Tuesday, 23 Oct 2018

ព្រះសហគមន៍កាតូលិកនៅកម្ពុជា

ពិធីបុណ្យគោរពព្រះនាងម៉ារីជាព្រះមាតានៃព្រះសហគមន៍

ភ្នំពេញ៖ ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ​ ​ប្រារព្ធ​ពិធី​បុណ្យ​គោរព​ព្រះនាង​ម៉ារី ជាព្រះមាតានៃ​ព្រះសហគមន៍​កាតូលិក​​យ៉ាងឱឡារឹក នៅព្រះវិហារ​ព្រះមាតានៃសន្តិភាព (អរិយក្សត្រ) ថ្ងៃទី​២១ ឧសភា ២០១៨ ក្រោម​អធិបតីភាព​លោក​អូលីវីយេ ជ្មីតអីស្ល៊ែរ អភិបាលព្រះសហគមន៍​កាតូលិកភូមិភាគភ្នំពេញ​ និង​មាន​គ្រីស្ត​បរិស័ទ​មកពី​ព្រះសហគមន៍​នានា​ចូលរួម​ជាច្រើនកុះករ។ ​សម្តេចប៉ាប​ហ្រ្វង់​ស៊ីស្កូ ក្នុងឆ្នាំ២០១៨ Read More >>

បងប្អូននៅមណ្ឌលគិរីទទួលអគ្គសញ្ញាលាបថ្ងាស

មណ្ឌលគិរី៖ នៅក្នុងឱកាសបុណ្យលើកតម្កើងព្រះវិញ្ញាណយាងមក នាថ្ងៃអាទិត្យ ទី២០ ខែឧសភា ឆ្នាំ ២០១៨ ព្រះសហគមន៍កាតូលិកក្នុងភូមិភាគកំពង់ចាម បានរៀបចំធ្វើអគ្គសញ្ញាលាបថ្ងាស ជូនបងប្អូនជនជាតិភាគតិច នៅព្រះសហគមន៍ប៊ូស្រា ដាក់ដាម និងកែវសីម៉ា ខេត្តមណ្ឌលគីរី ក្រោមអធិបតីភាពលោកអន់តូនីសាមី Read More >>

ខួប២៥ឆ្នាំ​នៃបេសកកម្មជាបងប្រុស​ក្នុង​ក្រុមគ្រួសារមេត្តាករុណា

ភ្នំពេញ៖ បងប្រុស​ពីររូប​នៃក្រុមគ្រួសារ​​មេត្តាករុណា គឺ បងប្រុស ហាម៉ាន់ Br. Herman Soreng MC និង បងប្រុស យ៉ូទី Br.JyotiNinj MCបាន​ប្រកាស​ពាក្យសច្ចារបស់ខ្លួន​សារជាថ្មី ក្នុង​ឱកាស​ខួប​២៥ឆ្នាំ​នៅក្នុង​បេសកកម្មជាបងប្រុស​នៃក្រុមគ្រួសារ​បងប្រុសមេត្តាករុណា Read More >>

លោកបូជាចារ្យ Jim Noonan ទទួលមរណភាព

លោកបូជាចារ្យ Jim Noonan អតីតប្រធានអង្គការម៉ារីណុល នៅរសៀលថ្ងៃទី០៧ ខែឧសភា នៅសហរដ្ឋអាមេរិក ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨នេះ (នៅកម្ពុជា) គាត់បានលាពួកយើងទៅឆ្ងាយហើយ គឺលារហូតដោយគ្មានថ្ងៃជួបវិញទេ ពួកយើងទាំងអស់គ្នាពិតជាសោកស្តាយខ្លាំងណាស់ ។ សូមព្រះជាម្ចាស់ទទួលវិញ្ញាណក្ខន្ធលោក ឱ្យបានជួបព្រះភ័ក្ត្រព្រះអង្គក្នុងស្ថានបរមសុខផង Read More >>