ស្វែងរក
The replica watches uk country for this brand for everyone, I believe replica watches most people are more understanding of its home pilots watch, who let people rely on the rolex replicaflight table from the home? Whether it is the original Mark series, or the replica rolex Navy Air Force forces MIRAMAR or Antoine De Saint Exupéry special models have a lot of fans.
លោកអូលីវីយេ៖ “ត្រូវត្រៀមខ្លួនជានិច្ច ដើម្បីបង្ហាញខ្លួននៅមុខតុលាកាព្រះជាម្ចាស់”

ព្រះសហគមន៍សន្តយ៉ូសែបផ្សារតូច - ២១ កញ្ញា ២០១៧ - ២១ កញ្ញា ២០១៧
 

រាជធានីភ្នំពេញ៖ លោកអភិបាល អូលីវីយេ មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងពេលលោកធ្វើជាអធិបតី​ក្នុងពិធីបុណ្យអភិបូជា នាឱកាសបុណ្យភ្ជុំ ព្រះវិហារសន្តយ៉ូសែបផ្សារតូច កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅនេះ ដោយមានគ្រីស្តបរិស័ទចូលរួមជាច្រើនកុះករ។ បុណ្យ​ភ្ជុំ​បិណ្ឌ​ជាបុណ្យប្រពៃណីជាតិខ្មែរ ដែលមានតាំងពីយូរណាស់មកហើយ។ ព្រះសហគមន៍​កាតូលិក​នៅកម្ពុជាប្រារព្ធបុណ្យរួមជាមួយប្រជាពលរដ្ឋកម្ពុជា ដើម្បីនឹករឭកដល់មរណបុគ្គល​ទាំងឡាយ។ ព្រះសហគមន៍កាតូលិកសកលប្រារព្ធបុណ្យនឹករឭកដល់សន្តបុគ្គលនៅថ្ងែទី១ ខែវិច្ឆិការ តាមប្រតិទិនរបស់ខ្លួន។ តែព្រះសហគមន៍នៅកម្ពុជាបានទទួលការអនុញាតិ​ពី​សន្តអាសនៈ មានសិទ្ធិប្រារព្ធបុណ្យនេះនៅថ្ងៃបុណ្យភ្ជុំតែម្តង។

          នៅក្នុងធម្មទេសនា លោកអភិបាល បានណែនាំគ្រីស្តបរិស័ទដោយនឹករឭកដល់​បងប្អូន​ទាំងអស់​ដែលទទួលមរណភាព។ លោកថា ពេលមានមនុស្សស្លាប់ យើងនឹកឃើញ​ដល់ព្រះយេស៊ូដែលបានសោយទីវង្គត តែបីថ្ងៃក្រោយមកព្រះយេស៊ូមាន​ព្រះជន្មរស់ឡើង​វិញ​ដ៏រុងរឿង ដែលជាពេលមួយយើង នឹកដល់សេចក្តីស្លាប់ដែលជាដំណាក់កាលមួយនៅក្នុង​ជីវិតរបស់យើង មុននឹងទទួលជីវិតអស់កល្បជានិច្ច។

          លោកអភិបាលបញ្ជាក់​ថា ជីវិតរបស់យើងមិនមែនអស់កល្បជានិច្ចនៅផែនដីនេះទេ ដូច្នេះ ត្រូវត្រៀមខ្លួនជានិច្ចដើម្បី បង្ហាញខ្លួននៅមុខតុលាកាព្រះជាម្ចាស់ ហើយព្រះជាម្ចាស់​នឹង​ពិនិត្យមើលសេចក្តីស្រឡាញ់របស់យើងចំពោះមនុស្សទាំងអស់ គឺយើងត្រូវបង្ហាញអ្វីទាំង​អស់​ដែលយើងបានប្រព្រឹត្ត។ លើសពីនេះទៅទៀតលោកបានក្រើនរំឭក​គ្រីស្ត​បរិស័ទទាំង​អស់​ថា៖ ជីវិតរបស់យើងមិនទៀតទាត់ មិនដឹងថាស្លាប់នៅពេលណា? ដូច្នេះត្រូវប្រុងប្រៀប​ពន្លឺនៃជំនឿ ពន្លឺនៃក្តីសង្ឃឹម និងពន្លឺនៃធម៌មេត្តាករុណានៅក្នុងខ្លួន ដោយអធិដ្ឋានជានិច្ច ដើម្បី​ឲ្យ​ព្រះជាម្ចាស់ប្រទានជំនឿឲ្យរឹងមាំ ដូចមរណសាក្សីពីដើម។

          លោកអូលីវីយេ​បន្ថែមថា៖ ត្រូវមានក្តីសង្ឃឹមនឹងទទួលបានជីវិតអស់កលជានិច្ច ដែល​ជា​ជំនឿរបស់ព្រះសហគមន៍ និងបង្ហាញពីធម៌មេត្តាករុណាដោយយកចិត្តទុកដាក់​ចំពោះ​មនុស្ស​ឯទៀតៗដូចអ្នកម្តាយតេរេសា។
          ក្រោយពីអភិបូជាគ្រីស្តបរិស័ទទាំងអស់ រួមជាមួយលោកអភិបាល​បានទៅអធិដ្ឋាន​នៅ​មុខ​វិមានចេតិយ ដើម្បីឧទ្ទិសដល់មរណបុគ្គលទាំងឡាយ ដោយទូលសូមអង្វរ​ព្រះជាម្ចាស់​ឲ្យ​លើកលែងទោស និងទទួលពួកគេឲ្យនៅស្ថានបរមសុខរួមជាមួយព្រះអង្គ។

ដោយ ដាលីស

ព័ត៌មានច្រើនទៀត
០១ តុលា ២០១៧
នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧ ព្រះសហគមន៍កាតូលិកបាត់ដំបងបានរៀបចំអភិបូជាផ្ទេរមុខងារ លោកបូជាចារ្យទទួលខុសត្រូវព្រះសហគមន៍កាតូលិក បាត់ដំបងក្រុង និង ព្រះសហគមន៍កាតូលិក តំបន់ទន្លេ នៃព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង។ ពិធីនេះបានប្រព្រឹត្តក្រោមអធិបតីភាពរបស់លោក គីកេ ហ្វីការេដូ ជាអភិបាលព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង ។ 
 
បូជាចារ្យដែលត្រូវផ្លាស់ប្តូរនៅពេលនេះគឺលោក  ស្ទេរប៉ានុស ដែលជាបូជាចារ្យទទួលខុសត្រូវនៅព្រះសហគមន៍បាត់ដំបង ត្រូវទៅបំពេញភារកិច្ច ជាបូជាចារ្យ ទទួលខុសត្រូវនៅ ព្រះសហគមន៍នៅតំបន់ទន្លេនៃភូមិភាគបាត់ដំបង មានដូចជា ព្រះសហគមន៍កាតូលិកក្រុងកំពង់ឆ្នាំង ក្រុងពោធិ៍សាត់ នៅកំពង់ហ្លួង និងនៅឆ្នុកទ្រូ។ 
 
ចំណែកព្រះសហគមន៍កាតូលិក នៅបាត់ដំបងក្រុង គឺលោក បូជាចារ្យ ម៉ានុច ឯការ បន្ថែមលើមុខងារដែលោកបំពេញ ជាបូជាចារ្យទទួលខុសត្រូវ  ដែលសព្វថ្ងៃលោកម៉ានុច កំពុងទទួល ខុសត្រូវ នៅព្រះសហគន៍កាតូលិក សន្តអន់ឌ្រូ នៅនិគមន៍។
២៧ កញ្ញា ២០១៧

ជធានីភ្នំពេញ៖ ក្រុមប្រឹក្សានៃក្រុជំនុំ ក្រុមប្រឹក្សា​នៃព្រះវិហារ សហគមន៍គ្រីស្តបរិស័ទ ព្រះសហគមន៍កាតូលិក និង សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ត នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ចំនួន១៨ក្រុមបាន​មកជួបជុំ គ្នាទទួលអាហារសាមគ្គីរួមគ្នាដើម្បីមិត្តភាព និងសុខដុម​នីយកម្មអន្តរនិកាយ។ ពិធីនេះប្រព្រឹត្តទៅកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ​២០១៧ នៅសណ្ឋា​គារហ្គាឌែនស៊ីធីភ្នំពេញ ក្រោមអធិបតីរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ហ៊ីម ឆែម រដ្ឋមន្ត្រី​ក្រសួង​​ធម្មការ និងសាសនា។

លោកអេដវើត ​ដោវ តំណាងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ត នៃពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ ក្នុងនាមអ្នករៀបចំកម្មវិធី បានថ្លែងថា លោកសូមស្វាគមន៍​ បងប្អូនទាំងអស់ ដោយរីករាយ ដែលមកជួបជុំគ្នានៅថ្ងៃនេះ​ ។ លោកក៏អរគុណ ចំពោះការគាំទ្ររបស់​ថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា លើកិច្ចការនានាដើម្បីសុខដុមរមនានៅកម្ពុជា។ លោកថា​គោលបំណងនៃការជួបជុំនៅថ្ងៃនេះគឺ ​ទទួលអាហាររួមគ្នាចែករំលែកសេចក្តី​ស្រឡាញ់ ស្គាល់គ្នាកាន់តែជិតស្និទ្ធ និងជួយជ្រោមជ្រែងគ្នាទៅវិញទៅមក។​

កិច្ចសន្ទនានានាជាអន្តរនិកាយ នៃគ្រីស្តបរិស័ទនៅកម្ពុជា តែងប្រារព្ធធ្វើឡើង​ក្នុងទម្រង់ផ្សេងៗគ្នា។​​ ក្នុងនោះ ក៏មានការជួបផ្ទាល់សំណេះសំណាល រវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជាផងដែរ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី​ ហ៊ីម ឆែម រដ្ឋមន្ត្រី ក្រសួង​ធម្មការ និងសាសនា បានលើកឡើងថា គ្រប់ព្រះនៃសាសនា ទាំងអស់សុទ្ធ​តែជួយឲ្យ​មនុស្សរស់នៅក្នុងសន្តិភាព សុខដុមនីយកម្ម នៅលើផែនដីនេះ។

ឯកឧត្តមបន្តថា នៅថ្ងៃនេះយើងជួបជុំគ្នានៅទីនេះមិនមែនត្រឹម​តែទទួល​ទាន​អាហារ​នោះទេ តែដើម្បីកសាង​សន្តិភាព សុខដុមនីយកម្ម តាមការប្រៀនប្រដៅរបស់ព្រះយេស៊ូ ជាព្រះរបស់បងប្អូន។ ​​ក្នុងលោកយើងនេះ មនុស្សអ្នក​ជឿ​ទាំងអស់​ស្រលាញ់សន្តិភាព​។​គ្មានអ្វីប្រសើរជាងសន្តិភាពទេ។ កម្ពុជាមានពិសោធន៍សង្គ្រាម យ៉ាងជូរចត់ហើយ។ គ្មានទេពេលវេលាជួបជុំគ្នាដូចថ្ងៃនេះ។​

ឯកឧត្តម ហ៊ីម ឆែម ក៏បានអធិដ្ឋានបួងសួង ដល់ព្រះយេស៊ូ សូមឲ្យយើងទាំង​អស់​គ្នា​​បាន​ពោរពេញដោយសន្តិភាព​។​ ចេះស្រលាញ់រាប់អានគ្នា និងរួមគ្នារក្សាសន្តិភាព និងសុខដុម​នីយកម្មនៅកម្ពុជា។​

២១ កញ្ញា ២០១៧

រាជធានីភ្នំពេញ៖ លោកអភិបាល អូលីវីយេ មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងពេលលោកធ្វើជាអធិបតី​ក្នុងពិធីបុណ្យអភិបូជា នាឱកាសបុណ្យភ្ជុំ ព្រះវិហារសន្តយ៉ូសែបផ្សារតូច កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅនេះ ដោយមានគ្រីស្តបរិស័ទចូលរួមជាច្រើនកុះករ។ បុណ្យ​ភ្ជុំ​បិណ្ឌ​ជាបុណ្យប្រពៃណីជាតិខ្មែរ ដែលមានតាំងពីយូរណាស់មកហើយ។ ព្រះសហគមន៍​កាតូលិក​នៅកម្ពុជាប្រារព្ធបុណ្យរួមជាមួយប្រជាពលរដ្ឋកម្ពុជា ដើម្បីនឹករឭកដល់មរណបុគ្គល​ទាំងឡាយ។ ព្រះសហគមន៍កាតូលិកសកលប្រារព្ធបុណ្យនឹករឭកដល់សន្តបុគ្គលនៅថ្ងែទី១ ខែវិច្ឆិការ តាមប្រតិទិនរបស់ខ្លួន។ តែព្រះសហគមន៍នៅកម្ពុជាបានទទួលការអនុញាតិ​ពី​សន្តអាសនៈ មានសិទ្ធិប្រារព្ធបុណ្យនេះនៅថ្ងៃបុណ្យភ្ជុំតែម្តង។

          នៅក្នុងធម្មទេសនា លោកអភិបាល បានណែនាំគ្រីស្តបរិស័ទដោយនឹករឭកដល់​បងប្អូន​ទាំងអស់​ដែលទទួលមរណភាព។ លោកថា ពេលមានមនុស្សស្លាប់ យើងនឹកឃើញ​ដល់ព្រះយេស៊ូដែលបានសោយទីវង្គត តែបីថ្ងៃក្រោយមកព្រះយេស៊ូមាន​ព្រះជន្មរស់ឡើង​វិញ​ដ៏រុងរឿង ដែលជាពេលមួយយើង នឹកដល់សេចក្តីស្លាប់ដែលជាដំណាក់កាលមួយនៅក្នុង​ជីវិតរបស់យើង មុននឹងទទួលជីវិតអស់កល្បជានិច្ច។

          លោកអភិបាលបញ្ជាក់​ថា ជីវិតរបស់យើងមិនមែនអស់កល្បជានិច្ចនៅផែនដីនេះទេ ដូច្នេះ ត្រូវត្រៀមខ្លួនជានិច្ចដើម្បី បង្ហាញខ្លួននៅមុខតុលាកាព្រះជាម្ចាស់ ហើយព្រះជាម្ចាស់​នឹង​ពិនិត្យមើលសេចក្តីស្រឡាញ់របស់យើងចំពោះមនុស្សទាំងអស់ គឺយើងត្រូវបង្ហាញអ្វីទាំង​អស់​ដែលយើងបានប្រព្រឹត្ត។ លើសពីនេះទៅទៀតលោកបានក្រើនរំឭក​គ្រីស្ត​បរិស័ទទាំង​អស់​ថា៖ ជីវិតរបស់យើងមិនទៀតទាត់ មិនដឹងថាស្លាប់នៅពេលណា? ដូច្នេះត្រូវប្រុងប្រៀប​ពន្លឺនៃជំនឿ ពន្លឺនៃក្តីសង្ឃឹម និងពន្លឺនៃធម៌មេត្តាករុណានៅក្នុងខ្លួន ដោយអធិដ្ឋានជានិច្ច ដើម្បី​ឲ្យ​ព្រះជាម្ចាស់ប្រទានជំនឿឲ្យរឹងមាំ ដូចមរណសាក្សីពីដើម។

          លោកអូលីវីយេ​បន្ថែមថា៖ ត្រូវមានក្តីសង្ឃឹមនឹងទទួលបានជីវិតអស់កលជានិច្ច ដែល​ជា​ជំនឿរបស់ព្រះសហគមន៍ និងបង្ហាញពីធម៌មេត្តាករុណាដោយយកចិត្តទុកដាក់​ចំពោះ​មនុស្ស​ឯទៀតៗដូចអ្នកម្តាយតេរេសា។
          ក្រោយពីអភិបូជាគ្រីស្តបរិស័ទទាំងអស់ រួមជាមួយលោកអភិបាល​បានទៅអធិដ្ឋាន​នៅ​មុខ​វិមានចេតិយ ដើម្បីឧទ្ទិសដល់មរណបុគ្គលទាំងឡាយ ដោយទូលសូមអង្វរ​ព្រះជាម្ចាស់​ឲ្យ​លើកលែងទោស និងទទួលពួកគេឲ្យនៅស្ថានបរមសុខរួមជាមួយព្រះអង្គ។

ដោយ ដាលីស

១៩ កញ្ញា ២០១៧

ខេត្តកំពត៖ ព្រះសហគមន៍កំពត-កែប ប្រារព្ធពិធីបុណ្យរំលឹកដល់មរណបុគ្គល ក្នុងអំឡុងពេល​បុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នៅឯព្រះវិហារកាតូលិកដ៏ចំណាស់មួយ ក្នុងរមណីដ្ឋានឧទ្យាន​ជាតិ​ព្រះមុនីវង្សភ្នំបូកគោ ដែលមានគ្រីស្តបរិស័ទប្រមាណជា២០០នាក់ចូលរួម កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៧។

ព្រះសហគមន៍កាតូលិកកម្ពុជា បានទទួលការអនុញ្ញាតពីសន្តអសនៈ ក្នុងការប្រារព្ធ​ពិធីបុណ្យគោរពមរណបុគ្គលដែលត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកាជារៀងរាល់ឆ្នាំ តាមប្រតិទិន​ព្រះសហគមន៍​កាតូលិក​​សកល មកប្រារព្ធនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ ដែលជាបុណ្យប្រពៃណី​ជាតិខ្មែររួមជាមួយប្រជាជនកម្ពុជាទាំងអស់។

លោកបូជាចារ្យ តាវ៉ូឡា ចនលូកា ជាបូជាចារ្យទទួលខុសត្រូវព្រះសហគមន៍​កាតូលិក​ក្នុងមណ្ឌលសកម្មភាពកំពត-កែប បានថ្លែងក្នុងធម្មទេសនាថា៖ សម្រាប់ពិធីបុណ្យភ្ជុំ ជាថ្ងៃ​ដែល​យើងគិតដល់មរណបុគ្គល យើងត្រូវតែត្រៀមខ្លួនជានិច្ច ព្រោះយើងមិនដឹងថាពេលណា​ព្រះជាម្ចាស់នឹងត្រាស់ហៅយើងទៅនោះទេ តែយើងត្រូវថែរក្សាពន្លឺនៅក្នុងសេចក្តីស្រឡាញ់​ជានិច្ច។ 

លោកបូជាចារ្យបន្ថែមទៀតថា បងប្អូនយើងដែលបានទទួលមរណភាព យើងដឹងថា​បច្ចុប្បន្ន​របស់ពួកគាត់មានអំណរសប្បាយណាស់ ព្រោះនៅស្ថានបរមសុខប្រៀបដូចជា​ក្នុង​ពិធី​ជប់លៀងយ៉ាងសប្បាយមួយ។ ដូច្នេះ អ្វីដែលយើងសង្ឃឹមសម្រាប់មរណបុគ្គល គឺបាន​ទទួល​អំណរសប្បាយដែលមកពីព្រះជាម្ចាស់។ យើងត្រូវទូលអង្វរព្រះជាម្ចាស់ សូមព្រះអង្គ​ទទួលបងប្អូនយើងដែលបានចែកស្ថានទៅ បានចូលនៅក្នុងព្រះរាជ្យរបស់ព្រះអង្គ។ 

ចុងក្រោយលោកបញ្ជាក់ថា យើងមានសំណាងដែលបានមកធ្វើបុណ្យនៅ​ព្រះវិហារ​កាតូលិកលើភ្នំបូកគោនេះ ព្រោះថាមួយរយឆ្នាំមុនក៏មានបងប្អូនយើង​មកធ្វើបុណ្យនៅទីនេះ​ដែរ។ ថ្ងៃនេះ ពេលបងប្អូនអធិដ្ឋានសម្រាប់ជីដូនជីតា សូមសម្លឹងមើលរូបព្រះយេស៊ូដែល​បង្ហាញ​ព្រះហប្ញទ័យមេត្តាករុណា នឹងថ្វាយពួកគាត់ទៅក្នុងព្រះហប្ញទ័យមេត្តាករុណា និង​សេចក្តី​ស្រឡាញ់របស់ព្រះជាម្ចាស់។ សូមព្រះជាម្ចាស់ទទួលពាក្យអធិដ្ឋានរបស់យើង ទទួល​បំណងប្រាថ្នារបស់យើង ដើម្បីជាប្រយោជន៍ដល់ជីដូនជីតារបស់យើង។

ក្រោយបញ្ចប់ពិធីថ្វាយអភិបូជា លោកបូជាចារ្យបានដឹកនាំគ្រីស្តបរិស័ទដង្ហែដង្វាយ​ទាំងអស់ ទៅលើកំពូលភ្នំក្បែរព្រះវិហារនោះថ្វាយទៅព្រះជាម្ចាស់។ បន្ទាប់មកគ្រីស្ត​បរិស័ទ​ទាំងអស់ ក៏បានយកម្ហូបអាហារដែលជាដង្វាយទាំងនោះមកចែករំលែក​បរិភោគ​ជុំគ្នា​យ៉ាង​សប្បាយ​រីករាយ។

១០ កញ្ញា ២០១៧

រាជធានីភ្នំពេញ៖ លោក​បូជា​ចារ្យ​ ម៉ារីយ៉ូ ហ្គេហ្ស៊ី បាន​ថ្វាយ​អភិបូជាលាគ្រីស្តបរិស័ទ​ទាំងរស់ទាំងស្លាប់​ជាលើកចុង​ក្រោយ​មុននឹង​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ ដើម្បី​វិល​ត្រឡប់ទៅ​បម្រើព្រះ​សហ-គមន៍​​ប្រទេស​អ៊ី​តាលី ស្រប​តាម​សេចក្តី​ត្រូវ​ការ​របស់​ប្រធាន​ក្រុម​សាសនទូត​ពីមេ(PIME) កាល​ពី​ថ្ងៃទី​១០ កញ្ញា ២០១៧នេះ នៅព្រះ​វិហារ​ព្រះ​កុមារ​យេស៊ូ បឹង​ទំពុន ដោយ​មាន​គ្រីស្ត​បរិស័​ទ​ចូលរួម​ជា​ច្រើន​កុះករ។​

          ជាកិច្ច​ចាប់ផ្តើម​ អ្នកស្រី ងួន​ផល្លា តំណាង​គ្រីស្ត​បរិស័ទ បាន​ថ្លែង​អំណរគុណ​ដល់​លោក​ម៉ារីយូ ចំំពោះ​កិច្ចការ​​ប្រកាស​ដំណឹង​របស់លោក​រយៈពេល​១៧ឆ្នាំមកនេះ និង​សម្តែង​នូវ​ការ​​សោកស្តាយ​ចំពោះ​ការវិល​ត្រឡប់​ទៅវិញ។ អ្នក​ស្រី​បន្ថែមថា ព្រះ​សគមន៍​នៅកម្ពុជា​នឹង​អធិដ្ឋាន ទូលសូមអង្វរព្រះ​ជាម្ចាស់ឲ្យ​ចាត់​លោក​មក​បម្រើនៅ​កម្ពុជាវិញ​ក្រោយ​ពែល​លោក​បញ្ចប់​បេសកកម្ម​នៅ​អ៊ីតាលី។​

          នៅក្នុង​ធម្មទេសនា​លើក​ចុង​ក្រោយ​នេះ​ លោក​បាន​ផ្តាំ​ដល់​គ្រីស្ត​បរិស័ទ​ទាំង​អស់​ថា យើង​ជា​បងប្អូនគ្នា គឺ​ដោយ​សារ​​យើង​មាន​ជំនឿតែមួយ ជាព្រះកាយ​ព្រះ​គ្រីស្ត​តែមួយ។ លោក​បាន​រំឮក​ថា​ ពេល​យើង​ទទួលពិធី​ជ្រមុជទឹក​គឺ​យើង​បាន​ចូលរួម​នៅក្នុង​ព្រះ​សហគមន៍​មួយ​ដែល​ជា​ព្រះកាយព្រះ​គ្រីស្ត​តែម្តង តែ​ព្រះ​កាយ​នេះ​ពេល​ខ្លះ​​ត្រូវ​ជួបនឹង​ឧបស័គ្គខ្លះៗ​ ដែល​នាំ​ឲ្យ​មាន​ការ​បែក​ចែក​ជា​ច្រើន​បំណែក​ ដោយ​សារតែបញ្ហាផ្សេងៗ​ចេញ​ចិត្ត​របស់​មនុស្ស គឺ​​យើង​មិនចេះ​ស្រឡាញ់គ្នាទៅវិញទៅមក និង​ដោយ​ការច្រណែនគ្នា​ជាដើម។​

          លើសពីនេះ​ទៅ​ទៀត លោក​បាន​បញ្ជាក់ថា ដើម្បី​រក្សា​ភាព​ជាធ្លុងតែមួយ យើងត្រូវ​ធ្វើតាមព្រះ​បន្ទូល គឺ​ជួបមុខផ្ទាល់​រាល់ពេលមានបញ្ហា ហើយ​ប្រសិនបើ​មាន​ម្ខាងមិន​ចង់ស្តាប់ គឺ​ត្រូវរកសាក្សី​ពីរឬបីនាក់​ដើម្បី​សម្រុះសម្រួលគ្នា​។ លោក​ថា​យើង​ត្រូវ​សម្រេចចិត្ត​ជារៀង​រាល់​ថ្ងៃ​ថា​ត្រូវ​បំពេញ​តួនាទី​ជាគ្រីស្ត​បរិស័ទ ​ដោយ​ស្រឡាញ់គ្នា​ទៅវិញ​ទៅមក​ និង​ចេះ​សម្រុះ​សម្រួល​ដោយ​ការលើកលែងទោសឲ្យគ្នាទៅវិញ​ទៅមក។ លោក​សង្កត់ធ្ងន់ថា ប្រសិនបើ​យើង​ច្រណែនគ្នា ដណ្តើម​អំណាចគ្នា ប្រព្រឹត្ត​អំពើពុករលួយ តើមាន​ប្រយោជន៍អ្វី​ចំពោះ​ព្រះ​សហគមន៍​និង​ចំពោះសង្គម?​

          នៅក្នុង​អភិបូជា​លើកចុងក្រោយ​នេះ លោក​បាន​ផ្តល់អគ្គសញ្ញា​ជ្រមុជទឹក​ដល់​កុមារី​អេលី​សាប៊ែត ហើយ​មុននឹង​បញ្ចប់​អភិបូជាលោក​ម៉ារីយ៉ូ បាន​ថ្លែងថា “​ខ្ញុំសូម​អរ​គុណ​យ៉ាង​ច្រើន​ដល់​បងប្អូន​គ្រីស្ត​បរិស័ទ​ទាំង​អស់​ដែល​បាន​ទទួល​ខ្ញុំ​ដោយ​កក់ក្តៅ និង​មាន​ភាព​អត់ធ្មត់​ជាមួយ​ខ្ញុំ​កន្លង​មក ហើយ​អំណរសប្បាយ​ជាងគេសម្រាប់ជីវិត​ខ្ញុំ​គឺ​១៧ឆ្នាំ​នៅស្រុកខ្មែរ”។​

          រីឯលោក​ដាមីញ៉ាំង ហ្វានឺរ បាន​អាន​លិខិត​របស់​សន្ត​ប៉ូល​មុនពេលលោក​ចេញ​ពីក្រុង​អេភេសូ ដែល​បាន​ផ្តល់​សក្ខីភាព​អំពី​ដំណឹងល្អ​ និង​ព្រះ​ហឬទ័យ​ប្រណី​សន្តោស​របស់​ព្រះ​ជាម្ចាស់។ លោក​បូជាចារ្យ​ដាមីញ៉ាំង បាន​ប្រៀប​ប្រដូច​លោក​ម៉ារីយ៉ូទៅ​នឹង​បេសកកម្ម​របស់​សន្ត​ប៉ូល និង​បាន​ថ្លែង​អំណរគុណ​ជាមួយ​នឹង​ពាក្យ​ចងចាំដែល​លោក​ម៉ារី​យ៉ូ​បាន​លើក​ទឹកចិត្ត​​ខណៈពេល​ដែលលោក​មក​បម្រើព្រះ​សហគមន៍​កម្ពុជា និង​រៀនភាសាខ្មែរ​​ដំបូង​ថា “គ្មាន​កិច្ចការអ្វី​​ដែល ព្រះជាម្ចាស់​ធ្វើមិនកើត​នោះទេ”។​

          នៅទីបញចប់នៃ​អភិបូជា លោក​ម៉ារី​យ៉ូ រួមជាមួយលោក​ដាមីញាំង និង​គ្រីស្ត​បរិស័ទ​បាន​អធិដ្ឋាន​រួមគ្នា​នៅមុខចេតិយ និង​ទទួលទានអាហារសម្រន់​ជាមួយគ្នា​ដើម្បី​លាដំណើរ​មុន​នឹង​​ត្រប់ទៅកាន់ប្រទេសអ៊ីតាលី នាថ្ងៃទី​១៥​ កញ្ញា ២០១៧​ ខាងមុខនេះ។

          ដោយ ដាលីស

១០ កញ្ញា ២០១៧

រាជធានីភ្នំពេញ៖ កុមារ​ចំនួន៨៤នាក់​ ដែលមាន​អាយុ៨ឆ្នាំដល់​ដប់បីឆ្នាំ​មក​ពី​ព្រះសហគមន៍​ផ្សារតូច អរិយក្សត្រព្រែកតាទែន សែនសុខ និង​ស្វាយប៉ាកបាន​ចូល​រួម​ក្នុង​កម្មវិធី​បោះ​ជំរំកុមារ​នៅ​ព្រះ​វិហារសន្ត​យ៉ូសែប ផ្សារតូចក្រោម​ប្រធានបទ “កូនល្អ សិស្សល្អ និង​មិត្តល្អ" ដើម្បី​យល់​ដឹង​អំពី​របៀប​នៃការរស់នៅ និង​ទំនាក់​ទំនង​នៅក្នុង​សង្គម​​។កម្មវិធី​នេះ​ប្រព្រឹត្តឡើង​​​ចាប់ពី​ថ្ងៃ​ទី​៧​ដល់​១០ ខែកញ្ញា ឆ្នាំ​២០១៧ ក្រោម​ការដឹកនាំដោយ​លោក​បូជាចារ្យ​ទទួលខុសត្រូវ​មណ្ឌល​សកម្មភាព​ភ្នំពេញ​ខាង​ជើង ប៉ូល រឿង​ ឆ័ត្រ​សិរី។

តាមប្រសាសន៍​របស់​លោក​បូជាចារ្យសិរី​ បាន​ឲ្យ​ដឹង​ថា ការ​បោះ​ជំរំគឺ​ជាការអប់រំទាំង​យុវជន និង​កុមារ ដោយ​យុវជន​អាច​ចាត់ចែង និង​គ្រប់គ្រង​ក្នុង​ការ​រៀបចំកម្មវិធីសម្រាប់​មណ្ឌល​​សកម្មភាព​​ភ្នំពេញ​ខាង​ជើង​។ លោក​បន្ត​ថា​ បាន​ឃើញ​យុវជន​បើក​ចិត្ត​ទូលាយ​ក្នុង​ការ​សហការគ្នា​ដូចអ្វី​ដែល​លោក​បាន​ស្នើ គឺ​ការលះបង់ភាព​អាត្មានិយម មាន​ទំនួលខុសត្រូវ និង​ចេះ​យល់ចិត្តអធ្យាល័យ​ដល់​គ្នា។

រីឯកុមារវិញ ព្រះសហគមន៍​បាន​ជ្រើស​រើស​ប្រធាបទនេះគឺដោយសារ គ្រួសារ​ជា​មូល​ដ្ឋាន​​គ្រឹះ​នៃ​​​ព្រះសហគមន៍ ដូច្នេះ​​​ត្រូវ​គ្នា​ក្នុង​ឆ្នាំ​គ្រួសារ​ នៃ​ព្រះសហគមន៍​​​កាតូលិក ​ភូមិ​ភាគ​​​ភ្នំពេញ​ ​ដើម្បី​​ជួយ​ឲ្យ​កុមារ​ស្គាល់ពី​អ្វី​ដែល​ពួកគេ​ត្រូ​ធ្វើ​ទាំងនៅក្នុង​គ្រួសារ ព្រះសហគមន៍ និង​សង្គម​​។ លោកបញ្ជាក់​​ថាសារៈសំខាន់នៃ​ប្រធានបទ​នេះ​ គឺ​ការអប់រំ​នៅក្នុង​ព្រះ​សហគមន៍​ព្រោះ​​យើង​មាន​ព្រះ​យេស៊ូ​ជាព្រះគ្រូ ហើយ​យើង​គឺ​ជាសិស្ស មិនតែប៉ុណ្ណោះ​យើង​មាន​ព្រះបិតា​ជាឪពុកដ៏ល្អ​ និង​​យើង​គឺ​ជាកូន ព្រមទាំង​យើង​មាន​ព្រះយេស៊ូ​ដែល​មិនបាន​ចាត់ទុកយើង​ជាអ្នក​បម្រើ​តែជាមិត្ត​សម្លាញ់​របស់ព្រះ​អង្គ។​​

កុមារី​មកពី​ព្រះ​សហគមន៍​ផ្សារតូច ពេជ្រ ចាន់ពិដោរ បាន​ឲ្យ​រៀបរាប់​ថា នេះជាលើក​ដំបូង​ដែលបាន​ចូលរួម​កម្មវិធី​បោះជំរំ ហើយ​រយៈ​ពេល​ប៉ុន្មាន​​ថ្ងៃមកនេះ​។ ក្មេងស្រី​១១ឆ្នាំ​រូប​នេះ​និយាយ​ទៀត​ថា ការអធិដ្ឋាន លេងល្បែង​ រឿងនិទានអំពី​ព្រះ​យេស៊ូ និង​ទំនាក់ទំនង​រវាងគ្នា​និងគ្នា​ បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​ចាប់អារម្មណ៍ទៅ​លើ​ប្រធានបទ​ កូនល្អ សិស្សល្អ និង​មិត្តល្អ។

ពិដោរថា​ នៅពេល​ដែលបាន​ថតវីដេអូ គឺបាន​បង្ហាញ​ថា​​កូនល្អ​​ត្រូវចេះ​ស្តាប់​បង្គាប់​ឪពុកម្តាយ មិត្ត​ល្អ​ត្រូវចេះជួយគ្នា សាមគ្គីគ្នា និង​ចេះណែនាំគ្នាឲ្យធ្វើទង្វើល្អ​សម្រាប់សង្គម ចំណែកឯ​​សិស្សល្អ​ត្រូវចេះ​ស្តាប់បង្គាប់គ្រូដែលជាមាតាបិតាទីពីរ​របស់យើង។​

យុវជន រ័ត្ន មនោ ជាអ្នកសម្របសម្រួល​កម្មវិធី​បោះ​ជំរំ​ទាំងមូល​ បាន​ឲ្យ​ដឹងថាគោល​បំណង​សំខាន់​​គឺ​ដើម្បី​ជួយ​ដល់​កុមារ​ឲ្យ​ចេះ​អនុវត្តន៍​មេរៀន​អំពីជីវិត ​តាម​របៀប​ទំនាក់​ទំនង​ប្រចាំ​ថ្ងៃ​ ជាពិសេស​សុជីវធម៌​ដែលជួយឲ្យ​ប្អូនៗអាចរស់នៅក្នុង​សង្គម​បាន​ល្អ ព្រោះថា​សកម្មភាព និង​របៀបនិយាយស្តី​អាចនាំមកនូវ​ផលវិជ្ជមាន និង​អវិជ្ជមាន​នៅចំពោះ​​ទំនាក់ទំនង​ក្នុង​សង្គម។​ មនោបន្ថែមថា កម្មវិធីនេះ​ក៏ចង់ឲ្យ​ប្អូនៗ​ចេះ​រស់នៅ​ដោយឯករាជ្យផងដែរ។

ដោយដាលីស

០៥ កញ្ញា ២០១៧

តាកែវ៖ អ្នកគ្រូសាលាមតេ្តយ្យ ដែលមកពីសាលាមត្តេយ្យនានា ទាំង៩មណ្ឌលកម្មភាព និងអង្គការ​មួយចំនួនរបស់ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ចំនួន៥៤នាក់ បានចូលរួម សិក្ខាសាលា​រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧នេះ នៅព្រះសហគមន៍កាតូលិក​សន្តី​ម៉ារីញញឹម ភូមិចំកាទៀង ឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ។ សិក្ខាសាលាសម្រប​សម្រួល​ដោយ អ្នកស្រី ង៉ុយ ច័ន្ទគឹមដាវី គ្រួបង្គោលមកពីរក្រសួងអប់រំយុវជន និងកីឡា និងជាអ្នកសម្រប​សម្រួលសាលាមត្តេយ្យរបស់ព្រះសហគមន៍ភូមិភាគភ្នំពេញ។ 

          បើតាមប្រសាសន៍របស់អ្នកស្ត្រី ឡៃ មករា ជានាយិការការិយាល័យសិក្សា​របស់​ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ឲ្យដឹងថាព្រះសហគមន៍តែងរៀបចំសិក្ខាសាលា​ក្នុង​មួយ​ឆ្នាំ២ដង។ សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលដៅ៖ ជួយរំលឹកដល់អ្នកគ្រូមតេ្តយ្យទាំងអស់​ឲ្យ​ចេះ​រៀបចំរបាយការណ៍បង្រៀនរបស់ខ្លួន ការតុបតែងថ្នាក់រៀនឲ្យមានការចាប់អារម្មណ៍ ការ​ទំនាក់​ទំនងជាមួយកុមារ ក៏ដូចជាគរុកោសល្យក្នុងការបង្រៀនកុមារឲ្យឆាប់ចាប់បាន។ លោកស្រី​ឡៃមករា បានបន្តថា ការជួបជុំនេះដែរ គឺជាពេលវេលមួយដែលអ្នកគ្រូទាំងអស់ ចែករំលែកបទ​ពិសោធន៍គ្នាទៅវិញទៅមកជុំវិញការបង្រៀន និងព្យាយាមស្វែងរកមូលហេតុ​ដែលនាំឲ្យកូនក្មេង​រៀនមិនពូកែ ឬមិនចង់រៀនជាដើម។  ក្នុងនោះ ក៏មានការបូកសរុបការងារ​របស់អ្នកគ្រូទាំងអស់​ក្នុង​រយៈពេលកន្លងមកផងដែរ។ លោកស្រី មករា បានបន្តថា ថ្នាក់សាលាមតេយ្យរបស់​ព្រះសហគមន៍​យើងមានចំនួន ៣កំរិត គឺកំរិតខ្ពស់ កំរិតទាប និងចំរុះ ដែលមានចំនួនថ្នាក់រៀន​សរុប​ចំនួន២៧ថ្នាក់។  ក្នុងឆ្នាំសិក្សាថ្មី ដែលត្រូវចាប់ផ្តើមក្នុងដើមខែតុលាខាងមុខនេះ និងបង្កើត​ថ្នាក់សាលាមត្តេយ្យមួយបន្ថែមទៀត។ 

          នាយិការ ការិយាល័យអប់រំរូបនេះបានបញ្ជាក់ថា៖ សព្វថ្ងៃនេះគ្រូសាលាមត្តេយ្យរបស់​ព្រះសហគមន៍ មានសមត្ថភាព និងបទពិសោធន៍គ្រប់គ្រាន់ក្នុងការបង្រៀន។ ទោះប្បីជាមាន​អ្នកគ្រួ​ខ្លះរៀនសូត្របានតិចតួច ឬមិនមានសញ្ញាប័ត្របាក់ឌុបក៏ដោយ។ ក៏ប៉ុន្តែអ្នកគ្រូសាលា​មតេ្តយ្យ​ទាំងអស់ បានទទួលការបណ្តុះបណ្តាលផ្នែកបង្រៀន ឬហៅថាគរុកោសល្យ ពីអង្គរកា​គ្រួសា​យើងដែលជាអង្គរកាមួយទទួលស្គាល់ដោយ ក្រសួងអប់រំយុវជន និងកីឡា ជុំវិញ​ចំណេះ​និងជំនាញទាក់ទងនិងការបង្រៀន។ 

          លោកស្រីបន្តទៀតថា សម្រាប់អនាគត ព្រះសហគមន៍ មានគំរោង រៀបចំសិក្ខាសាលា​បន្ថែមទៀត ដើម្បីជួយឲ្យអ្នកគ្រូទាំងអស់កាន់តែមានជំនាញខ្ពស់ក្នុងបង្រៀន និងចេញវិញ្ញាប័ន​ប័ត្រ​ឲ្យអ្នកគ្រួទាំងអស់ ដែលនេះជាការបញ្ជាក់អំពីរសមត្ថភាព​ក្នុងការបំពេញការងាររបស់​ពួក​គាត់ ក្នុងពេលបច្ចុប្បន្ននេះ។ លោកស្រីបញ្ជាក់ថា វិញ្ញាប័នប័ត្រនេះ ពួកគាត់អាចប្រើប្រាស់​បាន​នៅ​ថ្ងៃក្រោយទៀត ក្នុងករណីស្វែងរកការងារខាងក្រៅពីព្រះសហគមន៍កាតូលិក។ 

          សូមបញ្ជាក់ថា ព្រះសហគមន៍កាតូលិកក្នុងប្រទេសកម្ពុជា បានយកចិត្តទុកដាក់បណ្តុះ​បណ្តាល​ចំណេះដឹងដល់កុមារ និងយុវជនកម្ពុជា ជាពិសេសអស់អ្នក ដែលនៅតាមទីដាច់​ស្រយាល ឲ្យមានឱកាសបានចូលរៀន ដោយបង្កើតសាលាមត្តេយ្យជាច្រើនកន្លែង ថ្នាក់វិទ្យា​ល័យ​និងថ្នាក់ឧត្តមសិក្សា ព្រមទាំងថ្នាក់ជំនាញ់វិជ្ជាជីវៈផងដែរ។

០២ កញ្ញា ២០១៧

រាជធានីភ្នំពេញ៖ ក្រោយបានបង្រៀន និងណែនាំកុមារនិងយុវជនដែលមកដើម្បីទទួលការ​អប់រំជំនឿ​កាតូលិក​មួយឆ្នាំកន្លងមក ក្រុមគ្រូអប់រំជំនឿព្រះសហគមន៍កាតូលិកនៃមណ្ឌលសកម្មភាពភ្នំពេញ​ខាងជើង បានយកពេលវេលាមួយថ្ងៃមកជួបជុំគ្នា គឺនៅថ្ងៃសៅរ៍ទី០២ ខែកញ្ញា ឆ្នាំ២០១៧ ដែលរៀបចំដោយលោកបូជាចារ្យ រឿង ឆ័ត្រសិរី ជាបូជាចារ្យទទួលខុសត្រូវមណ្ឌលសកម្មភាព​ភ្នំពេញខាងជើង សហកាជួយលោកតា ប៉ុងសូរដ៏ នៅផ្ទះសំណាក់​ធម៌ជ្រោយចង្វា​រ ​(អតីតផ្ទះ​លោកអភិបាលអេមីល)។

          បើតាមប្រសាសន៍លោកបូជាចារ្យ រឿង ឆ័ត្រសិរី បានអោយដឹងថា៖ នៅព្រឹកនោះ ក្រុម​ពួក​គាត់បាន​សំណាក់​ធម៌​ជា​មួយលោកតា ប៉ុងសូរដ៍ ដោយអធិដ្ឋាន​និងរិះគិតអំពី​ព្រះបន្ទូលរួម​ជា​មួយ​គ្នា។ ការជួមជុំគ្នានេះ គឺដើម្បីឲ្យការផ្សព្វផ្សាយដំណឹងល្អរបស់ព្រះជាម្ចាស់ ទៅបងប្អូន​ឯទៀតៗ​កាន់តែមានប្រសិទ្ធិភាព បងស្រីចំនួន៣នាក់ គឺបងស្រី ឡាវ៉ាន់ បងស្រី នុជចារ៉ា និង​បងស្រី​សារិន បានជួយរៀបចំមេរៀននិងឯកសារមួយចំនួនទៀត ដែលទាក់ទងនឹងការបង្រៀន​អប់រំជំនឿ ដែលនេះបានផ្តល់ភាពងាយស្រួលដល់ក្រុមគ្រូព្រះសហគមន៍ទាំងមូល។ លោកបូជា​​ចារ្យ ឆ័ត្រសិរី បានបន្តថា ក្រោមពីបានអធិដ្ឋាន និងសំណាក់ធម៌រួមគ្នា ក៏ដូចជាការ​ចែករំលែក​បទពិសោធន៍ អង្គប្រជុំក៏ស្វែងរកវិធីសាស្ត្រនានា ដើម្បីឲ្យការប្រកាស​ដំណឹងល្អតាមរយៈ​ការ​អប់រំ​ជំនឿនេះទទួលបានទទួលនូវជោគជ័យខ្ពស់។ នៅពេលរសៀលថ្ងៃដដែល មានកិច្ចប្រជុំពិភាក្សា​អំពី​កិច្ច​ការផ្ទៃក្នុងរបស់ក្រុមគ្រូអប់រំជំនឿ និង​បាន​បោះឆ្នោតជ្រើសរើស ប្រធានក្រុម អនុប្រធាន និង​លេខាធិការថ្មី ពោលគឺបានទៅលើអ្នកគ្រូ សាវ៉េត ជាប្រធានក្រុម អ្នកគ្រូ រស្មី ជាអនុ​ប្រធាន​ក្រុម និងអ្នកគ្រូ បញ្ញា ជាលេខាធិការរបស់ក្រុមថ្មីផងដែរ។ ក្រោយមកគេបានធ្វើការបែកចែកថ្នាក់​ដើម្បីបង្រៀនសម្រាប់ឆ្នាំសិក្សាថ្មីដែលនឹងចាប់ផ្តើមនៅខែតុលា ឆ្នាំ២០១៧នេះ។

          ជាចុងក្រោយអង្គប្រជុំទាំងមូលសង្ឃឹមថា ឆ្នាំសិក្សាថ្មីខាងមុខនេះ ពួកគេនឹងខិតខំពង្រឹង​សកម្ម​ភាព​ការណែនាំកុមារក៏ដូចជាយុវជន​ដែលមកទទួលការអប់រំជំនឿទាំងអស់ ដើម្បីឲ្យពួក​គេ​ទទួលបានជីវិត ភាពស្និតស្នាលជាមួយព្រះជាម្ចាស់ដោយមានជំនឿ និងស្រឡាញ់ចំពោះព្រះអង្គ តាមរយៈការស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ការអធិដ្ឋាន។ លោកបូជាចារ្យ រឿងឆ័ត្រសិរី ក៏បានថ្លែងអំណរគុណដល់លោកតា ប៉ុងសូរដ៍ ដែលបានជួយណែនាំក្រុមគ្រូអប់រំជំនឿក្នុង​ឱកាសនោះ និងបានអរគុណ អ្នកមីង ប្រាកដ និងលោក ហាង ដែលជួយរៀបចំកន្លែងប្រជុំ ម្ហូប​អាហារ និងអ្វីៗជាច្រើនទៀតដែលណែនាំឲ្យការជួបជុំគ្នានេះ ប្រព្រឹត្តិទៅយ៉ាងរលូន។

          សូមបញ្ជាក់ថា៖ ព្រះសហគមន៍កាតូលិកសន្តយ៉ូសែបផ្សារតូច មានអាស័យដ្ឋាន​ផ្ទះលេខ​១៧៨៨B ស្ថិតនៅលើផ្លូវជាតិលេខ៥ សង្កាតទួលសង្កែរ ខ័ណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

  1 2 3 4 5 6 7 8 9 10  ...   
 

© Copyright 2014 Catholic Cambodia - All rights reserved.