ព្រះបន្ទូលប្រចាំថ្ងៃ

ព្រះបន្ទូលថ្ងៃសុក្រ ទី២៣ ខែកញ្ញា ឆ្នាំ២០១៨

អត្ថបទទី១ វិវរណៈ ១០,៨-១១
ទំនុកតម្កើង លេខ ១១៩, ១៤.២៥.៧២.១០៣.១១១.១៣១
ព្រះបន្ទូលដំណឹងល្អ លូកា ១៩,៤៥-៤៨
ព្រះ‌យេស៊ូដេញអ្នកលក់ដូរចេញពីព្រះ‌វិហារ*

45 ព្រះ‌យេស៊ូយាងចូលព្រះ‌វិហារ ហើយដេញអ្នកលក់ដូរចេញពីទីនោះ46 ដោយមានព្រះ‌បន្ទូលទៅគេថា៖ «ក្នុងគម្ពីរមានចែងថា“ដំណាក់របស់យើងជាកន្លែងសម្រាប់អធិស្ឋាន” តែអ្នករាល់គ្នាបែរជាយកធ្វើសំបុកចោរទៅវិញ»។47 ព្រះ‌យេស៊ូបានបង្រៀនគេនៅក្នុងព្រះ‌វិហារ ជារៀងរាល់ថ្ងៃ។ ក្រុមនាយកបូជា‌ចារ្យ* ពួកអាចារ្យ* និងពួកមន្ត្រី នាំគ្នារកមធ្យោ‌បាយធ្វើគុតព្រះ‌អង្គ។48 ប៉ុន្តែ គេមិនដឹងជាត្រូវប្រើវិធីណាឡើយ ដ្បិតប្រជា‌ជនទាំងមូលប្រឹងស្ដាប់ព្រះ‌បន្ទូលព្រះ‌អង្គ ដោយយកចិត្តទុកដាក់។