ព្រះបន្ទូលប្រចាំថ្ងៃ

ថ្ងៃអាទិត្យទី១ ក្នុងរដូវរងចាំ

អត្ថបទទី១ យេរេមី ៣៣,១៤-១៦
ទំនុកតម្កើង លេខ ២៥, ៤-៥.៨-១៤
អត្ថបទទី២ ១ថេហ្សាឡូនិក ៣,១២_៤,២
អត្ថបទព្រះគម្ពីរដំណឹងល្អ លូកា ២១,២៥-២៨.៣៤-៣៦
បុត្រមនុស្សយាងត្រឡប់មកវិញ

25 «គ្រានោះនឹងមានទីសម្គាល់នៅក្នុងព្រះ‌អាទិត្យក្នុងព្រះ‌ច័ន្ទ និងក្នុងផ្កាយទាំងប៉ុន្មាន។ ប្រជា‌ជាតិទាំងអស់នៅលើផែន‌ដីនឹងតឹងទ្រូង ព្រួយបារម្ភ ពេលឮសូរសន្ធឹករលកសមុទ្របក់បោក 26 មនុស្ស‌ម្នាភ័យស្លុតបាត់ស្មារតី នៅពេលគិតអំពីហេតុ‌ការណ៍ដែលនឹងកើតមាននៅលើផែន‌ដី ដ្បិតឫទ្ធិ‌បារមីនានានៅលើមេឃនឹងកក្រើករំពើក។ 27 ពេលនោះ គេនឹងឃើញបុត្រមនុស្ស*យាងមកក្នុងពពក*ប្រកបដោយឫទ្ធា‌នុភាព និងសិរី‌រុងរឿងពន់ពេកក្រៃ។ 28 កាលណាព្រឹត្តិ‌ការណ៍ទាំងនេះចាប់ផ្ដើមកើតមាន ចូរអ្នករាល់គ្នាងើបមើលទៅលើ ពី‌ព្រោះព្រះ‌ជាម្ចាស់ជិតរំដោះអ្នករាល់គ្នាហើយ»។

ការត្រៀមខ្លួនប្រុងប្រយ័ត្ន

34 «ចូរអ្នករាល់គ្នាប្រុងប្រយ័ត្នឲ្យមែនទែន! កុំបណ្ដោយឲ្យចិត្តរបស់អ្នករាល់គ្នាវក់‌វីនឹងគ្រឿងសប្បាយ គ្រឿងស្រវឹង ឬក៏ខ្វល់ខ្វាយអំពីរឿងជីវិតនេះឡើយ ក្រែងលោថ្ងៃនោះមកដល់ តែអ្នករាល់គ្នាពុំបានប្រុងប្រៀបខ្លួន 35 ដ្បិតថ្ងៃនោះមកដល់ប្រៀបបាននឹងសំណាញ់ ដែលគ្របពីលើមនុស្សទាំងអស់នៅលើផែន‌ដីទាំងមូល។ 36 ចូរប្រុងស្មារតី និងទូល‌អង្វរគ្រប់ពេលវេលា ដើម្បីឲ្យអ្នករាល់គ្នាមានកម្លាំង ឆ្លងផុតពីហេតុ‌ការណ៍ទាំងអស់ដែលត្រូវកើតមាន ហើយដើម្បីឲ្យអ្នករាល់គ្នាអាចឈរនៅមុខបុត្រមនុស្ស»។