ស្វែងរក
The replica watches uk country for this brand for everyone, I believe replica watches most people are more understanding of its home pilots watch, who let people rely on the rolex replicaflight table from the home? Whether it is the original Mark series, or the replica rolex Navy Air Force forces MIRAMAR or Antoine De Saint Exupéry special models have a lot of fans.
ព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញហើយ អាលេលូយ៉ា!

. - ១៦ មេសា ២០១៧
 

គ្រីស្តបរិស័ទមកពីកន្លែងផ្សេងៗ នៃព្រះសហគមន៍កាតូលិកតំបន់​ខេត្តតាកែវ ​បានជួបជុំគ្នានៅព្រះវិហារ សន្តីម៉ារីញញឹម នៃព្រះសហគមន៍កាតូលិកភូមិចំការទៀង ស្រុកត្រាំកក់ខេត្តតាកែវ នាល្ងាចថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧ ដើម្បីប្រារព្ធពិធី បុណ្យព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ។ 

ពេលចាប់ផ្តើមពិធី គ្រីស្តបរិស័ទទាំងអស់រួមជាមួយលោកអភិបាល និងបូជាចារ្យ បានជួយជុំគ្នាជំុវិញ ភ្នក់ភ្លើងដើម្បីប្រារព្ធពិធីព្រះពរភ្លើង មានពន្លឺទានជ័យ ដែលជាពន្លឺ បញ្ជាក់​នៃការរស់ឡើងវិញ​របស់ព្រះយេស៊ូ។ បន្ទាប់មកមានពិធីដង្ហែរទានទៅកាន់ទីសក្ការៈ ។ 

នៅទីសក្ការៈគ្រីស្តបរិស័ទទាំងអស់បន្តប្រារព្ធពិធីលើកតម្កើងព្រះបន្ទូល ដែលរៀបរាប់ពីការស់ឡើងវិញរបស់ព្រះគ្រីស្តជាអម្ចាស់។ ក្នុងរៀបរាប់ក៏មានការតាមរយៈពាក្យកាព្យ ក្នុងទម្រងចម្រៀងអាយ៉ៃខ្មែរ ផង​ដែលមានភ្លេងអាយៃ៉កំដរ ក្រោយមកក៏មានអានអត្ថបទ ស្តីអំពីកំណើត​ ពិភពលោក។

 

តាមជំនឿរបស់ព្រះសហគមន៍កាតូលិក បុណ្យព្រះយេស៊ូ​មាន​ព្រះជន្មរស់ឡើងវិញ គឺជាបុណ្យធំជាងគេបង្អស់។ ដោយសារព្រះជាម្ចាស់ប្រោសឲ្យព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញទើបមានអ្នកជឿរហូតមកដល់សព្វថ្ងៃ។ បើព្រះេយស៊ូសោយទិវង្គត មិនរស់ឡើងវិញទេក៏គ្មានអ្នកជឿដូច្នេះដែរ។    

  

ក្នុងធម្មទេសនា ទៅកាន់គ្រីស្តបរិស័ទដែលចូលរួម លោកអភិបាលអូលីវីយេ ដែលជាអធិបតីក្នុងពិធីមានប្រសាសន៍ថា “ ព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញហើយ! អាលេលូយ៉ា!អាលេលូយ៉ា!អាលេលូយ៉ា!”។ លោកលើកឡើងថា៖ ព្រះអង្គមានព្រះជន្មគង់នៅ តើគង់នៅឯណា?

គឺនៅក្នុងចិត្តបងប្អូននៅទីនេះ ​បងប្អូនដែលទទួលជីវិតថ្មីថ្ងៃនេះ ។​ ដូចព្រះបន្ទួលថ្ងៃនេះ ទេវទូត ​ប្រាប់ក្រុមស្ត្រីថា កុំទៅរកព្រះអង្គនៅក្នុងផ្នូរ ។​ ព្រះអង្គឲ្យគេទៅជួបព្រះអង្គនៅ​ស្រុកកាលីឡេ។

លោកថា៖  សព្វថ្ងៃធ្វើដូចម្តេចដើម្បីជួបព្រះអង្គនៅកាលីឡេ?

“ខ្ញុំជឿថា កាលីឡេនៅទីនេះ នៅក្នុងបងប្អូន ក្នុងបងប្អូនថ្មីដែលទទួលព្រះជន្មផ្ទាល់របស់ព្រះអង្គ គឺទទួលឲ្យល់ដង្ហើមផ្ទាល់របស់ព្រះអង្គ ។ ទទួលពន្លឺថ្មី ដែលមិនចេះរលត់”។

លោកអភិបាលបានរំឭកដល់គ្រីស្តបរិស័ទថា៖ “

សូមឲ្យយើងដែលទទួលជីវិត​ពីព្រះជាម្ចាស់ ទៅជាអ្នកដែលនាំជីវិតថ្មី ដល់គេ។ យើងដែលទទួលពន្លឺ ត្រូវធ្វើជាពន្លឺដើម្បីអ្នកដទៃ  ។ យើងដែលទទួលសេចក្តីស្រឡាញ់ពីព្រះជាម្ចាស់ ត្រូវមានចិត្តស្រឡាញ់ដូចព្រះជាម្ចាស់។”   

លោកបន្តថា ៖ សូមកុំឲ្យយើងនៅជាប់ជាមួយអ្នកដែលឆ្កាងព្រះយេស៊ូ។ សូមបើកភ្នែកមើល ពិភពលោក នេះ មានសង្គ្រាមសម្លាប់មនុស្ស យ៉ាងសន្ធឹក នៅសុីរី នៅអាហ្គានីស្ថាន អេហ្សុីប …។ សូមឲ្យយើងបើកភ្នែក មើលប្រទេសយើង…

មិនខ្វះទេអ្នកជិះជាន់អ្នកក្រីក្រ អំពើអយុត្តិធម៌​​ មិនខ្វះទេមនុស្ស ដែលបិទសិទ្ធិេសរីភាពអ្នកដទៃ  មនុស្សពុករលួយ មានបញ្ហាជាច្រើនទៀតដែលមនុស្សបន្តរឆ្កាងព្រះយេស៊ូតទៅទៀត។

លោកអភិបាលក៏បានលើកដែរថា៖ជូនការក្នុងព្រះសហគមន៍យើងក៏ដូចគ្នាដែរ មានអ្នកនាំពាក្យមិនពិត និយាយបង្ខូចឈ្នោះ និយាយដើមគេ ជិះជាន់គេ មើលងាយគេ ច្រណែនគ្នា ឬឈប់និយាយរកគ្នា …។ “បងប្អូនជាទីស្រឡាញ់កុំឲ្យយើងជាប់ជាមួយមនុស្សដែលឆ្កាងព្រះយេស៊ូ”។ ប៉ុន្តែយើងជាប្រជារស្ត្ររបស់ព្រះជាម្ចាស់ដ៏មានជីវិត ត្រូវចាំថា​កាលីឡេ នៅទីនេះ ដើម្បីចេញទៅប្រកាស​អំពីព្រះជាម្ចាស់មានព្រះជន្មរស់ឡើងវិញ​ អាលេលូយ៉ា។ 

លោកក៏បានជូនពរដល់គ្រីស្តបរិស័ទ ទាំងអស់ក្នុង ឱកាសឆ្នាំថ្មី ឲ្យបានពោរពេញដោយពន្លឺ ឲ្យបងប្អូនបន្តស្រឡាញ់ បន្តរបម្រើ បន្តរប្រកាសនៅក្នុងកាលីឡេ នៅទីនេះ ដើម្បីឲ្យកម្លាំងនៃជីវិតថ្មី បាញ់មនុស្សទាំងអស់ ឲ្យមានកម្លាំងសារជាថ្មី និងមានសេចក្តីសង្ឃឹមសារជាថ្មី ។

បន្ទាប់ពីធម្មទេសនា សម្រាប់បុណ្យដ៏ឱឡារិកនេះ​លោកអភិបាលអូលីវីយេ ធ្វើទទួលអគ្គសញ្ញាជ្រមុជទឹក​ឲ្យ បងប្អូន ជាមនុស្សេពេញវ័យ និងកូនង៉ែត ចំនូួន៥០នាក់​ដើម្បីឲ្យពួកទទួលជីវិតថ្មីរួមជាមួយព្រះយេស៊ូ។ ​

លោក​​អ៊ុយ ផើង ជាអ្នកទទួលអគ្គសញ្ញាជ្រមុជទឹកថ្មី មកពីព្រះសហកមន៍កាតូលិកកំពង់អំពិល ក្នុងខេត្តតាកែវ​ឲ្យដឹងថា លោកពិតជាមានអំណរខ្លាំងណាស់ ព្រោះថា​តាំងពីជឿលើព្រះយេស៊ូ ពីជីវិតរបស់លោកបានផ្លាស់ប្រែច្រើន អំពីរបៀបរស់នៅ មានសេចក្តីសង្ឃឹម និងផ្លូវចិត្ត ឲ្យបើកទូលាយច្រើនណាស់ស្រឡាញ់បងប្អូន។​ លោកផើងក៏បានប្រកាសជំនឿថា៖ “ព្រះយេស៊ូពិតជារស់ និងគង់ក្នុងរូបខ្ញុំពិតមែន”។   ទោះបីមានការរិះគន់ខ្លះអំពីការប្តូរជំនឿតែលោកនៅតែមានកម្លាំងជួបបងប្អូនអ្នករិះគន់ទាំងនោះ។

ចំណែកលោកយាយ ម៉ម សឿន ដែលមានវ័យ ៧៧ឆ្នាំ មកពីព្រះសហគមន៍សន្តប៉ូល មានប្រសាសន៍ស្រដៀងនឹងលោក អ៊ុយ ផើងដែរ៖ ថ្ងៃនេះពិតជាពេលត្រូវអរព្រះគុណព្រះជាម្ចាស់ខ្លាំងណាស់ ដែលព្រះអង្គបានត្រាស់ហៅឲ្យទទួលជីវិត្តថ្មី រួមជាមួយព្រះយេស៊ូ។ លោកយាយបន្តរថា នេះជាអំណរសប្បាយពិតប្រាកដ​ដែលោកយាយមិនដែលបានជួប ។ ក្នុងគ្រួសាររបស់ព្រះគ្រីស្តនាំឲ្យលោកយាយ មានសង្ឃឹមថ្មី និងអំណរសប្បាយពិតប្រាកដ។

រីឯយុវតី មុី គីមលីន មកពីព្រះវិហារសន្តីម៉ារីញញឹម ចំការទៀង បានឲ្យថា៖ រីករាយណាស់ដែលទទួលជីវិតថ្មីរួមជាមួយព្រះគ្រីស្ត ។ មានប្រកាសថា នឹងខិតខំថែរក្សាជីវិតថ្មីនេះឲ្យ​ជាប់ជាមួយពន្លឺរបស់ព្រះគ្រីស្ត ព្យាយាមប្រព្រឹត្តអំពើល្អ ចំពោះអ្នកដទៃ។

បុណ្យចម្លងឬបុណ្យព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញឆ្នាំ២០១៧ មានបងប្អូន ទទួលជីវិតថ្មីតាមរយៈអគ្គសញ្ញាជ្រមុជទឹក ក្នុងភូមិភាគភ្នំពេញចំនួនប្រមាណ ១២៨នាក់ ដោយឡែកក្នុងខេត្តតាកែវមានចំនួន៦៩នាក់ ។ ទូទាំងប្រទេស មានចំនួនប្រមាណជា៣០០នាក់​ដែលទទួលអគ្គសញ្ញាជ្រមុជក្នុងព្រះសហគមន៍កាតូលិក។

ព័ត៌មានច្រើនទៀត
១៣ មិថុនា ២០១៧

ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ ក្រោមការដឹកនាំ​របស់​លោក​អភិបាល អូលីវីយេ ជ្មីតអ៊ីស្ល៊ែរ បាន​យកចិត្តទុកដាក់បម្រើ​​អ្នក​​ក្រីក្រ​ ដោយ​រៀបចំឲ្យមាន​កម្មវិធី​ជួបជុំ​ជាមួយបណ្តាជនជាតិបារាំង​ដែលជា​​អ្នក​ជំនួញ និង​ជាអ្នក​មានតួនាទីការងារខ្ពស់នៅក្នុង​សង្គមកម្ពុជា កាលពីថ្ងៃទី​១៣ មិថុនា ២០១៧ នៅលើទូក​តាមដងទន្លេចតុមុខ រាជធានីភ្នំពេញ។

នៅក្នុង​កម្មវិធីនេះ លោក​អភិបាល បានធ្វើ​បទ​​បង្ហាញ​អំពី​ជីវិត​របស់ព្រះសហគមន៍​កាតូលិក​​កម្ពុជា​ តាមរយៈសកម្មភាពនានានៅក្នុង​សង្គម ជាពិសេស​នៅក្នុង​វិស័យ​អប់រំ និង​សហគ្រិន​សង្គម ដែលជា​បញ្ហា​ប្រឈមដ៏ចម្បង​ចំពោះជីវភាព​​របស់​អ្នក​តូចតាច ដោយ​រៀបចំ​ឲ្យ​មានតំណាង​ដែលជាអ្នក​ទទួលខុសត្រូវផ្ទាល់​តាម​ផ្នែកនីមួយៗ​ មក​បង្ហាញ​អំពី​ទស្សនវិស័យ និង​សកម្មភាព​ដែលកំពុង​ធ្វើ និង​ទទួលបានជោគជ័យកន្លងមក​​។

លោកអភិបាល​ព្រះសហគមន៍ ភូមិភាគ​ភ្នំពេញ​បាន​មាន​ប្រសាសន៍​ថានេះជាឱកាស​មួយ​​ដើម្បី​ឲ្យ​ព្រះសហគមន៍​កាតូលិក​បង្ហាញ​ និង​ជួយស្វែងរក​ការងារឲ្យ​និស្សិត​ធ្វើ ជាពិសេស​ទាំក់​ទងទៅនឹង​ការ​សិក្សា សម្រាប់វិទ្យាស្ថាន​សន្ត​ប៉ូល ដែល​យើង​មាន​ថ្នាក់​បរិញ្ញាប័តនានា​ ​និង​ដើម្បី​បង្ហាញ​ នូវអ្វីដែល​ព្រះ​សហគមន៍​កាតូលិក​ធ្វើ​ទាក់ទងទៅនឹង​សង្គមនជាពិសេស​នៅក្នុង​កសិកម្ម សិប្បកម្ម​ដូចជា​​ត្បាញ​​សូត្រ​​ កែច្នៃ​ម្ហូបអាហារ​ កសិដ្ឋានធំ​ដែលយើងមាន និង​ដើម្បី​បង្កើតទំនាក់ទំនង​ជាមួយ​ជន​ជាតិ​បារាំង ​ដែល​ធ្វើការនៅតាមវិស័យនេះក្នុង​ប្រទេស​កម្ពុជា។ លោកបន្តថា ដើម្បី​ឲ្យគេចាប់ផ្តើម​ស្គាល់​យើង​ ហើយជាពិសេស​យើងបាន​គិតអំពី​ទីផ្សារ​ការងារ​ ព្រោះថា​សមត្ថភាព និង​​ចំណេះដឹង​ប៉ុណ្ណឹង​​មិន​ល្មមទេ​ គឺ​ត្រូវ​ឲ្យ​គេ​ចេះ​បង្កើត​ទំនាក់​ទំនង មានចិត្ត​ស្មោះ​ត្រង់​​ ឲ្យ​យកចិត្តទុកដាក់​ឲ្យទទួលខុសត្រូចយ៉ាងខ្ពស់។

លើសពីនេះទៅទៀត​លោកអូលីវីយេបន្ថែម​ថា ​នេះក៏​ជាឱកាសមួយ​ផ្សព្វផ្សាយអំពី​សូត្រ​​​​ដែលយើងត្បាញ ស្ករគ្រាប់ដែលយើងធ្វើ​ សម្មិទ្ធិផលតាមកសិកម្មដែលយើងមាន​ ហើយ​ប្រហែលជាឱកាស​នៅពេលក្រោយ​រកទីផ្សារដើម្បីលក់​អ្វីៗទាំងអស់ដែលយើងមាន​។

រីឯលោក ផុន សុផល តំណាងវិទ្យាស្ថានសន្តប៉ូល ក៏បាន​បញ្ជាក់ផងដែរថា នេះ​ជា​ជំហ៊ាន​​ដំបូងដែល​ព្រះសហគមន៍​ផ្សព្វផ្សាយជាមួយបណ្តាជនជាតិបារាំង និងជំហ៊ាន​បន្ត​បន្ទាប់ទៀត​គឺនឹងរៀបចំឲ្យ​មាន​ជំនួប​ជាមួយ​សហគមន៍​អង់គ្លេស កូរ៉េ និង​សហគមន៍​ផ្សេងៗទៀត​ដើម្បីជួយ​ដល់​និស្សិត​ ជន​ក្រីក្រឲ្យ​មាន​ការងារធ្វើ។

ដោយ៖ ដាលីស

១១ មិថុនា ២០១៧

បេក្ខជន បេក្ខនារី​ ចំនួន​​២០នាក់​បាន​ទទួលពិធី​សុំ​ចូល​ព្រះ​សហគមន៍​ នៅ​ព្រះ​វិហារ​​ព្រះកុមារ​យេស៊ូ​បឹង​ទំពុន​ នៃ​មណ្ឌល​សកម្មភាព​ភ្នំពេញ​ខាង​ត្បូង ក្រោម​ការ​ដឹកនាំ​ដោយ​លោក​បូជាចារ្យ ដាមីញ៉ាំង ហ្វានឺរ និង​មាន​គ្រីស្ត​បរិស័ទ​ចូល​រួម​ជាង២០០នាក់ នា​ថ្ងៃ​ទី​១១ មិថុនា ២០១៧​ ក្នុង​ឱកាស​បុណ្យ​​លើក​តម្កើង​ព្រះ​ត្រៃឯក​ ដែលជាព្រះបិតា ព្រះបុត្រា និង​ព្រះវិញ្ញាណដ៏វិសុទ្ធ។

លោក​បូជាចារ្យ​ទទួល​បន្ទុក​ព្រះ​សហគមន៍នេះ គឺលោកដាមីញ៉ាំង បាន​មាន​ប្រសាសន៍​ថា​ ថ្ងៃនេះ​យើង​បាន​ធ្វើ​ពិធី​ជំហ៊ាន​ទីមួយ​ដែលជាថ្ងៃត្រឹមត្រូវ​ ដើម្បី​ឲ្យ​បេក្ខជន​រៀប​ចំខ្លួន​ឆ្ពោះទៅ​រក​អគ្គសញ្ញា​ជ្រមុជទឹក ​​ដែល​ទទួល​ក្នុង​ព្រះនាម​ព្រះ​បិតា ព្រះបុត្រា និងព្រះ​វិញ្ញាណ​ដ៏វិសុទ្ធ​។

នៅក្នុង​ធម្មទេសនា​ លោក​ដាមីញ៉ាំង មាន​មានប្រសាសន៍​លើកទឹកចិត្ត​ទៅ​កាន់​គ្រីស្ត​បរិស័ទ​​ទាំង​អស់​ ជាពិសេស​បេក្ខជន បេក្ខនារី​ទាំងនោះ​ដោយ​នឹក​រឮក​ដល់​ព្រះបន្ទូល “​មិនមែន​អ្នក​រាល់​គ្នា​ទេ​ដែល​ជ្រើស​រើស​ខ្ញុំ​ គឺ​ខ្ញុំ​ជា​អ្នក​ជ្រើស​រើស​អ្នក​រាល់​គ្នា”។​ លោក​បាន​ពន្យល់​ថា យើង​មាន​កិត្តិយស ដោយ​ព្រះជាម្ចាស់​បាន​ជ្រើស​រើស​យើង​ ដោយ​ផ្តល់​នូវ​តួនាទី​នៃ​កាងារ​របស់​យើង​គឺ​ “សេចក្តី​ស្រឡាញ់” និង​ត្រៀម​ខ្លួន​ទទួល​ព្រះជាម្ចាស់​ជានិច្ច ទោះ​បី​ស្លាប់​ទៅ​ហើយ​ ព្រោះ​ព្រះជាម្ចាស់​ជាសេចក្តី​ស្រឡាញ់។

លោកបន្ត​ថា នៅ​លើ​លោក​យើង​នេះ​សេចក្តី​ស្រឡាញ់​មិនមែន​ជាស្ករ តែជា​អំបិលព្រោះ​ពេលខ្លះ​ពុំ​មាន​ភាព​ងាយ​ស្រួល​ សម្រាប់​យើង​ដែល​ត្រូវ​ស្រឡាញ់​ខ្មាំង​សត្រូវ​។ ម្យ៉ាងវិញ​ទៀត​អំបិល​មាន​អត្ថប្រយោជន៍ជាច្រើន ទាំងរស់ជាតិ និងជួយរក្សាអាហារឲ្យនៅបានយូរ​(សម័យ​បុរាណ) មិនតែប៉ុណ្ណោះពាក្យថា Salary(ប្រាក់ខែ) បានមកពី​ពាក្យឡាតាំង​ដែល​មានន័យថា​អំបិល​ផងដែរ។

លោកបូជាចារ្យ​រំឮកផងដែរថា អ្នក​ដែល​ត្រៀមខ្លួន​ទទួល​អគ្គសញ្ញាជ្រមុជទឹក គឺ​ត្រៀម​ខ្លួន​ធ្វើ​ជា​អំបិល​​សម្រាប់​មនុស្ស​លោក​ ដូចនេះ​បានជាសម័យមុន​ពេលគេទទួល​អគ្គ​សញ្ញា​​ជ្រមុជទឹក គឺ​គេមាន​ទំនៀមទំលាប់​យក​អំបិល​បន្តិច​ដាក់ក្នុង​មាត់។​

ក្រោយ​ពី​បញ្ចប់​ធម្មទេសនា កញ្ញា កែវ កញ្ញា តំណាង​គ្រូ​អប់​រំជំនឿ​ បាន​ប្រកាស​បង្ហាញ​មុខ​បេក្ខជន និង​ស្នើរ​សុំ​លោក​បូជាចារ្យ ​​ដើម្បីទទួលពិធីសុំចូលព្រះសហគមន៍។

លោកបូជាចារ្យ​ បាន​សួរ​បញ្ជាក់​អំពីគោលបំណង និង​​ជំនឿ​របស់​បេក្ខជន ដោយ​បោះ​បង់​នូវ​ជំនឿដើមរបស់ខ្លួន ហើយ​​ជឿលើ​ព្រះជាម្ចាស់ជាព្រះបិតា ព្រះបុត្រា និងព្រះ​វិញ្ញាណ​​ដ៏វិសុទ្ធ តាមរយៈ​ការយកព្រះគ្រីស្ត​ជាទីពឹង យកព្រះបន្ទូលជាទីពឹង និង​យកព្រះសហគមន៍​ជាទីពឹង​នៃ​ជំនឿរបស់ខ្លួន។

ដោយ៖ ដាលីស

០៤ មិថុនា ២០១៧

បេក្ខជន បេក្ខនារីចំនួន ៣៧នាក់មកពី​សគមន៍​និយាយភាសាផ្សេងៗគ្នា​ បានទទួល អគ្គសញ្ញាលាបថ្ងាស ក្នុងឪកាសបុណ្យព្រះវិញ្ញាណយាងមក នៅព្រះវិហារកាតូលិក សន្តយ៉ូសែប​(ផ្សារតូចភ្នំពេញ)។ ពិធីនេះបានប្រព្រឹត្តទៅកាលពីថ្ងៃទី ៤ ខែមិថុនា​ ២០១៦៧​ ដោយមានលោក អូលីវីយេ ជ្មីតអីស្ល៊ែរ អភិបាលព្រះសហគមន៍កាតូលិកភ្នំពេញជាអធិបតី និងមានបងប្អូន គ្រីស្តបរិស័ទចូលរួមជា​ច្រើន​កុះករ ដែលពីសហគមន៍គ្រីស្តបរិស័ទនិយាយភាសាអង់គ្លេស សហគមន៍គ្រីស្តបរិស័ទនិយាយភាសាបារាំង សហគមន៍គ្រីស្តបរិស័ទនិយាយភាសាកូរ៉េ និងភាសាខ្មែរ​។​

មានប្រសាសន៍ក្នុងពេលធម្មទេសនា លោកអូលីវីយេ ​ បាន​មា​នប្រសាសន៍ ​ណែនាំ​ដល់គ្រីស្ត​បរិស័ទដែលមានវត្តមានក្នុងពិធី​​ថា៖ មុនព្រះយេស៊ូ​យាង​ឡើង​ស្ថានបរមសុខ ព្រះអង្គ​បាន​ប្រទាន​សេចក្តីសុខសាន្ត ហើយ​សេចក្តី​សុខសាន្ត​គឺជាមូលដ្ឋាន​​​គ្រឹះ​ដ៏សំខាន់បំផុត។ លោក​បន្តថា ប្រសិន​បើគ្មាន​សេចក្តីសុខសាន្តនៅក្នុង​ចិត្ត​យើង​នោះទេ នោះ​ទាំង​ខ្លួន​យើង​ផ្ទាល់ ទាំង​ព្រះសហគមន៍ ទាំងក្នុងសង្គម និង​ពិភពលោក​ទាំង​មូល​ក៏គ្មានសេចក្តីសុខសន្តិភាពដែរ។

លោកអភិបាល​ក៏​បានជំរុញ​ឲ្យ​គ្រីស្ត​បរិស័ទ​ទាំងអស់​ យកចិត្ត​ទុកដាក់​ថែរក្សា​សេចក្តី​សុខសាន្ត​ដែលបានទទួលពីព្រះជាម្ចាស់តាមរយៈព្រះវិញ្ញាណ។ ​ដោយហេតុ​ថា ​នៅ​ពេល​​​ដែល​ចេញ​ទៅ​ប្រកាស​ដំណឹងតាមរយៈជីវិត​រស់នៅ​ប្រចាំថ្ងៃ ​ដែល​​ពោរ​ពេញ​ដោយ​សេចក្តី​សុខសាន្ត មាន​សេចក្តី​ស្រឡាញ់និង​ចេះ​បម្រើ​គ្នា​ទៅវិញ​ទៅមក នោះ​នាំ​ឲ្យ​ខ្លួន​យើង​ម្នាក់ៗ​អភិវឌ្ឍន៍ខ្លួនឯងផ្ទាល់​ និង​ពិភពលោកទាំងមូល។​ 

 

លើសពីនេះ​ទៅ​ទៀត លោក​អូលីវីយេ បានជំរុញឲ្យ​គ្រីស្ត​បរិស័ទ​យកចិត្ត​ទុកដាក់​ក្នុង​ការ​លើក​លែងទោសឲ្យ​គ្នា​ទៅវិញ​ទៅមក​យ៉ាង​ពិត​ប្រាកដគឺ "​មានចិត្តលើកលែងទោស និង​លើកលែងទោសពិតៗ មិនត្រឹមតែ​បបូរមាត់នោះទេ"។ លោក​អភិបាល​បញ្ជាក់​បន្ថែមថា ព្រះវិញ្ញាណដ៏វិសុទ្ធចង់សកម្ម តែសកម្មឬមិនសកម្ម​គឺ​​អាស្រ័យលើចិត្ត​របស់យើងដែលខិតខំអនុវឌ្ឍន៍។

 

បន្ទាប់ពីធម្មទេសនា​លោក​អូលីវីយេ​ អភិបាលព្រះសហគមន៍ ​​បាន​សួរ​បញ្ជាក់​អំពី​ជំនឿ​របស់​បេក្ខជន​ចំពោះ​ព្រះជា​ម្ចាស់​​​នៅក្នុង​ពិធី​ទទួល​អគ្គសញ្ញាលាបថ្ងាស ហើយ​​ប្រកាស​ធម៌ជឿ​រួមជាមួយ​គ្រីស្ត​​បរិស័ទ​។ បន្ទាប់មករួម​ជាមួយ​សន្ត​បុគ្គល​ទាំងឡាយ ទូលអង្វរព្រះ​ជាម្ចាស់​​ដើម្បី​សូម​ព្រះ​វិញ្ញាណ​យាង​មក​គង់​សណ្ថិត​ជាមួយ​បេក្ខជន​ទាំងអស់ សូមឲ្យ​ពួកគេ​ទទួល​បាន​ផលផ្លែ​នៃព្រះ​វិញ្ញាណ​គឺ ១) មាន​ប្រាជ្ញាឈ្លាសវៃ។ ២) ដឹងខុសដឹងត្រូវ​។ ៣) ដឹងអំពី​សេចក្តីពិត។ ៤) មាន​យោបល់ល្អ។ ៥) មាន​សេចក្តី​អង់អាច។ ៦) ប្រព្រឹត្តតាម​ការណែនាំរបស់ព្រះវិញ្ញាណ។ និង​៧) ចេះគោរពកោតខ្លាចព្រះបិតា។

 

ជាព្រះវិញ្ញាណរបស់ព្រះយេស៊ូជាអម្ចាស់ដែលប្រទានដល់ក្រុមគ្រីស្តទូត ក្នុងបុណ្យទីហាសិបតាមព្រះបន្ទូលសន្យា មុនចាត់គេឲ្យចេញទៅប្រកាសដំណឹងល្អអំពីព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ ទៅដល់មនុស្សលោកនៃទីដាច់ស្រយាលនៃផែនដីទាំងមូល។

លោក ឃឹម​ សាខន ជា​បេក្ខជន​ទទួល​អគ្គសញ្ញា​លាប​ថ្ងាស​​នៅ​ក្នុង​ថ្ងៃនេះ​បាន​និយាយថា “អគ្គសញ្ញា​លាបថ្ងាស​នេះ​គឺ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ពោរពេញទៅ​ដោយ​ព្រះ​វិញ្ញាណ ដោយ​បំផុសគំនិត​ខ្ញុំ​ថ្មីៗ​ឲ្យ​រក្សា​ជំនឿ​ឲ្យ​ខ្ជាប់​ខ្ជួន​កុំឲ្យ​ប្រាសចាកពី​ជំនឿ សេចក្តី​សង្ឃឹម និង​សេចក្តី​ស្រឡាញ់​”។ លោកបាន​​បន្ត​ថា​ លោក​នឹង​បន្ត​ប្រកាស​ដំណឹងល្អ​ដល់​អ្នក​ជិតខាង​ឲ្យ​ពួកគេទទួលជឿលើ​ព្រះ​យេស៊ូ​គ្រីស្ត​ ដោយ​បង្ហាញ​សេចក្តីស្រឡាញ់ និង​យកចិត្ត​ទុកដាក់​ជួយចំពោះអ្នក​ដទៃ។

តាមជំនឿនៃព្រះសហគមន៍កាតូលិក អស់អ្នកដែលទទួល​អគ្គសញ្ញាលាបថ្ងាស គឺអស់​អ្នកដែលទទួលអគ្គសញ្ញាជ្រមុជទឹករួចហើយ។ អគ្គសញ្ញានេះ គឺបញ្ជាក់បន្ថែមថា បងប្អូនជាគ្រីស្តបរិស័ទ ពេញលក្ខណៈ ព្រះជាម្ចាស់ត្រាស់ហៅ គេឲ្យទទួលព្រះវិញ្ញាណដ៏វិសុទ្ធ​ដើម្បីបញ្ជាក់ជំនឿរបស់ខ្លួន និង ចាត់ឲ្យបងប្អូនចេញទៅ ប្រកាសដំណឹងល្អអំពីព្រះយេស៊ូ តាមរយៈការធ្វើសក្ខីភាពអំពីជំនឿរបស់ខ្លូន ​ធ្វើជាសាក្សី​នៃធម៌មេត្តាករុណា​របស់​ព្រះ​ជាម្ចាស់​​ ដល់មនុស្សដែលនៅជុំវិញយើង។

​ដោយ៖ ដាលីស

 

០៤ មិថុនា ២០១៧

ក្រុម​គ្រូពេទ្យ​ និង​យុវជនរួមជាមួយ​គណៈកម្មការមកពី​ប្រទេស​កូរ៉េ​៤២នាក់​ បាន​​ចាប់​ដៃ​សហការ​​ជាមួយ​ការិយាល័យ​សុខភាព ​ព្រះសហគមន៍កាតូលិក​ភូមិភាគភ្នំពេញ​ ដើម្បី​ជួយ​ពិនិត្យ និងព្យាបាល​ជំងឺទូទៅដល់​ប្រជា​ជនដែលរស់នៅ​​ប្រទេសកម្ពុជា ចាប់ពី​ថ្ងៃទី៤ដល់​ទី​៦ ខែមិថុនា ឆ្នាំ២០១៧ នៅព្រះវិហារ​សន្ត​យ៉ូសែប (​ផ្សារតូច)។

លោក​បូជាចារ្យ​ ម៉ូសេ លី ជាប្រធានដឹកនាំ​ក្រុមគ្រូពេទ្យ​មកពីកូរ៉េ បាន​មាន​ប្រសាសន៍​ថា​ កម្មវិធីនេះ​​ផ្តើម​ឡើង​ក៏ព្រោះ​តែខួបទី២៥ឆ្នាំ​នៃ​​​ព្រះសហគមន៍​សន្តយ៉ូហាន ក្នុង​ភូមិភាគ​ស៊ូវុន​(Suwon) នៅប្រទេសកូរ៉េ ហើយ​ខ្ញុំ​បាន​លឺអំពី​ព្រះសហគមន៍​ និង​ផ្នែកវេជ្ជសាស្ត្រ​នៅ​ប្រទេស​កម្ពុជា​តាមរយៈ លោកបូជាចារ្យ​ដាមីញាំង និង​បងស្រី​ហេលែន ពួកយើង​ក៏បាន​សម្រេចចិត្ត​ជ្រើស​រើស​ប្រទេស​កម្ពុជា ​ដើម្បី​បម្រើសេវាពិនិត្យ និងព្យាបាលជំងឺនៅទីនេះ។​

លោកបូជាចារ្យ​រូបនេះ ​ក៏​បាន​ថ្លែងអំណរគុណដល់​អ្នកជំងឺទាំងអស់ ដែលបាន​ពេញចិត្ត និង​ស្នើសុំឲ្យក្រុមលោក​មកទីនេះទៀត ហើយក៏សូមអរគុណ​ដល់ព្រះសហគមន៍​កាតូលិកកម្ពុជាដែល​បាន​​ទទួល​ពួកលោក​យ៉ាងកក់ក្តៅ។

បងស្រី ហេលេណា អូ បាន​លើកអំពី​ដើមហេតុ​នាំឲ្យ​មាន​កម្មវិធីនេះឡើងថា​ រយៈពេល​២ឆ្នាំ​ដែល​ខ្ញុំ​បាន​ធ្វើ​ការជាមួយ​អ្នក​ជំងឺ គឺ​ខ្ញុំ​បាន​ជួប​អ្នក​ជំងឺ​ភាគ​ច្រើន​ដែល​មិន​សូវ​បាន​ជួប​ជាមួយ​គ្រូពេទ្យ​​ជំនាញ​នោះទេ។​ ដូនជី​ ក្នុង​ក្រុម​គ្រួសារ​សន្តប៉ូល​ នេះ​បន្តថា ដោយឃើញ​ស្ថានភាព​បែបនេះ​ទើប​ខ្ញុំ​រួមជាមួយលោក​បូជាចារ្យ​ដាមីញាំង បាន​ទាក់ទង​ទៅ​ព្រះ​សហគមន៍​សន្ត​យ៉ូហាន​ប្រទេសកូរ៉េ ដើម្បី​រកឱកាស​ជួយ​ដល់​អ្នក​ជំងឺនៅទីនេះ។

អ្នកស្រី មួយ ឃីម មកពី​ច្រាំងចំរេះ បាន​និយាយថា​គ្រូពេទ្យ​នៅទីនេះ​យកចិត្ត​ទុកដាក់ និង​ពិនិត្យបានដិតដល់។ អ្នក​ស្រី​ ឃីម​ ក៏​បាន​ផ្លែងអំណរគុណចំពោះក្រុមពេទ្យស្ម័គ្រចិត្ត និង​ព្រះសហគមន៍ដែលបាន​រៀបចំឲ្យមាន​កម្មវិធីនេះឡើង និង​ចង់ឲ្យមាន​ការពិនិត្យ​ដូច​នេះ​ញឹក​ញាប់។​

រីឯលោក​ លោក ម៉ៅ សុភា ក្នុង​វ័យ​៥១ឆ្នាំ​ មាន​ជំងឺ​ក្រពះពោះវៀន រស់នៅ​ភូមិ​ត្រពាំង​អញ្ចាញ​ បាន​ឮដំណឹងនេះ​តាមរយៈបងប្អូននៅទួលសង្កែ បាន​ថ្លែង​អំណរគុណ​ ដោយ​យល់ថា​ការ​ពិនិត្យ និងព្យាបាលនេះ​ល្អព្រោះ​អាចកាត់បន្ថយលុយ ហើយ​ប្រសិន​បើ​ខាងកូរ៉េ អាច​មក​ញឹក​ញាប់នោះក៏រឹតតែប្រសើរថែមទៀត។ លោក​ថា​ “នេះជាលើកទីមួយនៅក្នុងជីវិតខ្ញុំ​ដែលបាន​មក​ពិនិត្យ និងព្យាបាលបែបនេះ ហើយគ្រូពេទ្យ​បាន​យកចិត្តទុកដាក់ចំពោះអ្នក​ជំងឺ​ ហើយ​ជួសមុខឲ្យ​ប្រជាជនខ្មែរទាំងអស់ខ្ញុំសូមថ្លែងអំណរគុណដល់​កម្មវិធីនេះ”។​

លោក​វិជ្ជបណ្ឌិត ជួង សាវឿន​​បាន​ឲ្យ​ដឹងថា សកម្មភាព​មនុស្សធម៌​របស់​ក្រុមគ្រូពេទ្យ​កូរ៉េ​ខាងត្បូង គឺ​ការិយាសុខភាព​ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ​បាន​រៀបចំជាមួយ​បងស្រីហេលេណា ដើម្បី​ស្នើ​សុំ​រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ​ក្រសួង​សុខាភិបាល​ដើម្បីជួយ​សម្រួលដល់ក្រុមនេះ​អាចចូល​មក​​កម្ពុជា​​រួមជាមួយ​​សម្ភារៈ និង​ថ្នាំ​ដើម្បីពិនិត្យ និងព្យាបាលទៅ​តាមគ្រប់​​ប្រភេទនៃជំងឺ។ លោក​បន្តថា រយៈពេលប៉ុន្មានថ្ងៃនេះមានបងប្អូនយើង​ចាប់អារម្មណ៍ជាច្រើន​ដោយ​មាន​អ្នកជំងឺ​មក​ពីតាមបណ្តាខេត្ត​ផងដែរ។​

ចាប់ពីរសៀលថ្ងៃទី៤ រហូត​ដល់​ថ្ងៃទី​៦មិថុនា ខែមិថុនា ឆ្នាំ២០១៧ មាន​អ្នកជំងឺ​​មក​ព្យាបាល​ជំងឺ​ជាច្រើន​​ប្រមាណជាង១០០០នាក់។​

នេះជាលើកទីមួយ​ហើយ ​ដែល​ក្រុមនេះ​ធ្វើការ​សហការរួម​ជាមួយ​ការិយាល័យ​សុខភាព​ព្រះសហគមន៍​កាតូលិកភូមិភាគភ្នំពេញប្រទេសកម្ពុជា។

ដោយ៖ ដាលីស

០១ មិថុនា ២០១៧
 
ព្រះសហគមន៍​កាតូលិក​ភូមិ​ភាគ​ភ្នំពេញ បាន​យកចិត្ត​ទុកដាក់​ចំពោះ​កុមារទាំងឡាយ​ដោយ​​ចូលរួម និង​គាំទ្រយ៉ាងពេញទំហឹង អំពី​សិទ្ធិកុមារ​។​ 
 

ជាក់ស្តែង​ អភិបាលអូលីវីយេ អភិបាល​ព្រះសហគមន៍​កាតូ​លិក​​​ភូមិ​ភាគ​ភ្នំពេញ ​​បានដាក់ផែនការណ៍ឲ្យការិ​​យាល័យ​យុវជន ជំទង់ និងកុមារ​នៃព្រះសហគមន៍​កាតូលិក​ភូមិ​ភាគ​ភ្នំពេញ ប្រារព្ធ​ទិវាសិទ្ធិកុមារអន្តរជាតិ​ នា​ថ្ងៃទី​១ មិថុនា ២០១៧នៅ​គ្រប់​ព្រះសហគមន៍​​នានា​នៅ​ក្នុង​​ភូមិ​​ភាគ​នេះ​​​ ដើម្បី​ឲ្យ​កុមារទាំង​នោះ​ទទួល​បាន​ទាំង​អំណរ​សប្បាយ​​​​​​ជាមួយ​គ្នា ជាពិសេស​ទទួល​បាន​ការ​យល់​ដឹង​បន្ថែម​អំពី​សិទ្ធ​ទាំង​ឡាយ​ដែល​ពួកគេ​មាន។ ព្រមទាំងមានការ​អធិដ្ឋាន​ជាពិសេស​សម្រាប់កុមារទាំងឡាយ​នៅក្នុង​ពិភព​លោក​ ​ដែល​បាន​បាត់បង់ជីវិត​ និង​កំពុង​តែរងគ្រោះ ដោយការរំលោភបំពាន។​​​ លោកអភិបាលអូលីវីយេបានចូលរួមដោយផ្ទាល់នៅ តាមព្រះសហគមន៍កាតូលិកមណ្ឌលសកម្មភាពតាកែវ និងព្រះសហគមន៍កាតូលិកមណ្ឌលសកម្មភាពកំពត។

លោក​ស៊ាន់ សារឿន  អ្នក​សម្របសម្រួល​នៅក្នុង​កម្មវិធីនេះទាំងមូល បាន​ឲ្យដឹងថា៖ នេះជាលើក​ទី​មួយ ​ដែល​ព្រះ​សហគមន៍​បាន​រៀប​ចំកម្មវិធីនេះ​ជាមួយកុមារ​ព្រមៗគ្នា​តាម​ព្រះ​សហ​គមន៍​នីមួយៗស្គ្រប់កន្លែងមណ្ឌលសកម្មភាពនៃភូមិភាគ​ភ្នំពេញ​ ។ ​លោក​ពិត​ជាមាន​អំណរ​សប្បាយ​ដោយ​បាន​ឃើញ​កុមារទាំង​នោះ​មាន​ស្នាម​ញញឹម​គ្រប់ៗគ្នា​ ហើយកម្មវិធី​បានប្រព្រឹត្តទៅ​យ៉ាងរលូន។

 លោក​បូជាចារ្យ​ ដាមីញាំង ហ្វានឺរ ដែល​ទទួល​ខុសត្រូវ​មណ្ឌល​សកម្មភាព​ភ្នំពេញ​ខាង​ត្បូង​ បាន​មាន​ប្រសាសន៍ថា កម្មវិធី​នេះ​មាន​សារៈ​សំខាន់ខ្លាំងណាស់។ ​កុមារដែល​បាន​ចូលរួម​គឺ​មាន​ទាំង​កុមារជាគ្រីស្ត​បរិស័ទ និង​មិនមែន​ជា​គ្រីស្ត​បរិស័ទ​។ លោកបន្តថា៖ ក្មេងៗ​សំខាន់​ព្រោះ​ព្រះ​យេស៊ូ​មាន​ព្រះ​បន្ទូល​ថា ប្រសិន​បើ​អ្នក​គ្មានចិត្ត​ដូចកូនក្មេង អ្នក​មិន​អាច​ចូលស្ថាន​បរមសុខបានទេ។ លោក​ដាមីញាំង ក៏​បាន​បកស្រាយ​ផងដែរថា​ ក្មេងៗ​ជាមនុស្ស​សាមញ្ញ​ មាន​អំណរ​សប្បាយ និង​នាំឲ្យ​មនុស្ស​ធំចូលរួមនៅក្នុង​អំណរសប្បាយ​ ហើយ​ចំពោះ​សង្គមវិញ​ពួកគេគឺ​ជា​អនាគត​នៃ​សង្គម ដូចនេះ​សម្រាប់​ប្រទេសនីមួយៗ​គឺ​ត្រូវជួយឲ្យ​កុមារទាំងនោះ​រីកចម្រើន ដោយ​ចេះទទួលខុសត្រូវ និង​យល់អំពី​សិទ្ធិរបស់ពួកគាត់ផងដែរ។​

ជាលទ្ធផល​ព្រះសហគមន៍​ជាង៤០កន្លែង​ នៃ​មណ្ឌល​សកម្មភាព​ទាំង​៩​របស់​ភូមិភាគ​ភ្នំពេញ​​​បាន​រៀបចំកម្មវិធី​ខាងលើ​​ជាមួយ​កុមារ​​ជាង៤០០០នាក់ ហើយ​កុមារទាំងអស់​នោះ​បាន​ទទួលការយល់ដឹងអំពី​សិទ្ធ​ធំៗទាំង៤របស់ពួកគេគឺ៖ សិទ្ធិរស់រានមានជីវិត សិទ្ធិ​ក្នុង​ការអភិវឌ្ឍ សិទ្ធិទទួលបាននូវការការពារ និង​សិទ្ធិចូលរួម។ 

ដាលីស

២៨ ឧសភា ២០១៧

ថ្លែងនៅក្នុងធម្មទេសនាទៅកាន់គ្រីស្ត​បរិស័ទ​ជាច្រើនរយនាក់​ នាឱកាស​បុណ្យ​ព្រះ​យេស៊ូ​​យាងឡើងស្ថានបរមសុខ និង​សម្ភោធអាគារសិក្សាថ្មី​ នៅ​ព្រះវិហារ​សន្តីម៉ារី ទួលតាំង កាលពីថ្ងៃទី២៨ ឧសភានេះ លោកអូលីវីយេ អភិបាលព្រះសហគមន៍ភូមិភ្នំពេញបាន​ជំរុញ​ឲ្យ​មាតា​បិតានៅតាមព្រះសហគមន៍កាតូលិកនានាក្នុងភូមិភាគភ្នំពេញ យកចិត្ត​ទុក​ដាក់​បញ្ជូនកូនឲ្យ​ទៅ​សាលា ជាជាងឲ្យកូនទៅជួយធ្វើការរកស៊ី។

លោក​អភិបាល​អូលីវីយេ បាន​មាន​ប្រសាសន៍​ថា​៖ “ នៅតាម​ដងទន្លេមេគង្គ​ និង​បាសាក់​​មាន​បងប្អូន​គ្រីស្តបរិស័ទច្រើនណាស់​ដែល​រស់នៅ ​ តាំងពី​មុន​សង្គ្រាម​ និង​ក្រោយសង្គ្រាម​​រហូតបច្ចុប្បន្ន។​ លោកបន្ត​ថា នៅក្នុង​ព្រះសហគមន៍ យើង​គិតថា​នឹងខិតខំ​រស់នៅ​ជាគ្រួសារតែមួយ​តាមព្រះជាយេស៊ូ ហើយ​១៥​ព្រះសហគមន៍​​កាតូលិកនៅតាមដងទន្លេនេះ ខ្ញុំ​បាន​បង្កើត​សាលា មត្តេយ្យ និងបថមសិក្សា​ឲ្យ​កុមារតូចរៀនរហូតដល់ថ្នាក់ទី២ ឬទី៣ ដើម្បីឲ្យគេមានមូលដ្ឋានមុន ពួកគេចូលទៅរៀននៅសាលារដ្ឋបាន។”

ជាក់ស្តែងណាស់ការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់របស់លោកអភិបាលអូលីវីយេ នាំឲ្យព្រះសហគមន៍សន្តីម៉ារី​នេះ បើកថ្នាក់សិក្សាមូលដ្ឋានសម្រាប់កុមារ ពីកំរិតមត្តេយ្យ​ ដល់បឋមសិក្សា ថ្នា់ក់ទី១ ទី២ជាដើម។​ ពេលនេះក៏បានកសាងអាគារដ៏ស្កឹមស្កៃ សម្រាប់បម្រើក្នុងវិស័យអប់រំទូទៅនេះផងដែរ។​

បន្ទាប់ពី​អភិបូជា លោកអភិបាលអូលីវីយេ រួមជាមួយលោកអភិបាល លោកបូជាចារ្យ និងសប្បុរសជនដែលបានឧបត្ថម្ភ ក្នុងការសាងសង់ បានអញ្ជើញកាត់ខ្សែបូរ​​សម្ភោធដាក់ឲ្យ​ប្រើ​ប្រាស់​អាគារ​សិក្សាជាផ្លូវការ។ លោកអភិបាលក៏បានបាចទឹកព្រះពរ នៅក្នុងអគារថ្មីទាំងមូល ដើម្បីព្រះជាម្ចាស់ថែរក្សាគ្រប់មនុស្សទាំងអស់ដែលស្នាក់នៅ និងចេញចូលក្នុងអាការនេះ។ ​

អាគារថ្មីនេះមានសប្បុរសជនជាច្រើនបានជួយឧបត្ថម្ភ  រួមទាំងលោកអគ្គរាជទូតបុរីវ៉ាទីកង់ ប្រចាំប្រទេសសិង្ហបុរី ផងដែរ។

 

ដាលីស

២៥ ឧសភា ២០១៧

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ទទួលជួបពិភាក្សាជាមួយសហគមន៏គ្រឹស្តនៅក្នុងកម្ពុជា ជាង៤០០០នាក់ នាព្រឹកថ្ងៃទី២៥ ឧសភា ឆ្នាំ២០១៧ នៅសាលសន្និបាតនិងពិព័ណ៌កោះពេជ្យ រាជធានីភ្នំពេញ។

នេះជាលើកទី២ហើយ ដែលសម្តេចតេជោ ទទួលជួបពិភាក្សាជាមួយនឹង សហគមន៏គ្រឹស្តនៅក្នុងប្រទេសកម្ពុជា ដែលពេលលើកទី១ត្រូវបានប្រារព្ធក្នុងឆ្នាំ២០១៦។

ថ្លែងក្នុងឱកាសនេះ សម្តេចតេជោ បានអះអាងជាថ្មីម្តងទៀត នូវ សុខុដុមនីយភាព ខាងសាសនា ក្នុងប្រទេសកម្ពុជា និង មានភាពល្អប្រសើរក្នុងទំនាក់ទំនង រវាងសាសនា ព្រះពុទ្ធ សាសនា ម៉ូស្លឹម សាសនា គ្រឹស្ត ដែលពិតជាមានសារៈសំខាន់បំផុតក្នុងសុខុដុភាពខាងសាសនា នេះដែលកម្ពុជាពុំមានជម្លោះសាសនាដូចបណ្តារប្រទេសដទៃទៀតនៅលើពិភពលោក។

សម្តេចតេជោ ក៏បានធ្វើការថ្លែងអំណរគុណចំពោះ សហគមន៏គ្រឹស្ត ដែលបានជំរុញនូវការអភិវឌ្ឍ និង សកម្មភាពមនុស្សធម៌ក្នុងប្រទេសកម្ពុជាផងដែរ។

យោងតាមក្រសួងធម្មការ និង សាសនា កម្ពុជាមាននិការចំនួន២​នៃសាសនាគ្រឹស្ត ដូចជា កាតូលិក និង​ ប្រូតេស្តង់។ អ្នកគោរពប្រតិបត្ត័តាមនិកាយកាតូលិក មានចំនួន ១២៩០០ នាក់ និង ប្រូតេស្តង់ មានចំនួន ៨៣០៨៦ នាក់។​

សាសនាគ្រឹស្តត្រូវបានផ្សព្វផ្សាយក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ១៩២៣ មកម្ល៉េះ ដែលគិតមកទល់បច្ចុប្បន្នមានរយៈពេល ៩៤ឆ្នាំមកហើយ។

ប្រទេសកម្ពុជាត្រូវបានទទួលស្គាល់នូវសេរីភាពខាងជំនឿនិងសាសនា ខណៈពេលដែលសាសនា ព្រះពុទ្ធជាសាសនា របស់រដ្ឋ។ ៩៥ភាករយ​នៃ ចំនួនប្រជាជនសរុប ចំនួន១៥លាននាក់ គោរពប្រតិបត្តិនូវសាសនាព្រះពុទ្ធ ដែលមាន៤៥១៤ វត្តអារាមទូទាំងប្រទេស និង ៥៦៨២០ ព្រះសង្ឍ ព្រមទាំង សាសនិកអ៊ីស្លាមចំនួន ៣០០ ០០០ នាក់៕

ដោយ៖ ផល សុផានិត

២៣ ឧសភា ២០១៧

ទីក្រុងកែប ៖ ​លោកអភិបាលអូលីវីយេ ជ្មីតអ៊ីស្ល៊ែរ បានធ្វើជាអធិបតីក្នុងពិធីបុណ្យយ៉ាង​ឱឡារិកនៃពិធីបុណ្យព្រះនាងម៉ារីជាទីពំនឹងគ្រីស្តបរិស័ទ នៅសហគមន៍សាលាបច្ចេកទេស​ដុនបូស្កូ និងមូលនិធិកូនក្មេងនៃខេត្តកែប។ នេះជាបុណ្យប្រកបដោយសេចក្តីស្រឡាញ់ សម្រាប់ក្រុម​បងស្រីដុនបូស្កូសាឡេស៊ាន ហើយនិងគ្រីស្តបរិស័ទដែលថ្វាយបូជា​ចំពោះព្រះ​នាង​ម៉ារី ​​ជាទីពំនឹងពំនាក់គ្រីស្តបរិស័ទ។ ពិធីបុណ្យនេះ ត្រូវបានប្រារព្វជាប្រពៃណី ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ ប៉ុន្តែពិធីនេះត្រូវ​បានលើកមកធ្វើនៅថ្ងៃទី២៣វិញ ពីព្រោះលោក​អភិបាល​អាចចូលរួមបានតែនៅថ្ងៃក្នុងនេះ​ ដោយមានការ​ព្រមព្រៀង​ជាមួយលោកបូជាចារ្យ សំណាង និងសហគមន៍សិក្សាដុនបូស្កូនៅកែប។

អំឡុងពេលព្រឹក សិស្សនិសិត្យ គ្រូបង្រៀនបានជួបជុំគ្នាលេងល្បែងកម្សាន្តយ៉ាងសប្បាយ រីករាយ ហើយមានសកម្មភាពកីឡា ស្របពេលដែលពួកគេរង់ចាំលោកអភិបាលមកនៅពេល រសៀល។ នៅពេលលោកអភិបាលអញ្ចើញមកដល់ លោកបូជាចារ្យ សំណាង បានអញ្ជើញ​លោកអភិបាលឲ្យដើរមើលជុំវិញសាលា ដើម្បីទស្សនាសំណង់អាគារថ្មីៗ។ នៅម៉ោង ៥ ល្ងាច គ្រីស្តបរិស័ទមួយក្រុមតូចនៃសាលានេះ បានជួយសំណេះសំណាលជាមួយលោកអភិបាល​នៅបន្ទប់ជាមួយលោកបូជាចារ្យ ហ្វេណាន់ដូ លោកបូជាចារ្យ ឆាល់ និងក្រុមដូនជីខ្លះផងដែរ។ អំឡុងពេលជំនួបខ្លីជាមួយ គ្រីស្តបរិស័ទដប់រូប លោកអភិបាល មានប្រសាសន៍​ដោយលើក​ទឹកចិត្តពួកគេ ឲ្យធ្វើជាគ្រាប់​ពូជនៃជំនឿ​ និងក្តីសង្ឃឹមនៅកណ្តាលនៃសហគមន៍សិក្សា ជា​កន្លែង​មានមនុស្សភាគតិច។

នៅម៉ោង ៦ល្ងាច ចាប់ផ្តើមអភិបូជាឱឡារិកនៃក្រុមគ្រីស្ទបរិស័ទជាទីពឹងពំនាក់ នៅ​សាលធំដុនបូស្កខេត្តកែប ដោយមាននិស្សិត លោកគ្រូអ្នកគ្រូចូលរួម និងសមាជិកនៃ​ព្រះសហគមន៍ នៅកំពុងដឹកនាំដោយលោកបូជាចារ្យ យ៉ូហាន និងបងស្រី។ លោកអភិបាល​មាន​ប្រសាសន៍ រំឭកឲ្យសម្របសម្រួលការឯកភាព និងសេចក្តីស្រឡាញ់នៅក្នុងសាលារៀន ដែលគោរពដល់សន្តយ៉ូហានដុនបូស្កូ ជាឧបការីរបស់យុវជន។  នៅចុងពិធីអភិបូជា សហគមន៍​សិក្សាបាន ដើរជាក្បួនពេញបរិវេណ ដើម្បីបញ្ចប់នៅមុខព្រះឈើឆ្កាងដ៏វិសុទ្ធ នៃសន្តហ្រាន់ស៊ីស្កូអាស៊ីស៊ី​កសាងថ្មី នៅ​ជិត​មាត់សមុទ្រ។ ទាំងនេះជាសញ្ញានៃចលនា​បង្រួបបង្រួមនិកាយផ្សេងៗ និង​យកចិត្ត​ទុក​ដាក់​​ចំពោះបរិស្ថាន។ ​ថ្ងៃឧទ្ទិសថ្វាយ​ព្រះនាង​ម៉ារី​ជាទីពំនឹង ពំនាក់ក្រុមគ្រីស្ត បរិស័ទ បានបញ្ចប់ដោយបង្ហាញកម្មវិធី វប្បធម៌។

  1 2 3 4 5 6 7 8 9 10  ...   
 

© Copyright 2014 Catholic Cambodia - All rights reserved.