ព័ត៌មានភូមិភាគភ្នំពេញ

ព្រះសហគមន៍កាតូលិកយកចិត្តទុកដាក់អ្នកខ្វះខាត

ព្រះសហគមន៍ចំប៉ា ព្រះវិហារសន្តហ្រ្វង់ស្វ័រសាវីយេ សហការជាមួយសប្បុរសជនវៀតណាមដែលធ្វើការនៅកម្ពុជា បានចែកអំណោយដល់ជនក្រីក្រចំនួន៣៨២គ្រួសារដែលនៅក្នុងភូមិចំប៉ា និងភូមិជុំវិញស្ថិតក្នុងស្រុកកៀនស្វាយ នាថ្ងៃទី១៥ តុលា២០១៩នេះ។

លោកបូជាចារ្យទទួលខុសត្រូវព្រះសហគមន៍ វីរៈជ័យ ស្រ៊ីប្រាម៉ុង បានឲ្យដឹងថា នេះជាឱកាសមួយដែលព្រះសហគមន៍និងសប្បុរសជនអាចរួមគ្នាចែករំលែកក្ដីស្រឡាញ់ដល់ប្រជាជន ដែលបានរងគ្រោះដោយទឹកជន់លិច និងមានមួយចំនួនមិនទាន់មានការងារធ្វើ ហើយកំពុងតែទីទាល់ក្រ។  លោកបន្តថា សូមឲ្យយើងចេះមានទំនាក់ទំនងរវាងគ្នានិងគ្នាដោយមិនបែងចែងជនជាតិនិងសាសនា សំខាន់គឺពួកគាត់ជាជនក្រីក្រ និងមានជីវភាពលំបាក។

អំណោយទាំងនោះសរុបមាន មី១៥០កេស ត្រីខ១៥០កេស និងទឹកដោះគោ១៥០កេស៕