ព្រះបន្ទូលប្រចាំថ្ងៃ

ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨

អត្ថបទទី១ អេសាយ ២៦,១-៦
ទំនុកតម្កើង លេខ ១១៨,១.៨-៩,១៩-២១
អត្ថបទព្រះគម្ពីរដំណឹងល្អ ម៉ាថាយ ៧,២១.២៤-២៧

21 «អ្នកដែលចូលទៅក្នុងព្រះ‌រាជ្យ*នៃស្ថានបរម‌សុខ* មិនមែនជាអ្នកដែលគ្រាន់តែហៅខ្ញុំថា “ព្រះ‌អម្ចាស់! ព្រះ‌អម្ចាស់!”ប៉ុណ្ណោះទេ គឺជាអ្នកដែលធ្វើតាមព្រះ‌ហឫទ័យរបស់ព្រះ‌បិតាខ្ញុំ ដែលគង់នៅស្ថានបរម‌សុខនោះវិញ។

ប្រស្នាអំពីមនុស្សពីរនាក់សង់ផ្ទះ

24 «អ្នកណាស្ដាប់ពាក្យខ្ញុំនេះ ហើយប្រព្រឹត្តតាម អ្នកនោះប្រៀបបានទៅនឹងមនុស្សឈ្លាសវៃម្នាក់ ដែលបានសង់ផ្ទះរបស់ខ្លួននៅលើផ្ទាំងថ្ម។
25 ទោះបីភ្លៀងបង្អុរចុះមក ហើយមានទឹកជន់ មានខ្យល់បក់បោកប៉ះនឹងផ្ទះនោះយ៉ាងណាក៏ដោយ ក៏ផ្ទះនោះមិនរលំដែរ ព្រោះមានគ្រឹះនៅលើផ្ទាំងថ្ម។
26 រីឯអ្នកដែលស្ដាប់ពាក្យខ្ញុំនេះ តែមិនប្រព្រឹត្តតាម ប្រៀបបានទៅនឹងមនុស្សឆោតល្ងង់ម្នាក់ ដែលបានសង់ផ្ទះរបស់ខ្លួននៅលើដីខ្សាច់
27 ពេលភ្លៀងបង្អុរចុះមក ហើយមានទឹកជន់មានខ្យល់បក់បោកប៉ះនឹងផ្ទះនោះ ផ្ទះនោះរលំបាក់បែកខ្ទេចអស់គ្មានសល់»។