ព័ត៌មានភូមិភាគកំពង់ចាម

ដូន​ជីក្រុម​ស្រឡាញ់​ឈើ​ឆ្កាង​ព្រះយេស៊ូ​ទទួល​យុវនារីបីនាក់

នៅ​ថ្ងៃទី​១ មករានេះ ក្រុម​ដូនជី​ស្រឡាញ់​ឈើឆ្កាង​ព្រះយេស៊ូ​បាន​ទទួល​យុវនារី​២​នាក់​ចូល​ជា ​Postulance និង​ម្នាក់ទៀត​ជា​Aspirance ដែល​ជា​ជំហានៗនៃវគ្គ​សិក្សា​ក្លាយ​ជា​ដូន​ជី​កាតូលិក​នៅ​ព្រះសហគមន៍។

ជា​ទូទៅ​យុវនារី​ដែល​មាន​បំណង​ចង់​បួស​ ត្រូវ​សិក្សា​រៀន​សូត្រ​​នៅ​ក្រុម​គ្រួសារ​អ្នក​បួស យ៉ាង​ហោច​ណាស់​៤​ឆ្នាំ ដែលមាន​ថ្នាក់​ដំបូង​ហៅ​ថា Aspirance មាន​រយៈ​ពេល​មួយ​ឆ្នាំ បន្ទាប់​មក​Postulance មាន​រយៈ​ពេល​មួយ​ឆ្នាំ​ និង​ថ្នាក់​បញ្ចប់ គឺ​Novitiate មាន​រយៈ​ពេល​២​ឆ្នាំ។

​Postoline ទាំងពីរ​រូប​រួម​មាន ក្លារ៉ា​ ដូត ស្រីឡៃ និង​ក្លារ៉ា ឃៀន កញ្ញា រីឯ​Aspirance គឺ​តេរេសា ខុន ​គឺមឈាន់។

កម្មវិធីនេះ ធ្វើ​ឡើង​ក្រោម​អធិបតីភាព​របស់​លោក​អភិបាល​ប៊្រុយណូ កូសម៍​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​កំពង់ចាម។ឮ

This slideshow requires JavaScript.