ព័ត៌មានភូមិភាគភ្នំពេញ

សិស្សានុសិស្ស អាណាព្យាបាល លោកគ្រូអ្នកគ្រូត្រូវ សហការគ្នាដើម្បីឲ្យមានការសិក្សាជោគជ័យ

តាកែវ៖ បឋមសិក្សា ចំណេះទូទៅ និងសិល្បៈ វិទ្យាល័យបច្ចេកទេស សន្តហ្វ្រង់ស្វ័រ អនុវិទ្យាល័យ និងវិទ្យាល័យចំណេះ​ដឹង​ទូទៅ សន្តហ្វ្រង់ស្វ័រ បានបើកបវេសនកាលឆ្នាំសិក្សា២០១៨-២០១៩ នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រោយអធិបតីលោកអភិបាល អូលីវីយេ និងលោក អ៊ីង ណយ មេឃុំ​គូស។ ដោយមានការចូលរួមពីសិស្សា​នុសិស្ស អាណាព្យាបាល លោកគ្រូអ្នកគ្រូ និងបុគ្គលិកសិក្សាសាលាទាំងបី ប្រមាណជា​៦០០នាក់ ។ ពិធីបានប្រព្រឹត្តិទៅយ៉ាងឱឡារិក។

ក្នុងឱកាសនោះលោកនាយក សាលានីមួយៗតាមកំរិបានធ្វើរបាយការណ៍សង្ខេបអំពីសាលានីមួយៗ និងស្ថានភាពរបស់សាលាជូនអង្គពិធីផងដែរ។

ក្រោយបានស្តាប់របាយការណ៍របស់លោកនាយកសាលារួងមក លោកអភិបាល អូលីវីយេ ជាអ្នកសម្រប​សម្រួល​​កម្មវិធីសាលាទាំងបីបាន សំណេះសំណាលនាជាមួយ សិស្សានុសិស្ស មាតាបិតា និងបុគ្គលិកសិក្សាទាំងអស់​ដោយបានថ្លែងថា ឆ្នាំនេះជាលើកទី១៦ ដែល​ខ្ញុំ​បាន​ចូលរួមក្នុងពិធីបើកឆ្នាំសិក្សានៅសាលាសន្តហ្វ្រង់ស្វ័រ ដែលដំបូងឡើយ​មានសិស្ស​តែ​៣៦នាក់ ​ឯថ្ងៃនេះយើងមានជាង៥២០នាក់។ ឆ្នាំនេះជាឆ្នាំពិសេស​សម្រាប់កម្មវិធីសិក្សា​នៅក្នុង​ស្រុក​ត្រាំកក់ខេត្តតាកែវ ដោយសារយើងមានសាលារបស់ព្រះសហគមន៍កាតូលិកដុះដូចផ្សិត មាន​ពីសាលាថ្នាក់មត្តេយ្យ រហូតដល់ថ្នាក់ឧត្តមសិក្សា ដើម្បីណែនាំកូនៗរបស់​ប្រជាពលរដ្ឋ​​នៅ​ក្នុងតំបន់ ឲ្យមានអនាគតដ៏ភ្លឺស្វាងពិតមែន។

ក្នុបពេលនោះលោកអភិបាល ក៏បានស្នើសុំដល់ថ្នាក់​ដឹកនាំ​សាលា លោកគ្រូអ្នកគ្រូ និងបុគ្គលិកសិក្សាទាំងអស់ឲ្យសហការគ្នានិងយកចិត្ត​ទុកដាក់​ចូលរួម នៅក្នុងគម្រោងការការសិក្សា​របស់ព្រះសហគមន៍​កាតូលិក គឺការសិក្សារួម ដើម្បីណែនាំឲ្យ​កុមារ សិស្សានុសិស្ស និងនិស្សិត បានទទួលការអប់រំដ៏ពេញលក្ខណៈ ដើម្បី​ក្លាយ​ជា​មនុស្ស​ដ៏ពេញលក្ខណៈ។

លោកអភិបាលក៏មានប្រសាសន៍ចំពោះឪពុកម្តាយ និងអាណាព្យាបាលសិស្ស និស្សិតទាំងអស់ សូមឲ្យ​ចូលរួមសហការជាមួយសាលា ជាមួយលោកគ្រូ​អ្នកគ្រូ និងបុគ្គលិកសិក្សាទាំងអស់ ដើម្បីធ្វើដំណើរជាមួយសិស្សានុសិស្សទាំងអស់ ដោយ​យក​​ចិត្តទុកដាក់ជម្រុញឲ្យកូនទៅសាលា តាមដាននិងពិនិត្យមើលការ​សិក្សាកូនដើម្បី​អនាគត​របស់គេ។

លោកអភិបាលក៏បានដាស់តឿនចំពោះសិស្សានុសិស្សទាំងអស់ ឲ្យយកចិត្តទុកដាក់តស៊ូក្នុងសិក្សា និងក្នុងជីវិត។ មួយទៀតសូមយកចិត្តទុកដាក់ចូលរួមគ្រប់សកម្មភាពនៅក្នុងសាលា ដែលមានដូចជា​ក្លឹប​សិល្បះ​ ក្លឹបកីឡា ក្លឹបកសិកម្ម និងចូលរួមការពារសួនច្បារ និងបរិស្ថាន ដើម្បីឲ្យ​សាលា​របស់​យើង​ទៅជាសាលាដ៏ពិសេស។ ឲ្យយើងទាំងអស់រួមគ្នាជាទៅពលរដ្ឋនៃពិភព​លោក ដែល​មាន​វិញ្ញាណទូលំទូលាយ ដែលមានចិត្តស្រឡាញ់ ដែលមានប្រាជ្ញាឈ្លៀសវៃ ដើម្បីរៀបចំអនាគត និង​ទៅជាមនុស្សដ៏ពេញលក្ខណៈ។

ស្ថិតក្នុងបរិយាកាសដ៏សប្បាយរីករាយនោះផងដែរ លោកមេឃុំ អ៊ីង ណយ បានឡើងអានសាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា សម្រាប់ពិធីបើកបវេសនកាលថ្មីផងដែរ។

ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញបានខិតខំយកចិត្តទុក្ខដាក់យ៉ាងខ្លាំង និងសកម្មបំផុតក្នុងការកសាងធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា ដោយបង្កើតជាកម្មវិធីអប់រំ ថ្នាក់អក្ខរកម្ម មត្តេយ្យសាលា បឋមសក្សា អនុវិទ្យាល័យ និងវិទ្យាល័យចំណេះដឹងទូទៅ វិទ្យាល័យបច្ចេកទេស កសិកម្មណិងទេសចរ ព្រមទាំវិទ្យាស្ថានដែលបណ្តុះបណ្តាលនិស្សិត​កំរិតបរិញ្ញាបត្រផងដែរ។ ជាពិសេស នៅក្នុងស្រុកត្រាំកក់ខេត្តតាកែវតែម្តង។

This slideshow requires JavaScript.