ស្វែងរក
The replica watches uk country for this brand for everyone, I believe replica watches most people are more understanding of its home pilots watch, who let people rely on the rolex replicaflight table from the home? Whether it is the original Mark series, or the replica rolex Navy Air Force forces MIRAMAR or Antoine De Saint Exupéry special models have a lot of fans.
ពិធីចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សា ដល់សិក្ខាកាមជំនាន់ទី១ និងជំនាន់ទី២

. - ២១ មីនា ២០១៧
 

សិក្ខាកាមជាស្រ្តីចំនួន៥៥នាក់ ទទួលវិញ្ញាបនបត្របញ្ជាក់ការសិក្សា ក្រោយពីបាន សិក្សា នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈស្រ្តី របស់អង្គការការីតាសបាត់ដំបង អស់រយៈ ពេលពី៦ ខែ ដល់១ឆ្នាំ ។

ពិធីប្រគល់វិញ្ញាបនបត្រនេះ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២១ ខែមីនានេះ ក្រោមអធិបតីលោក អេនរីគេ ហ្វីការេដូ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង និងជាប្រធានក្រុមប្រឹក្សា ភិបាល នៃអង្គការការីតាសកម្ពុជា ឯកឧត្តមនឹម ថូ រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិ សម្បទា ប្រធានអង្គការការីតាសកម្ពុជា ព្រមទាំងអាណាព្យាបាល រួមនិងសិស្សានុសិស្ស ជាច្រើនរូប ។

លោកអភិបាលអេនរីគេ ហ្វីការេដូ បានមានប្រសាសន៍ថា៖ នៅថ្ងៃនេះ ជាថ្ងៃពិសេស គឺយើង ពិតជាមានអំណរសប្បាយ និងរីករាយចំពោះលទ្ធផល ដែលយើងមាននាឱកាសនេះ ។ ទាំងថ្នាក់ ដឹកនាំ បុគ្គលិក លោកគ្រុអ្នកគ្រូ អាណាព្យាបាល ព្រមទាំងសិក្ខាកាមទាំងអស់ ដែលបានសិក្សានៅ ក្នុង មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈសម្រាប់ស្ត្រី របស់អង្គការការីតាស គឺគ្រប់គ្នាបាន សហការគ្នា បានយ៉ាងល្អ ដែលនាំឲ្យយើងសម្រេចបាននូវផលផ្លែល្អ ហើយនាំឲ្យយើងទៅខាងមុខ ។ ប្រសិនបើយើងមិនចេះសហការគ្នា យើងមិនចេះធ្វើការជាមួយគ្នា នោះយើងមិនអាចទៅខាងមុខ បាននោះទេ ។

លោកអភិបាលបន្តថា អ្វីដែលបងប្អូនទទួលបានពីទីនេះ គឺទទួលបានចំណេះដឹងខាងមុខរបរ ចំណេះ អំពីជីវិត និងបទពិសោធន៍ដែលមានតម្លៃនាំឲ្យយើងដើរទៅខាងមុខ ។ ការងារអង្គការការីតាស ជួយ ឲ្យ អ្នកដែលមានបញ្ហានៅក្នុងជីវិត ដែលក្រ មិនមានមធ្យោបាយ មិនមានចំណេះ មិនមានមុខរបរ ជួយ ឲ្យពួកគេបានទទួលតម្លៃនៃជីវិត ដើម្បីងើបឡើងដើរឆ្ពោះទៅខាងមុខ ដោយជំនះនូវគ្រប់ឧបសគ្គក្នុងជីវិត ដែលខ្លួនមាន ។

លោកអភិបាលបានផ្តាំផ្ញើដល់មាតាបិតា និងអាណាព្យាបាលទាំងអស់ សូមជួយបន្តគាំទ្រ កូនៗរបស់ ខ្លួន ដើម្បីអាចក្រោកឈរ និងដើរទៅមុខទៀត ក្នុងការទទួលបានការងារល្អ សម្រាប់ជួយឲ្យជីវភាព ក្រុមគ្រួសារកាន់តែប្រសើរ។

ឯកឧត្តមនឹម ថូ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនិតិសម្បទា បានមាន ប្រសាសន៍លើកទឹកចិត្ត ដល់សិក្ខាកាមទាំងអស់ ឲ្យខិតខំប្រឹងប្រែងរៀនសូត្រ ក្របយកចំណេះវិជ្ជា ទាំងនេះ ដើម្បីអនាគតរបស់ខ្លួននិងក្រុមគ្រួសារ ។ លោកសម្តែង នូវការអបអរសាទរចំពោះសិក្ខាកាម ដែលបានបញ្ចប់ការសិក្សានាពេលនេះ ហើយក៏ សូមអបអរសាទរ នូវស្នាដៃ ដែលកើតមកពីការខិតខំ ប្រឹងប្រែងសិក្សាកន្លងមកនេះ។ ពេលមុនយើងមិនបានរៀន យើងមិនចេះ ប៉ុន្តែចាប់ពីពេលនេះតទៅ យើងបានរៀន បានយើងចេះ យើងមានបទពិសោធន៍ យើងមានចំណេះជំនាញ យើងអាចរកការងារ ធ្វើ ដែលអាចធ្វើឲ្យជីវិតរបស់យើង មានអនាគតល្អជាងមុន ។ កាលពីយើងមិនបានរៀន យើងនៅ ងងឹត ដល់ពេលឥឡូវយើងបានភ្លឺជាងមុន ។

ជាមួយគ្នានេះ ឯកឧត្តម ក៏សូមថ្លែងអំណរគុណដល់អង្គការការីតាសកម្ពុជា ដែលបានជួយដល់ប្រជាពលរដ្ឋខ្មែរ នៅក្នុងការកសាងជីវភាពថ្មី ពីការរៀនយកជំនាញពីមជ្ឈមណ្ឌលនេះ ។ សូមឲ្យក្មួយស្រីទាំងអស់ ដែលមានរៀនចប់ពីទីនេះ សូមយកចំណេះជំនាញរបស់ខ្លួន ទៅប្រកបរបរចិញ្ចឹមជីវិត ដើម្បីអនាគតសម្រាប់ខ្លួន និងកូនចៅរបស់ខ្លួន ។

អ្នកស្រីគុណ គឹមស្រ៊ាង ប្រធានគ្រប់គ្រងមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈសម្រាប់ ស្រ្តី របស់អង្គការការីតាស បានលើកឡើងថា មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនេះ ត្រូវបានសាងសង់ឡើង ក្នុងគោលបំណងដើម្បី ជួយស្រ្តីក្រីក្រ មានវិបត្ត គឺផ្តល់ពួកគាត់ឲ្យមានជំនាញវិជ្ជាជីវៈ សម្រាប់ប្រកបរបរចិញ្ចឹមជីវិត ដោយផ្តល់ទាំង ចំណេះ ជំនាញ ព្រមទាំងអប់រំអំពីសុខភាពផ្លូវចិត្ត និងបំណិនជីវិតនោះផង។

អ្នកស្រីប្រធានគ្រប់គ្រងមជ្ឈមណ្ឌលបានបន្តថា មណ្ឌលនេះធ្វើការជាមួយស្ត្រី ដែលរងគ្រោះពី អំពើហឹង្សាក្នុងគ្រួសារ ស្ត្រីជួបវិបត្តិ ស្ត្រីរងគ្រោះនានា និងស្ត្រីដែលជាម្តាយវ័យក្មេង ដែលមិនមានឱកាសដើម្បីសិក្សាជំនាញផ្សេងៗ ខណៈពួកគេ មានកូននៅពេលវ័យក្មេងនោះ ។

អ្នកស្រី ថង ចន្ធី ជាតំណាងអាណាព្យាបាល ចាប់អារម្មណ៍ និងថ្លែងអំណរគុណដល់អង្គការការីតាស ដែលបានបង្កើតកម្មវិធី និងសាលាដើម្បីបណ្តុះបណ្តាលវិជ្ជាជីវៈ ដល់យុវនារី និង ស្ត្រីជាម្តាយ វ័យ ក្មេង។ អ្នកស្រីបានថ្លែងថា សូមអរគុណដល់អង្គការការីតាស ដែលបានបង្កើតមណ្ឌលបណ្តុះ បណ្តាល វិជ្ជាជីវៈ ទទួលយុវនារី និងស្ត្រីជាម្តាយវ័យក្មេង ដែលក្រីក្រ ជួបការលំបាក និងគ្មានទីពឹង ឲ្យបានទទួលការអប់រំ ក្រេបយកចំណេះដឹងលើមុខជំនាញផ្សេងៗ សម្រាប់ប្រកបរបរចិញ្ចឹម ជីវិតទៅថ្ងៃអនាគត ។

អ្នកស្រីបន្តថា ក្រៅពីការផ្តល់នូវជំនាញវិជ្ជាជីវៈសម្រាប់ស្រ្តី អង្គការការីតាស បានជួយលើផ្នែក បំណិនជីវិត និងការលើកកម្ពស់តម្លៃរបស់ស្រ្តី គឺជួយឲ្យស្រ្តីចាកផុតពីភាពក្រីក្រ ភាពល្ងង់ខ្លៅ និងជា ពិសេសក៏បានបង្រៀនអំពីការទប់ស្កាត់ វៀសចាកពីការសេពគ្រឿងញៀន ដែលសង្គមកំពុងស្អប់ខ្ពើម និងព្យាយាមលប់បំបាត់នោះ ។

ជាចុងក្រោយក្នុងនាមជាអាណាព្យាបាល អ្នកស្រីបានលើកជាសំណូមពរ និងមានមតិផ្តាំផ្ញើ ដល់អង្គការការីតាសកម្ពុជា មេត្តាបន្តជួយទៅដល់ស្រ្តីខ្មែរជាច្រើនទៀត ដែលកំពុងទទួល រងគ្រោះ ត្រូវការនូវការជួយឧបត្ថម្ភគាំទ្រពីអង្គការដៃគូនានា ។ សូមឲ្យមាតាបិតា និងស្រ្តីទាំងអស់ ដែលរង គ្រោះ និងមានឱកាសបានរៀនសូត្រនៅទីនេះ មេត្តាខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់នៅក្នុងការ សិក្សា ដើម្បីរៀបចំអនាគតរបស់ខ្លួនឲ្យបានល្អប្រសើរ ។

ជាសិស្សជំនាន់ទី១ រៀនលើមុខវិជ្ជាសំអាងកាយ និងកែសម្ផស្ស ដែលត្រូវទទួលវិញ្ញាបនបត្រ បញ្ជាក់ការសិក្សា កញ្ញា សារឿន លីណា បានឡើងចាប់អារម្មណ៍ថា ក្នុងឱកាសនេះ កញ្ញាសូមថ្លែង អំណរគុណ យ៉ាងជ្រាលជ្រៅចំពោះអង្គការការីតាស ដែលបានជួយឧបត្ថម្ភគាំទ្រ និងផ្តល់ឱកាសដល់ កញ្ញា ក៏ដូចជាស្រ្តីផ្សេងៗទៀត ឲ្យទទួលបាននូវមុខជំនាញ ក៏ដូចជាមេរៀនបំណិនជីវិតជាដើម ។ កញ្ញាបន្តថា នៅមុនពេលបានចូលរៀននៅទីនេះ កញ្ញាគ្មានជំនាញអ្វីមួយច្បាស់លាស់ សម្រាប់ប្រកប របរចិញ្ជឹមជីវិតនោះឡើយ ប៉ុន្តែក្រោយពីបានរៀននៅទីនេះ និងបន្ទាប់ពីបញ្ចប់ការ សិក្សា នៅទីនេះ កញ្ញាអាចស្វែងរកការងារធ្វើបាន ។ កញ្ញា ក៏សង្ឃឹមថា កញ្ញាអាចមានការងារធ្វើ សមរម្យដូចគេឯង និងអាចមានជីវភាពល្អប្រសើរឡើងជាងមុនផងដែរ ដើម្បីជួយខ្លួនឯង និងជួយ ក្រុមគ្រួសារផង ។

គួរបញ្ជាក់ថា សិក្ខាកាមដែលបានបញ្ចប់ការសិក្សាលើមុខជំនាញទាំងនោះមានដូចជា ជំនាញកាត់ដេរ សំអាងកាយ និងកែសម្ផស្ស សិប្បកម្មកែច្នៃ ផ្នែកធ្វើម្ហូប និងភោជនីយដ្ឋាន និងផ្នែកតម្បាញ ដែលបានទទួលនូវការឧបត្ថម្ភគាំទ្រពីអង្គការការីតាសទាំងស្រុង ក្នុងអំឡុងពេល សិក្សា និងស្នាក់នៅ រហូតដល់បញ្ចប់វគ្គនីមួយៗ ។

នៅក្រោយពិធីចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សាដល់សិក្ខាកាមទាំង ៥៥នាក់ហើយនោះ ក៏មានការថតរូបទុកជាអនុស្សាវរីយ៍ ព្រមទាំងអញ្ជើញពិសារអាហារសាមគ្គីរួមគ្នា ក្នុងបរិយាកាស សប្បាយរីករាយយ៉ាងក្រៃលែង ។

សូមរំលឹកថា អង្គការការីតាសកម្ពុជា គឺជាអង្គការមិនមែនរដ្ឋាភិបាល និងជាអង្គការរបស់ ព្រះសហគមន៍កាតូលិកកម្ពុជា ដែលរួមចំណែកលើសកម្មភាពមនុស្សធម៌ និងការអភិវឌ្ឍន៍សង្គម ។ អង្គការការីតាសកម្ពុជា ជាសមាជិកនៃអង្គការការីតាសអន្តរជាតិ ដែលមានការិយាល័យ នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ដែលមានបណ្តាញសមាជិកអង្គការការីតាស ចំនួន១៦៧ប្រទេស នៅលើសកលលោក ៕ 

 
ដោយ៖ ឡុង សម្ផស្ស

 

 

ព័ត៌មានច្រើនទៀត
០៥ កក្កដា ២០១៧

អតីតតំណាងពេញសិទ្ធិ​របស់លោកអភិបាល ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ លោក​បូជាចារ្យ​ ម៉ារីយ៉ូ ហ្គេហ្ស៊ី ត្រៀម​នឹង​ចាកចេញ​ពី​ព្រះសហគមន៍ប្រទេសកម្ពុជា ស្របតាម​សេចក្តី​ត្រូវការ​របស់​ក្រុម​សាសនទូត​ពីមេ(PIME) ដែល​តម្រូវ ឲ្យ​លោក​ទៅ​បំពេញ​បេសកកម្ម​នៅប្រទេសអ៊ីតាលីវិញ ជាអ្នកគ្រប់គ្រងមណ្ឌលវប្បធម៌កាតូលិក​នៅក្រុង​មីឡាន(Milano)។​លោក​នឹងចាកចេញនៅ ​ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ខាងមុខនេះ។ លោកបូជាចារ្យម៉ារីយ៉ូ ក៏អ្នកទទួលខុសត្រូវមណ្ឌល​សកម្មភាពតាខ្មៅ​​នៃព្រះសហគមន៍ភូមិភាគភ្នំពេញ។ 

    អំពីការចាកចេញទៅបំពេញមុខងារថ្មីលោកបូជាចារ្យ ម៉ារីយ៉ូ ​បានឲ្យដឹងថាតាមពិត​ក្រុម​សាសនទូត​ពីមេ(PIME) បាន​ស្នើសុំឲ្យ​លោក​ទៅ​អ៊ីតាលីតាំងពី ៧ឆ្នាំមុនម្ល៉េះ តែលោក​ចេះតែមាន​ហេតុផលផ្សេងៗ​ដើម្បី​បន្ត​បេសកកម្មនៅកម្ពុជា។ ពេល​នេះ​​លោក​បាន​សម្រេច​ចិត្ត​ចាក​ចេញ ដោយមាន​ប្រសាន៍ថា “ពីមុន​ចិត្តរបស់ខ្ញុំ​​ហាក់បីដូចជាធ្វើសង្គ្រាម​ជាមួយ​ខ្លួនឯង​ជា​ច្រើន​ខែ​ តែឥឡូវ​ខ្ញុំ​​សម្រេចចិត្ត​ថា​បញ្ឈប់សង្គ្រាមនោះ ដោយព្រមត្រឡប់ទៅវិញ”។

          រំឭកដល់អតីតកាល ​លោកសាសនទូតរូបនេះបានរៀបរាបថា ពេលលោក​បាន​មកដល់​កម្ពុជាដំបូងក្នុងឆ្នាំ២០០០ លោក​ស្ទើរតែ​គ្មាន​សង្ឃឹមថា​នឹងអាចរៀន​ភាសារខ្មែរចេះនោះទេ ហើយ​វប្បធម៌និងការគិត​របស់លោក​គឺ​ខុសពី​បងប្អូន​នៅ​អាស៊ី​ ក៏ប៉ុន្តែ​យូរៗទៅតាមរយៈទំនាក់ទំនងលោកបាន​ព្យាយាម​ខិតខំ​ និងអាចសម្របខ្លួន​បាន​ដោយ​មានការចូលរួម​សហការ​​របស់​បងប្អូន​ខ្មែរ ព្រមទាំងអាចឈ្វេងយល់អំពីចិត្តគំនិត និងវប្បធម៌ខ្មែរបាន​យ៉ាងស៊ីជម្រៅ​ផង​ដែរ។​

ឆ្លងកាត់បទពិសោធន៍ក្នុងការបម្រើព្រះសហគមន៍កម្ពុជា​ ​រយៈពេលជិត១៧ឆ្នាំមកនេះ លោកបូជាចារ្យ​បាន​ផ្តល់សក្ខីភាពថា៖ “ខ្ញុំបានឃើញ​សកម្មភាព​របស់ព្រះជាម្ចាស់ច្រើនណាស់​នៅ​ទីនេះ ព្រោះ​នៅពេលខ្ញុំ​បាន​ចាប់ផ្តើម​ទាំងនៅបឹងទំពុននិង​នៅ​តាខ្មៅ គឺខ្ញុំ​មិនដែល​មាន​គម្រោងការណ៍ណាមួយទេ គឺគ្រាន់តែឃើញសញ្ញារបស់ព្រះជាម្ចាស់​តាមរយៈក្មេងៗ ហើយ​ខ្ញុំធ្វើ​តាម​ ក៏ទទួលបានជោគជ័យ”។​ លោកបន្ថែមថា “​អ្វីដែលកំពុងធ្វើ​គឺ​​សាបព្រួស​ដំណឹងល្អ និង​សង្ឃឹម​ថាថ្ងៃណាមួយ​ក្មេងៗ​ទាំង​នោះ​នឹងយល់ ហើយដើមឈើនៃជំនឿនឹង​ដុះឡើង​​មានផ្លែមានផ្កាផងដែរ”។​​

ទន្ទឹមនឹងបទពិសោធន៍ទាំងនេះ លោក ម៉ារីយ៉ូ យល់ឃើញអំពី​ជំនឿរបស់គ្រីស្តបរិស័ទ​មាន​ការរីកចម្រើនជាងមុន ដោយ​មានប្រសាសន៍ថា “ពេលខ្ញុំចាប់ផ្តើមនៅបឹងទំពុនពុំសូវ​មាន ​គ្រីស្ត​បរិស័ទពេញវ័យ​នោះទេ តែឥឡូវមានច្រើន ហើយពួកគេ​គឺ​ជាគ្រឹះនៃព្រះសហគមន៍​សព្វថ្ងៃ​ និង​នាពេលអនាគត រីឯ​កូនៗដែលគ្រីស្តបរិស័ទយកមកព្រះវិហារទទួល​អគ្គសញ្ញា​នានា​ពេលនេះទៅជាគ្រីស្តបរិស័ទពេញលក្ខណៈដែរ។ លោកបញ្ជាក់ថា រាល់សកម្មភាពមេត្តា​ករុណា​​​របស់​ព្រះសហគមន៍គឺ​ជា​ពន្លឺ​មួយ​ទោះបីតូចក្តី ធំក្តី ជាពិសេសគឺពិធីបុណ្យដែលបាន​រៀបចំល្អជាងច្រើន និង​អាចញ៉ាំងបរិយាកាសក្នង​ការ​អធិដ្ឋាន​ដែល​ជាកម្លាំង​សម្រាប់​ជំរុញ​ជំនឿ​បងប្អូន​គ្រីស្ត​បរិស័ទ។

លោក​ម៉ារីយ៉ូ ហ្គេហ្ស៊ី ជា​បូជាចារ្យ​ជនជាតិ​អ៊ីតាលី នៃ​ក្រុមសាសនទូត​ពីមេ បាន​មកដល់​ប្រទេសកម្ពុជា​នាឆ្នាំ២០០០។ លោករៀនភាសាខ្មែរ​ នៅភ្នំពេញនិងនៅភូមិភាគបាត់ដំបង ក្រោយមកលោក​បាន​ទទួលខុសត្រូវ​ព្រះសហគមន៍​បឹងទំពុន និងបាន​សាងសង់ព្រះវិហារព្រះកុមារយេស៊ូ មណ្ឌល​​​ថែទាំសុខភាពអេលីសាប៊ែត អាគារសន្តអាំប្រុស​សម្រាប់អង្គការ​ម៉ារីណុលបង្រៀន​អក្ខរកម្ម សាលាមត្តេយ្យសន្តីលូស៊ី លោកណែនាំក្រុមសន្តមីកាអែលជាក្រុមយុវជនរិះគិត​ពីជីវិត​ត្រាស់​ហៅ​​ជាបូជាចារ្យ លោកបម្រើការនៅទេវវិទ្យាល័យ ​លោក​បង្កើត​មណ្ឌល​ហ្វ្រង់ស៊ីស្កូសម្រាប់​សិស្សក្រីក្រដែលមករៀន​នៅ​ភ្នំពេញ ព្រមទាំង​ស្វែងរកដៃគូសហការ​តាម​រយៈ​​អង្គការនានា ដើម្បី​ជួយដល់​កុមារឲ្យចូលរៀន ។ លោក ជួយ​យុវជន និង​ស្ត្រី​​ឲ្យមាន​ចំណេះ​និង​ជំនាញច្បាស់លាស់ដើម្បីផ្គត់ជីវភាពរស់នៅ ។

លោកត្រូវចាត់ឲ្យទទួលខុសត្រូវ មណ្ឌល​សកម្មភាព​ភ្នំពេញខាងត្បូង​ដែលមាន​ព្រះសហគមន៍បឹងទំពុន តួតាំងនិង​កោះ​នរាហ៍ និង​ជួយ​សម្របសម្រួសមណ្ឌលនិស្សិតកាតូលិកកម្ពុជា។​

នៅ​ដើម​ឆ្នាំ២០១៤ លោក​អភិបាលអូលីវីយេ បាន​ចាត់​លោក​ម៉ារីយ៉ូ​​ឲ្យ​​ទៅ​បង្កើត​ព្រះសហគមន៍​ថ្មី​មួយ​ទៀត​នៅតាខ្មៅ និង​ទទួលខុសត្រូវ​មណ្ឌល​សកម្មភាព​​តាខ្មៅដែលមាន​ព្រះសហគមន៍​ចំនួន​៣ផងដែរ រួមមាន ព្រះសហគមន៍តាខ្មៅ អំពៅព្រៃ និង​គងនយ។

លោកបំពេញមុខងារជាតំណាងពេញសិទ្ធិរបស់លោកអភិបាល ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ចាប់តាំងពីឆ្នាំ​២០១០ ​​រហូតមកដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧នេះ។

ដាលីស

០២ កក្កដា ២០១៧

បេក្ខជន១៩រូប នៃព្រះវិហារព្រះកុមាយេស៊ូ​ បឹងទំពុន បានទទួលអគ្គសញ្ញាលាបថ្ងាស ដែលជាការបញ្ជាក់ពីការពេញវ័យ​ក្នុង​ជំនឿ​ និងទទួលព្រះវិញ្ញណដ៏វិសុទ្ធ ដែលផ្តល់កម្លាំង ក្នុងធ្វើជាសាក្សី​នៃធម៌មេត្តាករុណា​របស់​ព្រះ​ជាម្ចាស់ ចំពោះមនុស្ស​ទាំងឡាយ។

ពិធីនេះប្រារព្ធកាលថ្ងៃទី០១ កក្តដា ២០១៦នេះ នៅព្រះសហគមន៍កាតូលិក បឹងទំពុនក្រុងភ្នំពេញ ដោយ​មានលោក​អភិបាល​អូលីវីយេ ជ្មីតហស្ល៊ែរជាអធិបតី ។

ក្នុង​ធម្មទេសនា​ លោក​អភិបាល​អូលី​វី​យេ បានណែនាំដោយ​ដាក់ជាសំណួរដល់​​គ្រីស្ត​បរិស័ទ​ ឲ្យរិះគិត​អំពី​អនាគត ថា​ចង់​ទៅ​ជាមនុស្ស​បែបណា? តើព្រះជាម្ចាស់​មានគម្រោងការអ្វីសម្រាប់​ជីវិត​ខ្ញុំ?

លោកអភិបាល​បន្ត​ថា៖​ គម្រោងការព្រះយេស៊ូគឺជា​កម្លាំងមួយពិសេស​ និង​ព្រះអង្គបានឲ្យ​យើងជ្រើសរើសទ្រង់ជា​អាទិភាព​នៅក្នុង​ជីវិត​របស់យើង ជាពិសេស​ប្អូនៗដែល​ទទួលព្រះវិញ្ញាណ​ដ៏វិសុទ្ធ​នៅថ្ងៃនេះ​ គឺកើត​សាជាថ្មីនៅក្នុង​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ ហើយ​គម្រោងការរបស់ព្រះជាម្ចាស់គឺ​ឲ្យ​យើង​ទៅជាបុត្រធីតារបស់ព្រះអង្គ។

លោក​អូលីវីយេបន្ថែមថា៖ ព្រះយេស៊ូ​បាន​ណែនាំ​ឲ្យ​យើង​យកចិត្ត​ទុកដាក់​ខិត​ខំ​ឆ្លើយតប​សេចក្តី​ត្រូវការ​របស់​អ្នក​ដទៃ នាំឲ្យ​គេយល់ថា​គេមានតម្លៃនៃជីវិត និង​មាន​សេចក្តីសង្ឃឹម។ លើស​ពី​នេះ​ទៅទៀត​ ទ្រង់ឲ្យ​យើង​រើសយកអ្នក​តូចតាច ដែល​កំពុង​មានទុក្ខលំបាក។ មិនតែ​ប៉ុណ្ណោះ ក្នុង​នាម​សាវ័កព្រះយេស៊ូ​ គឺយើង​មិនមែនជាអ្នក​បម្រើ តែជាមិត្តសម្លាញ់​របស់​ព្រះយេស៊ូ។

លោកអភិបាល​អូលីវីយេ​ បាន​មា​នប្រសាសន៍​អំពីសេចក្តី​សង្ឃឹម​ថា​ ព្រះសហគមន៍នៅទីនេះ​នឹងអាចទៅជាកន្លែងមួយ​ដែល​អាច​ឲ្យ​គេរកឃើញ​ភាពកក់ក្តៅ​ និង​សេចក្តីសង្ឃឹម​ ព្រោះ​ថា​ទោះបី​ជាគេមានលុយរាប់លានក៏ដោយ ប្រសិនបើ​គេខ្វះ​ទំនាក់ទំនង​​ក៏មិនប្រាកដថា​ គេអាចរកឃើញ​ផ្លូវ​ដើម្បី​ចិញ្ចឹម​ដួងចិត្តគេបានឡើយ​។​

មុន​ធ្វើ​អគ្គសញ្ញា​​​លោក​អភិបាល​បាន​សួរ​បញ្ជាក់​ម្តងទៀត​​អំពី​ជំនឿ​របស់​បេក្ខជនលើ​ព្រះ​ជាម្ចាស់ ហើយ​ពួកគេ​ទាំង​នោះ​បាន​ផ្តល់​សាក្ខី​ភាព​អំពីជំនឿ​របស់​ខ្លួន​ដោយ​សុខ​ចិត្ត​លះបង់​ចោល​នូវ​អំពើបាប និង​ជឿ​ថា​ព្រះ​ជាម្ចាស់តាម​ការ​ប្រកាស​ជំនឿ​របស់​​ព្រះ​សហគមន៍​កាតូលិក ដោយ​យល់​ថា​ព្រះជាម្ចាស់​​​បាន​ត្រាស់​ហៅ​ពួកគេ​ឲ្យ​រស់​នៅជាមួយ​ព្រះ​អង្គ និង​ជឿ​ថា​ព្រះ​ជាម្ចាស់​យាង​មក​ក្នុង​លោក​យើង​នេះ​ដើម្បី​ណែនាំមនុស្ស​ឲ្យ​ទី​កាន់​ព្រះ​បិតា​ និង​ជឿលើព្រះ​វិញ្ញាណដ៏សុទ្ធ​។

ក្រោយ​មក​បេក្ខជន បេក្ខនារីទាំងនោះ​បាន​ឡើង​ទៅមុខអសនៈ ទទួលអគ្គសញ្ញាលាបថ្ងាស​ដោយ​លោកអភិបាល​បាន​យក​ប្រេងព្រះពរ​គូសសញ្ញាឈើឆ្កាង​នៅលើថ្ងាសរបស់ពួកគេម្នាក់ៗ។​

អ្នក​ស្រី​​ដុក ស្រីម៉ិច បាន​ឲ្យ​ដឹង​ថា ថ្ងៃនេះ​ខ្ញុំ​ជា​មាន​អំណរ​សប្បាយ​ដោយ​បានក្លាយជាគ្រីស្តបរិស័ទ​ពេញ​លក្ខណៈ​ និង​​ទទួល​ព្រះ​វិញ្ញាណ​ដ៏​វិសុទ្ធ​។ អ្នកស្រីប្តេជ្ញា ​ប្រកាសដំណឹងល្អ​ដោយ​​ចាប់ផ្តើម​ពី​ការ​រៀបចំគ្រួរសារដោយក្តីស្រឡាញ់​តាមរបៀប​កាតូលិក គ្មានអំពើរហិង្សា ក៏ដូចជាការ​ចូលរួម​សកម្មភាព​ផ្សេងៗនៅក្នុង​សង្គម។ ​ចំពោះជាអ្នក​ជិតខាង​គឺចែករំលែកអំពី​សេចក្តីស្រឡាញ់​ដល់​ពួក​គាត់​ ក្នុង​ការបង្ហាញការរស់នៅ​ជាគ្រីស្ត​បរិស័ទ​។​​

ដោយដាលីស

០១ កក្កដា ២០១៧

លោកអភិបាលអូលីវីយេ បានផ្តល់អគ្គសញ្ញាលាបថ្ងាសសម្រាប់បេក្ខជនចំនួន២៤រូប ដែលជាគ្រីស្តបរិស័ទមកពី ព្រះសហគមន៍ព្រះបេះដូងព្រះយេស៊ូកោះនរា និងព្រះសហគមន៍សន្តីម៉ារីតួតាំង កាលពីល្ងាចថ្ងៃទី០១ ខែកក្កដា ឆ្នាំ​២០១៧។ កម្មវិធីនេះ បានប្រារព្ធធ្វើនៅព្រះសហគមន៍សន្តីម៉ារីតួតាំង ដោយមានការចូលរួមពីលោកបូជាចារ្យ បងប្រុស និង​បងប្អូន​គ្រីស្តបរិស័ទទាំងពីរព្រះសហគមន៍ ប្រមានជាង២០០នាក់ ដោយមានលោកអភិបាលអូលីវីយេ ជាអធិបតី។

ថ្លែងក្នុងធម្មទេសនា លោកអភិបាល អូលីវីយេ បានណែនាំដល់បេក្ខជនដែលទទួលអគ្គសញ្ញាលាបថ្ងាស និងគ្រីស្តបរិស័ទ​ទាំងអស់ថា ព្រះយេស៊ូចង់ឲ្យយើងជ្រើសរើសព្រះអង្គជាអាទិភាពដើម្បីដឹកនាំជីវិតរបស់យើង ព្រោះយើងបានទទួលអ្វីៗ​ទាំង​អស់​ពី​ព្រះជាម្ចាស់ ដូច្នេះយើងជ្រើសរើសព្រះយេស៊ូ ជាមូលដ្ឋានគ្រីះនៃជីវិតរបស់យើង។ លោកអភិបាលបានបន្តថា ថ្ងៃនេះព្រះយេស៊ូបានអញ្ជើញយើង ឲ្យយើងធ្វើជាសាវ័ករបស់ព្រះអង្គ ដើម្បីឲ្យយើងធ្វើដំណើរពីមួយថ្ងៃទៅមួយថ្ងៃ​ដើម្បីប្រកាសដំណឹងល្អ។ បងប្អូនដែលទទួលព្រះវិញ្ញាណដ៏វិសុទ្ធថ្ងៃនេះ  គឺមានន័យថាឲ្យយើងកសាងព្រះសហគមន៍​របស់យើងនៅទីនេះ ដោយយល់ថា ទីមួយយើងជាសាវ័ករបស់ព្រះយេស៊ូ ដោយភ្ជាប់ជាមួយព្រះយេស៊ូជាអាទិភាពនៃ​ជីវិត​យើង ទីពីរ យើងត្រូវតែធ្វើតាមព្រះយេស៊ូពីមួយថ្ងៃទៅមួយថ្ងៃក្នុងជីវិតរបស់យើង គឺឲ្យទឹកត្រជាក់មួយកែវដល់អ្នកតូចតាច​ដែលមានសេចក្តីត្រូវដោយនាមព្រះយេស៊ូ។ យើងជាគ្រីស្តបរិស័ទត្រូវតែអានព្រះគម្ពីរជារៀងរាល់ថ្ងៃ ដើម្បីឲ្យព្រះបន្ទូល​របស់ព្រះជាម្ចាស់ចិញ្ចឹមជីវិតយើង និងដើម្បីបន្តបម្រើព្រះសហគមន៍របស់យើង។ បេក្ខជនដែលនឹងទទួលអគ្គសញ្ញា​លាបថ្ងាស ក្លាយជាមនុស្សថ្មីដែលអាចនឹងមានសញ្ញាផ្សេងៗ ដើម្បីណែនាំឲ្យព្រះសហគមន៍របស់យើងរស់នៅដោយ​សេចក្តី​សុខសាន្តរបស់ព្រះយេស៊ូ ដោយសារព្រះយេស៊ូយាងមក ដើម្បីចែករំលែកសេចក្តីសុខសាន្តដែលមកពីព្រះបិតា​ផ្ទាល់។

បន្ទាប់ពីបញ្ចប់ធម្មទេសនា លោកអភិបាល អូលីវីយេ ក៏បានឲ្យបេក្ខជនប្រកាសជំនឿរបស់ពួកគេលើព្រះជាម្ចាស់ ថែមទាំង​ផ្តល់​សាក្ខី​ភាព​អំពីជំនឿ​របស់​ខ្លួន ​ដោយ​សុខ​ចិត្ត​លះបង់​ចោល​នូវ​អំពើបាប និង​ជឿ​លើ​ព្រះ​ជាម្ចាស់ តាម​ការ​ប្រកាស​ជំនឿ​របស់​​ព្រះ​សហគមន៍​កាតូលិក ដោយ​យល់​ថា​ព្រះជាម្ចាស់​​​បាន​ត្រាស់​ហៅ​ពួកគេ​ឲ្យ​រស់​នៅជាមួយ​ព្រះ​អង្គ និង​ជឿ​ថា​ព្រះ​ជា​ម្ចាស់​យាង​មក​ក្នុង​លោក​យើង​នេះ ​ដើម្បី​ណែនាំមនុស្សលោកទៅ​កាន់​ព្រះ​បិតា​ និង​ជឿលើព្រះ​វិញ្ញាណដ៏សុទ្ធ​។ ក្រោយមក​លោកអភិបាល ក៏បានផ្តល់អគ្គសញ្ញាលាបថ្ងាសដល់បេក្ខជន ទាំង២៤រូប ដោយយក​ប្រេង​គូសសញ្ញាឈើឆ្កាង​នៅលើ​ថ្ងាសរបស់ពួកគេម្នាក់ម្តងៗ។

​ចុងបញ្ចប់កម្មវិធី ក៏មានតំណាងបេក្ខជនដែលបានទទួលអគ្គសញ្ញាលាបថ្ងាស ឡើងថ្លែងអំណរគុណដល់លោកអភិបាល លោកបូជាចារ្យ គ្រូអប់រំជំនឿ បងប្អូនគ្រីស្តបរិស័ទ និងសូមឲ្យអស់លោកទាំងអស់អធិដ្ឋានសម្រាប់បេក្ខជន ដែលបាន​ទទួលអគ្គសញ្ញាលាបថ្ងាសទាំងអស់ ដើម្បីឲ្យមានជំនឿរឹងមាំលើព្រះគ្រីស្ត ដោយហ៊ានចេញទៅប្រកាសដំណឹងល្អដល់​មនុស្សទាំងឡាយ។

៣០ មិថុនា ២០១៧

ភ្នំពេញ៖ គ្រិស្តបរិស័ទដែលជាសមាជិកគណកម្មការនៃព្រះសហគមន៍សន្តៈយ៉ូសែប ផ្សារតូច មួយក្រុមក្រោមការដឹកនាំដោយ លោកបូជាចារ្យរឿង ឆ័ត្រសិរី បានអញ្ជើញទៅទស្សនកិច្ចនិងបូជនីយចរណ៍ នៅភូមិភាគ ច័ន្ទប៊ុរី ដែលមានព្រំប្រទល់ជួបនឹងភូមិភាគភ្នំពេញ ចាប់ពីថ្ងៃទី ២៨ ខែឧសភា ដល់ថ្ងៃ ២ ខែមិថុនា ឆ្នាំ ២០១៧។

ដំណើរនេះទស្សនៈកិច្ចនេះ បានចេញដំណើរដោយឆ្លងដែនតាមរយៈខេត្តកោះកុង ដោយ មានពិធីអធិដ្ឋានចំពោះមុខរូបសំណាក់ព្រះនាងម៉ារី ដែលបង្ហាញ ខ្លួននៅហ្វាតិម៉ា ទស្សនៈកិច្ចសិក្សាស្វែងយល់ កិច្ចការមួយចំនួន នៅច័ន្ទប៊ុរី ដូចជាកិច្ចការសហគមន៍សន្សំសាមគ្គី(Credit Union) ដែលរីកចម្រើនល្អនៅស្រុកឃ្លុង ចូលរួម សំណេះ​សំណាល ជាមួយលោកចៅអធិការនិងគណៈកម្មការ នៅច័ន្ទប៊ុរី ដែលជា អាសនវិហារ(វិសាលវិហារដែលមានអាសនៈរបស់លោកអភិបាល)របស់ភូមិភាគ ជាដើម។​

លោក បូជាចារ្យ​ បានមានប្រសាសន៍ថា  ដំណើរ បូជនីយេសនេះ បានទទួលនូវបទពិសោធន៍មួយចំនួន ដែលរួមមាន  “របៀបរស់នៅរបស់ ព្រះសហគមន៍តាម ព្រះបន្ទូលជាគ្រឹះ របស់ជីវិតគ្រិស្តបរិស័ទ។ មានការចែករំលែកព្រះបន្ទូល ជាមួយគ្រិស្តបរិស័ទនៅទីនោះ ។​

លោកបានបន្តទៀតថា គ្រិស្តបរិស័ទទីនោះក៏បានអញ្ជើញក្រុមទស្សនកិច្ចទៅ មើលការសំដែងរបស់សត្វផ្សោតនៅ OASIS SEA WORLD ផងដែរ។

លោកបានបន្តថា ក្រៅពីនោះ គ្រិស្តបរិស័ទកម្ពុជាក៏បានទៅទស្សនព្រះវិហារថ្មីនៅក្រុងស៊ីរ៉ាឆា ខេត្តឈន់ប៊ុរី ដែលជាខេត្តដែលមានការរីកចម្រើន ខ្លាំងខាងសេដ្ឋកិច្ច ព្រោះជាកន្លែងកំសាន្តនិងកំពង់ផែទឹកជ្រៅ។ ព្រះសហគមន៍នៅទីនោះគ្មានលក្ខណៈជា ភូមិជុំវិញទេ ហើយគ្រិស្តបរិស័ទក៏មានលក្ខណៈអន្តរជាតិដែរ ព្រោះក្រៅពីអភិបូជាភាសាថៃ ក៏មានអភិបូជា ភាសាអង់គ្លេសនិងវៀតណាមដែរ។

លោកបូជាចារ្យបានបញ្ជាក់ថា” នៅទីនោះ  យើងបានជួបលោកអភិបាល សិលវីអូ ស៊ិរិពង្ស នៅផ្ទះលោកអភិបាល ហើយទៅស្នាក់នៅមជ្ឈមណ្ឌលភូមិភាគ ដែលនៅជិត និងបានចូលរួមអភិបូជាជាមួយ សិស្សនៅអនុទេវវិទ្យាល័យព្រះហឫទ័យព្រះយេស៊ូ ដែលសាលារៀននេះ មានកូនសិស្សជិត ៤,០០០ នាក់”។

លោកបានបន្តថា បន្ទាប់មក គ្រិស្តបិរស័កម្ពុជាក៏បាន ចូលតំបន់ទេសចរណ៍ហៅ ផាត់ថាយ៉ា ហើយបានសួរសុខទុក្ខមណ្ឌល កុមារកំព្រារបស់ភូមិភាគ ដែលមានក្មេងតូចដល់ធំជិត ២០០ នាក់ នេះជាការងារឧបការគុណរបស់ ព្រះជាម្ចាស់មែន។ និងទៅថ្វាយអភិបូជានៅព្រះវិហារ សន្តៈនីកូឡាស រួមជាមួយលោកចៅអធិការនិង គណៈកម្មការនៅទីនោះ។ ព្រះសហគមន៍ចុងក្រោយដែលក្រុមទៅទស្សនកិច្ចគឺ ព្រះសហគមន៍ព្រះនាងម៉ារី ផ្គាំនៅស្រុកសតហិប ដែលជិតពាក់កណ្តាលរបស់គ្រិស្តបរិស័ទជាគ្រួសារទាហានជើងទឹក ដោយសារមាន បន្ទាយទាហានជើងទឹកនៅទីនោះ។

២៩ មិថុនា ២០១៧

កញ្ញាម៉ៅសាវ៉េត​ មកពីភូមិគ្រិស្តបរិស័ទដ៍ចំណាស់មួយក្នុងភូមិភាគបាត់ដំបងដែលស្ថិតនៅក្នុងព្រះសហគមន៍កាតូលិកសន្តីតេរេសា ភូមិ​កំពង់គោក្រោម ឃុំកំពង់គោក្រោម​ស្រុកកំពង់ស្វាយ​ខេត្តកំពង់ធំ។ នាងជាកូនទី៣ក្នុងចំណោមបងប្អូនចំនួន៩នាក់ប្រុស២នាក់និងស្រី៧នាក់

សាវ៉េតបានដោយដឹងថា៖ក្រុមគ្រូសាររបស់ខ្ញុំជាកូនចៅគ្រីស្តបរិស័ទតាំងពីជីដូនជីតាមក​ម្ល៉ះ!ហេតុនេះខ្ញុំក៍បានទទូលការរៀនអប់រំអំពីជំនឿតាំងពីតូចក្នុងគ្រួសារ និងព្រះសហគមន៍។

ដោយក្រុមគ្រួសារក្រីក្រនឹងមានតែបងប្អូនស្រីៗសាវ៉េតត្រូវចំណាយពេលវេលា ចំណាយកម្លាំងកាយ​ចិត្តដើម្បីជួយកិច្ចការផ្ទះ និងជួយធ្វើស្រែចម្ការជាច្រើនរួមជាមួយនិងបងប្អូនស្រីៗផ្សេងទៀតដូចជា​ព្យូរដីដើម្បីដាំស្រូវ និង ពោត ទៅរកអុសក្នុងព្រៃ ទៅនេសាទត្រី​ និងពេលខ្លះត្រូវទៅស៊ី​ឈ្នូល​ ច្រូតស្រូវ ឬដកស្ទូង តាមរដូវកាល ដើម្បីរកប្រាក់មកផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃជាដើម។

យុវនារីវ័យ២៩ឆ្នាំរូបនេះបន្តថា៖នាងមានអាយុ១៣ឆ្នាំទៅហើយទើបមានឳកាស់បានចូល​រៀនដូចកូនគេផ្សេងៗព្រោះតែជីវភាពក្នុងក្រុមគ្រួសារក្រីក្រពេកគឺរកព្រឹកខ្វះល្ងាច ហេតុនេះ​ទើបមិនមានលិទ្ធភាពឲ្យនាងររឺបងស្រីផ្សេងៗទៀតចូលរៀនបាន។​ ​សាវ៉េតបន្តថា ពេលដែល​មានពេលវេលាអាចចូលរៀនបានហើយគឺរៀនបានត្រឹមតែថ្នាក់ទី៦ហើយក៍ឈប់ ដោយសារតែត្រូវជួយរកត្រីនៅក្នុងភូមិឆ្នុកទ្រូ​ តំបន់ទន្លេសាប នៃខេត្តកំពង់ឆ្នាំ។

ដោយស្រលាញ់ការសិក្សានិងមានការជួយជ្រោមជ្រែងពីព្រះសហគមន៍ សាវ៉េតបានសុំ​ម្តាយឪពុកចូលរៀនឡើងវិញបើទោះបីជាត្រូវរៀនយឺតជាងគេក៍ដោយ។

នាងគឹតថាវាគឺជាអំណោយទានមួយយ៉ាងពិសេសក្នុងជីវិត។ ក្នុងពេលដែលជីវិភាពគ្រូសារ​បានគ្រាន់បើបន្តិចនាងតែងតែខិតខំប្រឹងប្រែងរៀនសូត្រ និងមិនភ្លេចទៅចូលរួមថ្វាយអភិបូជារ្យរាងរាល់ថ្ងៃអាទិត្យជាមួយក្រុមគ្រូសារ ព្រោះវាធ្វើឲ្យ នាងមាន​ពេលបានសន្ទនាជាមួយព្រះជាម្ចាស់តាមរយៈអធិដ្ឋាន ចែករំលែកអំណរសប្បាយជាមួយ​មិត្តភក្រ្ត ឬ យើងមានអារម្មរណ៍សប្បាយភ្លេចទុក្ខកង្វល់ម្យ៉ាងនៅពេលយើងច្រៀងចម្រៀង​ពេលថ្វាយអភិបូជា។

សាវ៉េតបានទទួលអគ្គសញ្ញាជ្រមុជទឹកនៅព្រះវិហាសន្តីតេរេសាកំពង់គោនៅក្នុងឆ្នាំ២០០៤​។ យុវនារីរូបនេះបានបន្ថែមថា៖ខ្ញុំមិនដែលភ្លេចនូវពាក្យស្តីដីប្រដៅរបស់ជីដូនជីតា​ឪពុកម្តាយ​

អំពីជំនឿខាងសាសនាកាតូលិកដែលមានតាំងពីសង្គម​គឺឲ្យចូលរួមអភិបូជា និងបន្តជំ​នឿឲ្យក្មេងៗជំនាន់ក្រោយទៀតកុំខាន។ហេតុនេះទើបធ្វើអោយសាវ៉េតគឹតថា​ការបន្ត​ជំនឿពីមួយជំនាន់ទៅមួយជំនាន់គឺជារឿងមួយដែលសំខាន់ណាស់ក្នុងជីវិតយើងដែរជា​គ្រិស្តបរិស័ទ។

ដើម្បីឆ្លើយតបនឹងការបញ្ជូនបន្តជំនឿនេះធ្វើអោយយុវនារីរូបនេះបានចូលបង្រៀនអប់រំ​ជំនឿក្មេងៗនិងយុវជន ជាពិសេសចូលរួមរាល់សកម្មភាពរបស់ព្រះសហគមន៍ដែលមាន​ដូចជា សកម្មភាពក្រុមយុវជន ការចុះសួរសុខទុកអ្នកក្រីក្រ អ្នកជំងឺ នឹងសកម្មភាពផ្សេងៗ​ទៀតតាមតែអាចធ្វើទៅបាន។

ក្នុងឆ្នាំ២០១០យុវនារីម៉ៅសា​វ៉េត បានបន្តការសិក្សានៅទីក្រុងភ្នំពេញនៅសាលាបណ្តុះ​បណ្តាលវិជ្ជាជីវៈដុនបូស្គូទូលគោកផ្នែកលេខាធិការនិងកុំព្យូទ័រ។

ការមករៀននេះបើទោះបីជាឆ្ងាយពីក្រុមគ្រូរសារនិងព្រះសហគមន៍របស់ខ្លួនពិតមែនតែ​នាង​មិនពិបាកក្នុងការទៅព្រះវិហារនោះទេព្រោះនៅក្នុងសាលាក៍មានកម្មវិធីបង្រៀន​អប់​រំជំនឿ ជួនសិស្សកាតូលិកទៅព្រះវិហាររាល់ថ្ងៃអាទិត្យ និងផ្តល់ពេលវេលាអោយសិស្ស​បាន​ចូលរួមកម្មវិធីរបស់ព្រះសហគមន៍ផ្សេងៗ។

សាវ៉េតបានប្រាប់ថា៖ខ្ញុំគិតថាអ្វីៗទាំងអស់គឺព្រះជាម្ចាស់ជាអ្នករៀបចំផ្លូវសម្រាប់ខ្លួនជានិច្ច​ដោយហេតុនេះជារៀងរាល់ថ្ងៃខ្ញុំមិនដែលភ្លេចនិយាយពាក្យអរព្រះគុណព្រះអង្គសម្រាប់​អំ​ណោយទានគ្រប់យ៉ាងក្នុងជីវិតគឺទាំងការលំបាក និងភាពសប្បាយរីករាយ ព្រោះខ្ញុំតែង​តែ​គឹតថាព្រះជាម្ចាស់តែងតែនៅចាំផ្តល់កម្លាំងចិត្ត ស្រលាញ់ និងនៅក្បែខ្ញុំជារាងរាល់ថ្ងៃ។

សាវ៉េតបានបន្ថែមទៀតថា៖ដោយសេចក្តីស្រលាញ់របស់ព្រះជាម្ចាស់បានបង្ហាញផ្លូវដល់​បងប្អូនស្រីរបស់ខ្លូនពីរនាក់ឲ្យស្តាប់ឮការត្រាស់ហៅរបស់ព្រះជាម្ចាស់ដោយស្ម័ក្រចិត្ត​ចូលរៀនស្វែងយល់អំពីជីវិតអ្នកបួសនៃក្រុមអ្នកបម្រើសេចក្តីស្រឡាញ់ដ៏និមលរបស់ព្រះនាងម៉ារី នៃក្រុមសាសនៈទូតថៃ សព្វថ្ងៃគាត់ទាំងពីនាក់កំពុងបន្តស្វែងយល់បន្ថែមទៀតនៅប្រទេសថៃ។

សព្វថ្ងៃសាវ៉េតបានទទួលការងារល្អមួយនៅទីក្រុងភ្នំពេញ។ហើយអ្វីដែលនាងចង់ប្រាប់ថា​ក្នុងជីវិតជាគ្រីស្តបរិស័ទសូមកុំភ័យខ្លាចបើទោះបីជាយើងមានការលំបាកខ្លាំងយ៉ាងណា​យើង​កុំភ្លេចអធិដ្ឋានទៅព្រះជាម្ចាស់ប្រាប់អ្វីៗគ្រប់យ៉ាងដែលយើងកំពុងជួបទៅទ្រង់​ ហើយត្រូវ​តែមានសង្ឃឹមជានិច្ច។ទោះបីជាមានអ្នកមើលងាយ សើចចំអកថាយើងកាន់សាសនាអ្វី​មិន​សំខាន់ តែអ្វីដែលសំខាន់គឺយើងបានស្រលាញ់ព្រះយេស៊ូយ៉ាងស្មោះត្រង់​ហើយបានផ្ញើរ​ជី​វិតទៅទ្រង់ទាំងកាយទាំងវិញ្ញាណ។ហើយអ្វីដែលសំខាន់គឺខិតខំប្រកាស់ដំណឹងល្អ និ​ង​ព្យា​យាមបញ្ជូនបន្តជំនឿទៅឲ្យក្មេងៗជំនាន់ក្រោយដើម្បីរក្សាជំនឿនិងសាសនាឲ្យគង់​វង្សជានិរន្ត។

ដោយៈ រឿន ស្រីម៉ាច

២៩ មិថុនា ២០១៧

ទេវវិទ្យាល័យកម្ពុជា បាន​ប្រារព្វពិធី​រំឭកដល់ សន្ត​យ៉ូហាន ម៉ារីវីយ៉ាណែ ដែលជា ​សន្តជាឧបការី​របស់​ខ្លួន ក្នុងឳកាសបិទឆ្នាំសិក្សា២០១៦​-២០១៧ នៅទេវវិទ្យាល័យនាក្រុងភ្នំពេញ​ ក្រោម​អធិបតីលោក​អភិបាល​អូលីវីយេ ជ្មីតអ៊ីស្ល៊ែរ និង​គ្រីស្ត​បរិស័ទ​ជា​ច្រើននាក់ កាលពី​ថ្ងៃ​២២ មិនា ២០១៧​នេះ។​

នៅក្នង​ធម្មទេសនា​នៃពិធីបុណ្យ​អភិបូជា លោក​អភិបាល​ភូមិ​ភាគ​ភ្នំពេញ អូលីវីយេ បាន​មាន​ប្រ​សាសន៍​រំឭក​អំពី​ប្រវត្តិ​របស់​សន្ត​យ៉ូហាន ម៉ារីវីយ៉ាណែ ដែល​គាត់​បាន​លះបង់​យ៉ាង​ច្រើន​ដើម្បី​លី​ឈើឆ្កាង​ដើរតាមព្រះយេស៊ូ​ ដោយ​ខិត​ខំ​យក​ចិត្ត​ទុក​ដាក់​អនុវត្តន៍​តាមព្រះ​បន្ទូល​តាមរយៈ​ការយក​ចិត្ត​ទុកដាក់ចំពោះអ្នកក្រីក្រ ព្រមទាំង​ការពារពួកគេផង។

លោក​អភិបាល​ក៏​បាន​ប្រៀប​ធៀប ​ជីវិត​​របស់​​សន្តជាឧបការី​នៃ​ទេវវិទ្យាល័យនេះ​ មក​ជីវិត​​របស់​សង្គមនាសតវត្ស​​ទី២១នេះ ​ដែល​ស្ថិត​នៅក្នុង​សង្គម​កំពុង​អភិវឌ្ឍន៍ តើយើង​ត្រូវ​ធ្វើដូចម្តេច​ដើម្បី​ការពារ​អ្នកក្រីក្រ។ លោក​អូលីវីយេ ពន្យល់ទៀតថា គឺស្រឡាញ់ នៃព្រះ​បេះ​ដូង​ព្រះ​យេស៊ូ នឹង​ណែនាំ​ឲ្យ​អ្នក​ដទៃ​ទទួលជីវិត​ថ្មី​ពី​ព្រះ​យេស៊ូ។

លោកបន្តថា ជីវិត​ជាបូជាចារ្យ​តាមរបៀប​សន្ត​យ៉ូហាន​ម៉ារី​វីយ៉ាណែ គឺ​រស់​នៅ​ក្នុង​ព្រះ​សហគមន៍​​ដើម្បី​បម្រើ​បងប្អូន​ និង​ជួយ​ឲ្យ​គេ​រក​ឃើញ​សេចក្តី​សុខ​នៅក្នុង​ព្រះ​សហគមន៍​។ លើសពីនេះ​ទៅ​ទៀត​ លោកបូជាចារ្យ​យ៉ូហាន​ ម៉ារីវីយ៉ាណែ​ បាន​យក​ចិត្ត​ទុកដាក់អធិ​ដ្ឋាន ដោយ​ដឹង​ថា​ព្រះជាម្ចាស់ស្រឡាញ់​គាត់ ហើយគាត់រស់នៅក្នុង​ព្រះជាម្ចាស់

ក្នុង​ឱកាស​​នេះ​ផងដែរ​ គង្វាល​ព្រះសហគមន៍​កាតូលិកភូមិភាគភ្នំពេញ​ ក៏បាន​ក្រើន​រំឭក​ដល់​និស្សិត​ទេវវិទ្យាល័យ​ទាំង​អស់​ឲ្យ​យកគំរូ​តាម​សន្ត​យ៉ូហាន​ម៉ារី​វីយ៉ាណែ និង​ចាត់​ក្រុមនិស្សិត​ទាំង​នោះ ​ឲ្យ​ទៅអនុវត្តផ្ទាល់​នៅតាម​ព្រះសហគមន៍នានាទាំងបីភូមិភាគក្នុង​ប្រទេសកម្ពុជា នាពេលវិស្សមកាលនេះ គឺ លោក កែវ សំណាង ​ទៅ​បម្រើ​ព្រះសហគមន៍​ចំណោម នៃភូមិភាគ​បាត់ដំបង។ លោក សុខ ធឿន ទៅបម្រើព្រះសហគមន៍កោះរកា ភូមិភាគ​កំពង់ចាម​។ លោក​ វី សំណាង និង​លោក វិន កាន់ ទៅ​បម្រើព្រះសហគមន៍មណ្ឌល​សកម្មភាព​តាកែវ ភូមិភាគភ្នំពេញ​។ លោក សុខ សំណាង និង​លោក​ចម្រើន ទៅបម្រើព្រះសហគមន៍ភូមិភាគ​បាត់ដំបង។ លោកប្រាក់ ប៊ុន​ហុង ​ទៅ​បម្រើ​នៅព្រះ​សហគមន៍​កំពង់ចាមក្រុង ចំណែកលោក ​សម្បត្តិ​ទៅ​បម្រើព្រះសហគមន៍មណ្ឌល​សកម្មភាព​ភ្នំពេញថ្មី​ភូមិភាគភ្នំពេញ។

ដាលីស

២៥ មិថុនា ២០១៧

ក្រោមអាកាសធាតុត្រជាក់លាយឡំដោយដំណក់ទឹកភ្លៀងរលឹមផ្សែងក្រូច បេក្ខជនចំនួន ៤៦នាក់ បានទទួលអគ្គសញ្ញាលាបថ្ងាសនៅព្រះសហគមន៍សន្តីម៉ារីញញឹម ភូមិចំការទៀង ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧។ 

កម្មវិធីនេះ មានការចូលរួមពីគ្រីស្តបរិស័ទនៅព្រះសហគមន៍សន្តីម៉ារីញញឹម និងដំណាងគ្រីស្តបរិស័ទនៅតាមព្រះសហគមន៍នានាក្នុងមណ្ឌលសកម្មភាពព្រះសហគមន៍ខេត្តតាកែវ ប្រមាណជាង៣០០នាក់ ក្រោមអធិបតីភាពរបស់លោកអភិបាល អូលីវីយេ។

ក្នុងធម្មទេសនា លោកអភិបាល អូលីវីយេ បានថ្លែងថា បងប្អូនដែលនឹងទទួលអគ្គសញ្ញាលាបថ្ងាសថ្ងៃនេះ បានទទួលខុសត្រូវមួយយ៉ាងសំខាន់បំផុត គឺធ្វើដូចម្តេចដើម្បីឲ្យព្រះបន្ទូលរបស់ព្រះជាម្ចាស់ អាចឲ្យមនុស្សទាំងអស់នៅក្នុងខេត្តតាកែវស្តាប់លឺ។ នៅក្នុងចំណោមប្រជាជនជាង៨០០,០០០នាក់ក្នុងខេត្តតាកែវ យើងជាគ្រីស្តបរិស័ទមួយចំនួនតូចដែលទទួលខុសត្រូវខ្ពស់ ដូចព្រះយេស៊ូមានព្រះបន្ទូលថា៖ “នៅពេលយើងសាបព្រោះតិច យើងច្រូតតិច នៅពេលយើងសាបព្រោះច្រើន យើងច្រូតច្រើន”។ 

លោកអភិបាលបានបន្តថា ព្រះវិញ្ញាណដ៏វិសុទ្ធដែលជាកម្លាំងរបស់ព្រះជាម្ចាស់ ព្រះវិញ្ញាណដ៏វិសុទ្ធណែនាំឲ្យយើងមានប្រាជ្ញាឈ្លៀសវៃ ឲ្យយើងចេះពិចារណាដឹងខុសដឹងត្រូវ ឲ្យយើងដឹងសេចក្តីពិត ឲ្យយើងមានយោបល់ល្អ ឲ្យយើងមានសេចក្តីអង់អាច ឲ្យយើងធ្វើតាមព្រះវិញ្ញាណតែម្តង និង ឲ្យយើងចេះគោរពកោតខ្លាចព្រះជាម្ចាស់ជានិច្ច។ 

ជាចុងក្រោយលោកអភិបាលបានផ្តាំដល់បេក្ខជនដែលទទួលអគ្គសញ្ញាលាបថ្ងាសថា នៅតាមកន្លែងដែលបងប្អូនរស់នៅ ឲ្យបងប្អូនទទួលស្គាល់ថាយើងជាមេម្ស៉ៅនៅក្នុងម្សៅនៃជីវិត ទោះយើងជាមេតូចប៉ុន្តែជាមេដែលមានឥទ្ធិពលនៃសេចក្តីស្រឡាញ់។ ឲ្យបន្តប្រកាសដំណឹងល្អរួមជាមួយព្រះយេស៊ូដែលមានព្រះបន្ទូលថា៖ “ព្រះរាជ្យរបស់ព្រះជាម្ចាស់ជិតមកដល់ហើយ ចូរកែប្រែចិត្តគំនិត ហើយជឿលើដំណឹងល្អចុះ”។

លោក ឯម និល ជាគ្រីស្តបរិស័ទមកពីព្រះសហគមន៍ក្រុងដូនកែវបានថ្លែងថា បន្ទាប់ពីបានទទួលអគ្គសញ្ញាលាបថ្ងាស ធ្វើឲ្យលោកមានអំណរសប្បាយរីករាយ ដោយសារបានក្លាយជាគ្រីស្តបរិស័ទពេញលក្ខណៈមួយរូប។ ក្នុងជីវិតជាគ្រីស្តបរិស័ទ លោកបានខិតខំបង្ហាញសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ តាមរយៈការអនុវត្តព្រះបន្ទូលនៅក្នុងជីវិតប្រចាំថ្ងៃរបស់លោក។ លោក ឯម និល ក៏បានបញ្ជាក់ថា លោកនឹងព្យាយាមផ្សព្វផ្សាយដំណឹងល្អរបស់ព្រះជាម្ចាស់អស់ពីសមត្ថភាព ដើម្បីឲ្យប្រជាពលរដ្ឋដទៃទៀតបានយល់ និងដើម្បីឲ្យប្រទេសកម្ពុជាទទួលបាននូវសុខសន្តិភាព ដោយចេះស្រឡាញ់គ្នា និងជួយគ្នាទៅវិញទៅមក ដូចព្រះជាម្ចាស់ដែលបានស្រឡាញ់មនុស្សលោក។

លោកស្រី គង់ សំណាង ជាគ្រីស្តបរិស័ទនៅព្រះសហគមន៍សន្តីម៉ារីញញឹមចំការទៀង បានប្រាប់ថា៖ នៅពេលបានទទួលអគ្គសញ្ញាលាបថ្ងាសហើយ នៅក្នុងជីវិតរបស់លោកស្រីហាក់បីដូចជាបានទទួលនូវជំនឿមួយយ៉ាងច្បាស់ និងមានសេចក្តីសង្ឃឹមថ្មីដោយបង្កើតឲ្យភាពសេរីរុងរឿងនៅក្នុងក្រុមគ្រួសាររបស់លោកស្រី។ ដើម្បីប្រកាសដំណឹងល្អលោកស្រីបានខិតខំធ្វើអំពើល្អជាមួយអ្នកដទៃ ដូចជាការសួរសុខទុក្ខ និងលើកទឹកចិត្តឲ្យគេមានសេចក្តីសង្ឃឹមនៅក្នុងជីវិតជាពិសេសអស់អ្នកដែលសង្គមបោះបង់ចោល ដូចជាអ្នកជំងឺ ជនពិការជាដើម។ 

លោកស្រី បានបន្ថែមថា សព្វថ្ងៃលោកស្រីបានខិតខំបង្កើតទំនាងទំនងល្អជាមួយពុទ្ធបរិស័ទ និងបងប្អូនដទៃទៀត ដើម្បីពន្យល់អំពីព្រះសហគមន៍ឲ្យគេយល់ ជាពិសេសសមាជិកនៅក្នុងក្រុមគ្រួសារលោកស្រីតែម្តង គឺលោកស្រីសង្ឃឹមថាពួកគាត់នឹងយលអំពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ ហើយនឹងដើរតាមមាគ៌ារបស់ព្រះអង្គដូចលោកស្រីដែរ។

បន្ទាប់ពីបញ្ចប់អភិបូជា លោកអភិបាល អូលីវីយេ បានដឹកនាំគ្រីស្តបរិស័ទទាំងអស់ ដើម្បីដង្ហែរព្រះកាយព្រះគ្រីស្ត ទៅតាមផ្ទះគ្រីស្តបរិស័ទដែលស្ថិតក្នុងភូមិពងទឹកខាងត្បូង ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ គឺមានចម្ងាយប្រហែល៣គីឡួម៉ែត្រពីព្រះសហគមន៍សន្តីម៉ារីញញឹមចំការៀង។ ក្នុងដំណើរនៃជំនឿ លោកអភិបាល លោកបូជាចារ្យ បងប្រុសបងស្រី និងបងប្អូនគ្រីស្តបរិស័ទទាំងអស់ បានធ្វើដំណើរក្រោមដំណក់ភ្លៀងដើម្បីនាំព្រះកាយព្រះគ្រីស្តដល់ផ្ទះគ្រីស្តបរិស័ទ ដែលបានទន្ទឹងរងចាំទទួលស្វាគមន៍ដោយជំនឿ និងអំណរសប្បាយ។

២៤ មិថុនា ២០១៧

ក្រុមសិល្បៈព្រះសហគមន៍កាតូលិកសន្តីម៉ារីញញឹមចំការទៀង បានរៀបចំកម្មវិធីការប្រកាសដំណឹងល្អតាមរយៈការសម្តែងសិល្បៈ ក្នុងទម្រង់ផ្សេងៗ នៅវេទិការដ៏ធំទូលាយនៃព្រះសហគមន៍ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧ ដោយមានលោកអភិបាល អូលីវីយេ ជាអធិបតី។ 

ពេលនោះមានការចូលរួមសម្តែងពីក្រុមសិល្បៈព្រះសហគមន៍សន្តីម៉ារីញញឹមចំការទៀង និងមានវត្តមានតារាល្បីៗមួយចំនួនមកពីរាជធានីភ្នំពេញ គឺមានលោក ចន អេឡិចហ្សូរ៉ា កញ្ញា សូនីតា លោក ម៉ាដូណា រួមជាមួយក្រុមរបស់ពួកគាត់។ 

ព្រះសហគមន៍សន្តីម៉ារញញឹមចំការទៀង រៀបចំកម្មវិធីនេះឡើង គោលបំណងប្រកាសដំណឹងល្អតាមរយៈការសម្តែងសិល្បៈវប្បធម៌ខ្មែរ ដើម្បីឲ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានស្គាល់ព្រះសហគមន៍ឲ្យកាន់តែច្បាស់ឡើងថែមទៀត។ 

ការសម្តែងសិល្បៈក្នុងមានដូចជា របាំជូនពរ របាំត្រុត របាំច្រូតស្រូវ ចម្រៀង កំប្លែង ជាដើម។

លោកអភិបាល អូលីវីយេ មានប្រសាសន៍ថា ពីថ្ងៃដែលព្រះសហគមន៍បានកសាងឆាកសិល្បៈនេះឡើង គឺលោកចង់ឲ្យមានការសម្តែងសិល្បៈផ្សេងៗជារៀងរាល់ខែ ដើម្បីឲ្យបងប្អូនទាំងអស់មានអំណរសប្បាយរួមគ្នា។ 

លោកបានបញ្ជាក់ថា យប់នេះមានការសម្តែងរបស់ក្រុមលោក ចន អេឡិចហ្សូរ៉ា កញ្ញា សូនីតា លោក ម៉ាដូណា និងក្រុមរបស់គាត់ ក្នុងនោះដែរក៏មានការសម្តែងសិល្បៈផ្សេងៗ របស់ក្រុមសិល្បៈនៃព្រះសហគមន៍សន្តីម៉ារីញញឹមចំការទៀងដែលភាគច្រើនជាសិស្សនៃវិទ្យាល័យសន្តហ្វ្រង់ស្វ័រ។ លោកសង្ឃឹមថា ការសម្តែងសិល្បៈយប់នេះ នឹងធ្វើឲ្យបងប្អូនទាំងអស់គ្នានៅជុំវិញភូមិចំការទៀងមានអំណរសប្បាយ ហើយលោកក៏បានជូនពរឲ្យបងប្អូនទាំងអស់ឲ្យមានសេចក្តីសង្ឃឹមជានិច្ច ដើម្បីកសាងគ្រួសារ ដើម្បីកសាងប្រទេសជាតិ ដើម្បីកសាងជីវិតផ្ទាល់ខ្លួនឲ្យកាន់តែមានការអភិវឌ្ឍន៍។

លោក អ៊ុំ សាមាន ជាប្រធានក្រុមសិល្បៈនៃព្រះសហគមន៍សន្តីម៉ារីញញឹមចំការទៀង បានថ្លែងថា ការសម្តែងសិល្បៈនេះ គឺគ្រាន់តែជាជំហានដំបូងដើម្បីឲ្យប្រជាពលរដ្ឋនៅជុំវិញព្រះសហគមន៍សន្តីម៉ារីញញឹមចំការទៀង បានស្គាល់អំពីគោលបំណងរបស់កម្មវិធីនេះសិន ហើយជំហានបន្ទាប់ គឺក្រុមសិល្បៈរបស់លោកនឹងរៀបចំឲ្យមានការសម្តែងផ្សេងៗដែលទាក់ទងនិងជីវិតរបស់ព្រះសហគមន៍ និងបន្ថែមឲ្យមានការចូលរួមបង្ហាញសមត្ថភាពសិល្បៈពីបងប្អូនប្រជាពលរដ្ឋផងដែរ។ លោកបន្តថា នេះជាលើកទីពីរហើយដែលព្រះសហគមន៍បានរៀបចំការសម្តែងសិល្បៈ សម្រាប់ចែកជូនប្រជាជនបានទស្សនាការសម្តែងសិល្បៈផ្សេងៗរបស់ប្អូនៗដែលជាសិស្សនៃវិទ្យាល័យសន្តហ្វ្រង់ស្វ័រ រួមជាមួយតារាល្បីៗមួយចំនួនមកពីភ្នំពេញ។

អ្នកស្រី ចន្ថា ជាអ្នកភូមិសែនអោក ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ ដែលបានចូលរួមកម្មវិធីនេះថ្លែងថា នេះជាលើកទីមួយសម្រាប់អ្នកស្រីផ្ទាល់ដែលបានមកមើលការសម្តែងសិល្បៈនេះ វាជាកម្មវិធីមួយល្អដែលអាចជួយឲ្យបងប្អូនអ្នកស្រុកបានស្គាល់អំពីសិល្បៈប្រពៃណីខ្មែរ ហើយជាពិសេសអាចឲ្យក្មេងៗមានឱកាសក្នុងការសម្តែងទៀត។ 

អ្នកស្រី បន្ថែមថា ប្រសិនបើមានការចូលរួមសម្តែងពីអ្នកភូមិទៀតកាន់តែប្រសើរ ព្រោះថាអាចឲ្យពួកគាត់បញ្ចេញទេពកោសលផ្ទាល់ខ្លួន និងចូលរួមការសប្បាយជាមួយគ្នាផងដែរ។

គួរបញ្ជាក់ផងដែរថា ព្រះសហគមន៍សន្តីម៉ារីញញឹម ដែលស្ថិតក្នុងភូមិចំការទៀង ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ បានកសាងឆាកសិល្បៈធំមួយដោយយកគំរូពីឆាកសិល្បៈនៅភូមិវប្បធម៌ខេត្តសៀមរាប ហើយបានសម្ភោធដាក់ឲ្យប្រើប្រាស់នៅចុងឆ្នាំ២០១៦កន្លងមក។

  1 2 3 4 5 6 7 8 9 10  ...   
 

© Copyright 2014 Catholic Cambodia - All rights reserved.