ព្រះបន្ទូលប្រចាំថ្ងៃ

ព្រះបន្ទូលថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០១៩

«ចូរ​សុំ នោះ​ព្រះ‌ជា‌ម្ចាស់​នឹង​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា ចូរ​ស្វែង​រក នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ឃើញ ចូរ​គោះ​ទ្វារ នោះ​ព្រះ‌អង្គ​នឹង​បើក​ឲ្យ​អ្នក​រាល់​គ្នា​ជា​ពុំ‌ខាន ដ្បិត​អ្នក​ណា​សុំ អ្នក​នោះ​តែង‌តែ​បាន​ទទួល អ្នក​ណា​ស្វែង​រក អ្នក​នោះ​តែង‌តែ​បាន​ឃើញ ហើយ​គេ​តែង‌តែ​បើក​ទ្វារ​ឲ្យ​អ្នក​ដែល​គោះ។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​កូន​សុំ​នំបុ័ង មិន​ដែល​មាន​នរណា​យក​ដុំ​ថ្ម​ឲ្យ​វា​ឡើយ ហើយ​បើ​កូន​សុំ​ត្រី ក៏​មិន​ដែល​មាន​នរណា​យក​ពស់​អសិ‌រពិស​ឲ្យ​វា​ដែរ។ សូម្បី​តែ​អ្នក​រាល់​គ្នា ដែល​ជា​មនុស្ស​អាក្រក់ ក៏​ចេះ​ឲ្យ​របស់​ល្អៗ​ទៅ​កូន ចុះ​ចំណង់​បើ​ព្រះ‌បិតា​របស់​អ្នក​រាល់​គ្នា ដែល​គង់​នៅ​ស្ថាន​បរម‌សុខ តើ​ព្រះ‌អង្គ​នឹង​ប្រទាន​អ្វីៗ​ដ៏​ល្អៗ​ឲ្យ​អស់​អ្នក​ដែល​ទូល​សូម​ពី​ព្រះ‌អង្គ យ៉ាង​ណា​ទៅ​ទៀត!»។