ព័ត៌មានភូមិភាគកំពង់ចាម

ថុន រិទ្ឋី៖ ខ្ញុំចង់ប្រកាសដំណឹងល្អរបស់ព្រះយេស៊ូគ្រីស្ត

រិទ្ឋីវ័យ២៩ឆ្នាំមានស្រុកកំណើតនៅក្នុងភូមិក្តុលលើ ឃុំទ្រា ស្រុកក្រូចឆ្មា ខេត្តត្បួងឃ្មុំ ជាកូនទី៥ក្នុងចំណោមបងប្អូនប្រុសស្រី៦នាក់ដែលមានឪពុកម្តាយជាកសិករនិងជាកាន់ពុទ្ឋសាសនាផ្លែកអ្វីតែយុវជនរូបនេះដែលដើរចេញមកជឿលើសាសនាកាតូលិកតែម្នាក់ឯងទៅវិញ? រិទ្ឋីបានប្រាប់អំពីដំណើដើមទងនៃការផ្លាស់ប្តួរសាសនានេះថា៖«កាលពីខ្ញុំនៅក្មេងមិនទាន់យល់ន័យគឺមានការសម្រេចចិត្ត ស្តាប់បង្គាប់ តាមគ្រូរសារជាអ្នកឃុំគ្រង តែនៅពេលដែលខ្ញុំដឹងក្តីហើយគឺខ្ញុំអាចដឹងបានថាអ្វីដែលចូលចិត្តនិងអ្វីដែលមិនចូលចិត្តហេតុនេះការសម្រចចិត្តគឺស្ថិតនៅលើខ្ញុំខ្លួនឯងជាពិសេសគឺការជឿលើសាសនានេះតែម្តង»។ យុវជនរូបនេះបន្ថែមថា៖ខ្ញុំតែងតែឃើញចាស់ទុំយុវជន

ចុចអាន
ព័ត៌មានភូមិភាគកំពង់ចាម

ប្រគួតបាត់ទាត់ក្នុងក្របខ័ណ្ឌព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម

កំពង់ចាម៖ យុវជន៦ក្រុមមកពីព្រះសហគមន៍កាតូលិកផ្សេងៗក្នុងភូមិភាគកំពង់ចាមបានចូលរួមក្នុងកម្មវិធី​ប្រគួតបាត់ទាត់មិត្តភាពកាលពីថ្ងៃទី១០ធ្នូកន្លងទៅ។ លោកបូជាចារ្យផាន បូរីជាគណៈកម្មការក្នុងការប្រគួតបាល់បានអោយដឹងថា៖ជារៀង​រាល់ឆ្នាំព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាមតែងតែរៀបចំការប្រគួតបាត់ទាត់ដើម្បីតម្រូវ​តាម​ចិត្តយុវជនដែលពួកគេចួលចិត្តកីឡាបាល់ប្រភេទនេះ។ ហើយម្យ៉ាងទៀតគឺចង់ឲ្យយុវជន​ទាំងនេះចេះសហការណ៍គ្នាទៅវិញទៅមក ចេះស្រលាញ់សមាជិកក្នុងក្រុម និងឲ្យគេ​យកកីឡានេះជាមិត្តភាពដោយមិនគឹតតែអំពីការប្រគួតដាក់លុយ។ លោកបូជាចារ្យបូរីបន្ថែមទៀតថា៖ក្នុងកម្មវិធីនេះគឺឃើញថាយុវជនទាំងអស់គេសប្បាយចិត្តក្នុងការ​លេងបើទោះបីជាមានការប៉ះពារគ្នាតិចតួចក៏ដោយគឺគេលេងដោយសន្តិភាពរវាងគ្នានិងគ្នា​ហើយនេះជាអ្វីដែលព្រះសហគមន៍ចង់បាន។ សកម្មភាពកីឡានេះផងដែរគឺណែ​នាំឲ្យពួកែ ចេះតស៊ូជំនះរាល់ការលំបាកដែលប្រៀបដូចជាជីវិតសព្វថ្ងៃរឺការសិក្សានិងការងារ​ដែលមិនខ្វះអ្នកដែលចាំប្រគូតប្រជែងជាមួយយើងនោះទេ

ចុចអាន
ព័ត៌មានភូមិភាគភ្នំពេញ

ជឿង មិញហ៊ីវ៖ ជីវិតខ្ញុំគឺព្រះជាម្ចាស់ជាអ្នកជ្រើសរើស

 ភ្នំពេញ៖ រាង្គកាយគឺត្រូវការអាហារប្រចាំថ្ងៃដើម្បីទ្រទ្រង់ ​។​ ចំណែកជំនឿក៏ត្រូវការបំប៉នដោយការណែនាំ អប់រំ តម្រង់ផ្លូវយ៉ាងច្បាស់ ដើម្បីឲ្យជីវិតខាងផ្លូវវិញ្ញាណធំធាត់ទៅដោយមាគ៌ាត្រឹមត្រូវ។យុវជនជឿង មិញហ៊ីវជាគ្រីស្តបរិស័ទនៅព្រះសហគមន៍កាតូលិសន្តយ៉ូសែបផ្សាតូចបាន​ប្រាប់ឲ្យដឹងថា«អ្នកដែលណែនាំឲ្យខ្ញុំស្គាល់ព្រះជាម្ចាស់ ព្រះសហគមន៍ និងក្តីស្រ​លាញ់ដំបូងគេបង្អស់គឺលោកយាយដ៏ជាទីស្រលាញ់របស់ខ្ញុំ»។

ចុចអាន