ព្រះបន្ទូលប្រចាំថ្ងៃ

ថ្ងៃអាទិត្យទី ៩ ខែធ្នូ ឆ្នាំ២០១៨

អាទិត្យទី២ ក្នុងរដូវរងចាំ
អត្ថបទទី១ បារូក ៥,១-៩
ទំនុក្តម្កើង លេខ១២៦,១-៦
អត្ថបទទី២ ភីលីព ១,៤-៦.៨-១១
ព្រះបន្ទូលដំណឹងល្អ ៣,១-៦

1 នៅឆ្នាំទីដប់ប្រាំ នៃរជ្ជ‌កាលព្រះចៅអធិរាជរ៉ូម៉ាំង ព្រះ‌នាមទីប៊ើរ លោកប៉ុនទាស-‌ពីឡាតធ្វើជាទេសា‌ភិបាលនៅស្រុកយូដា ព្រះ‌បាទហេរ៉ូដ ជាស្ដេចអនុ‌រាជ*គ្រប់‌គ្រងស្រុកកាលី‌ឡេ ព្រះ‌បាទភីលីពអនុជរបស់ព្រះ‌បាទហេរ៉ូដជាស្ដេចអនុ‌រាជគ្រប់‌គ្រងតំបន់អ៊ីទូ‌រេ និងតំបន់ត្រាខូ‌នីត ព្រះ‌បាទលីសា‌នាសជាស្ដេចអនុ‌រាជគ្រប់‌គ្រងស្រុកអាប៊ី‌ឡែន2 លោកអាណ និងលោកកៃផាសធ្វើជាមហាបូជា‌ចារ្យ*។ ពេលនោះ ព្រះ‌ជាម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកយ៉ូហាន ជាកូនរបស់លោកសាការី នៅក្នុងវាលរហោ‌ស្ថាន*។3 លោកយ៉ូហានធ្វើដំណើរគ្រប់ទីកន្លែង ក្នុងតំបន់ទន្លេយ័រដាន់ ហើយប្រកាសឲ្យមនុស្សកែប្រែចិត្តគំនិតដោយទទួលពិធីជ្រមុជទឹក* ដើម្បីព្រះ‌ជាម្ចាស់លើក‌លែងទោសឲ្យរួចពីបាប។ 4 លោកប្រកាសដូច្នេះ ស្របតាមសេចក្ដីដែលមានចែងទុកក្នុងគម្ពីរព្យាការីអេសាយ ថា៖
«មានសំឡេងបុរសម្នាក់ស្រែកឡើង
នៅវាលរហោ‌ស្ថានថា:
ចូររៀបចំផ្លូវរបស់ព្រះ‌អម្ចាស់
ចូរតម្រង់ផ្លូវថ្វាយព្រះ‌អង្គ។
5 ត្រូវបំពេញច្រកភ្នំទាំងអស់ឲ្យរាបស្មើ
និងពង្រាបភ្នំតូចធំទាំងប៉ុន្មានឲ្យរាប
ត្រូវតម្រង់ផ្លូវកោងឲ្យត្រង់
ព្រមទាំងលុបផ្លូវរដិប‌រដុបឲ្យរាបស្មើដែរ
6 នោះមនុស្សទាំងអស់នឹងឃើញការសង្គ្រោះ
របស់ព្រះ‌ជាម្ចាស់»។