ព្រះបន្ទូលប្រចាំថ្ងៃ

ព្រះបន្ទូលថ្ងៃទី ៩ ខែតុលា ឆ្នាំ២០១៩

ព្រះបន្ទូលដំណឹងល្អ លូកា ១១.១-4

មាន​មួយ​ថ្ងៃ​ ព្រះ​យេស៊ូ​អធិ​ស្ឋាន​នៅ​កន្លែង​មួយ។​ កាល​ព្រះអង្គ​អធិ​ស្ឋាន​រួច​ហើយ​ មាន​សាវ័ក​ម្នាក់​ទូល​ព្រះអង្គ​ថា៖​ «បពិត្រ​ព្រះ​អម្ចាស់!​ សូម​បង្រៀន​យើងខ្ញុំ​ ឲ្យ​ចេះ​អធិស្ឋាន​ដូច​លោក​យ៉ូហាន​ បាន​បង្រៀន​សិស្ស​របស់​លោក​នោះ​ផង»។​ ព្រះ​យេស៊ូ​មាន​ព្រះ​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ពេល​អ្នក​រាល់​គ្នា​អធិ​ស្ឋាន​‌ត្រូវ​ពោល​ថា៖

ឱព្រះបិតាអើយ​    សូមសម្តែងព្រះបារមី ឲ្យមនុស្សលោក​ស្គាល់ព្រះនាមព្រះអង្គ សូម​ឲ្យព្រះរាជ្យ​​ព្រះអង្គបានមកដល់។​ សូមប្រទានអាហារដែលយើងខ្ញុំត្រូវការថ្ងៃនេះ។​ សូមអត់ទោសយើងខ្ញុំ​ ដូចយើងខ្ញុំអត់ទោសឲ្យអស់អ្នកដែល បានប្រព្រឹត្តខុសនឹងយើងខ្ញុំ។​ សូមកុំបណ្តោយឲ្យយើងខ្ញុំចាញ់ ការល្បួងឡើយ»។ តែសូមរំដោះយើងខ្ញុំ អោយរួចពីមារកំណាច។