ព្រះបន្ទូលប្រចាំថ្ងៃ

ព្រះបន្ទូលប្រចាំ

អស់​អ្នក​ ដែល​ព្រះបិតា​ប្រទាន​មក​ខ្ញុំ​ តែង​តែ​មក​រក​ខ្ញុំ​ ហើយ​ខ្ញុំមិន​បោះ​បង់​ចោល​អ្នក​ដែល​មក​រកខ្ញុំ​ជាដាច់​ខាត​ ដ្បិត ខ្ញុំ​ចុះពី​ស្ថាន​បរម​សុខ​មក​ ដើម្បី​ធ្វើ​តាម​ព្រះ​ហប្ញទ័យ​របស់​ព្រះអង្គ​ ដែល​បាន​ចាត់ខ្ញុំ​ឲ្យមក​ គឺពុំ​មែន​ធ្វើតាម​បំណង​ចិត្ត​របស់​ខ្ញុំទេ។​ រីឯ​ព្រះអង្គ​ ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​នោះ​ ទ្រង់​មិន​សព្វ​ព្រះ​ហប្ញទ័យ​ឲ្យ​នរណា​ម្នាក់​ ក្នុង​បណ្តា​អស់​អ្នក​ ដែល​ព្រះអង្គ​ប្រទាន​មកខ្ញុំ​ ត្រូវ​វិនាស​អន្តរាយ​ឡើយ​ តែ​ព្រះអង្គ​សព្វ​ព្រះ​ហប្ញទ័យ​ឲ្យខ្ញុំ​ប្រោស​គេ​ ឲ្យ​មាន​ជីវិត​រស់ឡើង​វិញ​នៅថ្ងៃ​ចុង​ក្រោយ​បំផុត។​ ព្រះ​បិតា​របស់​ខ្ញុំ​សព្វ​ព្រះ​ហប្ញ​ទ័យ​ឲ្យ​អស់​អ្នក​ ដែល​បាន​ឃើញ​ព្រះបុត្រា​ហើយ​ជឿ​លើ​ព្រះអង្គ​ មាន​ជីវិត​អស់​កល្ប​ជានិច្ច។​ ខ្ញុំនឹង​ប្រោស​អ្នក​នោះ​ឲ្យមាន​ជីវិត​រស់​ឡើង​វិញ​ នៅ​ថ្ងៃ​ចុង​ក្រោយ​បំផុត​ផង»។