ព្រះបន្ទូលប្រចាំថ្ងៃ

ព្រះបន្ទូលថ្ងៃទី ២ ខែសីហា ឆ្នាំ២០១៩

ត្រឡប់​ទៅ​ភូមិ​ស្រុក​របស់​ព្រះ‌អង្គ​វិញ។ ព្រះ‌អង្គ​បង្រៀន​អ្នក​ស្រុក​នៅ​ក្នុង​សាលា​ប្រជុំ ​របស់​គេ ធ្វើ​ឲ្យ​គេ​ងឿង‌ឆ្ងល់​គ្រប់ៗ​គ្នា។ គេ​ពោល​ថា៖ «តើ​គាត់​បាន​ទទួល​ប្រាជ្ញា និង​ឫទ្ធា‌នុភាព​ធ្វើ​ការ​អស្ចារ្យ​ទាំង​នេះ​មក​ពី​ណា? អ្នក​នេះ​ជា​កូន​របស់​ជាង​ឈើ ហើយ​ម្ដាយ​របស់​គាត់​ឈ្មោះ នាង​ម៉ារី បង‌ប្អូន​គាត់​ឈ្មោះ​យ៉ាកុប យ៉ូស្វេ ស៊ីម៉ូន យូដាស ទេ​តើ! ប្អូន​ស្រី​របស់​គាត់​ទាំង​ប៉ុន្មាន​រស់​នៅ​ក្នុង​ភូមិ​ជា​មួយ​យើង​ដែរ។ ដូច្នេះ គាត់​ដឹង​សេចក្ដី​ទាំង​នេះ​ពី​ណា​មក?»។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​មិន​អាច​ជឿ​ព្រះ‌អង្គ​បាន។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ធម្មតា គេ​មើល‌ងាយ​ព្យាការី​តែ​ក្នុង​ស្រុក​កំណើត និង​ក្នុង​ផ្ទះ​របស់​លោក​ប៉ុណ្ណោះ!»។ នៅ​ទី​នោះ ព្រះ‌យេស៊ូ​ពុំ​បាន​ធ្វើ​ការ​អស្ចារ្យ​ច្រើន​ឡើយ ព្រោះ​គេ​គ្មាន​ជំនឿ។