ព្រះបន្ទូលប្រចាំថ្ងៃ

ព្រះបន្ទូលប្រចាំថ្ងៃទី ០២ ខែតុលា ឆ្នាំ២០១៩

ព្រះយេស៊ូ​មក​ដល់​ក្រុង​យេរីខូ ហើយ​យាង​កាត់​ទីក្រុង។​ មាន​បុរស​ម្នាក់​ឈ្មោះ​សាខេ​ជាមេ​លើអ្នក​ទារពន្ធ​ គាត់​មាន​ទ្រព្យ​សម្បត្តិ​យ៉ាង​ច្រើន។​ គាត់​ចង់​ឃើញ​ព្រះ​យេស៊ូ​ មាន​ភិនភាគ​យ៉ាងណា​ ប៉ុន្តែ‌‌​ដោយ​មាន​មនុស្ស​ច្រើន​ពេក​ ហើយ​ដោយ​គាត់​មាន​មាឌ​តូច​ទៀត​ផង​នោះ​ គាត់​មើល​ព្រះអង្គ​មិន​ឃើញ​ទេ។​  គាត់​រត់​ទៅ​ខាង​មុខ​ ឡើង​ដើម​ឈើ​មួយ​ដើម​ ចាំមើល​ព្រះយេស៊ូ​ ព្រោះ​ព្រះអង្គ​ត្រូវ​យាង​កាត់​តាម​នោះ។​ កាល​ព្រះ​យេស៊ូ​យាង​មក​ដល់​ ព្រះអង្គ​ងើប​ព្រះភ័ក្ត្រ​ឡើង​ ហើយ​មាន​ព្រះ​បន្ទូល​ទៅ​គាត់​ថា៖​ «លោក​សាខេ​អើយ!​ សូម​អញ្ជើញ​ចុះមក​ជា​ប្រញាប់​ ដ្បិត​ថ្ងៃនេះ​ខ្ញុំត្រូវ​ស្នាក់​នៅ​ផ្ទះ​លោក»។​ លោក​សាខេ​ក៏ចុះ​មកជា​ប្រញាប់​ ហើយ​ទទួល​ព្រះ​យេស៊ូ​ដោយ​អំណរ។​ ៧កាល​មនុស្ស​ទាំង​អស់​ឃើញ​ដូច្នោះ​គេ​រអ៊ូរទាំ​ថា៖​ «មើល៍!​ លោកនេះ​ទៅ​ស្នាក់​នៅ​ផ្ទះ​មនុស្ស​បាប!»។​ លោក​សាខេ​ក្រោក​ឈរ​ឡើង​ ទូល​ព្រះ​អម្ចាស់​ថា៖ ​«បពិត្រ​ព្រះ​អម្ចាស់!​ ទូល​បង្គំ​នឹង​ចែក​ទ្រព្យ​សម្បត្តិ​របស់​ទូល​បង្គំ​ ចំនួន​ពាក់​កណ្តាល​ដល់​មនុស្ស​ក្រីក្រ​ ហើយ​ប្រសិន​បើ​ទូល​បង្គំ​ទារពន្ធ​ពីអ្នក​ណា​ហួស​កំរិត​ ទូលបង្គំ​នឹង​សង​អ្នក​នោះ​វិញ​ មួយ​ជា​បួន»។​ ព្រះ​យេស៊ូ​មាន​ព្រះ​បន្ទូល​ទៅ​គាត់​ថា៖​ «ថ្ងៃនេះ​ការ​សង្គ្រោះ​បានមក​ដល់​ផ្ទះ​នេះ​ហើយត​ ដ្បិត​បុរស​នេះ​ជាពូជ​ពង្ស​របស់​លោក​អប្រាហាំ​ដែរ។​ បុត្រ​មនុស្ស​បាន​មក​ ដើម្បី​ស្វែង​រក​  និង​  ​សង្គ្រោះ​មនុស្ស​ដែល​វិនាស​បាត់​បង់»។