ព័ត៌មានភូមិភាគកំពង់ចាម

បោះជំរំយុវជនកាតូលិកតំបន់អង្គរ និងកំពង់ធំ

ព្រះសហគមន៍​កាតូលិក​តំបន់​អង្គរ និង​កំពង់ធំ​នៃព្រះសហគមន៍​កាតូលិក​ភូមិ​ភាគ​បាត់​ដំបង បានរៀប​ចំកម្មវិធី​បោះជំរំយុវ​ជន សម្រាប់បន់ទាំងពីរ ដែលមានយុវជនចូលរួមសរុប ៩៥ នាក់​។ កម្មវិធីនេះ​ធ្វើ​ឡើងពី​ថ្ងៃ​ទី១៦ ​ដល់​ថ្ងៃទី១៨ ខែមិថុនា​ ឆ្នាំ២០១៩ នៅព្រះសហគមន៍​ពាក់ស្នែង ក្នុងខេត្តសៀមរាប ដោយបានរិះគិត​លើ​ប្រធានបទ ៖  «យុវជន និងការប្រតិបត្តិជំនឿនៅក្នុងសង្គម» ។

កញ្ញា ម៉ារី សុភក្តិ អ្នកសម្របសម្រួលកម្មវិធី បានរៀបរាប់ថា៖ គោល​បំណង​សំខាន់​សម្រាប់​កម្មវិធី​បោះជំរំ​នេះគឺ ណែនាំ​ឲ្យយុវជនស្គាល់​ពី​ខ្លួនឯង ថាខ្លួន​គេ​ជាន​រណា? តើ​ត្រូវរ​ស់នៅ​បែបណា​និងត្រូវធ្វើ​អ្វីខ្លះ នៅក្នុង​សង្គម​និង​ព្រះសហគមន៍ ? របៀប​រស់​នៅ និងការប្រកាស​ដំណឹង​ល្អ​ដល់​អ្នកដទៃ ដោយយើងយក គ្រីស្តបរិស័ទដើមដំបូង​ជាគំរូ ព្យាយា​មស្ដាប់​សេចក្ដីបង្រៀនរបស់ក្រុមគ្រីស្តទូត រួមរស់ជាមួយ​គ្នាជា​បងប្អូន ធ្វើ​ពិធីកាច់​នំប៉័ងនិង​ព្យាយាម​អធិដ្ឋាន  ដូចក្នុង​គម្ពីរ​កិច្ចការ​គ្រី​ស្តទូត ជំពូក២ ខ៤២។

សុភក្តិបន្តថា ក្នុង​រយៈ​ពេល​ថ្ងៃ​នេះ​គឺ ថ្ងៃទី​មួយ នាំ​យុវ​ជន​រិះគិត អំពី​គ្រីស្ត​បរិស័ទ​ដើម​ដំបូង តាម​គម្ពីរ​កិច្ចការ​គ្រីស្ត​ទូត ​២,៤២-៤៧ដែល​ណែ​នាំ​ដោយ​លោក​បូជាចារ្យ ហ្វ្រង់កូ។ សុភក្តិបន្តថា លោកហ្វ្រង់កូ បានបង្ហាញពីសកម្មភាពគ្រីស្តបរិស័ទដើមដំបូង និងរបៀបរស់នៅរបស់ពួកគេ ព្រម​ទាំង​បាន​នាំ​យុវជន​រិះគិត ចុះ​យុវ​ជន​ពេលនេះវិញ តើ​ខ្លួន​ជាយុវ​ជ​ន​ក្នុង​ព្រះសហគមន៍​ត្រូវរស់​នៅ​បែបណា ត្រូវ​ធ្វើ​អ្វីខ្លះ ដើម្បី​សង្គម​និង​ព្រះសហគមន៍? ជាពិសេស​លោក​បាន​ឲ្យយុវជន​យកគ្រីស្តបរិស័ទ​ដើម​ដំបូង​ជាគំរូ ដោយ​ព្យាយាម​ស្ដាប់​ព្រះបន្ទូល​របស់ព្រះជាម្ចាស់។ រួមគ្នាជួយ​អ្នកក្រីក្រ រួមគ្នាជា​ធ្លុងតែ​មួយ ព្យាយាម​អធិដ្ឋានឲ្យបាន​ច្រើន​ ចូល​ព្រះវិហារ​ឲ្យបាន​ទៀង​ទាត់ និងចេះចែករំលែកអ្វីៗដែល​ខ្លួន​មាន​ដល់​អ្នក​ដទៃ។

សម្រាប់នៅថ្ងៃទី២វិញ កញ្ញា សុភក្តិ បានបន្ថែមថា អ្នកណែនាំក៏បានបំផុសយុវជនឲ្យមានសតិ និងចិត្តគំនិត​ស្រលាញ់​បរិស្ថាន ដែល​ជាស្នាព្រះហស្ថ​របស់​ព្រះជាម្ចាស់ គឺឲ្យ យុវជន​តាមព្រះសហគមន៍​នីមួយៗ​ដាំដើមឈើ និងសំអាតបរិស្ថាននៅព្រះសហគមន៍ពាក់ស្នែង ដែលជាកិច្ចការ​ត្រូវ​អនុវត្តន៍​ផ្ទាល់​ក្នុង​ជីវិត​រស់នៅ​របស់គេ។

ព្រម​ទាំង​បាន​ជួយ​យុវជន​ទាំង ឲ្យគេរៀបចំ​ផែនការ​សកម្មភាព ដែលពួក​គេ​ត្រូវ​អនុវត្ត​នៅក្នុង​ព្រះសហគមន៍​នីមួយៗ បន្តទៀត​ពេលគេត្រលប់​ទៅភូមិ និងព្រះសហគមន៍​របស់​គេ​ផ្ទាល់​វិញ។ តាម​សំនួរ​ដូចខាង​ក្រោម៖ តើយើង​មាន​សកម្មភាព​អ្វី​ដើម្បី​ជួយ​ឲ្យព្រះសហគមន៍មាន​ការរីក​ចម្រើន ឲ្យ​គេស្គាល់​ពីព្រះសហគមន៍ និង​ស្គាល់​ព្រះយេស៊ូ?  ក្នុង​នាម​យើង​ជាយុវជន​នៅ​ក្នុង​ព្រះសហគមន៍ តើ​យើង​ត្រូវ​រស់នៅដោយ​មាន​សម្លេង​យ៉ាង​ណាខ្លះ ដើម្បី​ជាយុវ​ជន​ល្អ​និង​គំរូដល់អ្នកដទៃ ?ឧទាហរណ៍ ៖ ប្រើពាក្យ ពិរោះពិសា ពាក្យគួរសម ចេះសុំទោស ចេះ​អរគុណ ចេះច្រៀង​សរសើរ​ព្រះជាម្ចាស់ ។ល។ 

បន្ទាប់​ពីរិះគិត​រួចម​កយុ​វជន​ តាម​ព្រះវិហារ​នីមួយៗ​បាន ​សម្រេចចិត្ត​ដាក់​ក្នុង​ផែនការ​យ៉ាង​នេះគឺថា៖ ការ​ថែរក្សា​បរិស្ថាន ​គឺមួយសប្តាហ៍​ម្តង និង​មួយខែ​ម្តង រូម​គ្នា​សម្អាតប​រិសវេ​ណព្រះ​វិហា​រ ទុកដាក់សំរាម​ឲ្យ​បាន​ត្រឹមត្រូវ មាន​កម្ម​វិធី​ដាំ​កូន​ឈើ ជាមួយគ្នា​ និងផ្សព្វ​ផ្សាយ​ដល់​យុវជន​ផ្សេង​ទៀ​ត​ឲ្យចេះ​ស្រលាញ់​បរិស្ថាន​។  ទៅសួរ​សុខ​ទុក្ខចាស់​ជរា និង​អ្នក​ជំងឺ​ក្នុង​ភូមិ ចែក​ចំណីអាហារ និង​សម្ភារៈ​តាម​លទ្ធភាព​ដែល​មាន។ ចូល​រួម​សកម្ម​ក្នុង​ពិធី​អភិ​បូជា ទាំង​ច្រៀង​សសើរតម្កើង​ព្រះជាម្ចាស់។ ហាត់​ប្រើ​ពាក្យ​សមរម្យ ជា​មួយ​គ្នា ជា​មួយ​ចាស់ទុំ និង​គោរព​ឪពុក​ម្តាយ។ មិន​ឈ្លោះ​ប្រកែក​គ្នា ចេញ​សម្រុះស​ម្រួស​គ្នា លើក​ទឹកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​។ល។