ព័ត៌មានភូមិភាគបាត់ដំបង

អគារសម្ភពនៃមន្ទីរពេទ្យខេត្តកំពង់ឆ្នាំងត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ឡើងវិញ

កាលពីព្រឹកថ្ងៃទី ១ ខែសីហា ឆ្នាំ២០១៩ លោក ឈូរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង លោក វ្លាស់ទីមីល តេសារ ភារៈធារីនៃស្ថានទូត សាធារណៈរដ្ឋឆែក ប្រចាំប្រទេសកម្ពុជា លោកអភិបាល គីកេ ហ្វីការេដូ ប្រធានប្រឹក្សាភិបាលអង្គការការីតាសកម្ពុជា បានសម្ភោធដាក់ឲ្យប្រើប្រាស់ឡើងវិញ នូវអគារសម្ភពនៃមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។ អគារសម្ភពនេះត្រូវបានជួសជុល និងបំពាក់សម្ភារៈបរិក្ខាថ្មីដោយអង្គការការីតាសកម្ពុជា សហការជាមួយ អង្គការការីតាសឆែក ដែលឧបត្ថម្ភថវិការពីសាធារណៈរដ្ឋឆែក តាមរយៈទីភ្នាក់ងារ អភិវឌ្ឍឆែក ក្រោមគម្រោង ធ្វើឲ្យប្រសើរឡើងវិញ នូវគុណភាពនៃការថែទាំសុខភាពមាតា និងទារកនៅខេត្តកំពង់ឆ្នាំង ។

តាមរបាយការណ៍របស់លោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្ត បានឲ្យដឹងថា មន្ទីរពេទ្យមានផ្ទៃក្រឡា ចំនួន ២២,៤៦៦ម៉ែត្រការ៉េ មាន ១៣អគារ។ អគារសម្ភពបានសាង សង់ពីឆ្នាំ ២០០១ ដោយសប្បុរសជន មានចំនួន ២០ គ្រែ ប៉ុន្តែអាចទទួលស្ដី្រសម្រាលកូន ជាមធ្យមពី ៣០ ទៅ៤០នាក់ក្នុង១ថ្ងៃៗ។ ដោយពិនិត្យឃើញពីសកម្មភាពពលរដ្ឋ មកទទួលសេវាមានការកើនឡើង និង ដើម្បីឈានទៅធ្វើ ការពង្រឹងគុណភាពក្នុងការផ្តល់សេវាអោយបានល្អប្រសើរ អគារនេះត្រូវបានកែលម្អរ និងបំពាក់ បន្ថែម។

លោក បន្តថា ដោយចាប់ផ្តើមធ្វើការសាងសង់ជួសជុលចាប់ពីថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨ និង បញ្ចប់ជាស្ថាពរនៅថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ២០១៩ លើ ទំហំ អគារ ៣៨ ម x ២៣ ម៉ែត្រ មានចំនួន១៧បន្ទប់ និងបន្ទប់អនាម័យចំនួន២ និងបំពាក់សម្ភារៈ បរិក្ខាពេទ្យចំនួន១៦មុខ រួមមាន៖ ឈឺតសម្រាលកូនចំនួន១៣, ទូរដែកដាក់ឯកសារចំនួន២, រទេះរុញ ចំនួន៣, ទូដាក់សម្ភារៈអ្នកជំងឺចំនួន៣០, គ្រែសម្រាប់បុគ្គលិកចំនួន២ ម៉ាស៊ីនសីធីជី CTG ចំនួន២, ធុង សម្រាមបីពណ៍ចំនួន៩, ទូរដាក់ឱសថចំនួន២ , ម៉ាស៊ីនបោកគក់ Panasonic ចំនួន២គ្រឿង, Autoclave ខ្នាតធំចំនួន១ ម៉ាស៊ីនកំដៅទារកចំនួន២ អំពូលប្រភេទ LEDOT ចំនួន១, គ្រែសម្រាលកូនចំនួន២ និង កែវបូមកូន (Ventouse) ចំនួន១គ្រឿង ព្រមទាំងបានបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់មន្ត្រីសុខាភិ បាលចំនួន ១៥រូប ដែលគម្រោងនេះ បានចំណាយថវិកាសរុបចំនួន ១៥០,៨០២ ដុល្លាអាមេរិក។

លោកអភិបាលគីកេ ប្រធានអង្គការការីតាសកម្ពុជា បានមានប្រសាសន៍ថា ខ្ញុំមានការសប្បាយចិត្ត ព្រោះទាំងអស់គ្នាបានធ្វើកិច្ចការដើម្បីប្រយោជន៍រួម ដែលយើងបានយកចិត្ត ទុកដាក់ចំពោះម្ដាយនិងទារកឲ្យមានរបៀបប្រសើរជាងមុន។ ហើយមន្ទីរពេទ្យមានរបៀបថែរក្សាល្អជាងមុនផងដែរ ។ លោកថា ខ្ញុំមានអំណរសប្បាយដោយអង្គការការីតាស់ក្នុង រយៈពេលជិត២ឆ្នាំ អង្គការការីតាសបានអនុវត្តគម្រោង បង្កើនគុណភាពសេវាថែទាំសុខភាពមាតានិងទារក នៅតាមមន្ទីរពេទ្យចំនួន៣ក្នុងខេត្តកំពង់ឆ្នាំង ដែលគាំទ្រពីរាជរដ្ឋាភិបាល ជាពិសេសចូលរួមយ៉ាងពេញលេញពីលោកប្រធានមន្ទីរសុខាភិបាលខេត្ត ខ្ញុំសូមថ្លែងអំណរគុណ។

លោកអភិបាលគីកេបានបន្តថាដោយសារយើង សហការគ្នា នាំឲ្យមានដំណើរការទៅមុខ ហើយមន្ទីរពេទ្យមានដំណើរការល្អប្រសើរនិងកាន់តែប្រសើរថែមទៀត របៀបដែលយើងថែទាំកុមារមាតានិងទារក ឲ្យមានសុខភាពល្អត្រឹមត្រូវ ។ អង្គការការីតាសកម្ពុជាជាអង្គការកាតូលិកមានរបៀបជាច្រើនក្នុងការបម្រើដល់បងប្អូនក្រីក្រជាពិសេសគឺផ្នែកសុខភាព។ សូមអរគុណដល់អាជ្ញាធរខេត្តកំពង់ឆ្នាំង ដែលបានគាំ ទ្រ សកម្មភាពអង្គការការីតាស់នាំឲ្យសកម្មភាពណែសេវាសុខភាពមានដំណាក់កាលទៅមុខល្អប្រសើរ។ លោកអភិបាលគីកេក៏មានប្រសាសន៍សម្រាប់ មាតាដែលចូលរួមក្នុងពិធីនេះដែរថា រដ្ឋាភិបាលឆែក អង្គការ និងអជ្ញាធរយកចិត្តទុកដាក់ចំពោះបងប្អូនក្រីក្រ ចង់ឲ្យបងប្អូនជាមាតា មានកិត្តិយស ។ ក្នុងនោះលោកក៏អរគុណដល់ ក្រុមគ្រូពេទ្យ ដែលខិតខំថែរក្សា បងប្អូននៅក្នុងមន្ទីរពេទ្យ ដោយសារការសហការ គ្នានាំឲ្យយើងទៅមុខ ។ យើងអភិវឌ្ឍប្រទេសកម្ពុជា យកចិត្តទុកដាក់ពីសុខភាព មាតា ទារក ឲ្យប្រសើរ និងមានយុត្តិធម៌សម្រាប់អ្នកក្រីក្រ។

ក្នុងនាមអជ្ញាធរខេត្ត លោក ឈូរ ច័ន្ទឌឿន បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងមានសង្ឃឹមយ៉ាជឿជាក់ថា តាមរយៈនៃសមិទ្ធផលដែលកកើត សម្ពោធដាក់អោយប្រើប្រាស់នៅថ្ងៃនេះ លោកគ្រូ ពេទ្យទាំងអស់ ក៏ដូចជាគណៈគ្រប់គ្រងមន្ទីពេទ្យ គឺនឹងបន្តខិតខំយកចិត្តទុកដាក់ថែទាំព្យាបាល ចំពោះស្រ្តី ទារក និងកុមាររបស់យើង អ្នកជំងឺរបស់យើង ក្នុងនោះរាប់ទាំងនយោបាយ គាំពារសង្គមរបស់យើងដែលអនុញ្ញាតអោយកម្មការិនីឆ្លងទន្លេ គឺមិនត្រូវបង់ប្រាក់។

លោកបន្តថា មន្ទីរពេទ្យនេះ គឺជាស្នូលបង្អែកសម្រាប់ទទួលការថែទាំព្យាបាល ដល់អតិថិជនទូទាំងខេត្ត ដូចនេះ គឺជាការប្រសើដែលយើងបានគិតគូកែលម្អរ និងបំពាក់បរិក្ខារអោយសក្តិសម ជាកន្លែងផ្តល់សេវា បង្គ្រប់ប្រកបដោយគុណភាពជាពិសេសសម្រាប់ស្ត្រី ។

អង្គការការីតាស កម្ពុជាបានអនុវត្តគម្រោងបង្កើនគុណភាពសេវាថែទាំសុខភាពមាតានិងទារកនៅតាមមន្ទីរពេទ្យចំនួន 3 ក្នុងខេត្តកំពង់ឆ្នាំងគឺមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង មន្ទីរពេទ្យស្រុកកំពង់ត្រឡាច និងមន្ទីរពេទ្យស្រុកបរិបូណ៌។ ដោយផ្តល់ការបណ្តុះបណ្តាល ទី១ ការគ្រប់គ្រងភាពជាអ្នកដឹកនាំសម្រាប់គណៈកម្មាធិការគ្រប់គ្រងមន្ទីរពេទ្យ មានដូចជា ការបណ្តុះបណ្តាលផ្នែកហិរញ្ញវត្ថុមន្ទីរពេទ្យ។ ការបណ្តុះបណ្តាលនិងការរៀបចំបណ្តុះបណ្តាលសម្រាប់បុគ្គលិកគ្លីនិក។ ការថែទាំសុខភាព បន្តពូជ។ ការថែទាំកុមារ ។ អាហារបំប៉នសំរាប់ម្តាយនិងស្ត្រីមានផ្ទៃពោះ ។ ការថែទាំមាតា និងកុមារ (ការថែទាំសុខភាពមុនពេលសម្រាលកូននិងការថែទាំទារក) ។ ការសម្រាល ដោយសង្គ្រោះបន្ទាន់ជាមូលដ្ឋាន (BEMONC) និងការថែរក្សាទារក និង បំណិនសង្គ្រោះ ជីវិត (LSS) ក្នុងភាពជាដៃគូជាមួយ NMCHC។ បណ្តុះបណ្តាលសំរាប់បុគ្គលិកមន្ទីរពេទ្យស្តីពីការគ្រប់គ្រងជំងឺឆ្លងនិងស្តង់ដាអនាម័យនិងអនា ម័យផ្សេងៗនៅតាមមន្ទីរពេទ្យ។ ទី ២. ផល្លិតនិងចែកចាយសម្ភារៈព័ត៌មានអប់រំ (IEC) ដែលបានផ្សព្វផ្សាយនៅមន្ទីរពេទ្យនីមួយៗ ស្តីពីការ ថែទាំសុខភាពមាតានិងទារកដោយប្រើទីផ្សារសង្គមនិងបច្ចេកវិជ្ជាច្នៃប្រឌិតផ្សេងទៀត។ ទី៣. ជួយជុលកែលម្អរអគារសម្ភពនៅក្នុងមន្ទីរពេទ្យខេត្ត។ ទី៤. កែលម្អរប្រព័ន្ធគ្រប់គ្រងទឹក និងកាកសំណល់បច្ចុប្បន្ន (វេជ្ជសាស្ត្រនិងមិនមែនវេជ្ជសាស្ត្រ) ។ ៥. ជួសជុលកែបង្គន់អនាម័យនៅតាមមន្ទីរពេទ្យ។ ជំ នន់ ៦. កែនីតិវិធីអនាម័យនិងអនាម័យ។. ៧. យុទ្ធនាការផ្សព្វផ្សាយព័ត៌មានសុខភាពនិងសុវត្ថិភាពសាធារណៈនៅតាមមន្ទីរពេទ្យ។ ៨. ធ្វើការស្ទាបស្ទង់មតិពេញចិត្តរបស់អតិថិជននិងប្រមូលទិន្នន័យនៅមន្ទីរពេទ្យនីមួយៗ។