ព្រះបន្ទូលប្រចាំថ្ងៃ

ព្រះបន្ទូលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩

ព្រះគម្ពីរដំណឹងល្អ ម៉ាកុស ៦,៧-១៣
ព្រះ‌យេស៊ូចាត់សិស្សទាំងដប់‌ពីររូបឲ្យទៅប្រកាសដំណឹង‌ល្អ

ព្រះ‌យេស៊ូយាងទៅភូមិនានាដែលនៅជុំ‌វិញ ហើយទ្រង់បង្រៀនអ្នកស្រុក។ 7 ពេលនោះ ព្រះ‌អង្គត្រាស់ហៅសិស្ស*ទាំងដប់‌ពីររូបមក រួចទ្រង់ចាត់គេពីរៗនាក់ឲ្យទៅ ទាំងប្រទានឲ្យគេមានអំណាចដេញលើវិញ្ញាណអាក្រក់ផង។ 8 ព្រះ‌អង្គផ្ដែ‌ផ្ដាំគេមិនឲ្យយកអ្វីទៅជាមួយ ក្នុងពេលធ្វើដំណើរឡើយ លើក‌លែងតែដំបងប៉ុណ្ណោះ៖ «កុំយកចំណីអាហារ ថង់យាម ឬយកប្រាក់កាសជាប់នឹងខ្លួន 9 ចូរពាក់ស្បែកជើង តែមិនត្រូវយកអាវពីរបន្លាស់ទៅជាមួយឡើយ»។
10 ព្រះ‌អង្គមានព្រះ‌បន្ទូលថា៖ «បើអ្នករាល់គ្នាចូលផ្ទះណា ចូរស្នាក់នៅផ្ទះនោះ រហូតដល់ពេលអ្នករាល់គ្នាចេញពីស្រុកនោះទៅ។ 11 បើនៅកន្លែងណាគេមិនព្រមទទួល មិនព្រមស្ដាប់អ្នករាល់គ្នា ចូរចេញពីកន្លែងនោះទៅ ហើយរលាស់ធូលីដីចេញពីជើងអ្នករាល់គ្នាផង ទុកជាសញ្ញាព្រមានគេ»។ 12 ពួកសិស្សក៏ចេញទៅ ប្រកាសឲ្យមនុស្ស‌ម្នាកែប្រែចិត្តគំនិត។
13 គេបានដេញអារក្សជាច្រើនចេញពីមនុស្ស ព្រមទាំងចាក់ប្រេងលើអ្នកជំងឺច្រើននាក់ ដើម្បីប្រោសឲ្យគេជាសះ‌ស្បើយ។