ព្រះបន្ទូលប្រចាំថ្ងៃ

ព្រះគម្ពីរ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨

អត្ថបទទី វិវរណៈ ១៤,១-៣.៤ខ-៥
ទំនុកតម្កើង លេខ ២៤, ១-៦
ព្រះបន្ទូលដំណឹងល្អ លូកា ២១,១-៤
តង្វាយរបស់ស្ត្រីមេ‌ម៉ាយ

1 ព្រះ‌យេស៊ូទតឃើញពួកអ្នកមានយកប្រាក់មកដាក់ក្នុងហិប ថ្វាយព្រះ‌ជាម្ចាស់។2 ព្រះ‌អង្គទតឃើញស្ត្រីមេ‌ម៉ាយក្រីក្រម្នាក់យកប្រាក់ពីរសេន មកដាក់ក្នុងហិបនោះដែរ។3 ព្រះ‌អង្គមានព្រះ‌បន្ទូលថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ស្ត្រីមេ‌ម៉ាយក្រីក្រនេះបានដាក់ប្រាក់ច្រើនជាងគេទាំងអស់4 ដ្បិតអ្នកទាំងនោះបានយកប្រាក់សំណល់របស់ខ្លួនមកដាក់ក្នុងហិប។ រីឯស្ត្រីមេ‌ម៉ាយនេះវិញ ទោះបីនាងក្រីក្រយ៉ាងណាក៏ដោយ ក៏នាងយកប្រាក់ទាំងអស់ ដែលនាងត្រូវការជាចាំ‌បាច់សម្រាប់ចិញ្ចឹមជីវិត មកដាក់ក្នុងហិប ថ្វាយព្រះ‌ជាម្ចាស់ដែរ»។