ព្រះបន្ទូលប្រចាំថ្ងៃ

ព្រះបន្ទូលថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០១៩

ព្រះ​យេស៊ូ​យាង​ទៅ​ក្រុង​កាផានុម​ ‌ក្នុង​ស្រុក​កាលីឡេ។​ នៅទី​នោះ​ព្រះអង្គ​បង្រៀន​បណ្តា​ជន​ជា​រៀង​រាល់​ថ្ងៃ​សប្ប័ទ។​ មនុស្ស​គ្រប់​គ្នា​ងឿង​ឆ្ងល់​យ៉ាង​ខ្លាំង​អំពី​បែប​បទ​ ដែល​ព្រះអង្គ​បង្រៀន​ ព្រោះ​ព្រះអង្គ​មាន​ព្រះ​បន្ទូល​ ប្រកប​ដោយ​អំណាច។​ នៅ​ក្នុង​ធម្ម​សាលា​ មាន​បុរស​ម្នាក់​ដែល​ខ្មោច​ចូល​ ស្រែក​ឡើង​ខ្លាំងៗ​ថា៖​ «ព្រះ​យេស៊ូ​ជាអ្នក​ភូមិ​ណាសារ៉ែត​អើយ!​ តើ​ព្រះអង្គ​ចង់​ធ្វើអ្វី​យើង?​ ព្រះអង្គ​មក​បំផ្លាញ​យើង!​ ខ្ញុំ​ស្គាល់​ព្រះអង្គ​ហើយ​ ព្រះអង្គ​ជា​ព្រះ​ដ៏វិសុទ្ធ​ ដែល​មក​ពី​ព្រះជា​ម្ចាស់»។​ ព្រះ​យេស៊ូ​គំរាម​ខ្មោច​នោះ​ថា៖​ «ស្ងៀម​ ចេញពី​អ្នក​នេះ​ទៅ!»។​ ខ្មោច​ក៏ផ្តួល​បុរស​នោះ​ នៅ​កណ្តាល​ចំណោម​បណ្តា​ជន​‌​រួច​ចេញ​ទៅ​ ដោយ​ពុំមាន​ធ្វើឲ្យ​គាត់​ឈឺ​ចាប់​អ្វី​ឡើយ។​ មនុស្ស​ម្នា​ភ័យ​ស្រឡាំង​កាំង​ ហើយ​និយាយ​គ្នា​ទៅវិញ​ទៅមក​ថា៖​ «ចុះ​ពាក្យ​សំដី​របស់​លោក​នេះ​ អីក៏​ពូកែ​ម៉្លេះ​ មើល៍​លោក​មាន​អំណាច​និង​ប្ញទ្ធា​នុភាព​អាច​បញ្ជា​ទៅ​ខ្មោច​ឲ្យ​វា​ចេញ​ ហើយ​វាធ្វើ​តាម»។​ ‌បន្ទាប់​មក​ ‌ព្រះ​កិត្តិ​នាម​របស់​ព្រះ​យេស៊ូ​ ល្បី​ខ្ចរ​ខ្ចាយ​ពាស​ពេញ​តំបន់​នោះ។