ស្វែងរក
The replica watches uk country for this brand for everyone, I believe replica watches most people are more understanding of its home pilots watch, who let people rely on the rolex replicaflight table from the home? Whether it is the original Mark series, or the replica rolex Navy Air Force forces MIRAMAR or Antoine De Saint Exupéry special models have a lot of fans.
សិក្ខាសាលាស្តីអំពីបរិស្ថានសម្រាប់យុវជននៅក្រុងកំពង់ចាម

សិក្ខាកាមដែលបានចូលរូមសិក្ខាសាលា នៅក្រុងកំពង់ចាម - ១២ សីហា ២០១៧
 

ក្រុងកំពង់ចាម៖ យុវជនយុវនារីប្រមាណជាង១០០នាក់ មកពីបណ្តាព្រះសហគមន៍នានាក្នុងភូមិភាគកំពង់​ចាមចូលរួមសិក្ខាសាលាមួយស្តីអំពី "បរិស្ថាន" ​ដែលមានរយៈមួយថ្ងៃ​នៅព្រះវិហារក្រុង​កំពង់​​ចាម ​ដែលស្ថិតនៅក្នុងភូមិ១ ​​ឃុំវាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម កាលពីថ្ងៃ១២  ខែសី​ហា ឆ្នាំ​២០១៧ កន្លងទៅ។

          តាមប្រសាសាន៍របស់លោកបូជាចារ្យ សែ សាត ជាចារ្យទទួលខុសត្រូវនៅ​ព្រះសហ​គមន៍​ក្រុងកំពង់ចាមបានអោយដឹងថា៖ កម្មវិធីសិក្ខាសាលាស្តីអំពី បរិស្ថាន នេះ គឺមានការ​ចូល​រួម​​ពី​សំណាក់ក្រុមជេស្វីតបរិស្ថានកម្ពុជា។ លោកបន្តថា៖ អ្វីដែលជាគោលបំណង​សំខាន់​ក្នុង​​កម្មវិធីសិក្ខាសាលានេះ គឺចង់អោយយុវជនយុវនារីទាំងអស់ចេះចាប់អារម្មរណ៍​ជាមួយនឹង​បរិស្ថានដែលនៅជុំវិញខ្លួន ចេះស្រលាញ់និងថែរក្សា យល់ដឹងអោយកាន់តែ​ច្បាស់​អំពីអត្ថ​ប្រយោជន៍នៃបរិស្ថាន ជាពិសេសគឺអោយពួកគេដឹងថាទង្វើរអ្វីខ្លះ​ដែលធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់បរិស្ថាន។

          លោកបូជាចារ្យសាតបានបន្តថា៖​ អ្វីៗទាំងអស់គឺជាស្នាព្រះសហ្តរបស់ព្រះជាម្ចាស់​។ ដើម​ឈើនិងព្រៃព្រឹក្សានានាគឺជាធនធានធម្មជាតិ ដោយហេតុនេះការបាប់បំផ្លាញ់ព្រៃឈើ​គឺ​ជា​រឿងមួយដែលខុស ព្រោះវាអាចប៉ះពាល់ដល់ជីវិតរស់នៅរបស់មនុស្សនិងសត្វ​ទាំងក្នុង​សម័យនេះ​និងពេលអនាគត់ទៅមុខ។ ហេតុនេះកម្មវិធីសិក្ខាសាលានេះ គឺផ្តល់សារៈសំខាន់​ក្នុង​ការដាស់​តឿនយុវជនយុវនារីទាំងអស់ អោយចេះស្រលាញ់បរិស្ថាន ដូចជាមិនគួបោះ​ចោល​សំរាម​តាមទីសាធារណៈ ឬនៅក្នុងស្ទឹងបឹងបួរ ទន្លេផ្សេងៗ កុំបំពុលផ្សែងដែលមាន​ជាតិពុលក្នុង​​បរិស្ថាន កុំកាប់បំផ្លាញដើមឈើ មិនគួបន្ទោបង់តាមទីសាធារណៈ។ល។

          លោកសាតបន្ថែមទៀតថា៖ យុវជនគឺជាទំពាំងស្នងឬស្សី ហេតុនេះលោកសង្ឃឹមថា​បន្ទាប់ពី​បញ្ចប់កម្មវិធីសិក្ខាសាលានេះទៅពួកគេនឹងយល់កាន់តែច្បាស់ អំពីតម្លៃនៃ​បរិស្ថាន​ធម្មជាតិ ហើយចូលរួមកាត់បន្ថយនូវសកម្មភាព ដែលនាំអោយប៉ះពាល់ដល់បរិស្ថាន​ជា​ពិសេស​ការ​ប្រើប្រាស់ថង់ផ្លាស្ទីច និងដបទឹកសុទ្ធដែលជាការពេញនិយមប្រើប្រាស់​យុវជន​។

          បន្ទាប់ពីសិក្ខា សាលាយុវជនតាមព្រះសហសគមន៍នីមួយៗ បានរួមគំនិតគ្នាដើម្បី​រៀបចំ​គម្រោងផែនការអនុវត្តប្រចាំថ្ងៃ ដើម្បីចូលរួមថែរក្សាបរិស្ថានតាមសមត្ថភាពដែល​អាច​ធ្វើទៅបាន ដោយចូលរួមកាត់បន្ថយការចោលសំរាម ការប្រើប្រាស់ថងផ្លាស្ទីច ដប​ទឹក​សុទ្ធ និងជួយណែនាំទៅមិត្តភ័ក្រ្ត និងអ្នកនៅជុំវិញខ្លួន អោយចូលរួមស្រលាញ់និង​ថែរក្សា​បរិស្ថាន​ផងដែរ៕                                                            

ដោយ៖ រឿន ស្រីម៉ាច

ព័ត៌មានច្រើនទៀត
២៣ សីហា ២០១៧

ខេត្តត្បូងឃ្មុំ៖ សម្រាប់ឆ្នាំសិក្សាថ្មីឆ្នាំ២០១៨​ខាងមុខនេះ មណ្ឌលសិស្សកាតូលិកអូរាំងឪដែលស្ថិតនៅក្នុង​ភូមិចំលាក់ ឃុំចក ស្រុកអូរាំងឪ ខេត្តត្បួងឃ្មុំ​ បានរៀបចំកម្មវិធីប្រឡងជ្រើសរើសសិស្សានុ​សិស្សអោយចូលស្នាក់នៅក្នុងមណ្ឌលនាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧នេះ​ចំនួនប្រាំបីនាក់​បន្ថែម។

 

តាមរយៈលោក ហាក់​គឹម សាន ជាអ្នកគ្រប់គ្រងនៅមណ្ឌលអូរាំងឪបានអោយដឹងថា៖ ជារៀងរាល់ឆ្នាំមណ្ឌលតែងតែមានការជ្រើសរើសសិស្ស អោយមកបន្តការសិក្សាជាបន្ត​បន្ទាប់។ ​លោកថា៖ ការជ្រើសរើសនេះគឺមានលក្ខខ័ណ្ឌខ្លះៗដូចជា សិស្សទាំងអស់ត្រូវឆ្លង​កាត់​​ការប្រឡងនូវ៤មុខវិទ្យារួមមាន គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា និង ភាសាអង់គ្លេស​ លើសពី​នេះសិស្សដែលបានប្រឡងជាប់ដោយជោគជ័យ គឺខាងមណ្ឌលនិងធ្វើការសិក្សា​ទៅ​លើ​ស្ថានភាពក្រុមគ្រួសាររបស់សិស្ស ដែលស្ថិតនៅក្នុងស្ថានភាពក្រីក្រ ផ្ទះឆ្ងាយពី​សាលា និងសិស្សនោះពិតជាមានចិត្តចង់រៀនសូត្រពិតប្រាកដមែន។

 

លោក គឹមសានបន្តថា៖​ សិស្សដែលមកស្នាក់នៅក្នុងមណ្ឌល គឺមានចាប់ពីថ្នាក់ទី៧​ដល់​ថ្នាក់​ទី១២​។ដោយឡែកក្នុងឆ្នាំនេះក៏មានថ្នាក់ទី១២ចំនួន៦នាក់ ចូលរួមប្រឡងថ្នាក់ជាតិ​ផងដែរ។ លោកសានបន្ថែមថា៖ ព្រះសហគមន៍បានបង្កើតមណ្ឌល​សិស្សនេះឡើង​ គឺដើម្បី​ជួយ​សម្រួលការសិក្សារបស់សិស្សដែលមានភាពក្រីក្រ ដូចជាកន្លែងស្នាក់នៅ អាហារហូប​ចុក សម្ភារៈសិក្សា អោយសិស្សចេះរស់នៅរបៀបជាក្រុម និងទទួលបានការអប់រំខ្លះៗពី​ខាង​​មណ្ឌល​ផងដែរ។

 

លើសពីនេះទៅទៀត ក្នុងមណ្ឌលបានរៀបចំកម្មវិធីជាច្រើនដើម្បីជួយពង្រឹងសិស្សខាង​ផ្នែក​សិលធម៌ សុជីវធម៌ ចរិយាធម៌ រួមនិងសកម្មភាពសប្បុរសធម៍ជាច្រើនដូចជា៖ ការចុះទៅ​សួរសុខទុក្ខអ្នកក្រីក្រ កាត់បន្ថយការចាយវាយរបស់ខ្លួនខ្លះៗ ដើម្បីសន្សំប្រាក់​ទិញ​អង្ករឬរបស់​ផ្សេងៗអោយអ្នកក្រីក្រ ចេះប្រើប្រាស់ពាក្យសម្តីអោយបានសមរម្យ ចេះ​ប្រើប្រាស់ពេលវេ​លាអោយមានប្រយោជន៍ និងការអោយតម្លៃទៅលើការសិក្សា-ល-។

 

លោកគឹមសានបន្តថា៖ មណ្ឌលគឺគ្រាន់តែជាកន្លែងសម្រាប់ជាស្ពានសម្រាប់សិស្ស មួយ​រយៈ​តែអ្វីដែលសំខាន់សិស្សទាំងអស់ ត្រូវប្រឹងប្រែងរៀនសូត្រ​ហាត់ពត់ខ្លួនអោយក្លាយជា​មនុស្សល្អ សិស្សល្អ ដើម្បីមានឳកាស់អាចបន្តការសិក្សានៅកន្លែងផ្សេងៗទៀត​និងអាច​ទទួលបានជោគជ័យ គឺមានកាងារល្អនៅក្នុងសង្គមហើយអាចតបស្នងសងគុណចំពោះ​អាណាព្យាបាលរបស់ខ្លូនដោយភាពរីករាយ៕

 

ដោយ៖ រឿន ស្រីម៉ាច

២១ សីហា ២០១៧

ខេត្តមណ្ឌលគិរី៖ កុមារចាប់ពីថ្នាក់ទី៤ដល់ទី៦ប្រមាណជាង៤០នាក់ កំពុងបន្តការសិក្សាបន្ថែមក្នុងកំឡុង​ពេល​វិស្សមកាល រយៈពេលមួយខែទៅលើបីមុខវជ្ជារួមមាន គណិតវិទ្យា​ ភាសារខ្មែរ និង អង់គ្លេស​ នៅព្រះសហគមន៍កាតូលិកប៊ូស្រា ដែលស្ថិតនៅក្នុងភូមិ ឡាំម៉េះ ឃុំប៊ូស្រា ស្រុក​ពេជ្យដា ខេត្តមណ្ឌលគិរី។

តាមប្រសាសន៍របស់លោកបូជាចារ្យ ហ្វ្រង់ស្វ័រ អេមេល្សដាល ជាបូជាចារ្យទទួលបន្ទុកនៅ​ក្នុងព្រះសហគមន៍ប៊ូស្រា បានអោយដឹងថា៖ ក្នុងកំឡុងពេលវិស្សមកាលនេះក្មេងៗក្នុងភូមិ មានការទំនេពីការសិក្សាច្រើន តែក្នុងនោះពួកគេបានចំណាយពេលវេលាទៅជួយកិច្ចការ​ម្តាយឪពុកនៅចំការ និងអ្នកខ្លះទៀតក៍ដើរលេងច្រើនឥតប្រយោជន៍។ ដោយមើលឃើញពី​កត្តាទាំងនេះ ទើបព្រះសហគមន៍បានរៀបចំកម្មវិធីសិក្សាបន្ថែមទៅលើមុខវិទ្យាខ្លះៗល្អជាង​អោយគេនៅទំនេរនាំអោយភ្លេចការសិក្សា។ លោកបន្ថែមថា៖ រយៈពេលមួយខែគឺជាពេល​វេលាតិចណាស់សម្រាប់ពួកគេក្នុងការរៀនបន្ថែម តែយ៉ាងហោចណាស់ក៏ពួកគេមាន​ឱកាស បានទទួលចំណះដឹងបន្ថែមតិចតួចពីលើការរៀននៅសាលា។

ចំណែក កញ្ញា ស៊ាន ស្រីឡូតជានិស្សិតផ្នែក គីមីចំណីអាហារនៅសកលវិទ្យាល័យតិចណូ​ក្នុងទីក្រុងភ្នំពេញឆ្នាំទី៤ បានបង្ហាញចំណាប់អារម្មរណ៍ចំពោះការស្ម័គ្រចិត្ត​ទៅជួយបង្រៀន​ក្មេងៗនៅប៊ូស្រាថា៖ នាងមានអារម្មរណ៍សប្បាយចិត្តជាខ្លាំងដែលមានឳកាស់បានចែក​រំលែកចំណះដឹងខ្លះៗដល់ក្មេងៗ នៅក្នុងតំបន់ដាច់ស្រយាលបែបនេះ។ ស្រីឡូតបន្តថា៖ វាជាកាលំបាកបន្តិចចំពោះនាង ព្រោះមានតែម្នាក់ឯងតែត្រូវបង្រៀនពីរវេនគឺព្រឹកនិងល្ងាច​។ តែដោយមើលឃើញថា ក្មេងៗនៅក្នុងតំបន់ប៊ូស្រាគឺមានចិត្តចង់រៀនសូត្រ បើទោះបីជាពេល​ខ្លះ ពួកគេពិបាកនៅក្នុងការប្រើប្រាស់ភាសាខ្មែរពិតមែន​តែពួកគេបានខិត​ខំ​ប្រឹង​យក​ចិត្តទុកដាក់រៀនសូត្រគួរអោយសរសើរ។ នាងថា អ្វីទាំងនោះគែជាកម្លាំងចិត្តជា​ខ្លាំងអោយ​នាងចង់បន្តការបង្រៀននៅទីនោះ បើទោះបីជាមានការលំបាកខ្លះៗក៍ដោយ។

លោកហ្វ្រង់ស្វ័របន្ថែមថា៖ ឥឡូវនេះនៅក្នុងតំបន់ប៊ូស្រាមានភាពងាយស្រួលច្រើនជាមួយ​និងប្រជាជននៅទីនោះ ព្រោះពួកគាត់បានយល់ដឹងច្រើនអំពីតម្លៃនៃការសិក្សារៀនសូត្រ​របស់កូនៗ​ហេតុនេះដោយមានការជួយគាំទ្រពីខាងអាណាព្យាបាលផង និង​ព្រះសហគមន៍​ផ្តល់អោយពួកគេមានពេលវេលារៀនសូត្របន្ថែមផង ធ្វើអោយក្មេងៗនៅទីនោះមានចិត្ត​ក្លា​ហាន​និងខិតខំរៀនសូត្រយ៉ាងប្រសើរ។

 

ដោយ៖ រឿន ស្រីម៉ាច

១៣ សីហា ២០១៧

រាជធានីភ្នំពេញ៖ ព្រះ​វិហារ​សន្ត​សិលានិង​សន្ត​ប៉ូល ​នៃ​មណ្ឌល​សកម្មភាព​ភ្នំពេញ​ថ្មី បាន​រួម​សហការ​ជា​មួយ​​​សហគមន៍​​ដែលជា​អង្គការ​ក្រៅរាជ​រដ្ឋាភិបាល​មាន​អង្គការ​SOS Cambodian and Kids ជា​ប្រធាន​​ក្នុង​ការ​ដឹកនាំ​សកម្មភាព​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ ជាពិសេស​អស់​អ្នក​ដែល​ពុំមាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការទៅព្យាបាលនៅមន្ទីរពេទ្យ។

កម្មវិធីនេះ​ធ្វើឡើង​ចំនួន​ពីរថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ២០១៧ នៅ​មណ្ឌល​សកម្មភាព​​ភ្នំពេញថ្មី ដោយបានពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋបានជាងមួយពាន់នាក់។ ​តាមប្រសាសន៍​របស់​លោកបូជាចា្យ ​សួន​ ហង្សលី​ ជា​តំណាងពេញសិទ្ធិ​​​​របស់​​លោក​អភិបាល​​ភូមិ​ភាគ​ភ្នំពេញ​ និង​ជា​បូជាចារ្យ​ទទួលខុសត្រូវ​មណ្ឌល​សកម្មភាព​ភ្នំពេញថ្មី បាន​ឲ្យ​ដឹងថា “​ខ្ញុំ​ពេញ​ចិត្ត​និង​សប្បាយចិត្ត​​ ព្រោះ​ថា​កម្មវិធីនេះ​បាន​ជួយ​ដល់​បងប្អូនជាច្រើនដែល​កំពុង​តែ​មាន​បញ្ហា​​សុខភាព ហើយគ្មាន​ថវិការ​គ្រប់គ្រប់គ្រាន់ក្នុង​ការព្យាបាល”​។​ លោក​បញ្ជាក់​ទៀត​ថា សម្រាប់​យើង​ដែល​ជាគ្រីស្ត​បរិស័ទនិង​ជាព្រះ​សហគមន៍ អ្វី​ដែល​សំខាន់​ គឺ​យើងធ្វើជា​មធ្យោបាយ​មួយ​នៅក្នុង​ការ​ប្រកាស​ដំណឹងល្អ ​តាមរយៈ​ការ​សម្តែង​ធម៌​មេត្តាករុណា និង​ជាឱកាសមួយ​ដើម្បី​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​នៅជុំវិញព្រះសហគមន៍សន្តសិលានិងសន្តប៉ូលភ្នំពេញថ្មីនេះ ​បាន​ចូល​រួម​និង​ស្គាល់​ព្រះសហគមន៍ផងដែរ។​

រីឯលោក​វេជ្ជបណ្ឌិត ឡោ គឹមសុង (Dr. LOR Kim Song) ប្រធានក្រុម​គ្រូពេទ្យ​បាន​មាន​ប្រសាសន៍​ថា ​ក្នុង​រយៈ​ពេល​ជិត​ដប់ឆ្នាំ​ដែល ​SOS Cambodian and Kids បាន​បំពេញ​បេសក​កម្ម​​ជួយ​ពិនិត្យ​ និង​ព្យាបាល​ជំងឺជូនប្រជាពលរដ្ឋនៅប្រទេសកម្ពុជា ខ្ញុំ​ឃើញ​ថា​នៅទីនេះជាលើកទីមួយ​​ដែលមានកន្លែង​​ល្អជាងគេ ព្រោះ​ថា​ព្រះសហគមន៍នេះ​ដែល​ខ្ញុំ​បាន​ស្គាល់​តាមរយៈ​លោក​បូជាចារ្យសួន ហង្ស​​លី​ បាន​ខិតខំ​អស់ពីសមត្ថភាព​ក្នុង​ការ​ទទួល​ស្វាគមន៍​​​អ្នក​ជំងឺ ហើយ​មានទីធ្លាធំទូលាយ មានដំបូល​ និង​កៅអី​គ្រប់គ្រាន់​ដែល​អាច​ឲ្យ​​​អ្នក​ជំងឺ​​រង់​ចាំមានភាព​ងាយ​ស្រួល​​ មិនខ្លាចក្តៅ មិនខ្លាចភ្លៀង។ លោក​បន្ត​ថា​ កាល​ពី​មុន​​ក្រុម​យើង​ធ្លាប់​បាន​ទៅធ្វើ​សកម្ម​ភាព​នៅ​កន្លែង​ផ្សេងៗ ​គឺមិនដែល​បាន​កន្លែង​ល្អ​ដូច​នៅ​ក្នុង​ព្រះ​សហគមន៍​​​នេះ​ឡើយ​ព្រោះ​ពេល​​ខ្លះត្រូវ​ធ្វើ​ការនៅក្រោម​ដើឈើក៏មាន។​

លោក​វេជ្ជបណ្ឌិត​បាន​ឲ្យ​ដឹង​ទៀត​ថា កម្មវិធី​នេះ​ប្រព្រឹត្តទៅបាន​ក៏ព្រោះ​តែ​មាន​ការ​សហការជាមួយ​អង្គការ AHNEP អង្គការ SIYOAN BMA អង្គការ FERK និង​ព្រះសហគមន៍​កាតូលិក​ភូមិភាគភ្នំពេញ។ ឆ្លៀត​ក្នុង​ឱកាសនោះ ​លោក​ក៏បាន​ថ្លែង​អំណរគុណ​ដល់​ដៃគូ​សហការ​​ទាំងអស់ដែល​មកពី​ប្រទេស​អាឡឺម៉ង់ បារាំង អូស្ត្រាលី កូរ៉េ និង​សហរដ្ឋអាមេរិក​ ហើយ​សូម​​កោត​សរសើរ​ដល់​ក្រុម​និស្សិត​ផ្នែក​វេជ្ជសាស្រ្ត ​ដែលបាន​ស្ម័គ្រចិត្ត​មក​ជួយ​​ថែម​ទាំងចំណាយ​ថវិការ​​ទៅលើសំបុត្រយន្តហោះ​ និង​ចំណាយ​ផ្សេងៗ​ទៀត​​ដោយ​ខ្លួនឯង​។

នេះជាលើក​ទីមួយ ​ដែលព្រះសហគមន៍​កាតូលិកភូមិភាគភ្នំពេញ បាន​រួមសហការគ្នាជាមួយ​ក្រុម​គ្រូពេទ្យ​ទាំង​នេះ ហើយ​កម្មវិធីដូចនេះនឹង​មាន​បន្ត​នៅ​ឆ្នាំ​ក្រោយ​ទៀត​តែពេលវេលាជាក់លាក់​មិន​អាចកំណត់បានទេ ​ព្រោះ​សកម្មភាព​នេះ​ក៏​អាស្រ័យលើ​ស្ថានភាពនយោបាយ​នៅក្នុង​ប្រទេសកម្ពុជាផងដែរ។

ដាលីស

១៣ សីហា ២០១៧
 បាត់ដំបង៖កាលពីថ្ងៃទី១៣ ខែ​សីហា ឆ្នាំ​២០​១​៧ នៅ​ព្រះសហគមន៍កាតូលិកបាត់ដំបង បាន​ប្រារព្ធពិធីបុណ្យ ព្រះជាម្ចាស់លើកព្រះនាងម៉ារីឡើងស្ថានបរមសុខ ដែល​ជា​បុណ្យ​​យ៉ាងឱឡារិកនៃព្រះសហគមន៍ កាតូ​លិក បាត់ដំបង ដោយមាន​ក្បួន​ដង្ហែរចេញ​ពី​គេ​ហដ្ឋាន អ្នកស្រី ជឹម បូរ៉ា ដោយ​មាន​ក្រុម​ឆៃយ៉ាំ នាំមុខធ្វើដំណើរជុំវិញភូមិ ឆ្ពោះ​ទៅកាន់ព្រះវិហារ ដើម្បីថ្វាយ​អភិ​បូជា​។ 
 នៅក្នុងពីធីបុណ្យនោះមានការចូលរួមពីសំណាក់ លោកអភិបាល គីគេ ​ព្រម​ទាំង​លោកបូជាចារ្យ ៤អង្គទៀតផង ហើយក្នុងនោះដែលក៏មានវត្តមានគ្រីស្ដបរិស័ទ ជា​ច្រើនកុះករផងដែរ។ 
 ក្នុង​ឱកាស​នោះផងដែរ លោក​បូជា​ចារ្យ ស្ទេ​ផា នុស បាន​សម្ដែង​ធម្ម​ទេសនា​យ៉ាង​ពិរោះ ដោយលោកបាន​មានប្រសាសន៍​ថា "អ្វីដែលខ្ញុំចាប់អារម្មណ៍នៅក្នុងព្រះគម្ពីរថ្ងៃនេះគឺ ព្រះនាងម៉ារីទុកនូវអ្វីដែលគាត់បាន ទទួលនេះ ថ្វាយឡើងទៅព្រះជាម្ចាស់" បន្​ទា​ប់​​​មក​លោកបូជាចារ្យបន្តថា ពេល​នោះ​​នាង​ម៉ារី​​បានថ្លែងថា "ព្រលឹងខ្ញុំសូម​លើក​​តម្កើង​ព្រះជាម្ចាស់ ព្រះ​ដ៏​មាន​ឫ​ទ្ធា​​នុ​ភាព​ដែល​បាន​សម្ដែងការអស្ចារ្យចំពោះរូប​ខ្ញុំ"។ 
 លោក​បូជាចារ្យ ស្ទេផានុស បន្តទៀត​ថា "យើ​ង​អាច​រ​ៀនពីព្រះនាងម៉ារីដោយ​យក​​ព្រះ​​នាង​ជាគំរូ" ដោយចេះបន្ទាបខ្លួន ចេះ​លះបង់ ចេះជួយអ្នកដទៃ និង​ចេះ​ស្រលាញ់​​អ្នក​ដទៃ ដោយចិត្តសុភាពរាបសារ ដើម្បី​លើក​តម្កើងព្រះជាម្ចាស់។
 ជាចុងក្រោយនៃ​ពិធ​ី​បុណ្យនេះ គ្រីស្ដ​-​បរិស័ទ​ទាំងអស់បាន​ឡើង​ទទួល​ព្រះ​ពរពី​លោក​​អភិបាល គីគេ  ដែល​​ជ​ាព្រះ​ពរ​ក្នុង​បុណ្យ ព្រះជា​ម្ចាស់​លើក​ព្រះ​នាង​ម៉ារី​ឡើង​ស្ថានបរមសុខ។   ដោយ យៀប អេងវិជ្ជណា

 

១២ សីហា ២០១៧

ក្រុងកំពង់ចាម៖ យុវជនយុវនារីប្រមាណជាង១០០នាក់ មកពីបណ្តាព្រះសហគមន៍នានាក្នុងភូមិភាគកំពង់​ចាមចូលរួមសិក្ខាសាលាមួយស្តីអំពី "បរិស្ថាន" ​ដែលមានរយៈមួយថ្ងៃ​នៅព្រះវិហារក្រុង​កំពង់​​ចាម ​ដែលស្ថិតនៅក្នុងភូមិ១ ​​ឃុំវាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម កាលពីថ្ងៃ១២  ខែសី​ហា ឆ្នាំ​២០១៧ កន្លងទៅ។

          តាមប្រសាសាន៍របស់លោកបូជាចារ្យ សែ សាត ជាចារ្យទទួលខុសត្រូវនៅ​ព្រះសហ​គមន៍​ក្រុងកំពង់ចាមបានអោយដឹងថា៖ កម្មវិធីសិក្ខាសាលាស្តីអំពី បរិស្ថាន នេះ គឺមានការ​ចូល​រួម​​ពី​សំណាក់ក្រុមជេស្វីតបរិស្ថានកម្ពុជា។ លោកបន្តថា៖ អ្វីដែលជាគោលបំណង​សំខាន់​ក្នុង​​កម្មវិធីសិក្ខាសាលានេះ គឺចង់អោយយុវជនយុវនារីទាំងអស់ចេះចាប់អារម្មរណ៍​ជាមួយនឹង​បរិស្ថានដែលនៅជុំវិញខ្លួន ចេះស្រលាញ់និងថែរក្សា យល់ដឹងអោយកាន់តែ​ច្បាស់​អំពីអត្ថ​ប្រយោជន៍នៃបរិស្ថាន ជាពិសេសគឺអោយពួកគេដឹងថាទង្វើរអ្វីខ្លះ​ដែលធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់បរិស្ថាន។

          លោកបូជាចារ្យសាតបានបន្តថា៖​ អ្វីៗទាំងអស់គឺជាស្នាព្រះសហ្តរបស់ព្រះជាម្ចាស់​។ ដើម​ឈើនិងព្រៃព្រឹក្សានានាគឺជាធនធានធម្មជាតិ ដោយហេតុនេះការបាប់បំផ្លាញ់ព្រៃឈើ​គឺ​ជា​រឿងមួយដែលខុស ព្រោះវាអាចប៉ះពាល់ដល់ជីវិតរស់នៅរបស់មនុស្សនិងសត្វ​ទាំងក្នុង​សម័យនេះ​និងពេលអនាគត់ទៅមុខ។ ហេតុនេះកម្មវិធីសិក្ខាសាលានេះ គឺផ្តល់សារៈសំខាន់​ក្នុង​ការដាស់​តឿនយុវជនយុវនារីទាំងអស់ អោយចេះស្រលាញ់បរិស្ថាន ដូចជាមិនគួបោះ​ចោល​សំរាម​តាមទីសាធារណៈ ឬនៅក្នុងស្ទឹងបឹងបួរ ទន្លេផ្សេងៗ កុំបំពុលផ្សែងដែលមាន​ជាតិពុលក្នុង​​បរិស្ថាន កុំកាប់បំផ្លាញដើមឈើ មិនគួបន្ទោបង់តាមទីសាធារណៈ។ល។

          លោកសាតបន្ថែមទៀតថា៖ យុវជនគឺជាទំពាំងស្នងឬស្សី ហេតុនេះលោកសង្ឃឹមថា​បន្ទាប់ពី​បញ្ចប់កម្មវិធីសិក្ខាសាលានេះទៅពួកគេនឹងយល់កាន់តែច្បាស់ អំពីតម្លៃនៃ​បរិស្ថាន​ធម្មជាតិ ហើយចូលរួមកាត់បន្ថយនូវសកម្មភាព ដែលនាំអោយប៉ះពាល់ដល់បរិស្ថាន​ជា​ពិសេស​ការ​ប្រើប្រាស់ថង់ផ្លាស្ទីច និងដបទឹកសុទ្ធដែលជាការពេញនិយមប្រើប្រាស់​យុវជន​។

          បន្ទាប់ពីសិក្ខា សាលាយុវជនតាមព្រះសហសគមន៍នីមួយៗ បានរួមគំនិតគ្នាដើម្បី​រៀបចំ​គម្រោងផែនការអនុវត្តប្រចាំថ្ងៃ ដើម្បីចូលរួមថែរក្សាបរិស្ថានតាមសមត្ថភាពដែល​អាច​ធ្វើទៅបាន ដោយចូលរួមកាត់បន្ថយការចោលសំរាម ការប្រើប្រាស់ថងផ្លាស្ទីច ដប​ទឹក​សុទ្ធ និងជួយណែនាំទៅមិត្តភ័ក្រ្ត និងអ្នកនៅជុំវិញខ្លួន អោយចូលរួមស្រលាញ់និង​ថែរក្សា​បរិស្ថាន​ផងដែរ៕                                                            

ដោយ៖ រឿន ស្រីម៉ាច

១១ សីហា ២០១៧

រាជធានីភ្នំពេញ៖ “កម្លាំងដែលធ្វើអោយខ្ញុំអាចបន្តដំណើរទៅមុខបាន ក្នុងនាមជាបូជាចារ្យគឺការថ្វាយអភិបូជានិងការអធិដ្ឋាន ប្រសិនបើខ្ញុំមិនបានធ្វើកិច្ចការទាំងពីរនេះទេគឺហាក់ដូចជាគ្នានជីវិត” នេះគឺជាការប្រសាសន៍របស់លោកបូជាចារ្យ ផាន បូរី ជាបូជាចារ្យខ្មែរមួយរូបកំពុង បម្រើកិច្ចការព្រះសហគមន៍កាតូលិក កោះរកា នៃព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម។ លោកបូជាចារ្យផានបូរី មានវ័យ៣៧ឆ្នាំជាកូនទី១ក្នុងចំណោមបងប្អូនប្រាំនាក់ ប្រុសបួននាក់និងស្រីម្នាក់ នៃគ្រួសារកាតូលិក នៃភូមិក្តុលលើ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បួងឃ្មុំ។ លោកបូរីបានរៀបរាប់ឲ្យដឹងថា កាលដើមឡើយ រូបលោកមិនទាន់ស្គាល់ ព្រះសហគមន៍កាតូលិកជាអ្វីនោះទេ ហើយក៍មិនដែលចាប់អារម្មរណ៍ចង់ចូលព្រះវិហារនោះដែរ ទោះបីជាគ្រួសារជាកាតូលិក និងមានផ្ទះស្ទើរតែជាប់របងព្រះវិហារក៍ដោយ។ លោកបន្តថា៖វាជាសម្លេងនៃការត្រាស់ហៅរបស់ព្រះជាម្ចាស់ម្យ៉ាង ដែលណែនាំអោយរូបលោកបានមើលឃើញនិងចាប់អារម្មរណ៍ អំពីសកម្មភាពរបស់លោកបូជាចារ្យនិងដូនជី ដែលទៅបម្រើការនៅព្រះសហគមន៍ខ្លួន។ ដោយឃើញនូវការយកចិត្តទុកដាក់បង្រៀនកុមារ ចែករំលែកសេចក្តីស្រលាញ់ចំពោះមនុស្សទូទៅ ជាពិសេសពួកគាត់តែងតែមានស្នាមញញ្ញឹមជានិច្ច បើទោះបីជាមានការនឿយហត់យ៉ាងណាក៍ដោយ។ ពូកគាត់តែងតែនិយាយាអំពីព្រះយេស៊ូ ច្រៀងចំរៀងអំពីព្រះយេស៊ូ និងណែនាំលោកអោយក្លាយជាគ្រីស្តបរិស័ទទៀតផង។ បន្តិចម្តងៗ ធ្វើអោយលោកចាប់ផ្តើមចូលទៅរៀនអប់រំអប់រំជំនឿរាល់សប្តាហ៍។ ដោយក្រុមគ្រូសារមានជីវភាពក្រីក្រ និងមានប្អូនៗនៅក្នុងបន្ទុកច្រើន លោកបូជាចារ្យរូបនេះបានសម្រេចចិត្តឈប់រៀននៅត្រឹមថ្នាក់ទី៤ ដើម្បីជួយធ្វើស្រែចំការឪពុកម្តាយ និងឲ្យប្អូនៗមានឱកាសទទួលបានការរៀនសូត្របន្ត។

          លោកបូជាចារ្យវ័យ៣៧ឆ្នាំរូបនេះបន្ថែមថា៖​ លោកបានទទួលអគ្គសញ្ញាជ្រមុជទឹកក្នុងឆ្នាំ២០០០ តែមុននឹងបានទទួលគឺលោកបានរៀនអប់រំជំនឿ អស់រយៈពេលយូរឆ្នាំមក គឺតាំងពីវ័យកុមារមកម្ល៉ះ។ លោកបូចារ្យម្នាក់បានណែនាំ លោកទៅបន្តការសិក្សានៅមណ្ឌលយុវជនកាតូលិក ក្រុងកំពង់ចាមក្នុងកម្រិតអក្ខរកម្ម គ្រាន់តែរៀនអាននិងសរសេរអក្សខ្លះៗអស់រយៈពេល១ឆ្នាំ។ ជាភាពចៃដន់មានលោកបូជាចារ្យម្នាក់ បានសួរសំនូរលោកថា៖ តើបូរីចង់ធ្វើអ្វីនៅថ្ងៃអនាគត់?ភ្លាមៗនោះលោកបានឆ្លើយតបថា៖ “ខ្ញុំចង់ធ្វើជាលោកបូជាចារ្យ។” លោកបន្ថែមថា៖ ការគឹតថាក្តីស្រម៉ៃចង់ក្លាយជាបូជាចារ្យនេះគឺមិនអាចទៅរួចនោះទេព្រោះថាខ្លួនរៀនបានត្រឹមតែថ្នាក់ទី៤តែប៉ុណ្ណោះ។ តែជាការល្អ លោកត្រូវបានអ្នកស្ម័គ្រចិត្តម្នាក់ស្វែងរកសាលាមួយ កន្លែងនៅទីក្រុងភ្នំពេញ ដើម្បីឲ្យលោកបានរៀនបន្តនោះគឺ អង្គការភាពញញឹមនៃកុមារដែលហៅកាត់ថាPSE អស់រយៈពេល៧ឆ្នាំរហូតដល់ចប់ថ្នាក់ទី១២។ លោកបូរីបន្ថែមថា៖ចាប់តាំងពីលោកសម្រេចិត្តថា ខ្លួនចង់ក្លាយជាលោកបូជាចារ្យគឺ លោកមិនដែលបោះបង់ចោលការតាំងចិត្តមួយនោះទេ គឺតែងតែអធិដ្ឋាន សុំកម្លាំងចិត្តពីព្រះជាម្ចាស់ និងប្រឹងប្រែងរៀនសូត្រ មើលគំរូល្អៗពីលោកបូជាចារ្យផ្សេងៗ និងរិះគឹតអំពីអត្ថបទព្រះគម្ពីជាប្រចាំ។ ក្នុងឆ្នាំ២០០២ លោកផានបូរីបានស្ម័គ្រចិត្តចូលរៀននៅទេវៈវិទ្យាល័យ ដើម្បីទទូលការស្វែងយល់បន្ថែមអំពីជីវិតជាបូជាចារ្យ។ ក្នុងនោះ លោកបានបន្តការសិក្សានៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ ៤ឆ្នាំ ថែមទៀតផ្នែកទស្សនៈវិទ្យា។ បទពិសោធន៍១២ឆ្នាំ នៅក្នុងទេវៈវិទ្យាល័យ លោកបូរីបានឲ្យដឹងថា៖លោកមានការសប្បាយខ្លះនិងការលំបាកខ្លះៗ តែក្នុងនោះគឺមានលោកបូជាចារ្យដែលមានតូនាទីទទួលបន្ទុកនៅ ទេវវិទ្យាល័យតែងតែបង្រៀនឲ្យចេះរស់នៅក្នុងជីវិតជាបូជាចារ្យ ការរស់នៅជាក្រុម ការធ្វើការជាក្រុម លើសពីនេះក៍មានពិធីអធិដ្ឋាន ការចូលរួមថ្វាយអភិបូជា រួមនិងការចុះទៅជួយបម្រើនៅតាមព្រះសហគមន៍ផ្សេងៗក្នុងពេលវិសម្សកាល ក្នុងនោះលោកបានបម្រើនៅព្រះវិហារព្រះកុមារយេស៊ូបឹងទំពុន អស់រយៈ៧ឆ្នាំ និងព្រះវិហារសន្តយ៉ូសែបផ្សាតូច២ឆ្នាំ។ បន្ទាប់មក លោកបានទៅជួយអប់រំយុវជននៅព្រះសហគមន៍អ្នកលឿង ក្នុងភូមិភាគកំពង់ចាមរៀងរាល់ចុងសប្តាហ៍។ ក្នុងឆ្នាំ២០១៤ លោកយ៉ូហាន ម៉ារីវីយ៉ាណេ ផាន បូរី បានទទូលកាតតែងតាំងជាឧបដ្ឋាក រួមជាមួយនិងលោកបូជាចារ្យ មួង រស់ ដែលមកពីភូមិភាគបាត់ដំបង។ ក្នុងនោះ លោកបូរី ត្រូវបានលោកអភិបាលភូមិភាគកំពង់ចាមចាត់ឲ្យ ទៅបំពេញកាងារនៅព្រះសហគមន៍តំបន់អ្នកលឿងអស់រយៈពេលមួយឆ្នាំ។ លោកបូរី បានទទួលការអគ្គសញ្ញាតែងតាំងជាបូជាចារ្យនៅក្នុងឆ្នាំ២០១៥នៅក្នុងភូមិភាគកំពង់ចាម។ លោកអភិបាលភូមិភាគកំពង់ចាម បានចាត់លោកឲ្យទៅបម្រើរនៅព្រះសហគមន៍កាតូលិកកោះរកា និងតំបន់ផ្សេងៗទៀត ដែលលោកបូជាចារ្យ វ៉ូសាំង សេរ៉ាល់ ទទួលខុសត្រូវ ។ លោកបូរី បានរៀបរាប់ទៀតថា លោកបានយកសន្តមួយរូបធ្វើជាគំរូ គឺសន្ត យ៉ូហាន ម៉ារីវីយ៉ាណេ ដែលសន្តនេះមានប្រវត្តិស្រដៀងគ្នាជាមួយនឹងលោក គឺរៀនមិនពូកែ ប្រឡងក៏ធ្លាក់រហូត តែសន្តនេះនៅតែអាចធ្វើជាបូជាចារ្យបាន។ សន្តនេះ ខំប្រឹងបម្រើរព្រះសហគម៍អស់ពីសម្ថភាពដែលមាន ដោយហេតុនេះប្រវត្តិរបស់សន្តរូបនេះបានដាស់តឿន និងផ្តល់កម្លាំងចិត្តឲ្យលោកខិតខំដើរទៅមុខជានិច្ចបើទោះបីជាខ្លួនរៀនមិនពូកែ និងមិនសូវឆ្លាតក៍ដោយតែដោយការចង់បម្រើរព្រះជាម្ចាស់លោកពិតជាអាចធ្វើវាបាន។ លោកថាម្យ៉ាងទៀត ធ្វើជាបូជាចារ្យអាចឲ្យលោកមានភាពជិតស្និតជាមួយព្រះជាម្ចាស់តាមរយៈការអធិដ្ឋាន។ ជាងនេះទៅទៀតគឺ លោកចង់ថ្វាយអភិបូជាដែលជាពិធីកំពូលដែលធ្វើឲ្យខិតខំ ដើម្បីឆ្លើយតមព្រះជាម្ចាស់ក្នុងជីវិជាបូជាចារ្យកាតូលិក។ ទាក់ទងទៅនឹងជីវិតនៃការត្រាស់ហៅនេះ លោកបូរីសូមទទូចឲ្យអាណាព្យាបាលទាំងអស់ផ្តល់កម្លាំងចិត្តនិងជំរុញឲ្យយុវជនយុវនារី មានសេចក្តីក្លាហានក្នុងការស្តាប់ការត្រាស់ហៅរបស់ព្រះជាម្ចាស់ និងម្យ៉ាងទៀតសូមឲ្យយុវជនយុវនារីទាំងអស់ កុំខ្លាចក្នុងការឈ្វេងយល់អំពីជីវិតជាបូជាចារ្យ។ លើសពីនេះ សូមយុវជនទាំងអស់ចេះអធិដ្ឋាន ចេះស្រលាញ់និងចង់បម្រើរព្រះសហគមន៍របស់ខ្លួន ទឹកដីរបស់ខ្លួន ហើយត្រូវហ៊ានឆ្លើយតបនិងការត្រាស់ហៅរបស់ព្រះជាម្ចាស់។ ជាងនេះទៅទៀត លោកបូជាចារ្យក៍សូមអោយបងប្អូនគ្រិស្តបរិស័ទខ្មែរ ព្យាយាមផ្តល់កម្លាំងចិត្តនិងអធិដ្ឋានសម្រាប់បូជាចារ្យខ្មែរ អោយមានកម្លាំងដើម្បីបន្តបេសកម្មក្នុងកិច្ចការបម្រើរព្រះសហគមន៍ទៅមុខផង។ លោកបូជាចារ្យរូបនេះ បានបញ្ចាក់បន្ថែមថា៖ “ខ្ញុំតែងតែមានទម្លាប់អធិដ្ឋានជាប្រចាំ បើទោះបីជាក្នុងកាលៈទេសៈណាក៍ដោយ នឹងម្យ៉ាងទៀតខ្ញុំជ្រើសរើសទំនុកតម្កើងរបស់ស្តេចសាឡូមូនឬស្តេចដាវីដ ជួយបន្ថែមក្នុងការអធិដ្ឋាន ដើម្បីឲ្យយើងកាន់តែមានភាពជិតស្និតជាមួយព្រះជាម្ចាស់ ហេតុនេះហើយទើបខ្ញុំបានចាត់ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាអាហារ ដែលមិនចេះរីងស្ងូតនៅពេលដែលដែលអធិដ្ឋាន និងកិច្ចការថ្វាយអភិបូជាគឺជារឿងសំខាន់សំរាប់ខ្ញុំដែលចោលមិនបាន”។ លោកបូរី បន្ថែមថា ក្នុងជីវិតជាបូជាចារ្យគឺ អ្វីដែលរវល់បំផុតគឺការអធិដ្ឋាន ហេតុនេះសូមអោយបងប្អូនទាំងអស់យកចិត្តទុកដាក់ចំពោះការទន្ទនាជាមួយព្រះជាម្ចាស់ យើងត្រូវដឹងថាការអធិដ្ឋានគឺអាចដោះស្រាយអ្វីៗគ្រប់យ៉ាង សូមទុកចិត្តទៅលើព្រះជាម្ចាស់ព្រោះព្រះជាម្ចាស់គឺជាអ្នកធ្វើការ ជាអ្នកបំភ្លឺ ជាអ្នកបង្ហាញផ្លូវ ព្រះវិញ្ញាណដ៍វិសុទ្ធជាកម្លាំងចិត្តអោយយើង៕

ដោយ៖ រឿន ស្រីម៉ាច

 

១០ សីហា ២០១៧

ខេត្តកំពង់ចាម៖ យុវជនរួមនិងកុមារចំនួន ប្រមាណ ៨២នាក់ដែលកំពុងទទួលការអប់រំជំនឿបានទទួលការលើកទឹកចិត្ត ពីព្រះសហគមន៍កាតូលិកសន្តហ្រ្វង់ស័្វរនិងសន្តីក្លារ៉ាអាស៊ីស៊ីដែលស្ថិតនៅក្នុង ភូមិកោះរកាក្រៅ ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ក្នុងដំណើកំសាន្ត សិក្សាពេលពេញមួយថ្ងៃ នៅតំបន់ទេសចរណ៍ ប្រវត្តិសាស្ត្រមួយកន្លែងក្នុងខេត្តត្បួងឃ្មុំ កាលពីថ្ងៃទី១០ សីហា ឆ្នាំ២០១៧។

លោកផានបូរី ជាបូជាចារ្យនៅព្រះសហគមន៍កាតូលិកោះរកាមានប្រសាសន៍ថា៖ កម្មវិធីនេះតូច តែមានអត្ថន័យ និងមានសារសំខាន់សម្រាប់អ្នកចូលរួម។ លោកថា៖ ជាទូទៅយុវជនក៍ដូចជាកុមារភាគច្រើនមិនសូវចាប់អារម្មរណ៍តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រនៅក្នុងប្រទេសរបស់ខ្លួននោះទេហើយប្រសិនបើពួកគេទៅលេងក៍គ្រាន់តែជាការសប្បាយ ឬថតរូបលេងមួយពេល តែគេមិនដឹងអំពីប្រវត្តិនៃប្រាសាទឬប្រវត្តិកន្លែងទេសចរណ៍មួយនោះទេ។ ហេតុនេះព្រះសហគមន៍បាននាំពូកគេទៅទស្សនានៅប្រាសាទហ្លួងព្រះស្តេចដែលមានរូបសំណាក់ស្តេចកនតាំងនៅទីនោះ។ លោកបូជាចារ្យបន្តថា៖មានយុវជនពីនាក់ដែលសិក្សាផ្នែកប្រវត្តិសាស្ត្រនៅសកលវិទ្យាល័យ បានជួយពន្យល់និងណែនាំពូកគេ ឲ្យបានដឹងខ្លះៗអំពីប្រវត្តិប្រាសាទនោះ ថានណាជាអ្នកកសាង? ហើយក៍សាងឡើងដើម្បីអ្វី? ហើយហេតុអ្វីប្រាសាទនោះតាំងទីលំនៅក្នុងខេត្តត្បួងឃ្មុំ? លោកបូរីបន្ថែមថាៈ ក្នុងនាមលោកជាអ្នកណែនាំ ពិតជាសប្បាយចិត្តនៅពេលដែលបានឃើញកុមារ រួមទាំងយុវជន មានការចាប់អារម្មរណ៍អំពី ប្រវត្តិសាស្ត្រយ៉ាងយកចិត្តទុកដាក់បែបនេះ បើទោះបីជាមិនមែនជាការសិក្សាអោយបានស៊ីជម្រៅតែវាក៍បានបង្ហាញនិងបើកគំនិតខ្លះៗសម្រាប់គេដែរ។ លោកសង្ឃឹមថាយុវជនឬប្រជាជនយកចិត្តទុកដាក់ឲ្យតម្លៃទៅលើប្រាសាទបុរាណ រឺតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រដែលជាស្នារដៃដូតាបន្សល់ទុកឲ្យកូនខ្មែរជំនាន់ក្រោយ កាន់តែខ្លាំងថែមទៀត។ លោកផ្តាំថាបើមិនទាន់ដឹងទេ សូមសិក្សាឈ្វេងយល់ខ្លះៗអំពីប្រវត្តិសាស្ត្រខ្មែរ ប្រវត្តិនៃប្រាសាទនីមួយៗក្នុងប្រទេសកម្ពុជាយើង និងសូមចូលរួមថែរក្សានូវកេតំណែលដ៍ល្អមួយទាំងអស់គ្នា។

ក្នុងដំណើរកម្សាន្តនោះក៍មានកម្មវិធីអធិដ្ឋានរួមគ្នាដើម្បីអរព្រះគុណព្រះជាម្ចាស់សម្រាប់អំណោយទានគ្រប់យ៉ាងរួមទាំងស្នារព្រះហស្តជាច្រើន មានទាំងខ្យល់ដង្ហើមនិងជីវិតរស់នៅប្រចាំថ្ងៃផងដែរ។

ដោយ៖ រឿន ស្រីដោម៉ាច

០៧ សីហា ២០១៧

ក្រុងកំពង់ចាម៖ ចាស់ជរានិងអ្នកជំងឺ៨នាក់ បានមកទទួលអគ្គ​សញ្ញា​លាបប្រេង​ផ្តល់កំលាំង ធ្វើ​ឡើង​​នៅព្រះសហគមន៍កំពង់ចាមក្រុង​ដែលស្ថិតនៅភូមិ១សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ កាលពីថ្ងៃច័ន្ទ ទី ០៧ ខែសីហា កន្លង​ទៅ ក្រោមអធិបតីភាពរបស់លោកអន់តូនីសាមី ស៊ូសៃរាជ្យជាអភិបាលប្រចាំភូមិភាគកំពង់ចាម។

 តាមប្រសាសន៍របស់លោកអភិបាលអន់តូនីបានអោយដឹងថា៖ការលាបប្រេងនេះគឺមិនមែន​សំដៅទៅលើជីវិតចុងក្រោយរបស់ពួកគាត់ដែលចូលដល់វ័យចាស់ជរាឬកំពុងមានជំងឺនោះទេ។ តែអ្វីដែលសំខាន់គឺព្រះសហគមន៍ចង់បញ្ចាក់ថាការលាបប្រេងគឺជាការផ្តល់​កម្លាំងបន្ថែមពីព្រះជាម្ចាស់ គឺយើងចង់លើកទឹកចិត្ត ផ្តល់កម្លាំងកាយចិត្ត និងការយកចិត្ត​ទុកដាក់ចំពោះចាស់ជរា និង​អ្នកជំងឺ អោយគេមានសេចក្តីសង្ឃឹមនៅក្នុងជីវិតរស់នៅបន្តទៅ​មុខដោយជាប់ជាមួយវត្តមានរបស់ព្រះជាម្ចាស់ជានិច្ច។

 អគ្គសញ្ញាលាបប្រេងឲ្យអ្នកជំងឺមានគោលដៅផ្តល់អំណោយទានពិសេសដល់គ្រិស្តបរិស័​ទ​ដែលជួបប្រទះនឹងទុក្ខលំបាកដោយសារជំងឺធ្ងន់ធ្ងរឬដោយជរាពាធ។ពេលវេលាគួរសម។ដែលដើម្បីទទូលប្រេងដ៍វិសុទ្ធនេះគឺនៅពេលដែលគ្រីស្តបរិស័ទជិតស្លាប់ ដោយសារគេឈឺ​ឬចាស់ជរា។​រាល់ពេលដែលគ្រីស្តបរិស័ទមានជំងឺជាទម្ងន់​គេអាចទទូលប្រេងដ៍វិសុទ្ធ។​បើ​ជំងឺដុនដាបទៅៗគេអាចទទួលប្រេងម្តងទៀតទោះបីគេបានទទូលម្តងហើយក៍ដោយ។(ដក់ស្រងចេញពីសៀវពីលទ្ធិនៃគ្រីស្តសាសនាតាមព្រះសហគមន៍កាតូលិក លេខ ១៥២៧-១៥២៩)។

លោកអភិបាលបានបន្ថែមទៀតថា៖ព្រះសហគមន៍កំពុងតែរិះគឹតរួមជាមួយគ្នាថាកម្មវិធី​លាបប្រេងនេះគួរតែធ្វើរយៈពេលប្រាំមួយខែម្តងរឺយ៉ាងណា?ព្រោះនេះគឺជាលើកទីមួយនៅ​ក្នុងព្រះសហគមន៍ដែលមានកម្មវិធីអធិដ្ឋាននិងលាបប្រេងអោយពួកគាត់បែបនេះ។

 លោកថា៖អ្នកដែលមកទទួលការលាបប្រេងនេះគឺមានអាយុចន្លោះពី៤០ ដល់៧០ឆ្នាំ​។ ហើយ​ការធ្វើបែបនេះគឺព្រះសហគមន៍ចង់យកចិត្តទុកដាក់ជាខ្លាំងជាមួយចាស់ជរា អ្នកក្រីក្រ អ្នកជំងឺដែលមិនសូវមានអ្នកចាប់អារម្មរណ៍អំពីជីវិតរបស់ពួកគាត់។ លោក​បន្ត​ថា យើង​ក៏​ចង់បង្ហាញថា ទោះបីជាពួកគាត់ចាស់ទ្រុឌទ្រោមយ៉ាងណា មានការលំបាកដោយសារជំងឺក្នុងខ្លួនយ៉ាងណាក៍ព្រះសហគមន៍ មិនបានបោះបង់គាត់ចោលដែរគឺនៅចាំផ្តល់កម្លាំងឲចិត្តជានិច្ច។

 លោកអភិបាលក៍បានរំលឹកដល់គ្រិស្តបរិស័ទទាំងអស់ថា៖សូមអោយយើងចេះយកចិត្តទុក​ដាក់ចំពោះគ្នាទៅវិញទៅមក ជាពិសេសសម្រាប់អ្នកជំងឺនិងចាស់ជរា មនុស្សទូទៅក្នុង​សង្គម ចេះចែករំលែកសេចក្តីស្រលាញ់ចំពោះគ្នាដូចព្រះយេស៊ូដែលបានស្រលាញ់មនុស្ស​លោកដោយមិនប្រកាន់អ្វីទាំងអស់៕

ដោយៈ រឿន ស្រីម៉ាច

  1 2 3 4 5 6 7 8 9 10  ...   
 

© Copyright 2014 Catholic Cambodia - All rights reserved.