ព្រះបន្ទូលប្រចាំថ្ងៃ

ព្រះបន្ទូលថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៩

30 គេទូលសួរព្រះ‌អង្គទៀតថា៖ «តើលោកធ្វើការអ្វីជាទីសម្គាល់ឲ្យយើងខ្ញុំឃើញ និងជឿលោក? តើលោកធ្វើកិច្ច‌ការអ្វីខ្លះ?។ 31 បុព្វ‌បុរសរបស់យើងបានបរិភោគនំម៉ាណា នៅវាលរហោ‌ស្ថានដូចមានសេចក្ដីចែងទុកក្នុងគម្ពីរថា “ព្រះ‌អង្គបានប្រទានឲ្យគេបរិភោគនំបុ័ង ដែលធ្លាក់ពីស្ថានបរម‌សុខមក”គ»។ 32 ព្រះ‌យេស៊ូមានព្រះ‌បន្ទូលទៅគេថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា មិន‌មែនលោកម៉ូសេទេ ដែលបានផ្ដល់អាហារឃពីស្ថានបរម‌សុខមកនោះ គឺព្រះ‌បិតារបស់ខ្ញុំទេតើ ដែលប្រទានអាហារដ៏ពិតប្រាកដពីស្ថានបរម‌សុខ*មកឲ្យអ្នករាល់គ្នា 33 ដ្បិតអាហារដែលព្រះ‌ជា‌ម្ចាស់ប្រទានឲ្យនោះ គឺអ្នកដែលចុះពីស្ថានបរម‌សុខមក ហើយផ្ដល់ជីវិតឲ្យមនុស្សលោក»។ 34 គេនាំគ្នាទូលព្រះ‌អង្គថា៖ «លោកម្ចាស់អើយ! សូមលោកប្រទានអាហារនោះឲ្យយើងខ្ញុំ រហូតតទៅ»។ 35 ព្រះ‌យេស៊ូមានព្រះ‌បន្ទូលថា៖ «ខ្ញុំនេះហើយជាអាហារដែលផ្ដល់ជីវិត។ អ្នកណាមករកខ្ញុំ លែងឃ្លានទៀតហើយ អ្នកណាជឿលើខ្ញុំ ក៏លែងស្រេកទៀតដែរ។