ស្វែងរក
The replica watches uk country for this brand for everyone, I believe replica watches most people are more understanding of its home pilots watch, who let people rely on the rolex replicaflight table from the home? Whether it is the original Mark series, or the replica rolex Navy Air Force forces MIRAMAR or Antoine De Saint Exupéry special models have a lot of fans.
អភិបាលព្រះសហគមន៍កាតូលិក ចូលរួមគោរពវិញ្ញាណក្ខន្ធសម្តេចវិបុលបញ្ញា សុខ អាន

. - ១៨ មីនា ២០១៧
 

លោកអូលីវីយេ ជ្មីហស៊្លែរ អភិបាលនៃព្រះសហគមន៍កាតូលិក កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧កន្លងទៅ បានដឹកនាំលោកបូជាចារ្យ ក្រុមគ្រិស្តបរិស័ទ ប្រធានការិយាល័យមួយ ចំនួន នៃព្រះសហគម៍កាតូលិកភូមិភាគភ្នំពេញ ចូលរួមគោរពវិញ្ញាណក្ខន្ធសម្តេចវិបុល បញ្ញាសុខ អាន នៅគេហដ្ឋាននៃសព ស្ថិតនៅសង្កាត់បឹងរាំង ខណ្ឌ៧មករា ។

ក្រោយពីបានដាក់ការោនផ្កា និងគោរពវិញ្ញាណនៃសពរួច លោកអភិបាលនិងប្រតិភូបាន ជួបសម្តែងការគួរសមជាមួយក្រុមគ្រួសារនៃសពសម្តេចវិបុលបញ្ញាសុខ អាន ក្នុងនោះ លោកអភិបាលបានសម្តែងនូវការចូលរួម រំលែកទុក្ខ និងការសោកស្តាយចំពោះការបាត់បង់ ស្វាមី និងឪពុកដ៏ជាទីស្រឡាញ់របស់ខ្លួន ។

នៅក្នុងសៀវភៅមរណទុក្ខ លោកអភិបាលអូលីវីយេ បានសរសេរថា យើងខ្ញុំទាំងអស់គ្នា ជាតំណាងព្រះសហគមន៍កាតូលិកនៅកម្ពុជា នៅថ្ងៃនេះ សូមចូលរួមសម្តែងនូវការរំលែកទុក្ខ ជាអនេក រួមជាមួយលោកជំទាវអានីសុខ អាន និងក្រុមគ្រួសារទាំងអស់ ។

សូមព្រះជាម្ចាស់ ទទួលវិញ្ញាណក្ខន្ធសម្តេចវិបុលបញ្ញាសុខ អាន នៅក្នុងព្រះរាជ្យព្រះជាម្ចាស់ នៅស្ថានបរមសុខផង ។

គួរបញ្ជាក់ថា លោកសុខ អាន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការ គណរដ្ឋមន្ត្រី ដែលបានខិតខំក្នុងពលិកម្មបំរើជាតិជាង៣០ឆ្នាំ ។ ដោយសារមានស្នាដៃ ក្នុងបុព្វហេតុបំរើជាតិមាតុភូមិ នៅថ្ងៃទី១៣ ខែមីនា កន្លងទៅ លោកសុខ អាន ត្រូវបាន ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា គឺព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី

ត្រាស់បង្គាប់តែងតាំងគោរមងារ ជាសម្តេចវិបុលបញ្ញា ។

សម្តេចវិបុលបញ្ញាសុខ អាន បានទទួលមរណភាពនៅវេលាម៉ោង១៨ និង៣០នាទីរសៀល នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ នៅមន្ទីរពេទ្យ នៃសាធារណរដ្ឋប្រជាមានិតចិន ដោយរោគា ពាធ ។ សពសម្តេច វិបុល បញ្ញាសុខ អាន បានរៀបចំពិធីបុណ្យគាវរកិច្ចសព និងធ្វើការ ដង្ហែរទៅបូជាតាមប្រពៃណី កាលពីព្រឹកថ្ងៃអាទិត្យ ទី១៩ ខែមីនា ឆ្នាំ២០១៧ នៅមុខវត្ត បទុមវត្តី នារាជធានីភ្នំពេញ ៕

ព័ត៌មានច្រើនទៀត
១៣ សីហា ២០១៧

រាជធានីភ្នំពេញ៖ ព្រះ​វិហារ​សន្ត​សិលានិង​សន្ត​ប៉ូល ​នៃ​មណ្ឌល​សកម្មភាព​ភ្នំពេញ​ថ្មី បាន​រួម​សហការ​ជា​មួយ​​​សហគមន៍​​ដែលជា​អង្គការ​ក្រៅរាជ​រដ្ឋាភិបាល​មាន​អង្គការ​SOS Cambodian and Kids ជា​ប្រធាន​​ក្នុង​ការ​ដឹកនាំ​សកម្មភាព​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ ជាពិសេស​អស់​អ្នក​ដែល​ពុំមាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការទៅព្យាបាលនៅមន្ទីរពេទ្យ។

កម្មវិធីនេះ​ធ្វើឡើង​ចំនួន​ពីរថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ២០១៧ នៅ​មណ្ឌល​សកម្មភាព​​ភ្នំពេញថ្មី ដោយបានពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋបានជាងមួយពាន់នាក់។ ​តាមប្រសាសន៍​របស់​លោកបូជាចា្យ ​សួន​ ហង្សលី​ ជា​តំណាងពេញសិទ្ធិ​​​​របស់​​លោក​អភិបាល​​ភូមិ​ភាគ​ភ្នំពេញ​ និង​ជា​បូជាចារ្យ​ទទួលខុសត្រូវ​មណ្ឌល​សកម្មភាព​ភ្នំពេញថ្មី បាន​ឲ្យ​ដឹងថា “​ខ្ញុំ​ពេញ​ចិត្ត​និង​សប្បាយចិត្ត​​ ព្រោះ​ថា​កម្មវិធីនេះ​បាន​ជួយ​ដល់​បងប្អូនជាច្រើនដែល​កំពុង​តែ​មាន​បញ្ហា​​សុខភាព ហើយគ្មាន​ថវិការ​គ្រប់គ្រប់គ្រាន់ក្នុង​ការព្យាបាល”​។​ លោក​បញ្ជាក់​ទៀត​ថា សម្រាប់​យើង​ដែល​ជាគ្រីស្ត​បរិស័ទនិង​ជាព្រះ​សហគមន៍ អ្វី​ដែល​សំខាន់​ គឺ​យើងធ្វើជា​មធ្យោបាយ​មួយ​នៅក្នុង​ការ​ប្រកាស​ដំណឹងល្អ ​តាមរយៈ​ការ​សម្តែង​ធម៌​មេត្តាករុណា និង​ជាឱកាសមួយ​ដើម្បី​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​នៅជុំវិញព្រះសហគមន៍សន្តសិលានិងសន្តប៉ូលភ្នំពេញថ្មីនេះ ​បាន​ចូល​រួម​និង​ស្គាល់​ព្រះសហគមន៍ផងដែរ។​

រីឯលោក​វេជ្ជបណ្ឌិត ឡោ គឹមសុង (Dr. LOR Kim Song) ប្រធានក្រុម​គ្រូពេទ្យ​បាន​មាន​ប្រសាសន៍​ថា ​ក្នុង​រយៈ​ពេល​ជិត​ដប់ឆ្នាំ​ដែល ​SOS Cambodian and Kids បាន​បំពេញ​បេសក​កម្ម​​ជួយ​ពិនិត្យ​ និង​ព្យាបាល​ជំងឺជូនប្រជាពលរដ្ឋនៅប្រទេសកម្ពុជា ខ្ញុំ​ឃើញ​ថា​នៅទីនេះជាលើកទីមួយ​​ដែលមានកន្លែង​​ល្អជាងគេ ព្រោះ​ថា​ព្រះសហគមន៍នេះ​ដែល​ខ្ញុំ​បាន​ស្គាល់​តាមរយៈ​លោក​បូជាចារ្យសួន ហង្ស​​លី​ បាន​ខិតខំ​អស់ពីសមត្ថភាព​ក្នុង​ការ​ទទួល​ស្វាគមន៍​​​អ្នក​ជំងឺ ហើយ​មានទីធ្លាធំទូលាយ មានដំបូល​ និង​កៅអី​គ្រប់គ្រាន់​ដែល​អាច​ឲ្យ​​​អ្នក​ជំងឺ​​រង់​ចាំមានភាព​ងាយ​ស្រួល​​ មិនខ្លាចក្តៅ មិនខ្លាចភ្លៀង។ លោក​បន្ត​ថា​ កាល​ពី​មុន​​ក្រុម​យើង​ធ្លាប់​បាន​ទៅធ្វើ​សកម្ម​ភាព​នៅ​កន្លែង​ផ្សេងៗ ​គឺមិនដែល​បាន​កន្លែង​ល្អ​ដូច​នៅ​ក្នុង​ព្រះ​សហគមន៍​​​នេះ​ឡើយ​ព្រោះ​ពេល​​ខ្លះត្រូវ​ធ្វើ​ការនៅក្រោម​ដើឈើក៏មាន។​

លោក​វេជ្ជបណ្ឌិត​បាន​ឲ្យ​ដឹង​ទៀត​ថា កម្មវិធី​នេះ​ប្រព្រឹត្តទៅបាន​ក៏ព្រោះ​តែ​មាន​ការ​សហការជាមួយ​អង្គការ AHNEP អង្គការ SIYOAN BMA អង្គការ FERK និង​ព្រះសហគមន៍​កាតូលិក​ភូមិភាគភ្នំពេញ។ ឆ្លៀត​ក្នុង​ឱកាសនោះ ​លោក​ក៏បាន​ថ្លែង​អំណរគុណ​ដល់​ដៃគូ​សហការ​​ទាំងអស់ដែល​មកពី​ប្រទេស​អាឡឺម៉ង់ បារាំង អូស្ត្រាលី កូរ៉េ និង​សហរដ្ឋអាមេរិក​ ហើយ​សូម​​កោត​សរសើរ​ដល់​ក្រុម​និស្សិត​ផ្នែក​វេជ្ជសាស្រ្ត ​ដែលបាន​ស្ម័គ្រចិត្ត​មក​ជួយ​​ថែម​ទាំងចំណាយ​ថវិការ​​ទៅលើសំបុត្រយន្តហោះ​ និង​ចំណាយ​ផ្សេងៗ​ទៀត​​ដោយ​ខ្លួនឯង​។

នេះជាលើក​ទីមួយ ​ដែលព្រះសហគមន៍​កាតូលិកភូមិភាគភ្នំពេញ បាន​រួមសហការគ្នាជាមួយ​ក្រុម​គ្រូពេទ្យ​ទាំង​នេះ ហើយ​កម្មវិធីដូចនេះនឹង​មាន​បន្ត​នៅ​ឆ្នាំ​ក្រោយ​ទៀត​តែពេលវេលាជាក់លាក់​មិន​អាចកំណត់បានទេ ​ព្រោះ​សកម្មភាព​នេះ​ក៏​អាស្រ័យលើ​ស្ថានភាពនយោបាយ​នៅក្នុង​ប្រទេសកម្ពុជាផងដែរ។

ដាលីស

១២ សីហា ២០១៧

ក្រុងកំពង់ចាម៖ យុវជនយុវនារីប្រមាណជាង១០០នាក់ មកពីបណ្តាព្រះសហគមន៍នានាក្នុងភូមិភាគកំពង់​ចាមចូលរួមសិក្ខាសាលាមួយស្តីអំពី "បរិស្ថាន" ​ដែលមានរយៈមួយថ្ងៃ​នៅព្រះវិហារក្រុង​កំពង់​​ចាម ​ដែលស្ថិតនៅក្នុងភូមិ១ ​​ឃុំវាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម កាលពីថ្ងៃ១២  ខែសី​ហា ឆ្នាំ​២០១៧ កន្លងទៅ។

          តាមប្រសាសាន៍របស់លោកបូជាចារ្យ សែ សាត ជាចារ្យទទួលខុសត្រូវនៅ​ព្រះសហ​គមន៍​ក្រុងកំពង់ចាមបានអោយដឹងថា៖ កម្មវិធីសិក្ខាសាលាស្តីអំពី បរិស្ថាន នេះ គឺមានការ​ចូល​រួម​​ពី​សំណាក់ក្រុមជេស្វីតបរិស្ថានកម្ពុជា។ លោកបន្តថា៖ អ្វីដែលជាគោលបំណង​សំខាន់​ក្នុង​​កម្មវិធីសិក្ខាសាលានេះ គឺចង់អោយយុវជនយុវនារីទាំងអស់ចេះចាប់អារម្មរណ៍​ជាមួយនឹង​បរិស្ថានដែលនៅជុំវិញខ្លួន ចេះស្រលាញ់និងថែរក្សា យល់ដឹងអោយកាន់តែ​ច្បាស់​អំពីអត្ថ​ប្រយោជន៍នៃបរិស្ថាន ជាពិសេសគឺអោយពួកគេដឹងថាទង្វើរអ្វីខ្លះ​ដែលធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់បរិស្ថាន។

          លោកបូជាចារ្យសាតបានបន្តថា៖​ អ្វីៗទាំងអស់គឺជាស្នាព្រះសហ្តរបស់ព្រះជាម្ចាស់​។ ដើម​ឈើនិងព្រៃព្រឹក្សានានាគឺជាធនធានធម្មជាតិ ដោយហេតុនេះការបាប់បំផ្លាញ់ព្រៃឈើ​គឺ​ជា​រឿងមួយដែលខុស ព្រោះវាអាចប៉ះពាល់ដល់ជីវិតរស់នៅរបស់មនុស្សនិងសត្វ​ទាំងក្នុង​សម័យនេះ​និងពេលអនាគត់ទៅមុខ។ ហេតុនេះកម្មវិធីសិក្ខាសាលានេះ គឺផ្តល់សារៈសំខាន់​ក្នុង​ការដាស់​តឿនយុវជនយុវនារីទាំងអស់ អោយចេះស្រលាញ់បរិស្ថាន ដូចជាមិនគួបោះ​ចោល​សំរាម​តាមទីសាធារណៈ ឬនៅក្នុងស្ទឹងបឹងបួរ ទន្លេផ្សេងៗ កុំបំពុលផ្សែងដែលមាន​ជាតិពុលក្នុង​​បរិស្ថាន កុំកាប់បំផ្លាញដើមឈើ មិនគួបន្ទោបង់តាមទីសាធារណៈ។ល។

          លោកសាតបន្ថែមទៀតថា៖ យុវជនគឺជាទំពាំងស្នងឬស្សី ហេតុនេះលោកសង្ឃឹមថា​បន្ទាប់ពី​បញ្ចប់កម្មវិធីសិក្ខាសាលានេះទៅពួកគេនឹងយល់កាន់តែច្បាស់ អំពីតម្លៃនៃ​បរិស្ថាន​ធម្មជាតិ ហើយចូលរួមកាត់បន្ថយនូវសកម្មភាព ដែលនាំអោយប៉ះពាល់ដល់បរិស្ថាន​ជា​ពិសេស​ការ​ប្រើប្រាស់ថង់ផ្លាស្ទីច និងដបទឹកសុទ្ធដែលជាការពេញនិយមប្រើប្រាស់​យុវជន​។

          បន្ទាប់ពីសិក្ខា សាលាយុវជនតាមព្រះសហសគមន៍នីមួយៗ បានរួមគំនិតគ្នាដើម្បី​រៀបចំ​គម្រោងផែនការអនុវត្តប្រចាំថ្ងៃ ដើម្បីចូលរួមថែរក្សាបរិស្ថានតាមសមត្ថភាពដែល​អាច​ធ្វើទៅបាន ដោយចូលរួមកាត់បន្ថយការចោលសំរាម ការប្រើប្រាស់ថងផ្លាស្ទីច ដប​ទឹក​សុទ្ធ និងជួយណែនាំទៅមិត្តភ័ក្រ្ត និងអ្នកនៅជុំវិញខ្លួន អោយចូលរួមស្រលាញ់និង​ថែរក្សា​បរិស្ថាន​ផងដែរ៕                                                            

ដោយ៖ រឿន ស្រីម៉ាច

១១ សីហា ២០១៧

រាជធានីភ្នំពេញ៖ “កម្លាំងដែលធ្វើអោយខ្ញុំអាចបន្តដំណើរទៅមុខបាន ក្នុងនាមជាបូជាចារ្យគឺការថ្វាយអភិបូជានិងការអធិដ្ឋាន ប្រសិនបើខ្ញុំមិនបានធ្វើកិច្ចការទាំងពីរនេះទេគឺហាក់ដូចជាគ្នានជីវិត” នេះគឺជាការប្រសាសន៍របស់លោកបូជាចារ្យ ផាន បូរី ជាបូជាចារ្យខ្មែរមួយរូបកំពុង បម្រើកិច្ចការព្រះសហគមន៍កាតូលិក កោះរកា នៃព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម។ លោកបូជាចារ្យផានបូរី មានវ័យ៣៧ឆ្នាំជាកូនទី១ក្នុងចំណោមបងប្អូនប្រាំនាក់ ប្រុសបួននាក់និងស្រីម្នាក់ នៃគ្រួសារកាតូលិក នៃភូមិក្តុលលើ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បួងឃ្មុំ។ លោកបូរីបានរៀបរាប់ឲ្យដឹងថា កាលដើមឡើយ រូបលោកមិនទាន់ស្គាល់ ព្រះសហគមន៍កាតូលិកជាអ្វីនោះទេ ហើយក៍មិនដែលចាប់អារម្មរណ៍ចង់ចូលព្រះវិហារនោះដែរ ទោះបីជាគ្រួសារជាកាតូលិក និងមានផ្ទះស្ទើរតែជាប់របងព្រះវិហារក៍ដោយ។ លោកបន្តថា៖វាជាសម្លេងនៃការត្រាស់ហៅរបស់ព្រះជាម្ចាស់ម្យ៉ាង ដែលណែនាំអោយរូបលោកបានមើលឃើញនិងចាប់អារម្មរណ៍ អំពីសកម្មភាពរបស់លោកបូជាចារ្យនិងដូនជី ដែលទៅបម្រើការនៅព្រះសហគមន៍ខ្លួន។ ដោយឃើញនូវការយកចិត្តទុកដាក់បង្រៀនកុមារ ចែករំលែកសេចក្តីស្រលាញ់ចំពោះមនុស្សទូទៅ ជាពិសេសពួកគាត់តែងតែមានស្នាមញញ្ញឹមជានិច្ច បើទោះបីជាមានការនឿយហត់យ៉ាងណាក៍ដោយ។ ពូកគាត់តែងតែនិយាយាអំពីព្រះយេស៊ូ ច្រៀងចំរៀងអំពីព្រះយេស៊ូ និងណែនាំលោកអោយក្លាយជាគ្រីស្តបរិស័ទទៀតផង។ បន្តិចម្តងៗ ធ្វើអោយលោកចាប់ផ្តើមចូលទៅរៀនអប់រំអប់រំជំនឿរាល់សប្តាហ៍។ ដោយក្រុមគ្រូសារមានជីវភាពក្រីក្រ និងមានប្អូនៗនៅក្នុងបន្ទុកច្រើន លោកបូជាចារ្យរូបនេះបានសម្រេចចិត្តឈប់រៀននៅត្រឹមថ្នាក់ទី៤ ដើម្បីជួយធ្វើស្រែចំការឪពុកម្តាយ និងឲ្យប្អូនៗមានឱកាសទទួលបានការរៀនសូត្របន្ត។

          លោកបូជាចារ្យវ័យ៣៧ឆ្នាំរូបនេះបន្ថែមថា៖​ លោកបានទទួលអគ្គសញ្ញាជ្រមុជទឹកក្នុងឆ្នាំ២០០០ តែមុននឹងបានទទួលគឺលោកបានរៀនអប់រំជំនឿ អស់រយៈពេលយូរឆ្នាំមក គឺតាំងពីវ័យកុមារមកម្ល៉ះ។ លោកបូចារ្យម្នាក់បានណែនាំ លោកទៅបន្តការសិក្សានៅមណ្ឌលយុវជនកាតូលិក ក្រុងកំពង់ចាមក្នុងកម្រិតអក្ខរកម្ម គ្រាន់តែរៀនអាននិងសរសេរអក្សខ្លះៗអស់រយៈពេល១ឆ្នាំ។ ជាភាពចៃដន់មានលោកបូជាចារ្យម្នាក់ បានសួរសំនូរលោកថា៖ តើបូរីចង់ធ្វើអ្វីនៅថ្ងៃអនាគត់?ភ្លាមៗនោះលោកបានឆ្លើយតបថា៖ “ខ្ញុំចង់ធ្វើជាលោកបូជាចារ្យ។” លោកបន្ថែមថា៖ ការគឹតថាក្តីស្រម៉ៃចង់ក្លាយជាបូជាចារ្យនេះគឺមិនអាចទៅរួចនោះទេព្រោះថាខ្លួនរៀនបានត្រឹមតែថ្នាក់ទី៤តែប៉ុណ្ណោះ។ តែជាការល្អ លោកត្រូវបានអ្នកស្ម័គ្រចិត្តម្នាក់ស្វែងរកសាលាមួយ កន្លែងនៅទីក្រុងភ្នំពេញ ដើម្បីឲ្យលោកបានរៀនបន្តនោះគឺ អង្គការភាពញញឹមនៃកុមារដែលហៅកាត់ថាPSE អស់រយៈពេល៧ឆ្នាំរហូតដល់ចប់ថ្នាក់ទី១២។ លោកបូរីបន្ថែមថា៖ចាប់តាំងពីលោកសម្រេចិត្តថា ខ្លួនចង់ក្លាយជាលោកបូជាចារ្យគឺ លោកមិនដែលបោះបង់ចោលការតាំងចិត្តមួយនោះទេ គឺតែងតែអធិដ្ឋាន សុំកម្លាំងចិត្តពីព្រះជាម្ចាស់ និងប្រឹងប្រែងរៀនសូត្រ មើលគំរូល្អៗពីលោកបូជាចារ្យផ្សេងៗ និងរិះគឹតអំពីអត្ថបទព្រះគម្ពីជាប្រចាំ។ ក្នុងឆ្នាំ២០០២ លោកផានបូរីបានស្ម័គ្រចិត្តចូលរៀននៅទេវៈវិទ្យាល័យ ដើម្បីទទូលការស្វែងយល់បន្ថែមអំពីជីវិតជាបូជាចារ្យ។ ក្នុងនោះ លោកបានបន្តការសិក្សានៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ ៤ឆ្នាំ ថែមទៀតផ្នែកទស្សនៈវិទ្យា។ បទពិសោធន៍១២ឆ្នាំ នៅក្នុងទេវៈវិទ្យាល័យ លោកបូរីបានឲ្យដឹងថា៖លោកមានការសប្បាយខ្លះនិងការលំបាកខ្លះៗ តែក្នុងនោះគឺមានលោកបូជាចារ្យដែលមានតូនាទីទទួលបន្ទុកនៅ ទេវវិទ្យាល័យតែងតែបង្រៀនឲ្យចេះរស់នៅក្នុងជីវិតជាបូជាចារ្យ ការរស់នៅជាក្រុម ការធ្វើការជាក្រុម លើសពីនេះក៍មានពិធីអធិដ្ឋាន ការចូលរួមថ្វាយអភិបូជា រួមនិងការចុះទៅជួយបម្រើនៅតាមព្រះសហគមន៍ផ្សេងៗក្នុងពេលវិសម្សកាល ក្នុងនោះលោកបានបម្រើនៅព្រះវិហារព្រះកុមារយេស៊ូបឹងទំពុន អស់រយៈ៧ឆ្នាំ និងព្រះវិហារសន្តយ៉ូសែបផ្សាតូច២ឆ្នាំ។ បន្ទាប់មក លោកបានទៅជួយអប់រំយុវជននៅព្រះសហគមន៍អ្នកលឿង ក្នុងភូមិភាគកំពង់ចាមរៀងរាល់ចុងសប្តាហ៍។ ក្នុងឆ្នាំ២០១៤ លោកយ៉ូហាន ម៉ារីវីយ៉ាណេ ផាន បូរី បានទទូលកាតតែងតាំងជាឧបដ្ឋាក រួមជាមួយនិងលោកបូជាចារ្យ មួង រស់ ដែលមកពីភូមិភាគបាត់ដំបង។ ក្នុងនោះ លោកបូរី ត្រូវបានលោកអភិបាលភូមិភាគកំពង់ចាមចាត់ឲ្យ ទៅបំពេញកាងារនៅព្រះសហគមន៍តំបន់អ្នកលឿងអស់រយៈពេលមួយឆ្នាំ។ លោកបូរី បានទទួលការអគ្គសញ្ញាតែងតាំងជាបូជាចារ្យនៅក្នុងឆ្នាំ២០១៥នៅក្នុងភូមិភាគកំពង់ចាម។ លោកអភិបាលភូមិភាគកំពង់ចាម បានចាត់លោកឲ្យទៅបម្រើរនៅព្រះសហគមន៍កាតូលិកកោះរកា និងតំបន់ផ្សេងៗទៀត ដែលលោកបូជាចារ្យ វ៉ូសាំង សេរ៉ាល់ ទទួលខុសត្រូវ ។ លោកបូរី បានរៀបរាប់ទៀតថា លោកបានយកសន្តមួយរូបធ្វើជាគំរូ គឺសន្ត យ៉ូហាន ម៉ារីវីយ៉ាណេ ដែលសន្តនេះមានប្រវត្តិស្រដៀងគ្នាជាមួយនឹងលោក គឺរៀនមិនពូកែ ប្រឡងក៏ធ្លាក់រហូត តែសន្តនេះនៅតែអាចធ្វើជាបូជាចារ្យបាន។ សន្តនេះ ខំប្រឹងបម្រើរព្រះសហគម៍អស់ពីសម្ថភាពដែលមាន ដោយហេតុនេះប្រវត្តិរបស់សន្តរូបនេះបានដាស់តឿន និងផ្តល់កម្លាំងចិត្តឲ្យលោកខិតខំដើរទៅមុខជានិច្ចបើទោះបីជាខ្លួនរៀនមិនពូកែ និងមិនសូវឆ្លាតក៍ដោយតែដោយការចង់បម្រើរព្រះជាម្ចាស់លោកពិតជាអាចធ្វើវាបាន។ លោកថាម្យ៉ាងទៀត ធ្វើជាបូជាចារ្យអាចឲ្យលោកមានភាពជិតស្និតជាមួយព្រះជាម្ចាស់តាមរយៈការអធិដ្ឋាន។ ជាងនេះទៅទៀតគឺ លោកចង់ថ្វាយអភិបូជាដែលជាពិធីកំពូលដែលធ្វើឲ្យខិតខំ ដើម្បីឆ្លើយតមព្រះជាម្ចាស់ក្នុងជីវិជាបូជាចារ្យកាតូលិក។ ទាក់ទងទៅនឹងជីវិតនៃការត្រាស់ហៅនេះ លោកបូរីសូមទទូចឲ្យអាណាព្យាបាលទាំងអស់ផ្តល់កម្លាំងចិត្តនិងជំរុញឲ្យយុវជនយុវនារី មានសេចក្តីក្លាហានក្នុងការស្តាប់ការត្រាស់ហៅរបស់ព្រះជាម្ចាស់ និងម្យ៉ាងទៀតសូមឲ្យយុវជនយុវនារីទាំងអស់ កុំខ្លាចក្នុងការឈ្វេងយល់អំពីជីវិតជាបូជាចារ្យ។ លើសពីនេះ សូមយុវជនទាំងអស់ចេះអធិដ្ឋាន ចេះស្រលាញ់និងចង់បម្រើរព្រះសហគមន៍របស់ខ្លួន ទឹកដីរបស់ខ្លួន ហើយត្រូវហ៊ានឆ្លើយតបនិងការត្រាស់ហៅរបស់ព្រះជាម្ចាស់។ ជាងនេះទៅទៀត លោកបូជាចារ្យក៍សូមអោយបងប្អូនគ្រិស្តបរិស័ទខ្មែរ ព្យាយាមផ្តល់កម្លាំងចិត្តនិងអធិដ្ឋានសម្រាប់បូជាចារ្យខ្មែរ អោយមានកម្លាំងដើម្បីបន្តបេសកម្មក្នុងកិច្ចការបម្រើរព្រះសហគមន៍ទៅមុខផង។ លោកបូជាចារ្យរូបនេះ បានបញ្ចាក់បន្ថែមថា៖ “ខ្ញុំតែងតែមានទម្លាប់អធិដ្ឋានជាប្រចាំ បើទោះបីជាក្នុងកាលៈទេសៈណាក៍ដោយ នឹងម្យ៉ាងទៀតខ្ញុំជ្រើសរើសទំនុកតម្កើងរបស់ស្តេចសាឡូមូនឬស្តេចដាវីដ ជួយបន្ថែមក្នុងការអធិដ្ឋាន ដើម្បីឲ្យយើងកាន់តែមានភាពជិតស្និតជាមួយព្រះជាម្ចាស់ ហេតុនេះហើយទើបខ្ញុំបានចាត់ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាអាហារ ដែលមិនចេះរីងស្ងូតនៅពេលដែលដែលអធិដ្ឋាន និងកិច្ចការថ្វាយអភិបូជាគឺជារឿងសំខាន់សំរាប់ខ្ញុំដែលចោលមិនបាន”។ លោកបូរី បន្ថែមថា ក្នុងជីវិតជាបូជាចារ្យគឺ អ្វីដែលរវល់បំផុតគឺការអធិដ្ឋាន ហេតុនេះសូមអោយបងប្អូនទាំងអស់យកចិត្តទុកដាក់ចំពោះការទន្ទនាជាមួយព្រះជាម្ចាស់ យើងត្រូវដឹងថាការអធិដ្ឋានគឺអាចដោះស្រាយអ្វីៗគ្រប់យ៉ាង សូមទុកចិត្តទៅលើព្រះជាម្ចាស់ព្រោះព្រះជាម្ចាស់គឺជាអ្នកធ្វើការ ជាអ្នកបំភ្លឺ ជាអ្នកបង្ហាញផ្លូវ ព្រះវិញ្ញាណដ៍វិសុទ្ធជាកម្លាំងចិត្តអោយយើង៕

ដោយ៖ រឿន ស្រីម៉ាច

 

១០ សីហា ២០១៧

ខេត្តកំពង់ចាម៖ យុវជនរួមនិងកុមារចំនួន ប្រមាណ ៨២នាក់ដែលកំពុងទទួលការអប់រំជំនឿបានទទួលការលើកទឹកចិត្ត ពីព្រះសហគមន៍កាតូលិកសន្តហ្រ្វង់ស័្វរនិងសន្តីក្លារ៉ាអាស៊ីស៊ីដែលស្ថិតនៅក្នុង ភូមិកោះរកាក្រៅ ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ក្នុងដំណើកំសាន្ត សិក្សាពេលពេញមួយថ្ងៃ នៅតំបន់ទេសចរណ៍ ប្រវត្តិសាស្ត្រមួយកន្លែងក្នុងខេត្តត្បួងឃ្មុំ កាលពីថ្ងៃទី១០ សីហា ឆ្នាំ២០១៧។

លោកផានបូរី ជាបូជាចារ្យនៅព្រះសហគមន៍កាតូលិកោះរកាមានប្រសាសន៍ថា៖ កម្មវិធីនេះតូច តែមានអត្ថន័យ និងមានសារសំខាន់សម្រាប់អ្នកចូលរួម។ លោកថា៖ ជាទូទៅយុវជនក៍ដូចជាកុមារភាគច្រើនមិនសូវចាប់អារម្មរណ៍តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រនៅក្នុងប្រទេសរបស់ខ្លួននោះទេហើយប្រសិនបើពួកគេទៅលេងក៍គ្រាន់តែជាការសប្បាយ ឬថតរូបលេងមួយពេល តែគេមិនដឹងអំពីប្រវត្តិនៃប្រាសាទឬប្រវត្តិកន្លែងទេសចរណ៍មួយនោះទេ។ ហេតុនេះព្រះសហគមន៍បាននាំពូកគេទៅទស្សនានៅប្រាសាទហ្លួងព្រះស្តេចដែលមានរូបសំណាក់ស្តេចកនតាំងនៅទីនោះ។ លោកបូជាចារ្យបន្តថា៖មានយុវជនពីនាក់ដែលសិក្សាផ្នែកប្រវត្តិសាស្ត្រនៅសកលវិទ្យាល័យ បានជួយពន្យល់និងណែនាំពូកគេ ឲ្យបានដឹងខ្លះៗអំពីប្រវត្តិប្រាសាទនោះ ថានណាជាអ្នកកសាង? ហើយក៍សាងឡើងដើម្បីអ្វី? ហើយហេតុអ្វីប្រាសាទនោះតាំងទីលំនៅក្នុងខេត្តត្បួងឃ្មុំ? លោកបូរីបន្ថែមថាៈ ក្នុងនាមលោកជាអ្នកណែនាំ ពិតជាសប្បាយចិត្តនៅពេលដែលបានឃើញកុមារ រួមទាំងយុវជន មានការចាប់អារម្មរណ៍អំពី ប្រវត្តិសាស្ត្រយ៉ាងយកចិត្តទុកដាក់បែបនេះ បើទោះបីជាមិនមែនជាការសិក្សាអោយបានស៊ីជម្រៅតែវាក៍បានបង្ហាញនិងបើកគំនិតខ្លះៗសម្រាប់គេដែរ។ លោកសង្ឃឹមថាយុវជនឬប្រជាជនយកចិត្តទុកដាក់ឲ្យតម្លៃទៅលើប្រាសាទបុរាណ រឺតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រដែលជាស្នារដៃដូតាបន្សល់ទុកឲ្យកូនខ្មែរជំនាន់ក្រោយ កាន់តែខ្លាំងថែមទៀត។ លោកផ្តាំថាបើមិនទាន់ដឹងទេ សូមសិក្សាឈ្វេងយល់ខ្លះៗអំពីប្រវត្តិសាស្ត្រខ្មែរ ប្រវត្តិនៃប្រាសាទនីមួយៗក្នុងប្រទេសកម្ពុជាយើង និងសូមចូលរួមថែរក្សានូវកេតំណែលដ៍ល្អមួយទាំងអស់គ្នា។

ក្នុងដំណើរកម្សាន្តនោះក៍មានកម្មវិធីអធិដ្ឋានរួមគ្នាដើម្បីអរព្រះគុណព្រះជាម្ចាស់សម្រាប់អំណោយទានគ្រប់យ៉ាងរួមទាំងស្នារព្រះហស្តជាច្រើន មានទាំងខ្យល់ដង្ហើមនិងជីវិតរស់នៅប្រចាំថ្ងៃផងដែរ។

ដោយ៖ រឿន ស្រីដោម៉ាច

០៧ សីហា ២០១៧

ក្រុងកំពង់ចាម៖ ចាស់ជរានិងអ្នកជំងឺ៨នាក់ បានមកទទួលអគ្គ​សញ្ញា​លាបប្រេង​ផ្តល់កំលាំង ធ្វើ​ឡើង​​នៅព្រះសហគមន៍កំពង់ចាមក្រុង​ដែលស្ថិតនៅភូមិ១សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ កាលពីថ្ងៃច័ន្ទ ទី ០៧ ខែសីហា កន្លង​ទៅ ក្រោមអធិបតីភាពរបស់លោកអន់តូនីសាមី ស៊ូសៃរាជ្យជាអភិបាលប្រចាំភូមិភាគកំពង់ចាម។

 តាមប្រសាសន៍របស់លោកអភិបាលអន់តូនីបានអោយដឹងថា៖ការលាបប្រេងនេះគឺមិនមែន​សំដៅទៅលើជីវិតចុងក្រោយរបស់ពួកគាត់ដែលចូលដល់វ័យចាស់ជរាឬកំពុងមានជំងឺនោះទេ។ តែអ្វីដែលសំខាន់គឺព្រះសហគមន៍ចង់បញ្ចាក់ថាការលាបប្រេងគឺជាការផ្តល់​កម្លាំងបន្ថែមពីព្រះជាម្ចាស់ គឺយើងចង់លើកទឹកចិត្ត ផ្តល់កម្លាំងកាយចិត្ត និងការយកចិត្ត​ទុកដាក់ចំពោះចាស់ជរា និង​អ្នកជំងឺ អោយគេមានសេចក្តីសង្ឃឹមនៅក្នុងជីវិតរស់នៅបន្តទៅ​មុខដោយជាប់ជាមួយវត្តមានរបស់ព្រះជាម្ចាស់ជានិច្ច។

 អគ្គសញ្ញាលាបប្រេងឲ្យអ្នកជំងឺមានគោលដៅផ្តល់អំណោយទានពិសេសដល់គ្រិស្តបរិស័​ទ​ដែលជួបប្រទះនឹងទុក្ខលំបាកដោយសារជំងឺធ្ងន់ធ្ងរឬដោយជរាពាធ។ពេលវេលាគួរសម។ដែលដើម្បីទទូលប្រេងដ៍វិសុទ្ធនេះគឺនៅពេលដែលគ្រីស្តបរិស័ទជិតស្លាប់ ដោយសារគេឈឺ​ឬចាស់ជរា។​រាល់ពេលដែលគ្រីស្តបរិស័ទមានជំងឺជាទម្ងន់​គេអាចទទូលប្រេងដ៍វិសុទ្ធ។​បើ​ជំងឺដុនដាបទៅៗគេអាចទទួលប្រេងម្តងទៀតទោះបីគេបានទទូលម្តងហើយក៍ដោយ។(ដក់ស្រងចេញពីសៀវពីលទ្ធិនៃគ្រីស្តសាសនាតាមព្រះសហគមន៍កាតូលិក លេខ ១៥២៧-១៥២៩)។

លោកអភិបាលបានបន្ថែមទៀតថា៖ព្រះសហគមន៍កំពុងតែរិះគឹតរួមជាមួយគ្នាថាកម្មវិធី​លាបប្រេងនេះគួរតែធ្វើរយៈពេលប្រាំមួយខែម្តងរឺយ៉ាងណា?ព្រោះនេះគឺជាលើកទីមួយនៅ​ក្នុងព្រះសហគមន៍ដែលមានកម្មវិធីអធិដ្ឋាននិងលាបប្រេងអោយពួកគាត់បែបនេះ។

 លោកថា៖អ្នកដែលមកទទួលការលាបប្រេងនេះគឺមានអាយុចន្លោះពី៤០ ដល់៧០ឆ្នាំ​។ ហើយ​ការធ្វើបែបនេះគឺព្រះសហគមន៍ចង់យកចិត្តទុកដាក់ជាខ្លាំងជាមួយចាស់ជរា អ្នកក្រីក្រ អ្នកជំងឺដែលមិនសូវមានអ្នកចាប់អារម្មរណ៍អំពីជីវិតរបស់ពួកគាត់។ លោក​បន្ត​ថា យើង​ក៏​ចង់បង្ហាញថា ទោះបីជាពួកគាត់ចាស់ទ្រុឌទ្រោមយ៉ាងណា មានការលំបាកដោយសារជំងឺក្នុងខ្លួនយ៉ាងណាក៍ព្រះសហគមន៍ មិនបានបោះបង់គាត់ចោលដែរគឺនៅចាំផ្តល់កម្លាំងឲចិត្តជានិច្ច។

 លោកអភិបាលក៍បានរំលឹកដល់គ្រិស្តបរិស័ទទាំងអស់ថា៖សូមអោយយើងចេះយកចិត្តទុក​ដាក់ចំពោះគ្នាទៅវិញទៅមក ជាពិសេសសម្រាប់អ្នកជំងឺនិងចាស់ជរា មនុស្សទូទៅក្នុង​សង្គម ចេះចែករំលែកសេចក្តីស្រលាញ់ចំពោះគ្នាដូចព្រះយេស៊ូដែលបានស្រលាញ់មនុស្ស​លោកដោយមិនប្រកាន់អ្វីទាំងអស់៕

ដោយៈ រឿន ស្រីម៉ាច

០៧ សីហា ២០១៧

ខេត្តត្បូងឃ្មុំ៖ ព្រះសហគមន៍កាតូលិក ព្រះវិហារសន្ត យ៉ូសែប ភូមិក្តុលលើ ដែលស្ថិតនៅក្នុងភូមិ​ក្តុលលើ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានបើកថ្នាក់បំប៉នចំណេះដឹងទូទៅ ដល់កុមារជាសិស្សថ្នាក់ទី១ ដល់ទី៧។ ថ្នាក់បំប៉ននេះបានបើកចាប់ពីដើមខែសីហាមក ដោយបានទទួលកុមារចំនួន ជាង១០០នាក់ឲ្យចូលរៀន លើមុខវិទ្យា ភាសាខ្មែរ និងភាសាអង់គ្លេស។ តាមប្រសាសន៍របស់លោកបូជាចារ្យ លូកា បូឡេល្លីជាបូជាចារ្យទទូលខុសត្រូវនៅព្រះសហគមន៍ក្តុលលើបានឲ្យដឹងថា៖ ព្រះសហគមន៍ បានបើកថ្នាក់បំប៉ន ចំណេះដឹងទូទៅដល់កុមារ ចាប់ពីថ្នាក់ទី ដល់ថ្នាក់ទី៧ ក្នុងកំឡុងពេលវិសម្សកាលក្នុងឆ្នាំនេះ។ លោកបន្តថា៖ កម្មវិធីនេះប្រព្រឹត្តទៅគឺមានការចូលរួមយ៉ាងសកម្មពីសំណាក់យុវជនយុវនារីក្នុងព្រះសហគមន៍កាតូលិកក្តុលលើ។ ពួកគេបែងចែកតាមថ្នាក់ផ្សេងៗ តាមកំរិត តាមវេន គឹ វេនពេលព្រឹក និងវេនពេលល្ងាច។

 លោកបូជាចារ្យបន្ថែមថា៖ ពេលបង្រៀនដល់ កុមារទាំងនោះ គឺមិនគ្រាន់តែរៀនប៉ុណ្ណោះទេក្នុងនោះក៍មានការលេងល្បែងកម្សាន្ត ការអានរឿងនិទាន និងការធ្វើពលកម្មកខ្លះៗក្នុងព្រះវិហារ។ លើបូជាចារ្យបានប្រាប់ពីមូលហេតុដែលបើកថ្នាក់បំប៉ុននេះ ព្រោះព្រះសហគមន៍មើល ឃើញថា កុមារៗនិងយុវជនយុវនារី មានពេលវេលាទំនេរច្រើនក្នុងពេលសម្រាកពីការសិក្សាមួយរយៈ។ ពេលទំនេៗកុមារមិនបានចាប់អារម្មរណ៍ក្នុងការសិក្សានោះទេ គឺពួកគេយកពេលវេលាដើរលេង ឬធ្វើអ្វីផ្សេងៗដែលគ្មានប្រយោជន៍ច្រើន។ ហេតុនេះព្រះសហគមន៍បង្កើត ថ្នាក់សិក្សានេះ ដើម្បីឲ្យយពួកគេមានពេលវេលានិងទីកន្លែង សមរម្យ ទទួលនូវចំណះដឹង ទុកត្រៀមសម្រាប់ពេលចូលរៀននៅសាលារដ្ឋ វិញនាពេលខាង មុខ។ ម្យ៉ាងទៀតព្រះសហគមន៍កាតូលិកចង់ឲ្យយុវជនយុវនារីចេះចែករំលែកសេចក្តីស្រលាញ់ក្នុងកិច្ចការផ្សេងៗ គឺឲ្យគេលះបង់ពេលវេលាផ្ទាល់ខ្លួនខ្លះៗដើម្បីជួយបង្រៀនក្មេងៗទាំងនោះ ល្អជាងយកពេលវេលាទំនេពីការសិក្សាទៅអង្គុយចុចទូរស័ព្ទឬដើរលេងឥតប្រយោជន៍។ ជារាងរាល់ឆ្នាំព្រះសហគមន៍ក្តុលលើតែងតែថ្នាក់បំប៉នចំណះដឹងទូទៅនេះ ដើម្បីឲ្យមានឳកាស់បានទទួលបានការរៀនសូត្របន្ថែម ។ លោកបូជាចារ្យ ជាអ្នកទទួលខុសត្រូវព្រះសហគមន៍នេះ មានសង្ឃឹមយ៉ាងមាំថា៖អ្វីដែលព្រះសហគមន៍ផ្តល់ឲ្យពួកគេដែលជាទំពាំងស្នងឬស្សី គឺជាទ្រព្យសម្បិត្តដ៍សំខាន់ទៅថ្ងៃអនាគត។ បើទោះបីជាវាមិនមែនជាលុយកាក់ ឬរបស់អ្វីផ្សេង តែវាគឺជាចំណះដឹងដ៍មានតម្លៃដែលមិនអាចទិញដូរបាន។ នៅពេលអនាគត់កុមារទាំងនោះនឹងបន្តការរៀនសូត្ររហូតដល់មានកាងារល្អនៅក្នុងសង្គម ជាកុមារល្អ ជាយុវជនល្អ និងជាប្រជាពរដ្ឋល្អ។ លោកក៍សូមអំពាវនាវឲ្យអណាព្យាបាលទាំងអស់ជួយជំរុញ ផ្តល់កម្លាំងចិត្តឲ្យកូនៗបន្តការសិក្សារៀនសូត្រទៅមុខបើទោះបីជាគ្រូសារក្រីក្រឬជួបបញ្ហាអ្វីក៍ដោយ យ៉ាងហោចណាស់ក៍គេអាចមានសម្ថភាពអានអក្សរ យល់ការដឹងខុសដឹងត្រូវ និងមានសម្ថភាពក្នុងការធ្វើកាងារផ្សេងៗដើម្បីជួខ្លួនឯងបាន។ ប្រសិនបើអណាព្យាបាលបញ្ឈប់ការសិក្សារបស់ពួកគឺប្រៀបដូចបំផ្លាញអនាគត់របស់កូនខ្លួនដែល។ ដោយ៖ រឿន ស្រីម៉ាច

០៧ សីហា ២០១៧

រាជធានីភ្នំពេញ៖ «បើសិនជាយើងពិតជា​មានជំនឿ និងស្គាល់អំពីរៀបនៃសាសនារបស់ខ្លួនពិតប្រាដកមែន យើងមិនគួរ អន់ចិត្ត ឬឈឺចាប់ចំពោះការរិះគន់ ឬការសើចចំអកពីសំណាក់អ្នកដទៃ​នោះទេត្បិតគេមិនបានស្គាល់យើងច្បាស់» នេះជាសំដីបញ្ជាក់របស់កញ្ញា ស្រី បុញ្ញាកា ជាគ្រីស្តបរិស័ទមួយរូប នៃព្រះសហគមន៍កាតូលិក។

កញ្ញា ស្រី បុញ្ញាកា កើតនៅភូមិ​ព្រែកស្បូវ សង្កាត់អូរគន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ​ សព្វថ្ងៃមានតូនាទីជានាយិការមណ្ឌលនិស្សិតកាតូលិកកម្ពុជា។ ស្រី បុញ្ញាកា ទទួលនឿ លើព្រះយេស៊ូ ក្នុងព្រះសហគមន៍កាតូលិក ដោយសារបានមើលឃើញគំរូមួយចំនួនរបស់ អ្នកជឿលើព្រះយេស៊ូ នៃព្រះសហគមន៍កកាតូលិក ជាពិសេសលោកបូជាចារ្យ និងដូនជីកាតូលិក​ ដែលជម្រុញឲ្យនាង សម្រេចចិត្តចង់ឈ្វេងយល់អំពីជំនឿក្នុងព្រះសហគមន៍កាតូលិក។

ពេលជាយុវជនក្នុងព្រះសហគមន៍កាតូលិក ស្រី​ បុញ្ញាកា និយាយថា នាងពិតជាមានអំណរសប្បាយរីករាយ ក្នុងការចូលរួម​សកម្មភាពជាច្រើនដូចជា ចូលរួមក្នុងក្រុមចម្រៀងព្រះសហគមន៍កាតូលិក ចែករំលែកបទពិសោធន៍ផ្សេងៗនិងទទួលការរៀនអប់រំជំនឿពីលោកបូជាចារ្យ  ធ្វើពលកម្មរួមគ្នា អធិដ្ឋានរួមគ្នា ទៅសួរសុខទុក្ខអ្នក​ក្រីក្រ ចាស់ជរាជាដើម។ បុញ្ញាកា បញ្ជាក់ថា៖  សកម្មភាពទាំងនោះគឺយុវជនទូទៅមិនមានឪកាស់ធ្វើដូចយុវជន​កាតូលិកនៅពេលនោះ នោះទេ។

កញ្ញា ស្រី បុញ្ញាកា​ មានវ័យ ៣៧ឆ្នាំ ជាកូនទី៧ ក្នុងចំណោមបងប្អូន៨នាក់ នៃក្រួសារពុទ្ធបរិស័ទដែលមានជំនឿមាំមួន។ ក្នុងចំណោមបងប្អូនទាំងអស់មាន បងស្រីទី២ ទី ៥ និង រូបកញ្ញា ដែលជឿលើព្រះយេស៊ូ តាមព្រះសហគមន៍កាតូលិក។

នាយិការ វ័យ៣៧ឆ្នាំរូបនេះបានបន្ថែមថាដោយជំនឿយ៉ាងមាំថា៖អ្វីដែលជាកម្លាំងចិត្តឲ្យនាងអាចដើរទៅមុខដោយ​ស្នាមញញ្ញឹមគឺវត្តមានរបស់ព្រះជាម្ចាស់ដែលស្ថិតនៅក្នុងចិត្ត។ បើទោះបី​ជាពេលខ្លះនាងមានការលំបាក ការពិបាកចិត្ត និងមានអារម្មរណ៍ថាឯកោ តែនាងអាច​អធិដ្ឋានទួលអង្វរព្រះជាម្ចាស់ដែលតែងតែនៅក្បែយើងនិងចាំស្តាប់យើងគ្រប់ពេល។  ដូចនេះ​បើទោះបីជាមានរឿងអ្វីកើតឡើងក៍ដោយសូមយើងកុំបោះបង់ចោលព្រះអង្គ យើងកុំភ្លេច​ថាយើងជានណា?យើងកុំភ្លេចនូវថ្ងៃដែលបានទទួលអញ្ញាសញ្ញាជ្រមុជទឹក ហើយបាន​សន្យា​ចំពោះមុខព្រះជាម្ចាស់ក៍ដូចជាបងប្អូនគ្រិស្តបរិស័ទទាំងអស់ថានិងរួមស្លាប់រួមរស់ជាមួយព្រះជាម្ចាស់។

លើពីនេះកញ្ញាក៍ប្រាប់បន្ថែមថា៖​ "ខ្ញុំពេញចិត្តសម្រាប់ជី​វិតខ្ញុំដែលក្លាយជា​គ្រីសបរិស័ទម្នាក់ក្នុងចំណោមនុស្សជាច្រើនទៀត យើងខ្ញុំក៍មិនដែលភ័យខ្លាច ឬខ្មាស់គេនៅ​ពេលមានអ្នកដទៃនិយាយមិនល្អអំពីសាសនាខ្ញុំដែ។ ផ្ទុយទៅវិញខ្ញុំគឹតថា ព្រះជាម្ចាស់តែងតែ​លើកលែងលោកអោយមនុស្សទាំងអស់មិនថាអ្នកនោះស្អប់រឺស្រលាញ់ព្រះអង្គយ៉ាងណា​ហើយរលហូតដល់បូជា១ជីវិតព្រោះតែសេចក្តីស្រលាញ់ទៀតផង ចំពោះខ្ញុំវិញខ្ញុំមិនអាចលះ​បង់ជីវិតដូចទ្រង់តែខ្ញុំអាចលើកលែងទោសអោយអ្នកដទៃនិងបង្ហាញអោយគេស្គាល់ព្រះ​យេស៊ូតាមរបៀបផ្សេង”។

ត្បិតតែខ្លួនជាបេក្ខជនមកពីខេត្តកំពង់ធំក្នុងភូមិភាគបាត់ដំបងតែត្រូវមកទទួលអគ្គសញ្ញា​ជ្រមុជទឹកនៅព្រះវិហារសន្តយ៉ូសែប ផ្សាតូចក្នុងភូមិភាគភ្នំពេញកំឡុងឆ្នាំ២០០២ ព្រោះតែក្នុង​កំ​​ឡុង​ពេលនោះបុញ្ញាកាកំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅទីក្រុងភ្នំពេញ។

កញ្ញា ស្រីបុញ្ញាកាបានបន្ថែមថា៖ក្នុងសម័យនោះកញ្ញារួមនិងយុវជនមួយក្រុមបានស្ម័គ្រចិត្ត​ទៅជួយបង្រៀនអប់រំក្មេងៗមួយក្រុមធំដែលមានចំនួនប្រហែលជា៥០នាក់នៅក្នុងភូមិតាំង​គោកខេត្តកំពង់ធំ មួយសប្តាហ៍ម្តង បង្រៀនអប់រំជំនឿ អប់រំយុវជន និងស្ម័គ្រចិត្តចូលរួម​ក្រុមផ្សេងៗដើម្បីជួយសម្រួលកិច្ចការក្នុងព្រះវិហារនៅភ្នំពេញជាដើម។

ក្រោយបញ្ចប់ការសិក្សា នៅភ្នំពេញ កញ្ញា ស្រី បុញ្ញាកា បានទៅបម្រើការងារ ជាគ្រូបង្រៀន នៅខេត្តដំបង និងធ្វើជាប្រធានបណ្ឌលសិស្សវិទ្យាល័យ នៅក្នុងព្រះសហគមន៍បាត់ដំបង។ ក្រោយមក ក៏ប្តូរមកបង្រៀននៅភ្នំពេញ និងទទួលធ្វើជានាយិការ មណ្ឌលនិស្សតព្រះសហគកមន៍កាតូលិកកម្ពុជា។ អស់រយៈពេលជាង១០ឆ្នាំក្នុងមុខងារជានាយិការមណ្ឌលនិស្សិត កញ្ញាប្រាប់​ថា៖ មានភាពងាយស្រួលខ្លះនិងការពិបាកខ្លះៗតែការលំបាកទាំងអស់ដែលកញ្ញាបានជួប​គឺអាចបន្តទៅមុខបានដោយសារការអធិដ្ឋាន និងការជួយលើកទឹកចិត្ត ផ្តល់កម្លាំងចិត្តពីសំ​ណាក់អ្នកនៅជុំវិញខ្លួន។ដោយហេតុនេះទើបធ្វើអោយ កញ្ញាគឹតថានេះគឺជាអំណោយទាន​យ៉ាងពិសេសពីព្រះជាម្ចាស់ដែលទ្រង់ឲ្យជួបជាមួយមនុស្សល្អៗគឺពួកគេតែងតែនៅចាំ​​​ ផ្តល់កម្លាំងចិត្តឲ្យនាង ជានិច្ច។

លើសពីនេះទៅទៀតកញ្ញាស្រីបុញ្ញាកាក៍ជាប្រធានគណៈកម្មការព្រះវិហារព្រះកុមារ​យេស៊ូបឹងទំពុន និង ស្ម័គ្រចិត្តសម្រាប់គណៈកម្មការពិធីបុណ្យ​ និងក្រុមសង្កហៈជាជាដើម។

ប្រធានមណ្ឌលនិស្សិតរូបនេះបានបន្តថា៖ក្នុងជីវិតជាគ្រីស្តបរិស័ទគឺកញ្ញាមានអំណរ​សប្បាយ​នៅពេលដែលបានទៅព្រះវិហាររាល់ថ្ងៃអាទិត្យ ឬក្នុងពេលមានកម្មវិធីផ្សេងៗ ព្រោះនៅពេលដែលយើងបានទៅចូលរួមថ្វាយអភិបូជារ្យគឺហាក់ដូចជាបានធូស្រាលនូវទុក្ខ​កង្វល់មួយចំនួន ហើយយើងបានស្តាប់ការទេសនារបស់លោកបូជាចារ្យ​ ចែករំលែកនូវ​អ្វីៗ​ដែលល្អៗជាមួយគ្រីស្តបរិស័ទផ្សេងៗទៀត។​ ជាពិសេសតាមរយៈការស្តាប់អត្ថបទព្រះគម្ពី​ដំណឹងល្អ ពេលខ្លះអាចធ្វើឲ្យកញ្ញាកែប្រែនូវចំណុចខុសឆ្គង និងម្យ៉ាងទៀតនាងមិនមានអារម្មរណ៍ថាឃ្លាតឆ្ងាយពីព្រះជាម្ចាស់។

កញ្ញាក៏បានរំលឹក ផ្តាំផ្ញើទៅដល់យុវជនផ្សេងទៀត ដែលនៅឆ្ងាយ ពីព្រះសហគមន៍ អ្នកដែលមិនចាប់អារម្មរណ៍ក្នុងការចូលរួមថ្វាយ​អភិបូជាថ្ងៃអាទិត្យ សូមអាយចាប់អារម្មរណ៍ឡើងវិញនូវតួនាទីរបស់ខ្លួនជាគ្រីស្តបរិស័ទ និង​ម្យ៉ាងទៀតចំពោះយុវជនយុវនារី សូមយកចិត្តទុកដាក់ក្នុងការប្រកាស់ដំណឹងល្អ ទោះបីជាមានការមើលងាយរឺការសើចចំអកឬទទូលការរើសអើងសាសនាយ៉ាងណាក៍ដោយក៍យើងត្រូវតែខិតខំដើរទៅមុខជានិច្ចរហូតដល់គេទទួលស្គាល់យើង។ យុវជនត្រូវធ្វើជាអ្នក​ បន្តវែនជំនាន់ក្រោយដើម្បីអោយព្រះសហគមន៍កាតូលិកនៅប្រទេសកម្ពុជាកាន់តែមាន​ភាពរីកចម្រើនទៅមុខ។

ដោយៈ រឿន ស្រីម៉ាច

០៦ សីហា ២០១៧

រាជធានីភ្នំពេញ៖ ព្រះវិហារ សន្តសិលា និងសន្តប៉ូល នៃព្រះសហគមន៍កាតូលិកភ្នំពេញថ្មី បានរៀបចំពិធី​ទទួល​បងប្អូនចំនួន ១៩នាក់ឲ្យចូលក្នុងព្រះសហគមន៍កាតូលិក ដើម្បីទទួលអប់រំជំនឿ ត្រៀម​ខ្លួន​ទទួលអគ្គសញ្ញាជ្រមុជទឹកក្លាយជាគ្រីស្តបរិស័ទ និងទទួលជីវិតថ្មីរួមជាមួយព្រះយេស៊ូ។

          ពិធីទទួលនេះបានប្រាព្ធធ្វើកាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៧ កន្លងទៅ នៅព្រះវិហារ​សន្តសិលា និង​សន្តប៉ូល ភ្នំពេញថ្មី ដែលមានលោក សិលា សួន ហង្សលី ជាបូជាចារ្យទទួល​ខុស​ត្រូវ​ព្រះវិហារ​នេះជាអធិបតី និងមានគ្រីស្តបរិស័ទចូលរួមយ៉ាងច្រើនកុះករ។

          កិច្ចស្វាគមន៍បងប្អូនធ្វើនៅខាងក្រៅព្រះវិហារ តាមការទទូច និងគោះទ្វារសុំចូល របស់​បងប្អូន ដោយមានគ្រូអប់រំជំនឿអបដំណើរផង។ ព្រះសហគមន៍អញ្ជើញបងប្អូនចូលខាងក្នុង​ព្រះវិហារ បន្ទាប់ពីបានស្តាប់ ពាក្យសុំចូលព្រះសហគមន៍កាតូលិករបស់បងប្អូន​ជាមនុស្ស​ពេញវ័យ ដែលពួកគេចង់ក្លាយជាគ្រីស្តបរិស័ទ។ នៅខាងក្នុងព្រះវិហារ បងប្អូនជាបេក្ខជន​ទាំងអស់ ត្រូវបានសួរម្តងទៀតដោយលោកបូជាចារ្យអធិបតី។ ក្រោយមក បេក្ខជនបេក្ខនារី បាន​ប្រកាសពាក្យ៖ “ខ្ញុំសូមយកព្រះគ្រីស្តជាទីពឹង!” នៅជុំវិញព្រះឈើឆ្កាង។  “ខ្ញុំសូមយក​ព្រះ​បន្ទូលជាទីពឹង!” នៅចំពោះមុខព្រះគម្ពីរ។  “ខ្ញុំសូមយកព្រះសហគមន៍ជាទីពឹង!” ចំពោះមុខ​ព្រះសហគមន៍​ទាំងមូល។

          ក្នុងធម្មទេសនាលោកបូជាចារ្យ សិលា សួន ហង្សលី បានសម្តែងក្តីរីករាយក្នុងនាម​ព្រះសហគមន៍​ទទួលបងប្អូនដែលបានសម្រេចចិត្តដើរតាមព្រះយេស៊ូ។ លោកថាដើរជាមួយ​ព្រះយេស៊ូជាឯកសិទ្ធិរបស់បងប្អូន ដែលទទួលពិធីនៅថ្ងៃនេះ។ ដើរតាមព្រះយេស៊ូ គឺនឹងមាន​ការ​លំបាកជាច្រើននៅក្នុងជីវិត។ ប៉ុន្តែដោយសារព្រះយេស៊ូគង់នៅជាមួយ យើងបានធូរ​ស្បើយ​ក្នុងចិត្ត។ យើងពុះពារដើរតាមព្រះយេស៊ូ ជំនះឧបស័គ្គនានា ដូចក្នុងគម្ពីរសាវ័កឡើង​ភ្នំ​ជាមួយព្រះអង្គដើម្បីជួបជាព្រះបិតា។ លោកបូជាចារ្យបន្តថា ពេលដើរតាមព្រះយេស៊ូត្រូវ​ស្តាប់​​ព្រះអង្គ។ ពេលអធិដ្ឋាន យើងនិយាយទៅកាន់ព្រះអង្គ ប៉ុន្តែយើងក៏ស្តាប់ព្រះបន្ទូលរបស់ព្រះ។ ពេលណាយើងស្តាប់ ទុកឲ្យព្រះបន្ទូលធ្វើការក្នុងយើង ឲ្យព្រះបន្ទូលចូលក្នុងដួងចិត្តម្នាក់ៗ ដើម្បីយើងអាចរស់នៅតាមព្រះបន្ទូល បន្តិចម្តងៗបានទៅដល់គោលដៅ ជួបព្រះជាម្ចាស់។

          បងប្អូនទាំង១៩នាក់ គឺបានឈ្វេងយល់អំពីជំនឿលើព្រះយេស៊ូហើយដែរ។ ការទទួល​ចូល​ក្នុងព្រះសហគមន៍ឬជំហ៊ានទី១ ត្រៀមខ្លួនទទួលអប់រំជំនឿ ទទួលអគ្គសញ្ញាជ្រមុជទឹក។ ព្រះវិហារសន្តសិលា និងសន្តប៉ូល នៃព្រះសហគមន៍កាតូលិកភ្នំពេញថ្មី ជាព្រះសហគមន៍​ថ្មី​មួយក្នុងភូមិភាគភ្នំពេញ មានបងប្អូនកំពុងទទួលអប់រំជំនឿមកពីគ្រប់ទិសទី។

  1 2 3 4 5 6 7 8 9 10  ...   
 

© Copyright 2014 Catholic Cambodia - All rights reserved.