ព្រះបន្ទូលប្រចាំថ្ងៃ

ព្រះបន្ទូលថ្ងៃអាទិត្យទី ២៥ ខែវិច្ឆិកា ឆ្នាំ២០១៨

បុណ្យគោរពព្រះអម្ចាស់យេស៊ូគ្រីស្តជាព្រះមហាក្រត្រនៃពិភពលោក
អត្ថបទទី១ ដានីញ៉ែល ៧,១៣-១៤
ទំនុកតម្កើង ៩៣,១-២.៥
អត្ថបទទី២ វិវរណៈ ១,៥-៨
ព្រះគម្ពីរដំណឹងល្អ យ៉ូហាន ១៨,៣៣ខ-៣៧

ព្រះ‌យេស៊ូមកសួរថា៖ «តើអ្នកជាស្ដេចរបស់ជន‌ជាតិយូដាមែនឬ?»។34 ព្រះ‌យេស៊ូមានព្រះ‌បន្ទូលតបថា៖ «លោកមានប្រសាសន៍ដូច្នេះ តើមកពីគំនិតរបស់លោកផ្ទាល់ ឬមានអ្នកផ្សេងទៀតជម្រាបលោក?»។35 លោកពីឡាតតបវិញថា៖ «ខ្ញុំមិនមែនជាជន‌ជាតិយូដាទេ! គឺជន‌ជាតិរបស់អ្នក និងពួកនាយកបូជា‌ចារ្យទេតើ ដែលបានបញ្ជូនអ្នកមកខ្ញុំ តើអ្នកបានធ្វើអ្វី?»។36 ព្រះ‌យេស៊ូមានព្រះ‌បន្ទូលតបថា៖ «រាជ្យរបស់ខ្ញុំមិនមែននៅក្នុងលោកនេះទេ។ ប្រសិនបើរាជ្យរបស់ខ្ញុំនៅក្នុងលោកនេះមែន ពួកបម្រើរបស់ខ្ញុំមុខជានាំគ្នាតយុទ្ធ មិនឲ្យគេបញ្ជូនខ្ញុំទៅក្នុងកណ្ដាប់ដៃរបស់សាសន៍យូដាបានឡើយ។ ប៉ុន្តែ រាជ្យរបស់ខ្ញុំមិនមែននៅលោកនេះទេ»។37 លោកពីឡាតទូលសួរព្រះ‌អង្គថា៖ «បើដូច្នេះ តើអ្នកជាស្ដេចមែនឬ?»។ ព្រះ‌យេស៊ូមានព្រះ‌បន្ទូលតបថា៖ «លោកទេតើ ដែលមានប្រសាសន៍ថា ខ្ញុំជាស្ដេច។ ខ្ញុំកើតមក ហើយខ្ញុំមកក្នុងលោកនេះ ដើម្បីផ្ដល់សក្ខីភាពអំពីសេចក្ដីពិត អ្នកណាកើតពីសេចក្ដីពិត អ្នកនោះនឹងស្ដាប់សំឡេងខ្ញុំ»។