ព័ត៌មានភូមិភាគភ្នំពេញ

ព្រះសហគមន៍កម្ពុជាត្រូវការអ្នកបួសបន្ថែម

ក្នុង​ទិវា​នៃ​ការ​ត្រាស់​ហៅ​ដែលមាន​យុវជន​ចូលរួម​ជាង​២០០នាក់​មក​ពី​ភូមិភាគ​ទាំង​បី​ក្នុង​ព្រះសហគមន៍​កាតូលិក​ទូទាំង​ប្រទេស កាលពីថ្ងៃ​១១ និង១២ ឧសភា ២០១៩ នៅព្រះវិហារសន្តសិលា និងសន្តប៉ូល លោក​អភិបាល​អូលីវីយេ ជ្មីតអីស៊្លែរ​ មាន​ប្រសាសន៍​ថា ព្រះសហមន៍​កម្ពុជា​​ត្រូវការ​បន្ថែម​នូវ​អ្នក​បួស​ជាតិ​ខ្មែរ​ដើម្បី​បំពេញ​បេសកកម្ម​​​ប្រកាស​ដំណឹង​ល្អ​បន្ថែម​ទៀត។

ក្នុងទិវា​នេះ ព្រះសហគមន៍​បាន​រៀបចំ​ក្រោម​ប្រធានបទ “ព្រះយេស៊ូ​មាន​ព្រះជន្ម​គង់​នៅ​ជាមួយយើង”​ដើម្បី​រិះគិត​អំពី​ជីវិត​នៃ​ការ​ត្រាស់​ហៅ​ជា​បព្វជិត​បព្វជិតា។

នៅ​ក្នុង​ធម្មទេសនា​នៃ​អភិបូជា​នេះ លោក​អភិបាលអូលីវីយេ បាន​ណែនាំ​ដល់​អស់​បព្វជិត បព្វជិតា​ទាំង​អស់​ត្រូវ​ភ្ញាក់​ស្មារតី និង​ផ្ដល់​អាទិភាព​នៃ​ទិវា​ការ​ត្រាស់​ហៅ​នេះ ក្នុង​ការ​អធិដ្ឋាន​រួម​ជា​មួយ​យុវជន យុវនារី​ទាំងអស់។ លោកក៏​បាន​រំលឹក​ដល់​​ឪពុកម្ដាយ សូមឲ្យ​អធិដ្ឋាន​សម្រាប់​កូនៗ ដើម្បី​ឲ្យ​ពួក​គេ​ចាប់ផ្ដើម​ភ្ជាប់​ជា​មួយ​ព្រះយេស៊ូ ដោយ​ដឹង​ថា​ជីវិត​ដែល​យើង​ចង់​បាន​គឺ​ជីវិត​អស់​កល្បជា​និច្ច។ លោកអភិបាលអូលីវីយេ ក៏​បាន​បញ្ជាក់​ផង​ដែរថា បច្ចុប្បន្ន​នេះ​

បងស្រីសុភី ថ្វាយពាក្យសច្ចារ្យប្រនិធាន

ក្នុង​ទិវា​នៃ​ការ​ត្រាស់​ហៅ​ដែលមាន​យុវជន​ចូលរួម​ជាង​២០០នាក់​មក​ពី​ភូមិភាគ​ទាំង​បី​ក្នុង​ព្រះសហគមន៍​កាតូលិក​ទូទាំង​ប្រទេស កាលពីថ្ងៃ​១១ និង១២ ឧសភា ២០១៩ នៅព្រះវិហារសន្តសិលា និងសន្តប៉ូល លោក​អភិបាល​អូលីវីយេ ជ្មីតអីស៊្លែរ​ មាន​ប្រសាសន៍​ថា ព្រះសហមន៍​កម្ពុជា​​ត្រូវការ​បន្ថែម​នូវ​អ្នក​បួស​ជាតិ​ខ្មែរ​ដើម្បី​បំពេញ​បេសកកម្ម​​​ប្រកាស​ដំណឹង​ល្អ​បន្ថែម​ទៀត។

ក្នុងទិវា​នេះ ព្រះសហគមន៍​បាន​រៀបចំ​ក្រោម​ប្រធានបទ “ព្រះយេស៊ូ​មាន​ព្រះជន្ម​គង់​នៅ​ជាមួយយើង”​ដើម្បី​រិះគិត​អំពី​ជីវិត​នៃ​ការ​ត្រាស់​ហៅ​ជា​បព្វជិត​បព្វជិតា។

នៅ​ក្នុង​ធម្មទេសនា​នៃ​អភិបូជា​នេះ លោក​អភិបាលអូលីវីយេ បាន​ណែនាំ​ដល់​អស់​បព្វជិត បព្វជិតា​ទាំង​អស់​ត្រូវ​ភ្ញាក់​ស្មារតី និង​ផ្ដល់​អាទិភាព​នៃ​ទិវា​ការ​ត្រាស់​ហៅ​នេះ ក្នុង​ការ​អធិដ្ឋាន​រួម​ជា​មួយ​យុវជន យុវនារី​ទាំងអស់។ លោកក៏​បាន​រំលឹក​ដល់​​ឪពុកម្ដាយ សូមឲ្យ​អធិដ្ឋាន​សម្រាប់​កូនៗ ដើម្បី​ឲ្យ​ពួក​គេ​ចាប់ផ្ដើម​ភ្ជាប់​ជា​មួយ​ព្រះយេស៊ូ ដោយ​ដឹង​ថា​ជីវិត​ដែល​យើង​ចង់​បាន​គឺ​ជីវិត​អស់​កល្បជា​និច្ច។ លោកអភិបាលអូលីវីយេ ក៏​បាន​បញ្ជាក់​ផង​ដែរថា បច្ចុប្បន្ន​នេះ​ លោក​កំពុង​ត្រូវ​ការ​យុវនារី​បន្ថែម​ទៀត​ដើម្បី​ធ្វើ​ជា​បងស្រី​នៃ​ក្រុមបុត្រី​បម្រើ​ភូមិ​ផង​ដែរ។

ឆ្លៀត​ក្នុង​ឱកាស​ទិវា​នៃ​ការ​ត្រាស់​ហៅ​នេះ​ដែរ បងស្រីសុភី បាន​ថ្វាយ​ពាក្យ​ស្ចារ្យ​ប្រណិធាន​របស់​ខ្លួន ជា​បព្វ​ជិតា​នៃ​ក្រុម​គ្រួសារ​បុត្រី​បម្រើ​ភូមិ​សារ​ជា​ថ្មី​ម្ដង​ទៀត​នៅ​ចំពោះ​មុខ​លោកអភិបាល និងគ្រីស្តបរិស័ទ​ទាំងអស់ ដោយ​រស់​នៅ​ជា​ព្រហ្មចារីធម៌ រស់​នៅ​ជា​អ្នក​ក្រីក្រ​ដើម្បី​បម្រើ​ព្រះរាជ្យ​នៃ​ស្ថាន​បរមសុខ និង​ស្ដាប់​បង្គាប់​លោកអភិបាល។

យុវតី វ៉ាន់ សុផារី ដែល​កំពុង​សិក្សា​ឈ្វេង​យល់​ក្នុង​ក្រុម​គ្រួសារ​បងស្រី​ឧបករគុណ​ជាង​៦​ខែ​មក​ហើយ បានឲ្យ​ដឹងថា ជីវិត​អ្នក​បួស​គឺ​​មិនមែន​បួសដើម្បី​ផ្គាប់ចិត្ត​នរណាម្នាក់ទេ ប៉ុន្តែ​ចេញពីចិត្តរបស់​យើងផ្ទាល់​​និង​ដើម្បីព្រះរាជ្យព្រះជាម្ចាស់។ សុផារីបន្តថា កម្មវិធីនេះ​ជួយឲ្យ​ខ្ញុំ​ដឹងច្បាស់ពី​ផ្លូវនៃជីវិត​អ្នកបួស និង​យល់អំពីព្រះរាជ្យ​របស់ព្រះជាម្ចាស់​តាមរយៈ​ការជួយគ្នា ចេះអត់ឱនឲ្យគ្នា មានចិត្ត​ស្មោះត្រង់ និង​មានការទទួលខុសត្រូវដោយខ្លួនឯង។

ព្រះសហគមន៍កាតូលិកកម្ពុជា ក៏​ដូច​ជា​ព្រះសហគមន៍​នានា​នៅទូទាំង​សកល​លោក​តែងតែ​រៀប​ចំទិវា​នៃ​ការ​ត្រាស់ហៅនេះ​ជារៀងរាល់ឆ្នាំ ស្រប​តាម​ការ​អញ្ជើញ​របស់​សម្តេចប៉ាប​ហ្វ្រង់ស៊ីស្កូ៕