ព្រះបន្ទូលប្រចាំថ្ងៃ

ព្រះបន្ទូលថ្ងៃទី ១២ ខែសីហា ឆ្នាំ២០១៩

កាល​ពួក​សាវ័ក ​នៅ​ជុំ​គ្នា​ក្នុង​ស្រុក​កាលី‌ឡេ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «បុត្រ​មនុស្ស​នឹង​ត្រូវ​គេ​បញ្ជូន​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស​លោក​ជា​មិន​ខាន។ គេ​នឹង​សម្លាប់​លោក ប៉ុន្តែ នៅ​ថ្ងៃ​ទី​បី លោក​នឹង​មាន​ជីវិត​រស់​ឡើង​វិញ»។ ឮ​ដូច្នោះ ពួក​សាវ័កព្រួយ​ចិត្ត​ជា​ខ្លាំង។

លុះ​ព្រះ‌យេស៊ូ​យាង​មក​ដល់​ក្រុង​កាផានុមជា​មួយ​ពួក​សាវ័ក អ្នក​ហូត​ពន្ធ​សម្រាប់​ព្រះ‌វិហារ​កនាំ​គ្នា​ចូល​មក​រក​លោក​សិលា ហើយ​សួរ​ថា៖ «លោក​គ្រូ​របស់​អ្នក​បង់​ពន្ធ​សម្រាប់​ព្រះ‌វិហារ​ឬ​ទេ?»។ លោក​តប​វិញ​ថា៖ «បាទ! លោក​បង់!»។ កាល​លោក​សិលា​ទៅ​ដល់​ផ្ទះ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​មុន​ថា៖ «ស៊ីម៉ូន! តាម​យោបល់​អ្នក ស្ដេច​នៅ​ផែន‌ដី​នេះ​ទារ​ពន្ធ​អាករ​ពី​នរណា? ពី​បុត្រ​របស់​ស្ដេច ឬ​ពី​អ្នក​ផ្សេង?»។ លោក​ទូល​ថា៖ «ពី​អ្នក​ផ្សេង»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «មែន បើ​ដូច្នេះ បុត្រ​របស់​ស្ដេច​មិន​ត្រូវ​បង់​ពន្ធ​ឡើយ ប៉ុន្តែ ដើម្បី​កុំ​ឲ្យ​អ្នក​ទាំង​នោះ​ទាស់​ចិត្ត ចូរ​ទៅ​ស្ទូច​ត្រី​សមុទ្រ ហើយ​យក​ត្រី​ដែល​ស្ទូច​បាន​មុន​គេ មក​បើក​មាត់ អ្នក​នឹង​ឃើញ​កាក់​មួយ ចូរ​យក​កាក់​នោះ​ទៅ​បង់​ពន្ធ​ឲ្យ​ខ្ញុំ និង​ឲ្យ​អ្នក​ចុះ!»។