ព្រះបន្ទូលប្រចាំថ្ងៃ

ថ្ងៃសៅរ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ បុណ្យរំលឹកសន្តី អេហ្សាបិត នៃប្រទេហុងហ្គារី ជាបព្វជិតា (លូកា ១៨,១-៨)

ប្រស្នាអំពីចៅ‌ក្រម និងស្ត្រីមេ‌ម៉ាយ
1 បន្ទាប់មក ព្រះ‌យេស៊ូមានព្រះ‌បន្ទូលជាប្រស្នា ពន្យល់សិស្ស*ឲ្យដឹងថា ត្រូវតែអធិស្ឋានជា‌និច្ច មិនត្រូវរសាយចិត្តឡើយ៖ 2 «នៅក្នុងក្រុងមួយ មានចៅ‌ក្រមម្នាក់ជាមនុស្សមិនកោតខ្លាចព្រះ‌ជាម្ចាស់ ហើយមិនកោតក្រែងនរណាឡើយ។ 3 មានស្ត្រីមេ‌ម៉ាយម្នាក់នៅក្នុងក្រុងនោះដែរ គាត់តែងមកអង្វរចៅ‌ក្រមថា “សូមលោករកយុត្តិធម៌ឲ្យនាងខ្ញុំផង”។ 4 ប៉ុន្តែ ចៅ‌ក្រមមិនព្រមកាត់ក្ដីឲ្យភ្លាមៗទេ លោកចេះតែពន្យារពេលយ៉ាងយូរ។ ក្រោយមក លោកនឹកក្នុងចិត្តថា “ទោះបីអញមិនកោតខ្លាចព្រះ‌ជាម្ចាស់ មិនកោតក្រែងនរណាក៏ដោយ 5 ក៏អញត្រូវតែកាត់ក្ដីឲ្យស្ត្រីមេ‌ម៉ាយនេះដែរ ព្រោះគាត់ចេះតែមករំអុកអញគ្រប់ពេលវេលា។ បើអញមិនកាត់ក្ដីឲ្យគាត់ទេ មុខជាគាត់មករំខានអញមិនចេះចប់មិនចេះហើយ”»។ 6 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលបន្ថែមទៀតថា៖ «ចូរពិចារណាពាក្យរបស់ចៅ‌ក្រមដ៏អាក្រក់នេះចុះ។ 7 ចំណង់បើព្រះ‌ជាម្ចាស់វិញ ព្រះ‌អង្គរឹតតែរកយុត្តិធម៌ឲ្យអស់អ្នក ដែលព្រះ‌អង្គបានជ្រើសរើស ហើយដែលអង្វរព្រះ‌អង្គ ទាំងយប់ ទាំងថ្ងៃ ព្រះ‌អង្គគ្រាន់តែបង្អង់ប៉ុណ្ណោះ ។ 8 ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ព្រះ‌អង្គនឹងរកយុត្តិធម៌ឲ្យគេ ក្នុងរយៈពេលដ៏ខ្លី។ ប៉ុន្តែ ពេលបុត្រមនុស្ស*មកដល់ តើលោកឃើញមនុស្សមានជំនឿនៅលើផែន‌ដីនេះឬទេ?»។