ព្រះបន្ទូលប្រចាំថ្ងៃ

ព្រះបន្ទូលថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០១៩

ព្រះបើគម្ពីរ ដំណឹងល្អ ម៉ាកុស ៨,១១-១៣

ពួកខាងគណៈផារី‌ស៊ីចង់ឃើញការ‌អស្ចារ្យ 11 ពួកខាងគណៈផារី‌ស៊ី*មកដល់ ហើយនាំគ្នាជជែកជាមួយព្រះ‌យេស៊ូ ដើម្បីល្បង‌លមើលព្រះ‌អង្គ គេសូមឲ្យព្រះ‌អង្គសម្តែងទីសម្គាល់ដ៏អស្ចារ្យអ្វីមួយបញ្ជាក់ថា ព្រះ‌អង្គបានទទួលអំណាចពីព្រះ‌ជាម្ចាស់។
12 ព្រះ‌យេស៊ូដកដង្ហើមធំ រួចមានព្រះ‌បន្ទូលថា៖ «ហេតុអ្វីបានជាមនុស្សជំនាន់នេះចង់ឃើញទីសម្គាល់ដូច្នេះ? ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ព្រះ‌ជាម្ចាស់មិនឲ្យគេឃើញទីសម្គាល់ណាឡើយ»។ 13 បន្ទាប់មក ព្រះ‌អង្គយាងចាកចេញពីគេ ចុះទូកឆ្លងទៅត្រើយម្ខាងវិញ។