ព្រះបន្ទូលប្រចាំថ្ងៃ

ព្រះបន្ទូលប្រចាំថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២០

ព្រះបន្ទូលដំណឹងល្អ សន្តសន្តលូកា ១.១៤-២០
‌ក្រោយ​គេ​ចាប់​លោក​យ៉ូហាន​យក​ទៅ​ឃុំ​ឃាំង​‌ព្រះ​យេស៊ូ​យាង​ទៅ​ស្រុក​កាលីឡេ​ ហើយ​ប្រកាស​ដំណឹង​ល្អ​របស់​ព្រះ​ជាម្ចាស់។​ ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​ថា៖​ «ពេល​កំណត់​មក​ដល់​ហើយ​ រីឯ​ព្រះ​រាជ្យ​របស់​ព្រះ​ជាម្ចាស់​ក៏មក​ជិត​បង្កើយ​ដែរ។‌​ ចូរ​នាំ​គ្នា​ប្រែ​ចិត្ត​គំនិត​ ហើយ​ជឿ​ដំណឹង​ល្អ​ចុះ ! »។‌

កាល​ ព្រះ​យេស៊ូ​យាង​តាម​ឆ្នេរ​សមុទ្រ​កាលី​ឡេ​‌ព្រះអង្គ​ទត​ឃើញ​លោក​ស៊ីម៉ូន​និង​លោក​អន់ដ្រេ​ជា​ប្អូន​របស់​គាត់​ កំពុង​តែ​បង់​សំណាញ់​ ព្រោះ​អ្នក​ទាំង​ពីរ​ជា​អ្នក​នេសាទ​ត្រី។​ ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖​ «សុំ​អញ្ជើញ​មក​តាម​ខ្ញុំ​ ខ្ញុំនឹង​តាំង​អ្នក​ឲ្យ​នេសាទ​មនុស្ស​វិញ»។​ អ្នក​ទាំង​ពីរ​ក៏ទុក​សំណាញ់​នៅ​ទីនោះ​ភ្លាម​ ‌រួច​ដើរ​តាម​ព្រះអង្គ​ទៅ។ កាល​ព្រះ​យេស៊ូ​យាង​ទៅ​មុខ​បន្តិច​ ‌ព្រះ​អង្គ​ទត​ឃើញ​លោក​យ៉ាកុប​ ‌និង​‌លោក​យ៉ូហាន ​ជា​ប្អូន ​កំពុង​តែ​រៀប​ចំអួន​នៅ​ក្នុង​ទូក​មួយ‌​ អ្នក​ទាំង​ពីរ​ជា​កូន​លោក​សេបេដេ។​ ព្រះ​អង្គ​ត្រាស់​ហៅ​អ្នក​ទាំង​ពីរ​ភ្លាម​ គេក៏​ដើរ​តាម​ព្រះ​យេស៊ូ​ទៅ​ទុក​ឪពុក​ឲ្យ​នៅ​ក្នុង​ទូក​ជាមួយ​ពួក​កូន​ឈ្នួល។