ព័ត៌មានភូមិភាគភ្នំពេញ

ការផ្លាស់ប្តូរទីកន្លែងលោកបូជាចារ្យព្រះសហគមន៍ភូមិភាគភ្នំពេញ

លោកអភិបាល ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ អូលីវីយេ បានចេញលិខិត​ផ្លាស់ប្តូរ លោកបូជាចារ្យជំនួយ តាមមណ្ឌលសកម្មភាពព្រះសហគមន៍ នៃភូមិភាគភ្នំពេញ។

តាមលិខិតចុះថ្ងៃទី១០ ខែ ឧសភា បានបញ្ជាក់ថា​​ លោកបូជាចារ្យដែលត្រូវផ្លាស់ប្តូរទីកន្លែង និងចាត់តាំងថ្មីមានដូចជា៖

លោក ចន ពេង ជាបូជាចារ្យជំនួយ នៅព្រះសហគមន៍មណ្ឌលសកម្មភាពភ្នំពេញខាងជើង
លោក ដាវីឌ ជ័រណាស់  ជាបូជាចារ្យជំនួយ នៅព្រះសហគមន៍មណ្ឌលសកម្មភាពភ្នំពេញខាងជើង

សម្រាប់ព្រះសហគមន៍មណ្ឌលសកម្មភាពភ្នំពេញខាងជើង ដែលលោក រឿងឆ័ត្រ សិរី បូជាចារ្យទទួលខុសត្រូវ។ លោក ដាវីឌ ជ័រណាស់  ជាបូជាចារ្យជំនួយ និងលោក ចន ពេង ជាបូជាចារ្យជំនួយ ដែលពេលមុនលោកជាបូជាចារ្យជំនួយនៅមណ្ឌលសកម្មភាពកំពត។


លោក អារុកកៃដុស ជាបូជាចារ្យជំនួយ មណ្ឌលសកម្មភាពភ្នំពេញថ្មី

មណ្ឌលសកម្មភាពភ្នំពេញថ្មី ដែលមានលោកសួន ហង្សលីជាបូជាចារ្យទទួលខុសត្រូវ។ លោក អារុកកៃដុស ជាបូជាចារ្យជំនួយ ដែលពេលមុនលោកជាបូជាចារ្យជំនួយនៅមណ្ឌលសកម្មភាពមេគង្គ។ ព្រះសហគមន៍ត្រែងត្រយឹង ដែលពេលមុនស្ថិតក្នុងមណ្ឌលសកម្មភាពកំពង់សោម ត្រូវកាត់ចូលមកមណ្ឌលសកម្មភាពភ្នំពេញថ្មី។

លោក ឆាល កាលី ត្រូវប្តូរជាបូជាចារ្យជំនួយ ក្នុងមណ្ឌលសកម្មភាពកំពត

ចំណែកលោក ឆាល កាលី ដែលពេលមុនជាបូជាចារ្យជំនួយនៅមណ្ឌលសកម្មភាពភ្នំពេញខាងជើង ត្រូវប្តូរជាបូជាចារ្យជំនួយ ក្នុងមណ្ឌលសកម្មភាពកំពត ដែលមានលោក យ៉ាំងលូកា ជាបូជាចារ្យទទួលខុសត្រូវ។

លោក ឃុ​ន​ អាប្រាហាំ ត្រូវប្តូរមកបម្រើនៅមណ្ឌលសកម្មភាព មេគង្គ

លោក ឃុ​ន​ អាប្រាហាំ ដែលពេលមុនជាបូជាចារ្យជំនួយនៅមណ្ឌលសកម្មភាពកំពង់សោម ត្រូវប្តូរមកបម្រើនៅមណ្ឌលសកម្មភាព មេគង្គ ។

លោកជាចារ្យ ហ្គូស្តាវ៉ូ នឹងទៅបន្តការសិក្សារយៈពេលបីឆ្នាំនៅប្រទេសអ៊ីតាលី

ការផ្លាស់ប្តូរនេះចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី ១ខែកក្កដា​ឆ្នាំ២០១៩នេះតទៅ។ ក្នុងលិខិតនេះដែរលោកអភិបាលអូលីវិយេ ក៏បានបញ្ជាក់ដែរថាចាប់ពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ លោកជាចារ្យ ហ្គូស្តាវ៉ូ ដែលកំពុងបម្រើនៅព្រះសហគមន៍មណ្ឌលសកម្មភាពភ្នំពេញខាងជើង នឹងទៅបន្តការសិក្សារយៈពេលបីឆ្នាំនៅប្រទេសអ៊ីតាលី។​ រយៈពេល១០ឆ្នាំ លោកឪពុក ហ្គូស្តាវ៉ូ បានចូលរួម ជាច្រើនដូចជា សកម្មភាពយុវជនភូមិភាគភ្នំពេញ ក៏ដូចជាយុវជនទូទាំងប្រទេសកម្ពុជា យុវជនFABC PMS … ជាដើម។

ចំណែកលោក សាន់ដេ ហាតាឆៃ ក៏បានចាកចេញពីកម្ពុជាតាំងពីខែ មករា ឆ្នាំ២០១៩ និងកំពុងបន្តការសិក្សា៕