ព័ត៌មាន

សម្តេចប៉ាបបានថ្លែងទៅកាន់យុវជនថៃថា ព្រះជាម្ចាស់ជាប្រភពនៃថាមពលនិងវឌ្ឍនភាព

សម្តេចប៉ាបហ្រ្វង់ស៊ិស្កូ នៅក្នុងខណៈពេលដែលទ្រង់កំពុងយាងទស្សនកិច្ចនៅក្នុងប្រទេសថៃ បានផ្ញើសារវីដេអូជូនយុវជនថៃ។ សម្តេចប៉ាបទ្រង់បានថ្លែងថា តាមវីដេអូដែលត្រូវគេសម្រួលពីភាសាអេស្ប៉ាញថា ខ្ញុំដឹងថា អ្នកកំពុងអធិស្ឋានហើយអ្នកខ្លះ កំពុងធ្វើដំណើរមកប្រទេសថៃ ។ សម្តេចប៉ាបទ្រង់បានថ្លែងថា ទាំងការអធិស្ឋាននិងការធ្វើដំណើរគឺស្រស់ស្អាតទាំងពីរ ។ ការអធិដ្ឋាននិងការធ្វើដំណើរ ជាដំណើរការនៃជីវិតយើងត្រូវមានរបស់ទាំងពីរ។

សម្តេចប៉ាបទ្រង់ក៏បានជំរុញឲ្យយុវជនប្រគល់ដួងចិត្ត ដល់ព្រះអម្ចាស់ពីព្រោះទ្រង់គឺជាប្រភពនៃថាមពលនិងវឌ្ឍនភាព។ យើងមិនគួរនៅស្ងៀមរាល់ថ្ងៃទេ។ យុវជនមិនគួរចូលនិវត្តន៍នៅអាយុ ២០ ឆ្នាំទេ។ អ្នកត្រូវតែឈានទៅមុខបន្តទៅមុខទៀតអោយខ្ពស់ជាងនេះ។ អ្នកខ្លះអាចនិយាយថា“ លោកឪពុកខ្ញុំទន់ខ្សោយហើយខ្ញុំដួលជាញឹកញាប់ តែសំខាន់ត្រូវតែក្រោកឈរ ហើយបន្តដំណើរទៅមុខបន្តទៀត” ។

សម្តេចប៉ាបទ្រង់ជុំរុញឲ្យយវុជនកុំបារម្ភ ហើយរូបមន្តដែលទ្រង់ចែករំលែកជូនយុវជនគឺថា ទីមួយប្រសិនបើអ្នកដួលកុំបោះបង់ចោល។ នៅពេលអ្នកដួលសូមក្រោកឡើងភ្លាមៗឬរកអ្នកណាម្នាក់ដើម្បីជួយអ្នកឱ្យក្រោកឈរ។ ទី ២ កុំបណ្តោយឱ្យជីវិតឆ្លងកាត់ជារៀងរាល់ថ្ងៃ។ រស់នៅប្រកបដោយភាពច្នៃប្រឌិត។ ធ្វើឱ្យមានការរីកចម្រើននៅក្នុងជីវិតរបស់អ្នក។ បោះជំហានទៅមុខជានិច្ច។ ធ្វើខ្លួនអ្នកដោយភាពស្មោះត្រង់។ ហើយបន្ទាប់មកអ្នកនឹងរកឃើញសុភមង្គល៕