងភូមិភាគភ្នំពេញ ក៏ដូចជារួមជាមួយសម្តេចប៉ាប និងព្រះសហគមន៍​សាកលទាំងមូលផងដែរ”។

លោក​បន្តថា “សូមឲ្យការអធិដ្ឋាននេះ​ពោរពេញដោយសន្តិភាព អំណរសប្បាយ និងពោរពេញដោយ​សេចក្តីស្រឡាញ់ នៅក្នុងក្រុមគ្រួសារ​និងសម្រាប់ការត្រាស់ហៅផងដែរ!”។

ដាលីស
[:]

Leave a Reply

Your email address will not be published.