ព្រះបន្ទូលប្រចាំថ្ងៃ

ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨

បុណ្យគោរព សន្ត អន់ដ្រេ ជាគ្រីស្តទូត
អត្ថបទទី១ រ៉ូម ១០,៩-១៨
ទំនុកតម្កើង លេខ ១៩,៨-១១
ព្រះបន្ទូលដំណឹងល្អ ម៉ាថាយ ៤,១៨-២២
ព្រះ‌យេស៊ូត្រាស់ហៅសិស្សបួនរូប

18 កាលព្រះ‌អង្គយាងតាមឆ្នេរសមុទ្រកាលី‌ឡេ ទ្រង់ទតឃើញបង‌ប្អូនពីរនាក់ជាអ្នកនេសាទ កំពុងតែបង់សំណាញ់ គឺលោកស៊ីម៉ូន ហៅពេត្រុស និងលោកអនទ្រេ ជាប្អូនរបស់គាត់។ 19 ព្រះ‌អង្គមានព្រះ‌បន្ទូលទៅគេថា៖

«សូមអញ្ជើញមកតាមខ្ញុំ ខ្ញុំនឹងតាំងអ្នកឲ្យនេសាទមនុស្សវិញ»។

20 អ្នកទាំងពីរក៏ទុកសំណាញ់នៅទីនោះភ្លាម រួចដើរតាមព្រះ‌អង្គទៅ។ 21 ព្រះ‌យេស៊ូយាងទៅមុខឆ្ងាយបន្ដិច ព្រះ‌អង្គទតឃើញបង‌ប្អូនពីរនាក់ទៀត គឺលោកយ៉ាកុប និងលោកយ៉ូហាន ជាកូនរបស់លោកសេបេ‌ដេ កំពុងតែរៀបចំអួននៅក្នុងទូកជាមួយលោកសេបេ‌ដេ ជាឪពុក។ ព្រះ‌អង្គក៏ត្រាស់ហៅអ្នកទាំងពីរ។ 22 អ្នកទាំងពីរចាកចោលទូក ចាកចោលឪពុកភ្លាម រួចដើរតាមព្រះ‌យេស៊ូទៅ។