ព្រះបន្ទូលប្រចាំថ្ងៃ

ព្រះបន្ទូលប្រចាំថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២០

ព្រះបន្ទូលដំណឹងល្អ សន្តសន្តលូកា ១.២៩-៣៩
ព្រះ​យេស៊ូ​និង​សាវ័ក ​‌នាំគ្នា​ចេញ​ពី​ធម្ម​សាលា​ទៅផ្ទះ​លោក​ស៊ីម៉ូន​និង​លោកអន់ដ្រេ​ លោកយ៉ាកុប‌​និង‌​លោកយ៉ូហាន​ ក៏ទៅជាមួយ​ដែរ។​ ម្តាយ​ក្មេក​របស់​លោក​ស៊ីម៉ូន​កំពុង​តែ​គ្រុន​ សំរាន្ត​នៅ​លើ​គ្រែ។​ ពេល​ព្រះ​យេស៊ូ​យាង​ទៅ​ដល់​ គេទូល​ព្រះអង្គ​ភ្លាម​ថា​ គាត់​ឈឺ។​ ព្រះអង្គ​យាង​ចូល​ទៅ​ជិត‌​ចាប់​ដៃ​គាត់​ ឲ្យ​ក្រោក​ឡើង​  គាត់​ក៏​បាត់​គ្រុន​ ហើយ​បម្រើ​ភ្ញៀវ។

លុះ​ដល់​ល្ងាច​ ‌​ក្រោយ​ពេល​ថ្ងៃ​លិច​‌​គេ​នាំ​អ្នក​ជំងឺ‌​និង​មនុស្ស​ខ្មោច​ចូល​ទាំង​អស់ ​មក​រក​ព្រះ​យេស៊ូ។​ អ្នក​ក្រុង​ទាំង​ប៉ុន្មាន​មក​ផ្តុំគ្នា​នៅ​មាត់​ទ្វារ​ក្រុង។​ ព្រះ​យេស៊ូ​ប្រោស​មនុស្ស​ជាច្រើន​នាក់‌​ដែល​មាន​ជំងឺ​ផ្សេងៗ​ ឲ្យ​បាន​ជា​សះ​ស្បើយ​ ហើយ​ព្រះអង្គ​ដេញ​ខ្មោច​ជាច្រើន​ ចេញ​ពី​មនុស្ស​ផង​ព្រះអង្គ​មិន​អនុញ្ញាត​ឲ្យ​ខ្មោច​និយាយ​ ជា​ដាច់​ខាត​ ពីព្រោះ​ពួក​វា​ដឹង​ឋានៈ​របស់​ព្រះ​អង្គ។

ព្រឹក​ឡើង‌​ កាល​ងងឹត​នៅ​ឡើយ​​ ‌ព្រះ​យេស៊ូ​តើន​ឡើង​ ‌ទ្រង់​យាង​ចេញ​ពីផ្ទះ​ ទៅ​កន្លែង​មួយ​ស្ងាត់ ​ហើយ​អធិស្ឋាន​នៅទី​នោះ។​ លោក​ស៊ីម៉ូន   និង  អ្នក​ដែល​នៅ​ជាមួយ​គាត់​ នាំគ្នា​តាម​រក​ព្រះអង្គ។​ ៣៧លុះ​បាន​ជួប​ហើយ​ គេ​ទូល​ថា៖​ ‌«គេខំ​ស្វែង​រក​លោក​គ្រប់ៗ​គ្នា»។​ ព្រះ​យេស៊ូ​មាន​ព្រះ​បន្ទូល​តប​ទៅ​គេ​ថា៖​ «យើង​ត្រូវ​នាំគ្នា​ទៅ​ភូមិ​ឯទៀតៗ ដែល​នៅ​ជិត​នេះ​ ខ្ញុំត្រូវ​ប្រកាស​ដំណឹង​ល្អ​នៅទី​នោះ​ដែរ​ ដ្បិត​ខ្ញុំចេញ​មក​ ដើម្បី​បំពេញ​ការនេះ​ឯង»។
ព្រះអង្គ​យាង​ទៅ​គ្រប់​ទី​កន្លែង​ ក្នុង​ស្រុក​កាលីឡេ​ ‌ហើយ​ប្រកាស​ដំណឹង​ល្អ​ នៅ​តាម​ធម្ម​សាលា​ទាំង​ឡាយ​ ‌ព្រម​ទាំង​ដេញ​ខ្មោច​ចេញ​ពី​មនុស្ស​ផង។